• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំពង់ផែ Sai Gon ចាប់ផ្តើមសកម្មភាពក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណី


កំពង់ផែ Sai Gon ចាប់ផ្តើមសកម្មភាពក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណី (VNA)

​នាព្រឹកថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៧ នៅកំពង់ផែ Tan Thuan ខ័ណ្ឌទី ៧​ទីក្រុង​ហូជីមិញ​ (ភាគ​ខាង​ត្បូង​វៀត​ណាម​) កម្មាភិបាល​​កម្មករ​នៃ​ក្រុមហ៊ុន​ភាគ ហ៊ិន​កំពង់​ផែ Sai Gon បាន​ចាប់​ផ្តើមសកម្មភាព​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំថ្មី (ឆ្នាំ រកា​​នព្វ​ស័ក​​២០១៧)​។ សកម្មភាពដំបូងនាដើមឆ្នាំ គឺការលើកដាក់​ទំនិញ របស់​នាវា THAI OCEAN​ សញ្ញជាតិ​ Panama។ ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន​ភាគហ៊ិន​​កំពង់​ផែរ Sai Gon ដាក់ចេញគោលដៅ ទទួល​បាន​ទំនិញ​ចំនួន​ ១០ ​លាន ២០ ម៉ិនតោន។ កម្មាភិបាលបុគ្គលិក ក្រុមហ៊ុនភាគហ៊ុនកំពង់ផែរ Sai ​Gon ក៏ខំប្រឹង​ប្រែង​សម្រេច​ ​ដំណាក់កាលទី ១ គំរោងការណ៍កំពង់ផែ Sai Gon​ – Hiep Phuoc ​នៅស្រុក Nha Be ដើម្បី​បំរើ​ឲ្យ​ការ​ងារ​ប្តូរ​ទីកន្លែង​នៃកំពង់ផែ​​ Khanh Hoi តាមគោលការណ៍ របស់រដ្ឋអំណាចទីក្រុងហូជីមិញ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សមាជិកសភាបរិច្ចាគទឹកប្រាក់ដើម្បីជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយភ្លៀងនិងទឹកជំនន់

សមាជិកសភាបរិច្ចាគទឹកប្រាក់ដើម្បីជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយភ្លៀងនិងទឹកជំនន់

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ មុនពេលបន្តរបៀបវារៈនៃសម័យ ប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៥ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀត ណាម បណ្ដាអនុប្រធានរដ្ឋសភា និងសមាជិកសភាទាំងអស់ បានចំណាយពេលមួយ នាទីធ្វើស្មឹងស្មាធិ៍ដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀង ព្រមទាំងរៀបចំការបរិច្ចាគទឹក ប្រាក់ជួយឧបត្ថម្ភប្រជាជន ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹក ជំនន់។

Top