11/03/2019 11:00 GMT+7 Email Print Like 0

កិច្ចប្រជុំពន្លឿនវិនិយោគនៅខេត្ត Dak Lak ឆ្នាំ២០១៩


 ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ប្រជុំពន្លឿនវិនិយោគខេត្ត Dak Lak ឆ្នាំ២០១៩ (រូបថត៖ VOV)
 

 នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ​២០១៩ នៅខេត្ត Dak Lak ឧបនាយក​រដ្ឋមន្រ្តី​អចិន្រ្តៃយ៍​រដ្ឋាភិបាល​វៀត​ណាម​លោក​ Truong Hoa Binh បានអញ្ជើញ​​ធ្វើជាអធិបតីនៅក្នុងកិច្ច ​ប្រជុំពន្លឿនវិនិយោគខេ​ត្ត ​Dak Lak ឆ្នាំ២០១៩។​ 
 
លោក​ឧបនាយករដ្ឋមន្រ្តីបាន ចាត់ទុកថា បក្សភាគ អាជ្ញាធរ​ខេត្ត​ចាំបាច់​ត្រូវ​បន្តកែ​លំអបរិយា​កាសវិនិយោគ​-ធ្វើអាជីវកម្ម ក៏ដូចជាលើកទឹកចិ​ត្តការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវា​នុវត្តភាព ទៀត​ផង​។ ចំ​ពោះមជ្ឈឹមវិញ រដ្ឋាភិបាលនឹងរួមជាមួយ​ក្រសួង ស្ថាប័នពា​ក់ព័ន្ធ​ នានា បង្កគ្រប់​លក្ខណៈ​ងាយ​ស្រួលផង​ដែរ​។
 
 “រដ្ឋាភិបាល​នឹងបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន សុក្រិតច្បាប់ បែប បទរដ្ឋបាល កែលំអប​រិយាកាស​វិនិយោគ​ ធ្វើអាជីវកម្ម បង្កគ្រ​ប់លក្ខណៈងាយ ស្រួលសម្រាប់​សហគ្រាស​និង​ប្រជាជន​ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម​អាជីវកម្ម​។ ខ្ញុំ សំណូ​មពរអោយក្រសួង ស្ថា​ប័នពាក់ព័ន្ធនានាត្រូវគាំទ្រយ៉ាងខ្លាំ​ងក្លាចំ​ពោះការ បង្កើត​ឡើង​យន្តការ​ គោលនយោបាយអនុគ្រោះសម្រាប់​វិនិយោគិនដែលបណ្ដាក់ ទុ​នចូលមកខេត្ត Dak ​Lak ព្រមទាំង​កែទម្រង់​របៀបរបប​អោយបានល្អ កុំទុក អោយកើតមានឡើងការចំណាយមិន​ចង់បានដែលរារាំងវិនិ​យោគិន​ ផង​ដែរ​”។
 
នៅក្នុង​កិច្ចប្រជុំលើកនេះ ខេត្ត Dak Lak បានប្រគល់វិញ្ញាបនបត្រវិនិយោគ សម្រាប់គម្រោងចំនួន៤០ ដែល​ក្នុង​​នោះ​ផ្ដោត​ទៅលើវិស័យថាមពលកកើតឡើង វិញ​ កសិកម្ម អប់រំនិងសុ​ខាភិបាល​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ