• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសិករខេត្ត Dak Lak មានជំនឿជាក់​ទៅលើ​ព្រឹត្តិការ​កិច្ចសន្ទនា​ជាមួយ​លោកនាយករដ្ឋមន្ត្រី

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅខេត្ត Dak Lak បានប្រព្រឹត្តិទៅ ព្រឹត្តិការកិច្ចសន្ទនារបស់លោកនាយករដ្ឋមន្ត្រីជាមួយកសិករខេត្ត Dak Lak។

ប្រភព៖VOV


ដោយមានលក្ខណៈអំណោយផលអំពីធម្មជាតិ អាកាសធាតុ ប្រភពកម្លាំងពលកម្មនោះ កសិករខេត្ត Dak Lak មានក្ដីសង្ឃឹមថា កិច្ចសន្ទនានឹងជួយដោះស្រាយការលំបាកលំបិនរបស់ខេត្ត ដើម្បីសម្រេចឲ្យបានគោលដៅ រួមគ្នាខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង រក្សាកំណើនតម្លៃកសិផលវៀតណាម ជួយកសិកម្មឲ្យមានវិបុលភាព កសិករសម្បូរធូធារ ជនបទអរិយធម៌ និងទំនើប។
អញ្ជើញថ្លែងនៅទីនេះ លោក Hoang Manh Cuong នាយកសហគ្រាសអាជីវកម្មលើវិស័យកាហ្វេបានឲ្យដឹងថា៖ “ក្នុងកិច្ចសន្ទនានេះ ខ្ញុំពិតជាមានក្ដីសង្ឃឹមទៅលើ វិស័យកាហ្វេរបស់ខេត្ត Dak Lak ណាស់។ តាមការយល់ដឹងរបស់ខ្ញុំ កិច្ចសន្ទនា របស់ លោកនាយករដ្ឋមន្ត្រី នេះ នឹងជួយឲ្យរដ្ឋាភិបាលមើលឃើញនូវសក្កានុពលរបស់ខេត្ត Dak Lak។ ទន្ទឹមនឹងនេះ បានឃើញចំណុចខ្សោយដើម្បីជំនះពុះពារ ហើយ ធ្វើយ៉ាងដូច ម៉្ដេច ដើម្បីនាំគ្រាប់កាហ្វេវៀតណាមនិយាយរួម និងគ្រាប់កាហ្វេរបស់ខេត្ត Dak Lak និយាយដោយឡែកអាចឆ្ពោះទៅកាន់ពិភពលោក សក្តិសម នឹង ពាណិជ្ជសញ្ញាពិតរបស់វាផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top