ទិដ្ឋភាពនៃកិច្ចប្រជុំ
ក្នុងក្របខ័ណ្ឌនៃ Festival Hue ២០១៦នេះ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងHue ភាគកណ្តាលវៀតណាម ក្រសួងការបរទេសវៀតណាមបានរួមសហការ ជាមួយខេត្ត Thua Thien Hue បើកសម័យប្រជុំដំបូង នៃគម្រោង “បង្កើត បណ្តាញបណ្តាទីក្រុងវប្បធម៌នៃវេទិកា សហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទិន(FEALAC) ដោយមានការចូលរួមរបស់អភិបាលក្រុង និងតំណាងទីក្រុងរបស់១៦ប្រទេស”។ គម្រោងនេះបានរៀបចំឡើងសំដៅរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិថ្នាក់តំបន់ រវាងសមាជិកនានាលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ និងអភិវឌ្ឍន៍។ តាមនោះ រួមចំណែកផ្សព្វផ្សាយនិងបង្កើនការយល់ដឹងរបស់ ប្រជាជននៃប្រទេសនានា អំពី “វេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទិន”ផងដែរ។
ប្រធានបទនានាដែលលើកមកពិភាគ្សានៅក្នុងកិច្ចប្រជុំនេះ ជាមូលដ្ឋានសម្រាប់ទីក្រុង Hue ចុះឈ្មោះចូលរួមបណ្តាញបណ្តាទីក្រុងវប្បធម៌ សំដៅរួម ចំណែកឲ្យការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃខឿនវប្បធម៌និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានាជាសមាជិកនៃបណ្តាញនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម