08/03/2019 10:34 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី១៦នៃមេបញ្ជាការកងកម្លាំងការពារប្រទេសនៃបណ្តាប្រទេសអាស៊ាន


  ឧត្តមសេនីយ៍ឯក លោក Phan Van Giang និងប្រតិភូចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ACDFM-16 (រូបថតៈ qdnd.vn)
 

 នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ នៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ១៦ នៃ​មេ​បញ្ជាការ​កងកម្លាំងការពារប្រទេសនៃ​បណ្តាប្រទេសអាស៊ាន (ACDFM-16) ។ 
 
គណៈ​ប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនី យ៍ឯក Phan Van Giang អគ្គ​សេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន​ចូល​រួម​សន្និ​សីទ​នេះ។ ACDFM-16 មានប្រធានបទ “សន្តិសុខប្រកបដោយនិរន្តភាព”។
 
អញ្ជើញ​ថ្លែងក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បាន​សម្តែង​នូវ​ការ​ស្រុះចិត្ត​គំនិត​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិ​ច្ចប្រជុំ ACDFM លើកនេះ ក្នុងនោះ​ សង្កត់​ធ្ង​ន់​ទៅ​លើសារៈ​សំខាន់​របស់​សមុទ្រ​ខាងកើត និងរាល់ការសន្យារបស់ប្រទេសនា​នា ក្នុងការបន្តរក្សាសេរីភាពនាវា​ចរណ៍ អាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើត សមស្របទៅនឹងច្បាប់អ​ន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ​ អគ្គសេខាធិការ​កងទ័ព​ប្រជាជន​វៀត​ណាម​បានស្នើឲ្យកងកម្លាំងប្រតិបត្តិច្បា​ប់លើសមុទ្រ ដើម្បីពង្រឹងកិ​ច្ចសហ​ប្រតិបត្តិ​ការ​និង​ផ្លាស់​ប្តូរ​ព័ត៌មាន​សំដៅដោះស្រាយ​បញ្ហានៅសមុទ្រ ជាពិសេសអ្នកនេសាទយ៉ាងឆាប់រហ័ស និងប្រក​បដោយប្រសិទ្ធភាព ឈរ​លើស្មារតី​មនុស្សធម៌​ ដែលរួមចំណែកថែរក្សាសន្តិភាពនិងស្ថេរភាពក្នុង​តំបន់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ