• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតបរទេសបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កីឡាបាល់ទាត់វៀតណាម

 នៅក្នុងអត្ថបទមួយចុះផ្សាយនាថ្ងៃទី២៥ ខែមករា  ឆ្នាំ​២០១៩ Fox Sports Asia បានវាយតម្លៃថា កីឡាបាល់ទាត់វៀតណាមមានការរីកចំរើនគួរឱ្យកត់សម្គាល់ ហើយបានសម្តែងនូវទំនុកចិត្តថា អនាគតរបស់កីឡាបាល់ទាត់ វៀតណាមនឹងទទួលបានភាពរុងរឿងជាមិនខាន ទោះបី ជា “កីឡាករផ្កាយមាស” ត្រូវបញ្ឈប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup 2019 ក៏ដោយ។  
 
អ្នកនិពន្ធអត្ថបទនេះ អ្នកកាសែត Gabriel Tan  បានសង្កត់ធ្ងន់ថា មានពាក្យពេជ្រជាច្រើនណាស់ ដើម្បីនិយាយអំពីក្រុមបាល់ទាត់វៀតណាម កាលមុនពេលក្រុមបាល់ទាត់និងគ្រូបង្វឹក Park Hang- Seo បានចូលរួមក្នុងការប្រកួត Asian Cup 2019 នេះ។ ក្រុមជម្រើសជាតិវៀតណាមមានភាពស្វាហាប់វីរភាពខ្លាំងណាស់ ក្នុងរយៈពេលបីសប្តាហ៍នៅក្នុងព្រឹត្តិការណ៍ Asian Cup 2019 ដែលប្រារព្ធឡើងនៅអារ៉ាប់អេមីរ៉ាតអារ៉ាប់រួម (UAE)។ យោងតាមអ្នកកាសែតរូបនេះ បញ្ចប់នូវដំណើរចូលរួមប្រកួតពោរពេញទៅដោយភាពរុងរឿងនិងមោទនភាពនៅ Asian Cup 2019 ក្រុមជម្រើសជាតិវៀតណាមបានបង្ហាញថា ខ្លួនសក្តិសមមានវត្តមាននៅឆាកកម្រិតទ្វីប ហើយនឹងក្លាយជាឈ្មោះ ដែលបានបានគេស្គាល់កាន់តែច្រើននាពេលអនាគត៕តាម VOV5 - វិទ្យុសំឡេងវៀតណាម

 

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top