10/02/2019 22:36 GMT+7 Email Print Like 0

កម្លាំងរស់ចរន្តគំនូរគីមហ្វាង (Kim Hoang)

រូប​គំនូរ​គីម​ហ្វាង (Kim Hoang) ជា​ឈ្មោះ​ហៅ​នៃ​​ចរន្ត​គំនូរ​ប្រជា​ប្រិយ​កើត​នៅ​ចុង​សតវត្សរ៍​​ទី​១៨ នៅ​ភូមិ​គីម​ហ្វាង​ (Kim Hoang) ឃុំ​វឹន​កាន​ (Van Canh) ស្រុក​ហ្វាង​ឌឹក​ (Hoang Duc) (ហាណូយ​)។ ពេល​​ទើប​ចាប់​ផ្តើម​បង្កើត​រូបភាព​ គំនូរ​​ប្រជា​ប្រិយ​គីមហ្វាង​ (Kim Hoang) រហ័ស​ក្លាយជា​ផលិតផល​មួយ​​ពេញ​និយម​ បម្រើ​តម្រូវ​ការ​លេង​គំនូរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ ​នៃ​តំបន់​ដី​ក្រុង​នេះ​។​

សម័យ​កាល​ដើម​ គំនូរ​គីម​ហ្វាង​ (Kim Hoang) តែង​បាន​ធ្វើឡើង​ចាប់​​ពី​ខែ១០​ រហូត​ដល់​ខែ១២​​ចន្ទ​គតិ​ រៀង​រាល់​ឆ្នាំ​ ដើម្បី​បម្រើ​តម្រូវ​ការ​អ្នក​លេង​​គំនូរ​នា​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ របស់​ប្រជា​ជន​។ ដើម​សតវត្សរ៍​ទី​​១៩ គំនូរ​គីមហ្វាង (Kim Hoang)​​ រីកចម្រើន​ខ្លាំង​ ប៉ុន្តែហើយ​ចាប់​ផ្តើម​​​សាប​រលាប​​ដោយសារ​គ្រោះ​ទឹក​ជំនន់​​​នា​ឆ្នាំ​១៩១៥ ​​ទូទាំង​ភូមិ​ត្រូវ​លិច​លង់ក្រោម​ទឹក​​ បន្ទះ​ក្តារពុម្ព​​ក៏យ៉ា​ងនេះ​​ត្រូវ​ទឹក​កួច​ហូរ​​ទៅបាត់​​។​ បន្ទាប់​​គ្រោះទឹក​ជំនន់នោះ​​ របរ​គូរ​គំនូរ​​​​សន្សឹម​ៗ​សាប​រលាប​ទៅ​ មក​ដល់​ឆ្នាំ​១៩៤៥ ទូទាំង​ភូមិ​គីម​ហ្វាង​ (Kim Hoang) គ្មាន​អ្នក​ណា​ម្នាក់​គូរ​គំនូរ​​ទៀត​ឡើយ​។​

រាប់​សិប​​ឆ្នាំ​មុន រូប​គំនូរ ​និង ពុម្ពចម្លាក់​​ នៃ​ចរន្ត​គំនូរ​​គីម​ហ្វាង (Kim Hoang)​​ ​​បាន​​​​រក្សាតែ​​​នៅ​សារមន្ទីរ​​វិចិត្រ​​សិល្បៈ​​វៀតណាម​  និង ​កម្រង​គំនូរ​​របស់​អ្នក​ប្រមូល​ផ្តុំ​ក្នុង​និង​ក្រៅ​ប្រទេស​​។ អ្នក​ប្រមូល​ផ្តុំ​ ង្វៀន​ធី​ធូ​ហ្វ័រ​ (Nguyen Thi Hoa) ​នាយក​​សារមន្ទីរ​​សាលភាជន៍​​ឯកជន​ហាណូយ​​ឲ្យ​ដឹង​ថា​ ក្នុង​កម្រង​ប្រមូល​ផ្តុំ​គំនូរ​ប្រជាប្រិយ​​របស់​លោក​ស្រី​ សព្វថ្ងៃ​​មានរូប​គំនូរ​គីមហ្វាង​ (Kim Hoang) ប្រហែល​៦០​ផ្ទាំង​ ​។​

​បំណង​ចង់​ស្តារ​ឡើង​វិញ​នូវ​ចរន្ត​​គំនូរ​ ដែល​បាន​សាប​រលាប​ទៅ​ជាង​ពាក់​កណ្តាល​សតវត្សរ៍​ អ្នក​ប្រមូល​ផ្តុំ​ ង្វៀន​ធី​ធូ​ហ្វ័រ​ (Nguyen Thi Thu Hoa) កំពុង​សហការ​​​នឹង​វិចិត្រករ​ ង្វៀន​ឌឹក​ហ្វ័រ​ (Nguyen Duc Hoa) ត្រឹន​ង្វៀន​ដាន​​ (Tran Nguyen Dan) ​បង្កើត​​សាឡើងវិញ​នូវ​​ពុម្ព​​​​ចម្លាក់ និង​ គំនូរ​គីម​ហ្វាង (Kim Hoang) គំរូ​​​។​ លោកស្រី​ ធូ​ហ្វ័រ (Thu Hoa) ​​ឲ្យ​ដឹង​ថា៖​​ ”​​ថ្ងៃនេះ ប្រសិន​បើ​យើង​ខ្ញុំ​មិន​រក្សា​​បាននូវ​​ចរន្ត​គំនូរ​គីម​ហ្វាង (Kim Hoang) ប្រាកដ​ជា​ដប់​​ឆ្នាំ​ក្រោយ​ គ្មាន​នរណា​​អាចនៅ​មាន​ឯកសារ​​សម្រាប់​បង្កើត​សាឡើង​វិញនោះ​​ទេ​”​។



សិស្សានុសិស្ស​ និង​ភ្ញៀវទេសចរ​ចូល​ចិត្ត​ពិសោធន៍​រួម​ជាមួយ​សិប្បករ​គំនូរ​គីម​ហ្វាង​ (Kim Hoang)។
រូបថត៖ កុង​ដាត​



ផ្សេង​នឹង​គំនូរ​ដុងហូ សិប្បករ​គំនូរ​គីមហ្វាង (Kim Hoang) ប្រើប្រាស់​ឈើ​ពុម្ពចម្លាក់តែមួយ​គត់​
សម្រាប់​ចាក់​ពុម្ព​។ រូបថត៖ ខាញ​ឡុង​

 

ក្រៅពី​លោកស្រី​ ​ធូ​ហ្វ័រ​ (Thu Hoa) បងដាវ​ឌីញ​ត្រុង​ (Dao Dinh Trung) ជា​សិប្បករ​​វ័យ​ក្មេង​នៅ​​ភូមិ​គីមហ្វាង (Kim Hoang) ក៏​ស្វែង​រកពុម្ព​​​​ចម្លាក់​​ ដែល​នៅសេស​​សល់​មក​តាម​ផ្ទះ​ប្រជា​រាស្រ្ត​ និង​ ឈ្វេង​​​យល់ពី​​រូបគំនូរ​នៅ​​ក្នុង​​សៀវ​ភៅ​បុរាណ​​​ ដើម្បី​ធ្វើ​ឱ្យ​​រស់​ឡើង​វិញ​ នូវ​ចរន្ត​គំនូរ​​ប្រជា​ប្រិយ​ស្រុក​​កំណើតខ្លួន​​។​

បង​ត្រុង (Trung) ឱ្យ​ដឹង​ថា គំនូរ​​គីម​ហ្វាង (Kim Hoang) ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​​ច្រើន ​ជាមួយ​នឹង​ចរន្ត​គំនូរ​​ប្រជាប្រិយ​ដុង​ហូ (Dong Ho) ​នៅ​តំបន់​​គីញ​បាក់​ (Kinh Bac)​។ យ៉ាង​ណា​ក៏ដោយ ​វា​ក៏មាន​លក្ខណៈ​ចំណាប់អារម្មណ៍​ដោយ​ឡែក​មួយ​ចំនួន​​។ វត្ថុធាតុ​ធ្វើ​​រូប​គំនូរ​គីមហ្វាង​ (Kim Hoang) មិន​មែនប្រើ​​ក្រដាសគ្រំ (ក្រដាស​ធ្វើ​ពី​សម្បក​គ្រំ)​ ដូច​រូបគំនូរ​​ដុង​ហូ​ (Dong Ho) ឬ​ក្រដាស​យ៉​ នៃ​រូប​គំនូរ​​ហាង​ត្រុង​ (Hoang Trong) តែ​ធ្វើអំពី​ក្រដាស​ក្រហម ឬ​ក្រដាស​ពណ៌ផ្កាឈូក​​។ ហេតុ​នេះហើយ​​រូបគំនូរ​គីមហ្វាង (Kim Hoang) ​នៅ​បាន​ហៅ​ថា​គំនូរ​ក្រហម​។​

បើ​ដូច​គំនូរ​ដុង​ហូ (Dong Ho) ផ្ទាំង​គំនូរនីមួយៗ​ ​មាន​ឈើ​ពុម្ព​​​ចម្លាក់ច្រើន​ ឈើ​​ពុម្ព​ចម្លាក់នីមួយៗ​ ​បែរជា​សម​ស្របតែ​មួយ​ពណ៌​​​និង​​​​ចាក់ពុម្ពតែ​​ម្តង រីឯ​​ចំពោះ​រូបគំនូរគីមហ្វាង​ (Kim Hoang) សិប្បករ​ប្រើ​ពុម្ព​ចម្លាក់តែមួយ​គត់ ​​សម្រាប់​ចាក់ពុម្ព​លើ​ក្រដាស​ រួច​ហើយ​គូរ​លាយ​ពណ៌​តាម​សេរី​ នៅ​លើ​ផ្ទាំង​គំនូរ​ តាម​អារម្មណ៍​ និង​ ចំណូល​ចិត្ត​របស់​​ខ្លួន​។​ ហេតុ​នេះហើយ ​រាល់ផ្ទាំង​រូប​គំនូរ​តែង​មាន​លក្ខណៈ​ដោយ​ឡែក​ បង្កប់​ភាព​មិន​ជាប់ជំពាក់​​ និង ​ស្លាក​ស្នាម​ដោយ​ឡែក​​​នៃ​​សិប្បករម្នាក់​ៗ​​​ ទោះបី​វា​ប្រសូត្រ​ចេញពី​​ពុម្ពតែ​មួយ​។​

ប្រធាន​បទ​នៃ​រូបគំនូរ​គីមហ្វាង​​ (Kim Hoang) បាន​យក​ពី​ជីវភាព​រស់​នៅ​សាមញ្ញ​ ធម្មតា​ និង ​ជិត​ដិត​ ជាមួយនឹង​មនុស្ស​គ្រប់​គ្នា​នៅ​តំបន់​វាល​ទំនាប​ភាគ​ខាង​ជើង ដូចជា​​ក្របី ជ្រូក មាន់ រូបភាព​ភូមិ​កំណើត​ ទិដ្ឋភាព​​និទាឃរដូវ​ ផ្សារថ្ងៃបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាដើម​។

បណ្តា​រូបគំនូរ​គីមហ្វាង (Kim Hoang) ពិសេសបានបោះ​​ពុម្ព​​ និង​គូរ​ពី​ឈើ​ពុម្ព។
រូបថត៖ កុង​ដាត ខាញ​ឡុង














ពិសេស​បំផុត ​គឺរូប​មាន់​ឈ្មោល​មួយ​គូ​ ហៅ​ថា “​មាន់ទេព​​”  នៃ​រូប​គំនូរ​គីមហ្វាង (Kim Hoang)​។​ អ្នក​បុរាណ​​មាន​ទស្សនទាន​ថា ព្យួរ​​រូបគំនូរ ​”​មាន់ទេព​” ក្នុ​ង​ផ្ទះនា​​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី​​ នឹង​ជួយ​ម្ចាស់​ផ្ទះ​ដេញនូវ​​ឧបទ្រោប​​ចង្រៃ​ ភាព​អាប់អួរ​ នាំ​មក​ភាព​សុខ​សាន្ត​ សុខដុមរម្យនា​។ ក្រៅពី​នោះ រូប​គំនូរ​​​សត្វ​ជ្រូក​ ក៏បាន​វិចិត្រករ​​​ស្រឡាញ់​​​ចូលចិត្ត​ ដោយ​មាន​អត្ថន័យ​បួងសួង​សុំ​ឱ្យគ្រួសារ​​សុភមង្គល​ សុខបរិបូរ​​​​ណ៍។​

ទន្ទឹម​នោះ នៅ​លើ​ផ្ទាំងគំនូរ​មិនត្រឹម​មាន​រូបភាព​ នៅទាំង​មាន​អក្សរហាន​ បាន​សរសេរ​​ដោយ​អក្សរក្បាច់​​នៅ​ជ្រុង​ខាង​ឆ្វេង​រូប​គំនូរ​។ ទាំង​បទ​កំណាព្យ​ និង ​រូបគំនូរ​​សុទ្ធតែ​រំលេច​បាន​​ភាព​សម្រប់​ ​និង ​ចងប្រព័ន្ធ​តាម​​​តួអង្គជាក់​ស្តែង​​នីមួយ​ៗ​។​ ដើម្បីមាន​រូបគំនូរ​ប្រជាប្រិយ​​គីមហ្វាង (Kim Hoang) ទាម​ទារ​សិប្បករ​ មិនត្រឹម​តែ​ចេះអក្សរ​ហាន នៅទាំង​មាន​​ចិត្ត​ មាន​ជំនាញ​សម្តែង​បាន​​​លក្ខណៈ​ប្រណិត​ នៅ​លើ​រាល់​ស្លាក់​ស្នាម និង​​ពណ៌សម្បុរ​​ បង្កើត​​​ភាព​ដាច់​ដោយ​ឡែក​សម្រាប់​ចរន្តគីម​ហ្វាង (Kim Hoang) ​./.


តាំងពិព័រណ៍​ “​រូបគំនូរ​ប្រជា​ប្រិយ​វៀតណាម​ និង​ អនុវត្ត​” នៅ​កេរដំណែល​​ជាតិ​ពិសេស​ ​វ៉ាន់​មីវ​ - ក្វឹក​ទឺ​យ៉ាម​ (Van Mieu – Quoc Tu Giam) ចុង​ឆ្នាំ​២០១៨ តាំងពិព័រណ៍​មាន​ស្នាដៃ​រូបគំនូរ​ជាង​២០០​ផ្ទាំង​ រចនា​សម្លៀក​បំពាក់​ជិត​៣០ឈុត​ រចនា​ផលិតផល​ផ្សេងៗ​ចំនួន​៤៥ ដូចជា​​ប្រអប់​សំបុត្រ​ រចនា​ថង់ ខ្សែង​ជាដើម​​។ មាន​ប្រើប្រាស់​​រូបគំនូរ​​គីមហ្វាង (Kim Hoang)។  ប្រការ​នេះ សឱ្យ​ឃើញ​ថា​រូបគំនូរ​ប្រជាប្រិយ​ បន្ទាប់ពី​ពេលវេលាខ្លី បាន​​បង្កើត​សាឡើង​វិញ​ បាន​ស្គាល់​ និង​សន្សឹម​មាន​ទីតាំង​នៅ​ក្នុង​​ជីវភាព​​សហសម័យ​៕​

 អត្ថបទ៖ កុង​ដាត រូបថត៖ ខាញ​ឡុង​ កុង​ដាត​