24/11/2021 00:01 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការទ្វេភាគីអាស៊ាន-ចិន ដើម្បីអនាគតរួម

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នាយករដ្ឋមន្ត្រី លោក​ ផាម​មិញ​ជីញ (Pham Minh Chinh) បានដឹកនាំគណៈប្រតិភូវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន និង លោក Xi Jinping អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវា​បង្កើត​ទំនាក់ទំនងអាស៊ាន - ចិន ( ១៩៩១​​ -២០២១) នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ។ 

កិច្ចប្រជុំនេះគឺជាឱកាស​​សម្រាប់​ថ្នាក់ដឹកនាំនៃភាគីទាំងពីរវាយតម្លៃនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដាក់​ចេញ​ទិសដៅសំខាន់មួយ ក្នុងដំណាក់កាលថ្មី ដើម្បីលើក​កម្ពស់​ទំនាក់ទំនង​កាន់តែធ្វើឲ្យស៊ីជម្រៅ ជាក់ស្តែង និងសមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបតែត្រូវបានបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាស៊ាន-ចិនលើកទី ២៤ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១)។

វៀតណាមបន្តជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិន

មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការដែលអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ចិនជាលើកដំបូង ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការគោរពរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនជាមួយអាស៊ាន ដោយការពង្រឹងទំនាក់ទំនងទ្វេភាគី។

អបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន ចាប់តាំងពីឆ្នាំ ១៩៩១ ភាគីទាំងពីរបានវាយតម្លៃទំនាក់ទំនងអាស៊ាន-ចិនជាភាពដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក សកម្មនិងសំខាន់។ កាដែលអាស៊ាននិងចិនបានរប្រកាសអំពី ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបង្ហាញថា លទ្ធសំខាន់ៗ ជាច្រើនសម្រេចបាន ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។

លោកអគ្គលេខាធិកាបក្ស និងជាប្រធានរដ្ឋចិនបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំ និងវិជ្ជមាននៃទំនាក់ទំនងអាស៊ាន-ចិន។ ការសង្កត់ធ្ងន់លើគោលការណ៍ជាមូលដ្ឋានដូចជាការគោរពគ្នាទៅវិញទៅមក ការលើកកំពស់ស្តង់ដារក្នុងទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការចែករំលែកដោយស្មោះស្ម័គ្រ ការគាំទ្រគ្នាទៅវិញទៅមក និងការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងពិភពលោក អះអាងថាប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្ជាប់ ខ្ជួននូវសារៈសំខាន់របស់អាស៊ាន ក្នុងគោលនយោបាយការបរទេស គាំទ្រអាស៊ានដែលដើរតួនាទីមជ្ឈភាពនិងកិត្យានុភាពកាន់តែលើក​កម្ពស់ ក្នុងតំបន់ និងលើពិភពលោក។


នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) និងថ្នាក់ដឹកនាំអាស៊ាន និងចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងអាស៊ាន-ចិន នឹងប្រព្រឹត្តទៅ តាមប្រព័ន្ធអ៊ីនធើណិត។ រូបថត៖ ឡឹមខាញ់/VNA


នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងអាស៊ាន-ចិន នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡឹមខាញ់/VNA


នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងអាស៊ាន-ចិន។ រូបថត៖ ឡឹមខាញ់/VNA
 

អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់លើកត្តាស្នូលចំនួនបីដែលមានលក្ខណៈសម្រេចចិត្តសម្រាប់ទំនាក់ទំនងអាស៊ាន-ចិន នាពេលអនាគតគឺ៖ ការជឿទុកចិត្តផ្នែកនយោបាយ ស្មារតីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនប្រកបដោយផលប្រយោជន៍។
 

ប្រទេសចិនសង្ឃឹមថា ចិននិងអាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការ  ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងផ្ទះរួមដែលផ្អេកទៅលើកត្តាទាំងប្រាំគឺ សន្តិភាព សុវត្ថិភាព ស្រស់ស្អាត និងមិត្តភាព។

ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជំរុញគំនិតផ្តួចផ្តើម "ខែលវេជ្ជសាស្រ្ត" ដើម្បីរួមគ្នា ឆ្លើយតបនឹងការរាតត្បាតក្នុងតំបន់ គាំទ្របន្ថែមចំនួន ១៥០ លានដូសនៃវ៉ាក់សាំងកូវីដ -១៩  ដល់បណ្តាប្រទេសអាស៊ាន រួមវិភាគទានបន្ថែមចំនួន ៥ លានដុល្លារអាមេរិកដល់មូលនិធិអាស៊ាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំង ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំព្យាបាលសំខាន់ៗ ការគាំទ្រការកសាងសមត្ថភាពក្នុងការថែទាំសុខភាព ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ នាពេលអនាគត។

ទន្ទឹមនឹងការលើកឡើងនូវវិធានការ ដូចជា ការឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច សេរីភាវូបនីយកម្មពាណិជ្ជកម្ម ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ការវិនិយោគបៃតង និងហិរញ្ញវត្ថុ ថាមពលស្អាត និងកកើតឡើងវិញ ហើយការបន្តការផ្លាស់ប្តូរវប្បធម៌ សង្គម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន យុវជននិងកីឡា... ប្រទេសចិនបានអះអាងថានឹងបើកទីផ្សាររបស់ខ្លួន  ដើម្បីបង្កើតអំណោយសម្រាប់ប្រទេសអាស៊ានក្នុងការនាំចេញ ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាព រួមទាំងផលិតផលកសិកម្មពីបណ្តាប្រទេសអាស៊ានដែលមានតម្លៃរហូតដល់ ១៥០ ពាន់លានUSD ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលស្នើឡើងដោយប្រទេសចិនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយបានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងបំពេញបន្ថែមដំណើរការកសាងសហគមន៍អាស៊ាន រួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍អាស៊ាន រួមចំណែកដល់តំបន់និងពិភបលោកស្តារឡើងវិញនិងអភិវឌ្ឍប្រកបដោយចីរភាព។

ពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ បណ្តាប្រទេសបានឯកភាពរួមគ្នាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។

ឈរលើមូលដ្ឋាននោះ ប្រទេសដែលចូលរួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្ត ការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងការដោះស្រាយវិវាទដោយសន្តិវិធី។

ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ជំរុញគំនិតផ្តួចផ្តើម "ខែលវេជ្ជសាស្រ្ត" ដើម្បីរួមគ្នា ឆ្លើយតបនឹងការរាតត្បាតក្នុងតំបន់ គាំទ្របន្ថែមចំនួន ១៥០ លានដូសនៃវ៉ាក់សាំងកូវីដ -១៩  ដល់បណ្តាប្រទេសអាស៊ាន រួមវិភាគទានបន្ថែមចំនួន ៥ លានដុល្លារអាមេរិកដល់មូលនិធិអាស៊ាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំង ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំព្យាបាលសំខាន់ៗ ការគាំទ្រការកសាងសមត្ថភាពក្នុងការថែទាំសុខភាព ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ នាពេលអនាគត។

ទន្ទឹមនឹងការលើកឡើងនូវវិធានការ ដូចជា ការឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច សេរីភាវូបនីយកម្មពាណិជ្ជកម្ម ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ការវិនិយោគបៃតង និងហិរញ្ញវត្ថុ ថាមពលស្អាត និងកកើតឡើងវិញ ហើយការបន្តការផ្លាស់ប្តូរវប្បធម៌ សង្គម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន យុវជននិងកីឡា... ប្រទេសចិនបានអះអាងថានឹងបើកទីផ្សាររបស់ខ្លួន  ដើម្បីបង្កើតអំណោយសម្រាប់ប្រទេសអាស៊ានក្នុងការនាំចេញ ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាព រួមទាំងផលិតផលកសិកម្មពីបណ្តាប្រទេសអាស៊ានដែលមានតម្លៃរហូតដល់ ១៥០ ពាន់លានUSD ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលស្នើឡើងដោយប្រទេសចិនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយបានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងបំពេញបន្ថែមដំណើរការកសាងសហគមន៍អាស៊ាន រួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍អាស៊ាន រួមចំណែកដល់តំបន់និងពិភបលោកស្តារឡើងវិញនិងអភិវឌ្ឍប្រកបដោយចីរភាព។

ពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ បណ្តាប្រទេសបានឯកភាពរួមគ្នាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។

ឈរលើមូលដ្ឋាននោះ ប្រទេសដែលចូលរួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្ត ការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងការដោះស្រាយវិវាទដោយសន្តិវិធី។

ភាគីនានាប្តេជ្ញាអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាស DOC ជំរុញការកសាង COC ប្រកបដោយប្រសិទ្ធភាព និងមានខ្លឹមសារស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២។

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានអះអាងថា ក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលអាស៊ាន និងចិនទើបតែបានឯកភាពគ្នាស្តីពីការបង្កើត គឺជាសក្ខីភាពមួយចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដោយឈរលើមូលដ្ឋានជំនឿទុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការជាមិត្តភាព ភាពទូលំទូលាយ ការគោរពគ្នាទៅវិញទៅមក និងការយល់ដឹង។

នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានអះអាងថា ដោយឆ្ពោះទៅកាន់អនាគត អាស៊ាននិងចិននឹងបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ បង្កើនសមិទ្ធិផលជាច្រើន និងខិតខំឆ្ពោះទៅរកគោលដៅ និងផលប្រយោជន៍កាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងអាស៊ាន-ចិន។

នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសនៅសមុទ្រខាងកើត ចាំបាច់ត្រូវពង្រឹងការសន្ទនា ពង្រឹងទំនុកចិត្ត គោរពតាមច្បាប់អន្តរជាតិ និងធ្វើសកម្មភាពប្រកបដោយមានទំនួលខុសត្រូវរបស់បណ្តាប្រទេសនានា រួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្ត ពេញលេញនូវសេចក្តីប្រកាស DOC បន្តជំរុញការកសាងនិងឆាប់រហ័សទទួលបានក្រម COC ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ ។

នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh)  បានសម្តែងក្តីសង្ឃឹមថា អាស៊ាននិងចិននឹងស្តារនិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យចិននឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់ការនាំចេញរបស់អាស៊ាន ធានាឱ្យមានតុល្យភាពនៃពាណិជ្ជកម្ម ពង្រឹងការតភ្ជាប់នៃការវិនិយោគបច្ចេកវិទ្យាខ្ពស់ដែលទាក់ទងនឹងការផ្លាស់ប្តូរថ្មី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល កំណើនបៃតង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ស្តារៈសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាននិងចិនបានឯកភាពអនុម័តសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងអាស៊ាន-ចិន៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាស៊ាន-ចិន៖ ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងអាស៊ាន-ចិនបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ទូលំទូលាយ និងជាក់ស្តែងលើគ្រប់វិស័យ។ ប្រទេសចិនតែងតែអះអាងថា ចិនយកចិត្តទុកដាក់លើសារៈសំខាន់ទៅនឹងតួនាទីនៃអាស៊ានក្នុងតំបន់និងលើពិភពលោក  គាំទ្រអាស៊ាន​ដើរតួនាទីមជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់។


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាមមិញជីញ (Pham Minh Chinh) បានដឹកនាំគណៈប្រតិភូវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ នៃទិវាបង្កើតទំនាក់ទំនងអាស៊ាន-ចិន (១៩៩១-២០២១) នាទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអ៊ីនធើណិត។ រូបថត៖ ឡឹមខាញ់ /VNA
 
Pថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  លោក Ismail Sabri Yaakob បានអះអាងថា ម៉ាឡេស៊ីតែងតែសង្កត់ធ្ងន់លើគោលជំហររបស់ខ្លួន និងលើកកម្ពស់តួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។ រូបភាព៖ មាញ់ទួន/អ្នកយកព័ត៌មាន VNA នៅប្រទេសម៉ាឡេស៊ី


នាយករដ្ឋមន្ត្រីវៀតណាម  លោក ផាមមិញជីញ (Pham Minh Chinh) បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងអាស៊ាន-ចិន។ រូបថត៖ ឡឹមខាញ់/VNA

ទាក់ទងនឹងវិស័យនយោបាយ និងសន្តិសុខ ប្រទេសចិនបានចូលរួមយ៉ាងពេញលេញនៅក្នុងយន្តការក្នុងតំបន់ដែលផ្តួចផ្តើម និងដឹកនាំដោយអាស៊ាន ដូចជា អាស៊ាន-ចិន អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ASEAN ARF) រដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ(ADMM+) វេទិកាសមុទ្រអាស៊ានបើកទូលាយ (EAMF) ក៏ដូចជាយន្តការឯកទេសផ្សេងទៀតនៅក្នុងដែននយោបាយ-សន្តិសុខ។

អាស៊ាននិងចិនបានបង្កើតទំនាក់ទំនងក្នុងឆ្នាំ ១៩៩១ និងបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងខែតុលា ឆ្នាំ ២០០៣ ។ កិច្ចប្រជុំកំពូល ដើម្បីអបអរសាទរខួបលើកទី ១៥ នៃទិវាបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន (នៅប្រទេសសិង្ហបុរី នាខែវិច្ឆិកា ឆ្នាំ២០១៨) បានអនុម័តចក្ខវិស័យនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ ២០៣០។

ប្រទេសចិនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ក្នុងដំណើរការកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយបានគាំទ្រអាស៊ានពង្រីកឱ្យដើរតួនាទីកាន់តែធំនៅក្នុងវេទិកាពហុភាគីជុំវិញពិភពលោក។ ប្រទេសចិនគឺជាប្រទេសដៃគូសន្ទនាអាស៊ានដំបូងគេដែលបានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC)។

ក្នុងឆ្នាំ ២០២០ បើទោះបីជាបានរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិនសម្រេចបាន ៥១៦,៩ ពាន់លានដុល្លារអាមេរិក។ ការវិនិយោគផ្ទាល់ (FDI) ពីប្រទេសចិនចូលទៅក្នុងអាស៊ាននឹងឈានដល់ ៧.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ (ជាប្រភពវិនិយោគ FDI ធំលេខ ៤ ចូលអាស៊ាន)។

ទាក់ទងនឹងវប្បធម៌សង្គម អាស៊ាននិងចិនបានផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សុខាភិបាល អប់រំ វប្បធម៌ ពលកម្ម សន្តិសុខសង្គម បរិស្ថាន ប្រព័ន្ធផ្សព្វផ្សាយ យុវជន ការកាត់បន្ថយភាពក្រីក្រ ... គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការអប់រំរវាងអាស៊ាន-ចិនគឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការនិងជាកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយ ដើម្បីជួយលើកកម្ពស់ការជួបប្រាស្រ័យរវាងផយុវជន និងតភ្ជាប់ប្រជាជនអាស៊ាន-ចិន តាមរយៈសប្តាហ៍ កិច្ចសហប្រតិបត្តិការអប់រំអាស៊ាន-ចិន (CAECW) ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨ និងកម្មវិធីអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ACYLS) ចាប់តាំងពីឆ្នាំ ២០១៨។

ក្នុងវិស័យសុខាភិបាល ភាគីទាំងពីរបានសម្របសម្រួលជាមួយគ្នា តាមរយៈកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសុខាភិបាល នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន ដែលប្រារព្ធធ្វើឡើង (នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងភូកេតនៃព្រះរាជាណាចក្រថៃ ) សកម្មភាពផ្លាស់ប្តូរអ្នកជំនាញ និងអញ្ជើញអាស៊ានចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន។

បច្ចុប្បន្ន អាទិភាពរវាងអាស៊ាននិងចិន គឺបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ភាគីទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្ម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃភាគីទាំងពីរក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យម ជំនះផលប៉ះពាល់នៃជំងឺរាតត្បាត។ 

ប្រទេសចិនសន្យានឹងគាំទ្រអាស៊ានក្នុងការអនុវត្តក្របខ័ណ្ឌការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន  (ACRF) ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាពក្រោមប្រធានបទនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២១ កំណើនបៃតង ការការពារបរិស្ថានសមុទ្រ និងការប្រយុទ្ធប្រឆាំង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ៕

ទីភ្នាក់ងរសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀន​យ៉ាង


បណ្តាអត្ថបទបានផ្សាយ