• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាចូលជាធរមាន

កិច្ចព្រមព្រៀងថ្មីនេះត្រូវបានរំពឹងថានឹងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយទ្វេភាគីដ៏ល្អប្រសើរផងដែរ។

ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបានឹងរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី (Baodautu.vn)

 


យោងតាមព័ត៌មានពីខុទ្ទកាល័យនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនាថ្ងៃទី ១៦ ខែមេសាបានឱ្យដឹងថា វៀតណាមនិងគុយបា បានបញ្ចប់បែបបទជាផ្លូវការដើម្បីដាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា អនុវត្តជាក់ស្ដែង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយកាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ដោយជំនួសឲ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីការដោះដូរពាណិជ្ជកម្មនិងទម្រង់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងទៀតដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៦ ។ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានរំពឹងថានឹងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យសមស្របនឹងទំនាក់ទំនងនយោបាយទ្វេភាគីដ៏ល្អប្រសើរផងដែរ។ ភាគីទាំងពីរបានសន្យាថា នឹងលុបចោលឬកាត់បន្ថយពន្ធលើផលិតផលជិត ១០០% លើមុខទំនិញដែលត្រូវបាននាំចូលពីទីផ្សាររបស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៥ ឆ្នាំ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួតអូឡាំព្យាដរូបវិទ្យាអាស៊ីលើកទី ២៦

ជាមួយនឹងលទ្ធផលនេះ វៀតណាមស្ថិតក្នុងចំណោមក្រុមកំពូលទាំង ៨ ដែលមានពិន្ទុខ្ពស់បំផុត និងស្ថិតនៅក្នុងក្រុមចំនួន ៥ ដែលសិស្សដែលចូលរួមទាំងអស់បានឈ្នះមេដាយ។

Top