21/11/2020 15:52 GMT+7 Email Print Like 0

ការតភ្ជាប់អភិវឌ្ឍន៍វិស័យទេសចរណ៍រវាងទីក្រុងហូជីមិញនិងខេត្តចំនួន ៨ នៅទិសឦសាន

នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានៅទីក្រុង Ha Long (ខេត្ត Quang Ninh) បានប្រព្រឹត្តិទៅសន្និសីទស្តីពី ការតភ្ជាប់អភិវឌ្ឍន៍វិស័យទេសចរណ៍រវាងទីក្រុងហូជីមិញ និងខេត្តចំនួន ៨ នៅទិសឦសានដោយប្រធានបទ “ តភ្ជាប់ដួងប្រលឹង” ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ baotintuc.vn)


នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំខេត្តក្រុងនានាបានធ្វើការពិភាក្សាអំពីសកម្មភាពតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍រវាងទីក្រុងហូជីមិញជាមួយខេត្តមួយចំនួននៅទិសឦសានសម្រាប់ដំណាក់កាល ២០២០-២០២៥ និងធ្វើការអនុម័តលើផែនការសហការអនុវត្ត ន៍កិច្ចព្រមព្រៀងតភ្ជាប់សហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍រវាងទីក្រុងហូជីមិញជាមួយខេត្តមួយចំនួននៅទិសសឦសានសម្រាប់ដំណាក់កាល ២០២០-២០២១ ។ ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “យើងខ្ញុំចាត់ទុកថា សន្និសីទថ្ងៃនេះមិនត្រឹមតែជាការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ រវាងទីក្រុងហូជីមិញជាមួយខេត្តមួយចំនួននៅទិសសឦសានប៉ុណ្ណោះទេ ថែមទាំង ជាឱកាសសម្រាប់យើងមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពី សក្តានុពល ឧត្តមភាព ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់មូលដ្ឋាននីមួយៗ។ យើងនឹងរួមគ្នាចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋអំពីទេសសចរណ៍ ដើម្បីរួមចំណែកនាំវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញដូចគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០ ដែល បាន ដាក់ចេញផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ