19/07/2019 10:47 GMT+7 Email Print Like 0

កសាងផែនការនិងដាក់អោយដំណើរការនូវកម្មវិធីសហប្រតិបតិ្តការធ្វើ​សកម្មភាពជាតិស្ដីពីប្ល៉ាស្ទិកសម្រាប់វៀតណាម​


  រថយន្តឃោសនា "និយាយទេជាមួយគ្រឿងប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដង" នៅទីក្រុងដាណាំង (រូបថត៖ TTXVN)
 

 នៅទីនេះ អនុប្រធានអគ្គនាយកដ្ឋានបរិស្ថានលោក Hoang Van Thuc បានអោយដឹងថា នាខែមិថុនា ឆ្នាំ២០១៩ ​នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានបំផុសចលនាប្រឆាំងនឹងការបញ្ចេញចោលសំរាមប្ល៉ាស្ទិក ក្នុង នោះកាត់​បន្ថយ​ការប្រើប្រាស់​ផលិតផលប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដង។ 
 
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋានបរិស្ថានវៀតណាម សហការ ជាមួយ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​បាន​រៀបចំ​កិច្ចប្រជុំ​អំពីការ​កសាងផែន​ការនិង​ដាក់អោយ​ដំណើរ​ការ​នូវ​កម្ម​វិធី​សហប្រតិ​បតិ្តការ​ធ្វើសកម្មភាព​ជាតិស្ដីពី​ប្ល៉ាស្ទិក សម្រាប់វៀតណាម។ នៅ​ទីនេះ អនុប្រធានអគ្គនាយកដ្ឋានបរិស្ថានលោ​ក Hoang​ Van Thuc បានអោយដឹងថា នាខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀ​ត​ណាម​បាន​បំផុស​ចលនា​ប្រឆាំង​នឹងការបញ្ចេញចោលសំរា​មប្ល៉ាស្ទិក ក្នុង នោះកាត់បន្ថ​យការប្រើប្រាស់​ផលិត​ផល​ប្ល៉ាស្ទិក​ដែល​ប្រើប្រា​ស់​តែម្ដង​។ នា គ្រាដំបូង បណ្ដាផ្សារទំនើបមិន​ប្រើប្រាស់ផលិត ផលប្ល៉ាស្ទិកដែលប្រើ​តែម្ដង ហើយដល់ឆ្នាំ២០២៥ ហាម​ឃាត់ទាំង​ស្រុងការប្រើប្រាស់ផលិតផលប្ល៉ាស្ទិកដែល ប្រើតែម្ដ​ងក្នុងទូទាំងប្រទេស។ ​វៀតណាម​ផ្ដល់អាទិភាព​ដល់ការ​ចូលរួមកម្មវិធីធ្វើ សកម្មភាពសំ​ដៅកាត់បន្ថយសំរាមប្ល៉ាស្ទិក ហើយ​សន្យានិ​ងជួយជ្រោមជ្រែងយ៉ាង ខ្លាំង​ក្លាចំពោះយុទ្ធនាកា​រ​ធំៗ​ស្ដីពីការ​ប្រឆាំង​នឹង​សំរាម​ប្ល៉ាស្ទិក​ក្នុងទូទាំង​ប្រទេស​ផង​ដែរ​។
 
នាយិការ​កម្មវិធីប្រឆាំងនឹងសំរាមប្ល៉ាស្ទិកទូទាំងពិភពលោកនៃវេទិកាសេដ្ឋ កិច្ចអន្តរជាតិលោកស្រី Cristina បាន​អោយ​ដឹងថា កិច្ចសហប្រតិបតិ្តការរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក មិនត្រឹមតែជាមួយ​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ ថែមទាំង ជាមួយសហគ្រា​សរដ្ឋនិងឯកជននៅវៀតណាម​ទៀតផង។ វេទិកា សេ​ដ្ឋកិច្ចពិភព​លោក​អាច​ជួយ​វៀត​ណាម​ប្រមូផ្ដុំទិន្នន័យពិបាកដើម្បីបង្កើត​ឡើង ទិន្នន័យគួរអោយជឿទុកចិ​ត្ត និងកសាងក​ម្មវិធី​ធ្វើស​កម្ម​ភាពជាក់ស្ដែង។ កម្មវិធី សម្រាប់ភាពជាដៃគូសកលលោក​ត្រូវបាន​អនុវត្តន៍​ដោយ​ឈរលើ​សសរទ្រូង​ចំនួន​៣រួមមាន កិច្ចសហប្រតិបតិ្តការរដ្ឋ-ឯកជន ការវិភាគទិន្នន័យ ការវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះ​បណ្ដាលប្រភពធនធានមនុស្ស កសាងគោល នយោបាយ សំដៅជួយអោយវៀត​ណាម​ទទួលការ​ខុសត្រូវអោយ​បានល្អជាង​ ក្នុងប្លុកអាស៊ា​ន៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ