• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្រ្តីបណ្ដាមិត្តមេគង្គលើកទី១

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីបណ្ដាមិត្តមេគង្គ (FOM) លើកទី១តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)
 

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីបណ្ដាមិត្តមេគង្គ (FOM) លើកទី១តាមប្រព័ន្ធវីដេអូ។ លោករដ្ឋមន្រ្តីបានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់វៀតណាម រួមជាមួយសមាជិកដទៃទៀតក្នុងការកសាងបរិយាកាសសន្តិភាព ស្ថិរភាព វិបុលភាព ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ FOM គួរតែស្ដែងចេញពីតម្រូវការអភិវឌ្ឍរបស់ប្រទេសមេគង្គនានា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតំបន់ បង្កើនការតភ្ជាប់យន្តការសហប្រតិបត្តិការ ដើម្បីកៀងគរគ្រប់ប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងដោះស្រាយបញ្ហាប្រឈមនានាប្រកប ដោយប្រសិទ្ធភាពផងដែរ។ ដោយឈរលើមូលដ្ឋាននោះ លោករដ្ឋមន្រ្តី Bui Thanh Son បានស្នើឲ្យ FOM ចាំបាច់ត្រូវផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងគ្រប់គ្រងជម្ងឺរាត ត្បាតកូវីដ ១៩ ដោយធានាការធ្វើលទ្ធកម្មវ៉ាក់សាំងឲ្យទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ទន្ទឹមនឹងនោះគឺជំរុញកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យា លើកកំពស់សមត្ថភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង ជំរុញកិច្ចសហប្រតិបត្តិការអំពីកំណើនបៃតង បន្សាំនឹងការប្រែប្រួលអាកាសធាតុ ហើយគ្រប់គ្រង ប្រើប្រាស់ប្រភពទឹកប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top