29/06/2019 11:03 GMT+7 Email Print Like 0

កិច្ចប្រជុំ G20៖ ថ្នាក់ដឹកនាំ EU ព្រមានថាសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់កំណើនសកល


 ថ្នាក់ដឹកនាំ EU ព្រមានថាសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់កំណើនសកល
 

 លោក Jean-Claude Juncker បានឲ្យដឹងថា៖  "ទំនាក់​ទំនងពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​មិន​ត្រឹម​តែ​​កំពុង​ជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងរាំងខ្ទប់ខឿនសេ​ដ្ឋកិច្ចសកលទៀតផង " ។ 

នាថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០១៩ បណ្ដាថ្នាក់ដឹកនាំ សហភាពអឺរ៉ុប (EU) បានព្រមានថា សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ - ចិនកំពុងធ្វើឱ្យខូចខាតដល់ខឿនសេដ្ឋកិច្ចសកល។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុង អូសាកា ​នៃប្រទេសជប៉ុន ដែលជាទីកន្លែងប្រព្រឹត្តិទៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើប​លេច​ចេញជួរមុខនៅលើពិភពលោក ​(G20) នោះ ប្រធានគណកម្មការអឺរ៉ុប (EC) លោក ​Jean-Claude Juncker ​បានឲ្យដឹងថា៖  "ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​មិន​ត្រឹម​តែកំពុង​ជួបការ​លំបាក​ប៉ុណ្ណោះ​ទេ ថែមទាំងរាំងខ្ទប់ខឿនសេ​ដ្ឋកិច្ចសកលទៀតផង "​ ។ លោក Juncker បានឲ្យដឹង​ថា ក្នុង​បណ្ដាការ​ចរចា​ជាមួយក្រុមមន្ត្រីអាមេរិក និង​ចិន លោកបានក្រើន​រំលឹក​អំពីផល​វិបាក​នៃសង្គ្រាម​ពាណិជ្ជកម្ម​នេះ។ តា​មលោកថា EU កំពុ​ងរួមសហការយ៉ាងជិតស្ធិទ្ធជាមួយចិន ​ជប៉ុន អាមេរិក និងបណ្ដាប្រទេសផ្សេង ដើម្បី​ធ្វើកំណែ​ទម្រង់អង្ការ​ពាណិជ្ជកម្មពិភពលោក W​TO ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ