12/11/2021 12:01 GMT+7 Email Print Like 0

កិច្ចសន្ទនាអាស៊ាន- អូស្ត្រាលី និងកិច្ចប្រជុំ ADMMចង្អៀត

បន្ទាប់ពីជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីចុងខែតុលា កិច្ចសន្ទនាអាស៊ាន-អូស្ត្រាលីស្តីពី ស្ត្រី សន្តិសុខ-សន្តិភាព៖ ក្នុង​ដំណើរការស្តារឡើងវិញ ក្រោយជំងឺកូវីដ​១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ( ADMM) ចង្អៀត គឺជាព្រឹត្តិការណ៍ដំបូងគេដែលបានរៀបចំ ហើយបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន និងដៃគូក៏ដូចជារវាង​បណ្តាប្រទេសអាស៊ាន។

“ស្ត្រី សន្តិភាព និងសន្តិសុខ៖ ក្នុងដំណើរការស្តារឡើងវិញពីជំងឺកូវីដ-១៩”

កិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី ស្តីពី "ស្ត្រី សន្តិភាព និងសន្តិសុខ៖ ក្នុងដំណើរការស្តារឡើងវិញពីជំងឺកូវីដ-១៩"បានរៀបចំដោយក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នាថ្ងៃទី៩ ខែវិច្ឆិកា។

នេះជាព្រឹត្តិការណ៍ដំបូងដែលរៀបចំរួមគ្នា ដោយអាស៊ាននិងអូស្ត្រាលី បន្ទាប់ពីភាគីទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មន្ត្រីជាន់ខ្ពស់ជាច្រើននៃអាស៊ាន និងអូស្ត្រាលី តំណាងស្ថាប័នអាស៊ាន ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅទីក្រុង ហាណូយ (Ha Noi) និងអ្នកជំនាញ និងអ្នកប្រាជ្ញាឈានមុខ ក្នុងតំបន់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីអូស្ត្រលី លោកស្រី Marise Payne បានអញ្ជើញចូលរួម។ ក្នុងសុន្ទរកថាបើកកិច្ចសន្ទនានេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) បានចាត់ទុកថា ការលើកកម្ពស់នៃការចូលរួមយ៉ាងទូលំទូលាយរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខក្នុងតំបន់គឺជាប្រធានបទសំខាន់ដែលបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងអាស៊ាន។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) បានអះអាងថា ព្រឹត្តិការណ៍នេះមានសារសំខាន់ ទាំងការបន្តរបៀបវារៈនៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលផ្តួចផ្តើមដោយវៀតណាមក្នុងឆ្នាំ ២០២០ និងទាំងការលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់ដៃគូនានាក្នុងការចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ដោយហេតុនេះបង្កើតនូវមូលដ្ឋានសម្រាប់ការពិភាក្សាអំពីតួនាទីរបស់ ស្ត្រីនឹងបានលើកកម្ពស់យ៉ាងទូលំទូលាយនៅក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ស្ត្រី និងកុមារី គឺជាជនងាយរងគ្រោះបំផុតក្នុងវិបត្តិ ប៉ុន្តែមានតួនាទីសំខាន់ និងគួរឱ្យគោរពចំពោះជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ផ្អែកលើមូលដ្ឋាននោះ ស្ត្រី និងកុមារីចាំបាច់ស្ថិតក្នុងកណ្តាលនៃការឆ្លើយតបវិបត្តិ និងកិច្ចខិតខំប្រឹងប្រែងសំដៅឆ្លើយតបស្តារឡើងវិញក្រោយការរាតត្បាត។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើថា អ្នកតំណាងចូលរួមក្នុងកិច្ចសន្ទនាផ្លាស់ប្តូរវិធានការជាក់ស្តែង ដើម្បីរក្សាកិច្ចសហប្រតិបត្តិការអំពីស្ត្រី គាំទ្រប្រកបដោយប្រសិទ្ធភាពនូវដំណើរការកសាងសហគមន៍ ការគ្រប់គ្រង និងការស្តារឡើងវិញ ក្រោយការរីករាលដាល ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងសន្តិសុខគ្រប់ជ្រុងជ្រោយក្នុងតំបន់។


នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានី ហាណូយ (Ha Noi)  រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne រួមជាមួយឯកអគ្គរដ្ឋទូត ភារធាវី តំណាងនៃអង្គការសប្បុរសធម៌ និងតំណាងការទូតនៃបណ្តាប្រទេសនៅវៀតណាមបានអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលីលើកទី២ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្រោមប្រធានបទ “ដំណើរការស្តារឡើងវិញក្រោយពីជំងឺកូវីដ -១៩” រៀបចំ តាមអ៊ីនធើណិត។ រូបថត៖ ឡឹមខាញ/VNA


រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន ( Bui Thanh Son) ថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា។ រូបថត៖ ឡឹមខាញ/VNA


រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne ថ្លែងសុន្ទរកថា។ រូបថត៖ឡឹមខាញ/VNA


នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានី ហាណូយ (Ha Noi) រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន ( Bui Thanh Son) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានអញ្ជើញធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម-អូស្ត្រាលីលើកទី៣។ ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ ឡឹមខាញ/VNA


រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne។ រូបថត៖ ឡឹមខាញ/VNA


រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ។ រូបថត៖ រូបថត៖ ឡឹមខាញ/VNA


នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ផាមមីញជិញ (Pham Minh Chinh) បានទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne។ រូបថត៖ VNA


នាយករដ្ឋមន្ត្រី លោក ផាមមីញជិញ (Pham Minh Chinh) ទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Marise Payne ។ រូបថត៖ VNA


នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានី ហាណូយ (Ha Noi) នាយឧត្តមសេនីយ៍ លោក តូឡឹម (To Lam) រដ្ឋមន្ត្រីក្រសួងនគរបាល បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne។ រូបថត៖ ផាមគៀន/VNA
 


កិច្ចសន្ទនាអាស៊ាន-អូស្ត្រាលីស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ បានរៀបចំឡើងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៨ ដែលជាសកម្មភាពរួមដ៏សំខាន់មួយរបស់អាស៊ាន និងអូស្ត្រាលីលើវិស័យស្ត្រី សន្តិភាព និងសន្តិសុខ។

ចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងជាសាកល និងក្នុងតំបន់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអូស្ត្រាលី​ លោកស្រី Marise Payne បានសន្យាថា នឹងសហការជាមួយអាស៊ានក្នុងការជំរុញការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ; ពង្រឹងការចូលរួមរបស់ស្ត្រីបន្ថែមទៀតនៅក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិ ជំនួយមនុស្សធម៌ និងការវិនិយោគបន្ថែមទៀតក្នុងការការពារសិទ្ធិស្ត្រីនៅក្នុងសហគមន៍។

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីអូស្ត្រាលី លោកស្រី Marise Payne បាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ស្ត្រីគឺជាអាទិភាពខ្ពស់នៅក្នុងគោលនយោបាយអូស្ត្រាលី ហើយបានជូនដំណឹងថា រដ្ឋាភិបាលអូស្ត្រាលីនឹងគាំទ្រដល់អាស៊ានក្នុងការអនុវត្តគម្រោងនានាដូចជា ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលជំនាញខ្ពស់ គាំទ្រការបណ្តុះបណ្តាលនូវការបង្កើនលទ្ធសមត្ថភាពបទបញ្ញត្តិ កម្មវិធីសហប្រតិបត្តិការយេនឌ័រ និងការលើកកម្ពស់គម្រោងនានាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ... ដែលគាំទ្រថវិកាចំនួន ១០ លាន AUD ( ដុល្លារអូស្ត្រាលី) រួមទាំងការបន្ថែមថវិកាដែលមានតំលៃ ៥00,000 AUD នាពេលថ្មីៗនេះ និងការវិនិយោគចំនួន ១៥៤ លាន AUD ក្នុងក្របខ័ណ្ឌភាពជាដៃគូសន្តិសុខអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអំពីស្ត្រី សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

 

នាថ្ងៃទី៩ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne ក្នុងឱកាសចូលជួបនិងសម្តែងការគួរសម ក្នុងដំណើរការអញ្ជើញបំពេញមកទស្សនា និងធ្វើការនៅប្រទេសវៀតណាម។

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅអគារទទួលភ្ញៀវរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងក្រសួងការបរទេស លោក ប៊ុយថាញ់សើន (Bui Thanh Son) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne អញ្ជើញធ្វើជាសហអធិបតី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីប្រចាំឆ្នាំលើកទី៣។

នៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ក្នុងរយៈពេលកន្លងមក ហើយឯកភាពពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនយោបាយល្អបន្ថែមទៀត ពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវវិស័យសហប្រតិបត្តិការសសរស្តម្ភរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីទាំងពីរបានចាត់ទុកថា យុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអូស្ត្រាលី ឯកសារដែលបានអនុម័តដោយនាយករដ្ឋមន្ត្រីទាំងពីរនៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី ២៦ (COP-26) បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីសម្រេចគោលដៅធ្វើឱ្យប្រទេសទាំងពីរក្លាយជាដៃគូពាណិជ្ជកម្មកំពូលមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១២ របស់គ្នាទៅវិញទៅមក និងបង្កើនការវិនិយោគទ្វេភាគី។

រដ្ឋមន្ត្រីអូស្ត្រាលីបានឯកភាពបង្កើនការវិនិយោគ និងគាំទ្រវៀតណាមលើការច្នៃប្រឌិត កំណើនបៃតង និងនិរន្តរភាព កសិកម្មបច្ចេកវិទ្យាខ្ពស់ ហើយទន្ទឹមនឹងនោះបន្តរក្សា ODA សម្រាប់វៀតណាម។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពលកម្ម ដែលភាគីអូស្ត្រាលីនឹងពិចារណាអនុវត្តគោលនយោបាយ “ទិដ្ឋាការកសិកម្ម” សម្រាប់ពលករវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចជាការបណ្តុះបណ្តាល វេជ្ជសាស្ត្រយោធា ឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល រដ្ឋមន្ត្រី លោកស្រី Marise Payne បានអះអាងថា អូស្ត្រាលីនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម។ ពិចារណាអនុញ្ញាតឱ្យនិស្សិតវៀតណាមដែលបានចាក់វ៉ាក់សាំងចំនួន២ ដូសត្រឡប់ទៅអូស្ត្រាលីវិញ ដើម្បីសិក្សា។

អំពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋមន្ត្រី លោក ប៊ុយថាញ់សើន (Bui Thanh Son) បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ការគាំទ្រទាន់ពេលវេលាក្នុងវិស័យវ៉ាក់សាំង និងឧបករណ៍ និងសម្ភារៈពេទ្យជាច្រើនដល់ប្រទេសវៀតណាម ថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រ “ការឆ្លើយតបប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គ្រប់គ្រងជំងឺរាតត្បាតប្រទេសទាំងមូលទៅរកស្ថានភាពធម្មតាបែបថ្មី។

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានប្រកាសថា រដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាគាំទ្រវ៉ាក់សាំងចំនួន ៥.២ លានដូស ហើយថ្ងៃនេះបានសន្យា នឹងប្រគល់បន្ថែមវ៉ាក់សាំងចំនួន ២.៦ លានដូស ដែលនាំមកនូវចំនួនវ៉ាក់សាំងសរុបដែលនឹងគាំទ្រដល់ប្រទេសវៀតណាមឡើងដល់ ៧.៨ លានដូស។ លោកស្រីក៏បាននិយាយដែរថា ប្រទេសអូស្ត្រាលីនឹងផ្តល់វ៉ាក់សាំងចំនួន ៧០ ម៉ឺនដូស ភ្លាមៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងគោលជំហររបស់ភាគីទាំងពីរអំពីបញ្ហាសមុទ្រខាងកើត អះអាងថា ជម្លោះទាំងឡាយត្រូវដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

សន្និសិទ ADMM ចង្អៀត៖ បង្កើនទំនុកចិត្តលើបញ្ហាសន្តិសុខក្នុងតំបន់
 

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) បានប្រព្រឹត្តទៅ តាមប្រព័ន្ធអ៊ីនធើណិត ក្រោមអធិបតីភាព ឧត្តមសេនីយឯក លោក Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof (បានចូលនិវត្តន៍ហើយ) រដ្ឋមន្ត្រីក្រសួងការពារជាតិទីពីរនៃប្រទេសប្រ៊ុយណេ។

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-កូរ៉េខាងត្បូងបានរៀបចំ តាមប្រព័ន្ធអ៊ីនធើណិត។ ឧត្តមសេនីយត្រី លោក Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof (បានចូលនិវត្តន៍ហើយ) រដ្ឋមន្ត្រីក្រសួងការពារជាតិទីពីរនៃប្រទេសប្រ៊ុយណេ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េខាងត្បូង Suh Wook បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ គណៈប្រតិភូវៀតណាមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក ផានវ៉ាន់យ៉ាង ( Phan Van Giang) សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការយោធាបក្សមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។


នៅក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងការពារជាតិទីពីរនៃប្រទេសប្រ៊ុយណេបានសង្កត់ធ្ងន់​ថា ក្នុងបរិបទដែលបណ្តាប្រទេសអាស៊ានបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធានាការកសាងអាស៊ានដែលអាចពឹងពាក់លើកម្លាំងខ្លួនឯងនឹងការត្រៀមខ្លួនសម្រាប់អនាគតវិបុលភាពរួមនៅឆ្នាំ ២០២១ ដែលនៅតែជាឆ្នាំដ៏លំបាក។

តំណាងប្រទេសប្រ៊ុយណេបានសម្តែងនូវសេចក្តីរីករាយចំពោះការគាំទ្ររបស់ប្រទេសសមាជិកក្នុងអំឡុងពេលអាណត្តិប្រធានអាស៊ានឆ្នាំ ២០២១ និងការដែលប្រទេសជាសមាជិកអាស៊ានបន្តរក្សាសុខភាពល្អ។ បណ្តាប្រទេសអាស៊ាននៅតែរក្សាសន្ទុះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានផលប៉ះពាល់ជាច្រើននៃការរាតត្បាតនៃជំងឺកូវីដ-១៩ កដោយ។

នៅរសៀលថ្ងៃទី១០ វិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលីបានប្រព្រឹត្តទៅ តាមប្រព័ន្ធអ៊ីនធើណិត។ នេះជាសកម្មភាពដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត)។



នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ (Ha Noi) នាយឧត្តមសេនីយ៍ លោក ផានវ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) តាមរយៈប្រព័ន្ធអ៊ីនធើណិត។ រូបថត៖ ត្រុងឌឹក /VNA


នាយឧត្តមសេនីយ៍ លោក ផានវ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានអញ្ជើញចូលរួម តាមរយៈប្រព័ន្ធអ៊ីនធើណិត នៅរដ្ឋធានីហាណូយ។ រូបថត៖ ត្រុងឌឹក /VNA


ទិដ្ឋភាពនៃកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធើណិត។ រូបថត៖ ត្រុងឌឹក /VNA


គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមនៅហាណូយ (Ha Noi) ។ រូបថត៖ ត្រុងឌឹក /VNA


ក្នុងកម្មវិធីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានី  ហាណូយ (Ha Noi) នាយឧត្តមសេនីយ៍ លោក ផានវ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារជាតិដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្រៅផ្លូវការអាស៊ាន-កូរ៉េខាងត្បូង។ រូបថត៖ ត្រុងឌឹក /VNA


នាយឧត្តមសេនីយ៍ លោក ផានវ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ នៅ
រដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ ត្រុងឌឹក/VNA



រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង-អាស៊ាន លោក Song Young-moo បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណិត។ រូបថត៖ ត្រុងឌឹក/VNA


នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-អូស្ត្រាលី បានប្រព្រឹត្តទៅ តាមប្រព័ន្ធអ៊ីនធឺណិត។ ឧត្តមសេនីយ៍ឯក លោក ហ័ងស្វឹនចៀន (Hoang Xuan Chien) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានអញ្ជើញចូលរួម។ រូបថត៖ ៖ ត្រុងឌឹក/VNA


ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី។ រូបថត៖ ត្រុងឌឹក/VNA

“សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះគឺអាចធ្វើទៅបានដោយការប្តេជ្ញាចិត្តរួម និងរួមគ្នារបស់យើងចំពោះភាពជាកណ្តាល និងសាមគ្គីភាពរបស់អាស៊ាន ក៏ដូចជាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសនានាក្នុងរយៈពេលមួយឆ្នាំកន្លងមក។ តំណាង​ប្រ៊ុយណេបានបញ្ជាក់ និងបង្ហាញជំនឿថា ការពិភាក្សានេះនឹងជួយបង្កើតឱ្យកាន់តែច្បាស់។ រូបភាពអំពីរបៀបលើកកម្ពស់បន្ថែមនូវតួនាទី​របស់ ADMM ក្នុងដំណើរការរួមចំណែកដល់ការរីកចំរើននៃសហគមន៍អាស៊ាន។
 

នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ពិធីប្រគល់តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ (ADMM ២០២២) ដល់កម្ពុជាបានប្រព្រឹត្តទៅ តាមទម្រង់អនឡាញ។ អញ្ជើញចូលរួមក្នុងពិធីប្រគល់នេះមាន រដ្ឋមន្ត្រីក្រសួងការពារជាតិ/តំណាងក្រសួងការពារជាតិនៃប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន លោក​ Lim Jock Hoi។ គណៈប្រតិភូវៀតណាមបានអញ្ជើញចូលរួមពិធីនេះ ដឹកនាំដោយឧត្តមសេនីយឯក លោក ហ័ង ស្វឹនចៀន (Hoang Xuan Chien) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈ​ប្រតិភូ។

នាយឧត្តមសេនីយ៍ លោក ផានវ៉ាន់យ៉ាង (Phan Van Giang) ប្រធានគណៈប្រតិភូវៀតណាមបានអះអាងនូវតួនាទីរបស់ ADMM ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសន្ទនា និងពិគ្រោះយោបល់នៅថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងអាស៊ាន លើបញ្ហាយុទ្ធសាស្ត្រ ការពារជាតិ សន្តិសុខ ដោយ​ហេតុនោះរួមចំណែកបង្កើនការជឿទុកចិត្ត និងកសាងការយល់ដឹងរួមអំពីបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។
 

អំពីបញ្ហាប្រឈមចំពោះតួនាទីកណ្តាលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រទេសធំៗបង្កើតយន្តការពហុភាគី និងយុទ្ធសាស្ត្រថ្មីៗ កាន់តែច្រើន ADMM បាននិងនឹងបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញតួនាទីនិកិត្យានុភាពរបស់ខ្លួន ដើម្បីធានាតុល្យភាព ផលប្រយោជន៍ក្នុងនិងក្រៅអាស៊ាន បំពេញផលប្រយោជន៍ដៃគូទាំងក្នុង និងក្រៅ ADMM+ និងធានាថា បណ្តាប្រទេសក្រៅអាស៊ានមានទំនួលខុសត្រូវចំពោះបញ្ហារួមនៃតំបន់។
 

ទាក់ទិននឹងជំងឺរាតត្បាតកូវីដ ១៩ ប្រធានគណៈប្រតិភូវៀតណាមបានអះអាង នូវសមត្ថភាពរបស់ ADMM ក្នុងការឆ្លើយតរបស់ ADMM ក្នុងស្ថានភាពថ្មី រួមទាំងការរៀបចំសកម្មភាពទាំងតាមអ៊ីនធើណិត និងជួបជុំផ្ទាល់មុខ ស្របតាមការយល់ដឹករួមរបស់ថ្នាក់​ដឹក​នាំជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដោយហេតុនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត ហើយក្នុងពេលជាមួយគ្នានេះបង្ហាញពីឆន្ទៈក្នុងការសម្របខ្លួនដោយសុវត្ថិភាពទៅនឹងភាពធម្មតាថ្មី ដោយបើកទ្វារជាបណ្តើរៗ ដើម្បីធានាបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គម៕


ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


បណ្តាអត្ថបទបានផ្សាយ