• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅអាមេរិកឆ្នាំ២០២០៖ បេក្ខជនប្រធានាធិបតីទាំងពីររូបមានសុទិដ្ឋិនិយមអំពីលទ្ធផលចុងក្រោយ


ប្រជាពលរដ្ឋអាមេរិកតាមដានលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៣ វិច្ឆិកា។ (រូបថត៖ AFP/TTXVN)
 

គិតត្រឹមវេលាម៉ោង១៣កន្លះថ្ងៃទី៤វិច្ឆិកា (ម៉ោងនៅ វៀតណាម) លោក Biden កំពុងមានប្រៀបលើជាបណ្ដោះអាសន្នដោយទទួលបាន សម្លេងគាំទ្រចំនួន២៣៨របស់អ្នកបោះឆ្នោតតំណាង ខណៈដែលលោក ប្រធានាធិបតី Trump ទទួលបានសម្លេងគាំទ្រចំនួន២១៣តែប៉ុណ្ណោះ។

ខណៈពេលដែលការងាររាប់សន្លឹកឆ្នោតនៅតែកំពុងប្រព្រឹត្តទៅ បេក្ខ ជនប្រធានាធិបតីអាមេរិកទាំងពីររូបគឺលោកប្រធានាធិបតីកំពុងកាន់អំណាច Donald Trump និងអតីតអនុប្រធានាធិបតីលោក Joe Biden បានមាន ប្រសាសន៍ដើមដំបូងស្ដីពីការបោះឆ្នោត។ លើបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Trump អះអាងថា នឹងទទួលបាន “ជ័យជំនះធំ” ក្នុងការ បោះឆ្នោតឆ្នាំនេះ។ មុននោះ លោក Joe Biden បានឲ្យដឹងថា ទំនងជានឹង មិនមានលទ្ធផលចុងក្រោយរហូតដល់ព្រឹកថ្ងៃទី៤ វិច្ឆិកា (ម៉ោងនៅអាមេរិក) នោះឡើយ ក៏ប៉ុន្តែប្រកាសថា លោកមានសុទិដ្ឋិនិយមអំពីលទ្ធផលនៃការ បោះ ឆ្នោត។ គិតត្រឹមវេលាម៉ោង១៣កន្លះថ្ងៃទី៤វិច្ឆិកា (ម៉ោងនៅវៀតណាម) លោក Biden កំពុងមានប្រៀបលើជាបណ្ដោះអាសន្នដោយទទួលបាន សម្លេងគាំទ្រចំនួន២៣៨របស់អ្នកបោះឆ្នោតតំណាង ខណៈដែលលោក ប្រធានាធិបតី Trump ទទួលបានសម្លេងគាំទ្រចំនួន២១៣តែប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top