• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល G20 បានបើកនៅប្រទេសអាហ្សង់ទីន

នៅទីក្រុង Buenos ប្រទេសអាហ្សង់ទីន នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានប្រកាសអំពីការបើកកិច្ចប្រជុំកំពូល G20 ជាផ្លូវការ ដោយមានវត្តមានរបស់ប្រមុខនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញរបស់ពិភព លោកក៏ដូចជាអង្គការអន្តរជាតិនិងតំបន់ជាច្រើនផងដែរ។

កិច្ចប្រជុំកំពូល G20 បានបើកនៅប្រទេសអាហ្សង់ទីន

ដោយប្រធានបទ “បង្កើតភាពស្រុះចិត្តគំនិតដើម្បីការអភិវឌ្ឍប្រកបដោយយុត្តិធម៌និងនិរន្តរភាព” ប្រទេសម្ចាស់​ផ្ទះអាហ្សង់ទីនសង្ឃឹមថា នេះគឺជាឱកាសសម្រាប់ប្រទេសជាសមាជិកជួបពិភាក្សានិងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្តៅគគុកនៃពិភពលោកសំដៅឆ្ពោះទៅការអភិវឌ្ឍប្រកបដោយតុល្យភាពនិងចីរភាព។

ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទ ថ្នាក់ដឹកនាំក្រុមប្រទេស G20 បានផ្តោតលើបញ្ហាជាច្រើន ដូចជាពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ថ្នាក់ដឹកនាំ G20 សង្ឃឹមថា នឹងទទួលបានការស្រុះចិត្តគំនិតក្នុងបញ្ហាទាំងអស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top