ព័ត៌មាន

កិច្ចប្រជុំដំបូងស្តីពីការ“បង្កើតបណ្តាញបណ្តាទីក្រុងវប្បធម៌”បានបើកជាផ្លូវការ


ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងក្របខ័ណ្ឌនៃ Festival Hue ២០១៦នេះ នាព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០១៦​ នៅទីក្រុងHue ភាគ​កណ្តាល​វៀត​ណាម ក្រសួង​ការបរទេសវៀតណាមបានរួមសហ​ការ ជាមួយខេត្ត Thua Thien Hue បើក​សម័យ​ប្រជុំ​ដំបូង នៃ​គម្រោង “បង្កើត បណ្តាញបណ្តាទីក្រុងវប្បធម៌នៃវេទិកា សហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡា​ទិន(FEALAC) ដោយមានការចូលរួមរបស់អភិបាលក្រុង និងតំណាងទីក្រុងរបស់​១៦ប្រទេស”។ គម្រោង​នេះ​បា​នរៀប​ចំឡើង​សំដៅរួម​ចំណែកបង្កើនកិច្ចសហប្រ​តិបត្តិការ​អន្តរជាតិ​ថ្នាក់តំបន់ រវាង​សមាជិក​នានា​លើវិស័យ​វប្បធម៌ កីឡា ទេសចរ​ណ៍ និងអភិវឌ្ឍន៍។ តាមនោះ រួមចំណែកផ្សព្វផ្សាយនិងបង្កើនការ​យល់ដឹង​របស់ ប្រជា​ជន​នៃប្រទេសនានា អំពី “វេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទិន”​ផងដែរ។

​ប្រធានបទនានាដែលលើកមកពិភាគ្សានៅក្នុងកិច្ចប្រជុំនេះ ជាមូលដ្ឋាន​សម្រាប់ទីក្រុង Hue ចុះឈ្មោះចូល​រួម​បណ្តាញ​បណ្តា​ទីក្រុង​វប្បធម៌ សំដៅរួម ចំណែក​ឲ្យការ​អភិវឌ្ឍន៍​ប្រកប​ដោយនិ​រន្តរភាព នៃខឿន​វប្បធម៌​និង​កិច្ច​សហប្រ​តិបត្តិការ រវាងប្រទេសនានាជាសមាជិកនៃបណ្តាញនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top