11/04/2020 15:29 GMT+7 Email Print Like 0

ការឃោសនាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដល់ជនរួមជាតិខ្មែរក្នុងឱកាសពិធី«បុណ្យចូលឆ្នាំថ្មីប្រពៃណី » ។

ដើម្បីជម្រុញការងារឃោសនាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតាមតំបន់នានាដែលមានជនរួមជាតិខ្មែររស់នៅ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកំពុងរំកិលមកដល់នោះ នាថ្ងៃទី ៩ ខែមេសាក្រុមការងាររបស់នគរបាលខេត្ត Soc Trang បានចុះទៅតាមទីវត្តព្រះពុទ្ធសាសនានិកាយថេរវាទខ្មែរនៅខេត្តនេះ ដើម្បីឃោសនាផ្សព្វផ្សាយអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។
 

ផ្តល់ជូនទឹកលាងដៃកំចាត់មេរោគដល់ព្រះសង្ឃនៅតាមវត្តខ្មែរ (រូបថត៖ VNA)


នៅទីនេះ ក្រុមការងារបានជូនដំណឹងយ៉ាងឆាប់រហ័សអំពីស្ថានភាពនៃការរីករាលដាលនៃជម្ងឺ  Covid-19 និងណែនាំស្តីពីការបង្ការជំងឺឆ្លងតាមការផ្តល់អនុសាសន៍របស់ស្ថាប័នមានសមត្ថកិច្ចដល់ព្រះសង្ឃ ព្រះចៅអធិការវត្ត ព្រមទាំងប្រគល់ជូនទឹកលាងដៃកំចាត់មេរោគ ដើម្បីជួយឧបត្ថម្ភដល់វត្តនានាក្នុងការបង្ការប្រឆាំងនឹងជំងឺឆ្លងផងដែរ។

តាមរយៈការឃោសនានោះ អាជ្ញាធរខេត្តមានគោលបំណងចង់អោយព្រះសង្ឃ ព្រះចៅអធិការវត្តអនុវត្តយ៉ាងម៉ឹងម៉ាត់តាមគោលការណ៍របស់បក្សនិងរដ្ឋស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ