23/05/2019 11:15 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីសន្តិភាពរួមនៅលើពិភពលោក


 អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Nguyen Chi Vinh (រូបថតៈ TTXVN)
 

ទទួលតាម​ការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Claudio Graziano ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប (EU) គណៈ​ប្រតិភូ​ជាន់ខ្ពស់នៃក្រសួងការ ពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយឯកលោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានអញ្ជើញចូលរួម​ក្នុង​កិច្ច​ប្រជុំស្តីពី​មេ​បញ្ជាការ​ការ​ពារ​ជាតិ​សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ចាប់ពីថ្ងៃទី​១៩ ​ដល់ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ២០១៩​។
 
នៅឯជំនួបសន្ទនាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម​ លោក Nguyen Chi Vinh បានអះអាងថា: វៀតណាមបានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ EU ក៏ដូចជា ទំនាក់​ទំនង​សហប្រតិបត្តិកា​រការពារជាតិ រវាងវៀតណាម-EU ព្រមទាំង ចែករំលែកបទពិសោធន៍រ​បស់​វៀត​ណាម ក្នុង​ការចូល​រួមភារកិច្ចបណ្តុះបណ្តាលនិងការហ្វឹកហ្វឺ​ន ដើម្បីត្រៀមខ្លួន​សម្រាប់​កង​កម្លាំង​រក្សាសន្តិភាព​នៃអង្គការ​សហប្រជាជាតិ។
 
ស្តីពីកិច្ច​សហប្រតិបត្តិការនាពេលខាងមុខ លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាគីទាំង​ពីរ​ត្រូវ​បញ្ចប់​កិច្ច​ចរចារ​និងចុះហ​ត្ថលេខាលើកិច្ចព្រមព្រៀងរវាងរ​ដ្ឋាភិ បាលវៀតណាម​និងសហភាព​អឺរ៉ុបស្តីពីការ​បង្កើត​ក្រប​ខ័ណ្ឌចូល​រួមរប​ស់វៀតណាមក្នុងបណ្តាសកម្មភាពគ្រប់​គ្រងវិបត្តិរបស់ EU (FPA); ម្យ៉ាងទៀត ​បន្តចែករំលែក​បទពិសោធ​ន៍យ៉ា​ងសកម្ម​នៅក្នុងវិស័យ​ដែលភាគីទាំងពីរមា​នតម្រូវការសហប្រតិបត្តិ​ការ​និង​ជាពិ​សេស​នៅក្នុង​​វិស័យថែរក្សាសន្តិភា​ពរបស់​អង្គការសហប្រជាជាតិ។
 
ក្នុងឱកាស​នៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីលោក Nguyen Chi Vinh បានជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Claudio Graziano ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប។ ក្នុងជំនួបនេះ ប្រធានគណៈ​កម្មាធិការ​​យោធាស​ហភាព​អឺរ៉ុបក៏មានបំណងឧបត្ថម្ភ​ វៀតណាមឲ្យបានច្រើនថែមទៀត ក្នុ​ងការបណ្តុះបណ្តាល ជាពិ​សេសក្នុង​វិស័យថែរ​ក្សាសន្តិភាព និង ការបណ្តុះបណ្តាលភាសាបរទេស។
​ 
នៅខាងក្រៅកិច្ចប្រជុំនេះ គណៈ​ប្រតិភូជាន់​ខ្ពស់​នៃក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ក៏បាន​អញ្ជើញ​ជួប​ធ្វើការ​ជាមួយ​ស្ថាប័​នមានសមត្ថកិច្ចមួយចំនួនរបស់សហភាព អ៊ឺរ៉ុប និងមេបញ្ជាការ ការពារប្រទេស​មួយចំនួន​ដើម្បី​ពិភាក្សា​ពីទិស​ដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខនិង ជំរុញឲ្យប្រទេសនានា គាំទ្រវៀតណាមឱ្យ​ឈរឈ្មោះជា​សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០- ២០២១ ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ