20/11/2021 09:35 GMT+7 Email Print Like 0

កសាង​ផែនការ និង​យុទ្ធសាស្ត្រ​ អនុវត្ត​ន៍ការផ្លាស់ប្ដូរឌីជីថល​លើវិស័យ​កសិកម្ម និងជនបទ

លោក Nguyen Duy Hung អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាដោយប្រធានមក  “ការផ្លាស់ប្ដូរឌីជីថលកសិកម្ម - ជនបទក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា  នៅទីក្រុងហាណូយ។

លោក Nguyen Duy Hung អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ VNA)


ការផ្លាស់ប្តូរឌីជីថលជួយប្រជាកសិករ កសិដ្ឋាន សហករណ៍និងសហគ្រាសលើកកម្ពស់ផលិតភាព គុណភាព បង្កើនប្រសិទ្ធភាពសកម្មភាពផលិតកម្ម កាត់បន្ថយប្រាក់ចំណាយនិងបង្កើនប្រាក់ចំណេញ។ ការផ្លាស់ប្ដូរឌីជីផលគឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីជំនះពុះពារលើភាពទន់ខ្សោយក្នុងផលិតកម្មខ្នាតតូច និងកង្វះការតភ្ជាប់គ្នា។

លោក Nguyen Duy Hung អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាដោយប្រធានមក  “ការផ្លាស់ប្ដូរឌីជីថលកសិកម្ម - ជនបទក្នុងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា  នៅទីក្រុងហាណូយ។

លោក Nguyen Duy Hung បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ១៣ របស់បក្ស បានអះអាងថា រួមជាមួយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការច្នៃប្រឌិត កសិកម្មនិងជនបទ ដែលត្រូវបានកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិកំណត់ថាជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពទាំង ៨។ តាមនោះ អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ផ្តោតសំខាន់លើកសិកម្មឆ្លាតវៃ ត្រូវតែផ្អែកលើមូលដ្ឋានទិន្នន័យ ជាពិសេសគឺប្រព័ន្ធទិន្នន័យធំៗនៃវិស័យនានាដូចជា៖ ដីធ្លី ដំណាំដាំដុះ សត្វចិញ្ចឹម ជលផល អាកាសធាតុ បរិស្ថានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ