13/05/2021 00:01 GMT+7 Email Print Like 0

កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នៅ អាស៊ីអាគ្នេយ៍

ក៏​ដូច​ជា​ប្រទេសវៀតណាមដែរ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏កំពុងប្រឈមនឹងឧបសគ្គជាច្រើនដែលមិនធ្លាប់មាននៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដូចជាការផ្ទុះឡើងនៅច្រើនកន្លែង ការ​ឆ្លងរាល​ដាល​មក​ពីច្រើនប្រភព និងមាន​កូវីដ​១៩​ប្រ​ភេទ​ថ្មី​​ (ចក្រភពអង់គ្លេសនិងឥណ្ឌា) ។

វៀតណាមផ្លាស់ប្តូរពីការការពារទប់ទល់ទៅជាការវាយលុកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

បន្ទាប់ពីរយៈពេល ៣៤ ថ្ងៃ ដែលវៀតណាមគ្មានករណីថ្មីណា មួយនៅក្នុងសហគមន៍នោះទេនៅថ្ងៃទី ២៩ ខែមេសា ខេត្តហាណាម (Ha Nam) បានមានករណីដំបូង ហើយភ្លាមៗបន្ទាប់ពីនោះ មានករណីថ្មីជាច្រើនត្រូវបានរកឃើញ។

ប្រឈមមុខនេះការវិវឌ្ឍន៍ថ្មីនិងកាន់តែស្មុគស្មាញនៃការរីករាលដាលកូវីដ១៩ នៅថ្ងៃទី ២ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ។


លោកនាយករដ្ឋមន្រ្តីផាមមីញជិញ (Pham Minh Chinh) លើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៅប៉ុស្តិ៍ការពារព្រំដែនខេត្តវីញងួន (Vinh Nguon) នៃបញ្ជាការដ្ឋានកងទ័ពកការពារព្រំដែនខេត្តអានយ៉ាង (An Giang) នៅពេលមកត្រួតពិនិត្យការងារការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩ នៅលើខ្សែព្រំដែនភាគនិរតីនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១ ។ រូបថត៖ វ៉ាន់ ដៀប / ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)


នាព្រឹកថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២១ នៅមន្ទីរពេទ្យបាចម៉ាយ (Bach Mai) (រដ្ឋធានីហាណូយ) (Ha Noi) ក្រសួងសុខាភិបាលបានអនុវត្តការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកម្មាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀនថាញ់ឡុង (Nguyen Thanh Long) និងអនុរដ្ឋមន្រ្តីចំនួន ៣ រូបក៏បានចាក់ក្នុងលើកនេះផងដែរ។ រូបថត៖ ហ័ងហៀយ / ទីភ្នាក់ងារសាព័ត៌មានវៀតណាម


បន្ទាប់ពីការរកឃើញ អ្នកជំងឺកូវីដ ១៩ លេខ ៣២២៩ (អាយុ ១៦ ឆ្នាំជានិស្សិតស្រីនៅវិទ្យាល័យ លេគ្វីដូន ( Le Quy Don) ស្រុក ទ្រុកនិញ (Truc Ninh) ខេត្ត ណាមឌីញ (Nam Dinh)) មន្ទីរសុខាភិបាលខេត្ត ណាមឌីញ (Nam Dinh) បានបញ្ជូនបុគ្គលិកទៅសាលានេះយកសំណាកតេស្តរកមេរោគ Sar – Cov2 សម្រាប់និស្សិត កម្មាភិបាល និងគ្រូបង្រៀនក្នុងសាលា។ រូបថត៖ វ៉ាន់ដាត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទ័ពគីមីសាស្ត្របាញ់ថ្នាំសំលាប់មេរោគលើបរិវេណមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខាទី ២។ រូបថត៖ ថាតដាត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បន្ទាប់មក នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល ក្នុងខែមេសាឆ្នាំ២០២១ នាថ្ងៃទី ៥ ខែឧសភា ដោយប្រឈមមុខនឹងការដែលស្ថានភាពរោគរាតត្បាតមានការវិវឌ្ឍន៍ថ្មីៗ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាយើងត្រូវតែមានវិធីសាស្រ្ត និងទស្សនៈ ទិសដៅថ្មី ដែលបង្កើតមូលដ្ឋានសម្រាប់ការរៀបចំអនុវត្ត។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើស្មារតីថា “ផ្លាស់ប្តូរស្ថានភាពការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតពីការការពារទប់ទល់ទៅជាការវាយបលុកយ៉ាងសកម្មវិញ ដោយត្រូវធានានូវប្រសិទ្ធភាពខ្ពស់បំផុត” ។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបង្កើនការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននិងចាត់វិធានការម៉ឹងមាត់ នាំចូលវ៉ាក់សាំងនិងចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំដែលក្នុងនោះអាទិភាពត្រូវបានផ្តល់ដល់អ្នកដែលនៅជួរមុខដែលមានហានិភ័យខ្ពស់នៃការឆ្លង។


ទាក់ទងនឹងចំនួនករណីឆ្លងជំងឺនេះ បច្ចុប្បន្នវៀតណាម ស្ថិតនៅលេខរៀងទី ១៧៦ ។ បើនិយាយអំពីករណីឆ្លងក្នុងមួយលាននាក់វៀតណាម ស្ថិតនៅលេខរៀង ២១៤/២២០ ប្រទេសនិងដែនដី។ ប្រការនេះបង្ហាញថា បញ្ហាដែលជាលក្ខណគោលការណ៍យុទ្ធសាស្ត្ររបស់វៀតណាមរហូតមកដល់ពេលនេះគឺត្រឹមត្រូវទាំងស្រុង។

(លោកឧបនាយករដ្ឋមន្រ្តី វូឌឺកដាម (Vu Duc Dam) ប្រធានគណៈកម្មាធិការជាតិអំពីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ បានផ្តល់ព័ត៌មានស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងស្ថានភាពថ្មីជាមួយថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាន នៅព្រឹកថ្ងៃទី ១១ ឧសភា ) ។


ប្រទេសឡាវនិងកម្ពុជាកំពុងគ្រប់គ្រងបានការរីករាលដាលនៃជំងឺនេះជាបណ្តើរៗហើយ
 

ការដែលទីក្រុងធំៗ នៅប្រទេសឡាវមិនមានករណីឆ្លងថ្មី ឬមានការថយចុះនៃចំនួនករណីថ្មី បានបង្ហាញថា ស្ថានភាពជំងឺរាតត្បាតកំពុងត្រូវបានគ្រប់គ្រងហើយ។ ស្ថានភាពនៅកម្ពុជាក៏មាននិន្នាការកាន់តែល្អប្រសើរដែរ។

ជាង ៣ សប្តាហ៍បន្ទាប់ពីរលកនៃការផ្ទុះឡើងលើកទី ២ ស្ថានភាពនៃការរាតត្បាតនៅប្រទេសឡាវកំពុងត្រូវបានគ្រប់គ្រងជាបណ្តើរៗ ខណៈដែលចំនួនករណីថ្មីជាពិសេសនៅតាមទីក្រុងធំៗ កំពុងតែថយចុះហើយ។

ក្រសួងសុខាភិបាលនៃប្រទេសឡាវបានប្រកាស នៅរសៀលថ្ងៃទី ១១ ខែឧសភានេះថា ប្រទេសនេះមានករណីថ្មីចំនួន ៣៥ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដែលរដ្ឋធានីវៀងចន្ទន៍មាន ៩ ករណី។



កាសែត« Vientiane Times » ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានដកស្រង់សម្តីមន្រ្តីឡាវស្តីពីការជួយគាំទ្រដ៏មានតម្លៃបំផុតពីរដ្ឋាភិបាលវៀតណាមបានជួយបង្កើនការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូវីដ១៩ ។ រូបថត៖ ភាំគៀន / អ្នកសារព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវ


ការរាតត្បាតជំងឺរាតត្បាតកូវីដ១៩ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតនិងសេដ្ឋកិច្ចរបស់ប្រទេសឡាវនិយាយរួម និងសហគមន៍វៀតណាមនៅប្រទេសឡាវនិយាយដោយឡែក ក៏ប៉ុន្តែជាមួយប្រពៃណីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមកសហគមន៍ជនជាតិវៀតណាមនៅឡាវបាននិងកំពុងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះរាល់ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត។ នៅក្នុងរូបថត៖ និស្សិតវៀតណាមកំពុងប្រគល់លិខិតដែលសរសរឈ្មោះ លេខទូរស័ព្ទនិងប្រវត្តិធ្វើដំណើរជូនបុគ្គលិកពេទ្យឡាវមុនពេលយកសំណាកធ្វើតេស្តរកកូវីដ១៩។ រូបថត៖ ភាំគៀន / អ្នកសារព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវ
 

រហូតមកដល់ពេល ចំនួនសរុបនៃករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសឡាវមានចំនួន ១.៣៦២ ករណីដែលក្នុងនោះមានអ្នកជំងឺចំនួន ២៩៧ នាក់បានជាសះស្បើយនិងមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលបានស្លាប់។

នៅប្រទេសកម្ពុជា យោងតាមស្ថិតិពីក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញថា ចំនួនករណីថ្មីបានថយចុះក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានៅពេលដែលប្រទេសនេះមានករណីថ្មីចំនួន ៤៨០ នៅថ្ងៃទី ១១ ខែឧសភា។ ចំនួនករណីសរុបនៅក្នុងប្រទេសកម្ពុជារហូតមកដល់ពេលគឺមានចំនួន ២០,២២៣ នាក់ដែលក្នុងនោះករណីជាសះស្បើយចំនួន ៨១៧០ ។



ការចាក់វ៉ាក់សាំងកូវីដ ១៩  នៅរាជធានីភ្នំពេញ នាថ្ងៃទី ១ ឧសភា ២០២១ ។ រូបថត៖ THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ចាប់តាំងពីខែកុម្ភៈនិងរហូតមកដល់ពេលនេះ មានមនុស្សជាង ១.៨ លាននាក់បានចាក់វ៉ាក់សាំងកូវីដ១៩ហើយ ។ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា នឹងទិញវ៉ាក់សាំងជាង ២០ លានដូសដើម្បីចាក់ជូនប្រជាជនជាង ១០ លាននាក់នៅកម្ពុជា សំដៅសម្រេចអោយបាននូវភាពស៊ាំសហគមន៍។
 

ប្រទេសថៃគ្រោងនឹងទិញវ៉ាក់សាំងកូវីដសរុបចំនួន ២០០ លានដូស
 

រដ្ឋាភិបាលថៃបានកំណត់គោលដៅក្នុងការទិញវ៉ាក់សាំងចំនួន ១០០ លានដូស ដើម្បីចាក់ជូនប្រជាជនចំនួន ៥០ លាននាក់ក្នុងចំណោមប្រជាជនថៃប្រមាណ ៧០ លាននាក់ សំដៅសម្រេចអោយបាននូវភាពស៊ាំសហគមន៍។

លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha បានប្រកាសថាខ្លួននឹងទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ២០០ លានដូសដើម្បីត្រៀមសម្រាប់ភាពអាសន្នដែលមិនប៉ាន់ស្មានជាមុនបានមុនពេលដែលជំងឺរាតត្បាតបន្តកើតមាននៅក្នុងប្រទេសជាច្រើន។ 


ប្រជាជនរងចាំយកសំណាកតេស្តិ៍រកកូវីដ ១៩ នៅទីក្រុងបាងកកប្រទេសថៃ។ រូបថត៖ AFP / VNA

យោងតាមលោកនាយករដ្ឋមន្រ្តីថៃ លោក Prayut អាទិភាពដំបូងគឺបង្កើនចំនួនវ៉ាក់សាំងដល់ ១៥០ លានដូសឬច្រើនជាងនេះ ហើយនិងត្រូវត្រៀមសម្រាប់គ្រប់ហានិភ័យណាមួយដែលទាក់ទងនឹងវ៉ាក់សាំងទាំងនោះ។

រដ្ឋាភិបាលថៃបានកំណត់គោលដៅក្នុងការទិញវ៉ាក់សាំងចំនួន ១០០ លានដូសដើម្បីចាក់ជូនប្រជាជនចំនួន ៥០ លាននាក់ក្នុងចំណោមប្រជាជនថៃប្រមាណ ៧០ លាននាក់ សំដៅសម្រេចអោយបាននូវភាពស៊ាំសហគមន៍។


ប្រ៊ុយណេកត់សំគាល់នូវរយៈពេលឆ្នាំដែលគ្មានករណីឆ្លងនៅក្នុងសហគមន៍

បន្ទាប់ពីមានករណីដំបូងនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ប្រ៊ុយណេរក្សាការត្រួតពិនិត្យតាមព្រំដែនក៏ ដូចជា បទប្បញ្ញត្តិនៃការធ្វើដំណើរយ៉ាងតឹងរឹង ដើម្បីទប់ស្តាត់ការឆ្លងរាលដាលនៃកូវីដ១៩។

នៅថ្ងៃទី ៦ ខែឧសភា រដ្ឋាភិបាលប្រ៊ុយណេបានប្រកាសថា គ្មានករណីថ្មីនៅក្នុងសហគមន៍ ដោយកត់សំគាល់នូវរយៈពេលមួយឆ្នាំគ្មានករណីនៅក្នុងសហគមន៍។
បន្ទាប់ពីមានករណីដំបូងនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២០ ប្រ៊ុយណេរក្សាការត្រួតពិនិត្យតាមព្រំដែនក៏ដូចជាបទប្បញ្ញត្តិនៃការធ្វើដំណើរយ៉ាងតឹងរឹងដើម្បីទប់ស្តាត់ការឆ្លងរាលដាលនៃកូវីដ១៩ ទោះបីជាចំនួនភ្ញៀវទេសចរបរទេសចូលមកប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចុះយ៉ាងខ្លាំង។

ចាប់តាំងពីថ្ងៃទី ៣ ខែមេសារដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជាតិ។ គិតត្រឹមថ្ងៃទី ៥ ខែឧសភាមនុស្សចំនួន ១៧,៧៧៦ នាក់ក្នុងចំនួនប្រជាជន ៤៥០.០០០ នាក់ត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩ ។


ឥណ្ឌូនេស៊ីគ្រោងនឹងពន្យាពេលនៃបទបញ្ជាដាក់កម្រិតលើប្រតិបត្តិការខ្នាតតូច

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូពីវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតាប្រធាន KPC-PEN និងជារដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ចបានមានប្រសាសន៍ថារដ្ឋាភិបាលនឹងបន្តដាក់ PPKM ខេត្តចំនួន៣០ ក្នុងចំណោមខេត្ត - ក្រុងចំនួន៣៤ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៨-៣១ ឧសភា បន្ទាប់ពីការប្រារព្ធពិធី Eid al-Fitr (នៅចុងបញ្ចប់នៃបុណ្យរ៉ាម៉ាដានប្រចាំឆ្នាំ).

ករណីថ្មីក៏បានកើនឡើងជាថ្មីទៀតនៅក្នុងខេត្តនិងក្រុងចំនួន ១១ ដែលក្នុងនោះខេត្តចំនួន ៥ បានកើនឡើងយ៉ាងខ្លាំងរួមមានមានប្រជុំកោះ Riau, Riau, Sumatra, ខាងត្បូងAceh, និង Kalimantan ខាងលិច។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីប្រទេសនេះនឹងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីពិធី Eid al-Fitr ដោយមានគោលដៅចាក់ ១ លានដូសក្នុងមួយថ្ងៃ។


ប្រទេសឥណ្ឌូនេស៊ីមានគោលបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់មនុស្សចំនួន ១៨១.៥ លាននាក់ សំដៅសម្រេចអោយបាននូវភាពស៊ាំសហគមន៍ក្នុងរយៈពេលមួយឆ្នាំ។ ប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំងសរុបចំនួន ៤២៦ លានដូសជាមួយក្រុមហ៊ុនឱសថអន្តរជាតិជាច្រើ នរួមមាន Sinovac, AstraZaneca, Pfizer និង Novavax ។

ប្រទេសម៉ាឡេស៊ីប្រកាសបិទខ្ទប់ទូទាំងប្រទេសដោយសាកូវីដ១៩

នាថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសបិទខ្ទប់ទូទាំងប្រទេសក្នុងបរិបទដែលប្រទេសនេះកំពុប្រឈមនឹងរលកថ្មីនៃកូវីដ-១៩ ដែលធ្វើអោយចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនដល់ជាង ៤៤ ម៉ឺននាក់។

បុគ្គលិកពេទ្យយកសំណាកតេស្តរកកូវី១៩ នៅទីក្រុង Kajang ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA


ចាប់ពីថ្ងៃទី ១០ ខែឧសភាដល់ថ្ងៃទី ៦ ខែមិថុនា រាល់សកម្មភាព សង្គមនិងកីឡានឹងត្រូវហាមឃាត់ខណៈដែលគ្រឹះស្ថានអប់រំទាំងអស់ត្រូវបានបិទ។ វិធានការរឹតត្បិតផ្សេងទៀតក្នុងកំឡុងពេលបិទខ្ចប់ទូទាំងនឹង ចូលជាធរមានចាប់ពីថ្ងៃទី ១២ ឧសភា ដល់ថ្ងៃទី ៧ មិថុនា ។
ក្នុងអំឡុងពេលបិទខ្ទប់ទូទាំងប្រទេស គ្រប់ផ្នែកសេដ្ឋកិច្ច នៅតែដំណើរការដដែល ។

ដូច្នោះហើយការធ្វើដំណើររវាងស្រុកនិងរដ្ឋនានាក្នុងប្រទេសម៉ាឡេស៊ីនឹងត្រូវបានហាមឃាត់លើកលែងតែករណីបន្ទាន់។


ប្រទេសសិង្ហបុរី បានបង្កើន រយៈពេលធ្វើចត្តាឡីស័ក្កសម្រាប់ភ្ញៀវទេសចរខណៈដែលចំនួន អ្នកឆ្លងថ្មីនៅហ្វីលីពីននៅតែខ្ពស់

នៅពេលដែលការរីករាលដាលនៃកូវីដ១៩នៅតែមានភាពស្មុគស្មាញ ជាមួយនឹងការលេចចេញកូវីដប្រភេទថ្មី សិង្ហបុរីបានសំរេចបង្កើនរយៈពេលធ្វើចត្តាឡីស័កចំពោះមនុស្សដែលចូលមកពីប្រទេសដែលមានហានិភ័យខ្ពស់ ឡើងដល់២១ ថ្ងៃហើយក្នុងពេលតែមួយរឹតបន្តឹងវិធានការមួយចំនួននៃការរក្សាគម្លាតសង្គមនៅក្នុងប្រទេស។

កម្លាំងអន្តរក្រសួងទទួលបន្ទុកកូវីដ១៩ របស់សិង្ហបុរីបានឲ្យដឹងថា ការតំរូវឲ្យធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនៅតាមមន្ទីរពេទ្យនានានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៨ ឧសភា។

អ្នកទេសចរមកពីប្រទេសទាំងអស់លើកលែងតែប្រទេសអូស្ត្រាលី នូវែលសេឡង់ ប្រ៊ុយណេនិងចិន (រួមទាំងហុងកុង តៃវ៉ាន់ ម៉ាកាវ) ត្រូវគោរពតាមការកំណត់ថ្មីនេះ។

សម្រាប់ហ្វីជីនិងវៀតណាមអ្នកទេសចរដែលបានស្នាក់នៅក្នុងប្រទេសទាំងពីរនេះអស់រយៈពេល ២១ ថ្ងៃកន្លងមក  នៅពេលចូលប្រទេសសិង្ហបុរីក៏នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនៅតាមមណ្ឌលសុខភាព ប៉ុន្តែ ៧ ថ្ងៃចុងក្រោយអាចត្រូវបានជ្រើសរើសសម្រាប់ការធ្វើ​ចត្តាឡីស័កនៅផ្ទះ។ កាលពីមុនភ្ញៀវទេសចរមកពីហ្វីជីនិងវៀតណាមត្រូវធ្វើចត្តាឡីស័កត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះហើយត្រូវបានធ្វើ​ចត្តាឡីស័កក្នុងផ្ទះ។

ចំណែកប្រទេសហ្វីលីពីនដែលជាប្រទេសមួយមានប្រជាជនប្រមាណ ១១០ លាននាក់ប្រទេសនេះនៅតែបន្តប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងដែលសារកូវីដប្រភេទថ្មីរីករាលដាលកាន់តែខ្លាំងខណៈដែលប្រជាជនធ្វើប្រហែសក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺរាតត្បាត។

 


បដាអំពាវណាវឱ្យប្រជាជនពាក់ម៉ាសដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ នៅទីក្រុង Manila ប្រទេសហ្វីលីពីននៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA

យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលMaria Rosario Vergeireបានឲ្យថារហូតមកដល់ពេលនេះប្រទេសនេះបានចាក់វ៉ាក់សាំងកូវីដ១៩សរុបជាង ១,៩ លានដូសសរុបជូនបុគ្គលិក សុខាភិបាលជួរមុខមនុស្សចាស់និងមនុស្សដែលមានជំងឺប្រចាំកាយ។

រដ្ឋាភិបាល​​​ហ្វីលីពីនគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ៧០ លាននាក់នៅឆ្នាំនេះសំដៅសម្រេចអោយបាននូវភាពស៊ាំ​សហគមន៍​។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម / ការសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

បណ្តាអត្ថបទបានផ្សាយ