03/11/2020 15:48 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការរដ្ឋសភាវៀតណាម - កូរ៉េខាងត្បូង ៖ គំរូនៃកិច្ចសហប្រតិបត្តិការសភា


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលោក Moon Jae-in (ថ្ងៃទី៣ មេសា) (រូបថត៖ VGP)
 

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong - Seug កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវទំនាក់ទំនងមិត្តភាពដ៏ល្អរប្រសើរវាងប្រទេសទាំងពីរ និយាយរួម និងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក ក្នុងបរិបទ ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែងសម្រចឲ្យបានគោលដៅពីរដើរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាមរបស់ប្រធានរដ្ឋសភាលោក Park Byeong-Seug ក្នុងនាមជាប្រធានរដ្ឋសភានីតិកាលទី ២១ របស់កូរ៉េខាងត្បូងចាប់តាំងពីបានចូលកាន់តំណែងនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ  ២០២០ ។

ពង្រឹងទំនាក់ទំនងការទូតសភា

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Park Noh-wan នៅដើមឆ្នាំ ២០២០ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ធ្លាប់បានអះអាងថាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម - កូរ៉េខាងត្បូង កំពុង រីកចម្រើនយ៉ាងល្អប្រសើរ ដែលអាចចាត់ទុកថាជាគំរូមួយក្នុងកិច្ចសហប្រតិបត្តិការសភា។ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងគឺជាសក្ខីភាព ដែលបានបញ្ជាក់ការគោរព និងបំណងចង់ពង្រឹងទំនាក់ទំនងជាមួយរដ្ឋសភាវៀតណាម។ តាមនោះពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងថែមទៀត។ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងសភាទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូងបានសរឲ្យឃើញថា ភាគីទាំងពីរបាន កសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសភាយ៉ាងល្អប្រសើរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (ឆ្នាំ ២០០៦) ធ្វើជាមូលដ្ឋានសម្រាប់អនុវត្តន៍ទំនាក់ទំនង សហប្រតិបត្តិការ ដែលទាក់ទងនឹងការផ្លាស់ប្ដូរគណៈប្រតិភូ ពង្រឹងសកម្មភាពរបស់សមាជិកសភាមិត្តភាព និងការផ្លាស់ប្តូររវាងសមាជិកសភានៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅកូរ៉េខាងត្បូង (ខែកក្កដា ឆ្នាំ ២០១៣) ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដោយបញ្ជាក់បន្ថែមនូវកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី លើមូលដ្ឋាននៃការមរតក ក៏ដូចជាពង្រីកលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរផងដែរ។

ចូលរួមចំណែកក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរបាន
រួមចំណែកជាវិជ្ជមានទៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង។ អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក  Mun Hi Sang ធ្លាប់បានអះអាងថា ការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់នងទ្វេភាគី ក្នុងនោះមានទំនាក់ទំនងរដ្ឋសភាបាននាំប្រទេសទាំងពីរឲ្យក្លាយទៅជាដៃគូដ៏សំខាន់ជួរមុខរបស់គ្នាលើគ្រប់វិស័យ។

អំពីវិស័យនយោបាយ ចាប់ពីដើមឆ្នាំ ២០២០ មក ទោះបីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងកិច្ចសន្ទនា ដូចជា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលោក Moon Jae-in (ថ្ងៃទី៣ មេសា) ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ក៏បាន ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung Wha (ថ្ងៃទី ២៨ និង ២៣ ខែកក្កដា) ។ គួរកត់សម្គាល់ថា វៀតណាមបានទទួលដំណើរទស្សនកិច្ចជាផ្លូវការរបស់ រដ្ឋមន្រ្តី ការបរទេស លោកស្រី Kang Kyung Wha ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាចត្រូវបានចាត់ទុកថា ជាចំណុចភ្លឺដ៏សំខាន់មួយ ក្នុងទំនាក់ទំនងទ្វេភាគី។ កូរ៉េខាងត្បូងគឺជាដៃគូសំខាន់ឈានមុខមួយរបស់វៀតណាម ពោលគឺជាប់ចំណាត់ថ្នាក់លេខ ១ អំពីការ រវិនិយោគ និងទី ២ អំពីODA (បន្ទាប់ពី ជប៉ុន) ។ វាយតម្លៃអំពីទិដ្ឋភាពទូទៅនៃទំនាក់ទំនងទ្វេភាគី ប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់រដ្ឋសភា លោក Nguyen Van Giau បានចាត់ទុកថា៖ “ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីគឺជាចំណុចលេចធ្លោបំផុត ដោយទទួលបានលទ្ធផលគួរឲ្យពេញចិត្ត។ វិនិយោគិនកូរ៉េខាងត្បូងបានជ្រើសរើស វៀតណាមជាគោលដៅមកដល់ ហើយបានក្លាយទៅជាប្រទេស ដែលមានចំនួនសហគ្រាសមកបណ្ដាក់ទុននៅវៀតណាមជាមួយទុនចុះបញ្ជីរាប់សិប ពាន់លានដុល្លារអាមេរិក។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏រក្សាគោលនយោបាយជួយឧបត្ថម្ភវៀតណាមតាមរយៈប្រភពទុន ODA ហើយក្លាយទៅជាប្រទេសផ្តល់ ODA ធំទី ២ សម្រាប់វៀតណាម”។

ដើម្បីជួយវៀតណាមជំនះពុះពារលើផលវិបាក ដោយសារជំន់ទឹកភ្លៀងបណ្ដាលឡើងនោះ នាពេលថ្មីៗនេះ  រដ្ឋាភិបាលកូរ៉េខាងត្បូងគឺជាប្រទេសមួយ
ក្នុងចំណោមប្រទេសដែលបានរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភវៀតណាម។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Park Noh-wan បានបញ្ជាក់ថា៖ “កូរ៉េខាងត្បូង និងវៀតណាមតែងតែជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។ ជាក់ស្ដែង ប្រទេសទាំងពីរបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងជំនះពុះពារលើផលវិបាក ដោយសារជំនន់ទឹកភ្លៀង។យើងខ្ញុំសង្ឃឹមថានេះជាកម្លាំងចលករសម្រាប់ប្រទេសទាំងពីរជំនះលើរាល់ការលំបាក ហើយរួមគ្នាអភិវឌ្ឍន៍ផងដែរ”។

វៀតណាមនិងកូរ៉េខាងត្បូងបានបង្កើតទំនាក់ទំនងការទូតនៅខែធ្នូ ឆ្នាំ ១៩៩២ ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនឥតឈប់ឈរនិងទទួលបានសញ្ញាសំគាល់ដ៏សំខាន់ៗជាច្រើន។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដោយបញ្ជាក់ពីសារសំខាន់របស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ