• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាចេញផ្សាយក្រមប្រតិបត្តិដើម្បីលើកកំពស់សុវត្ថិភាពទេសចរក្នុងប្រទេស


 ទិដ្ឋភាពនៃប្រាសាទអង្គរវត្តនៅកម្ពុជា (រូបថត៖ AFP/TTXVN) 
 

រដ្ឋ​មន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានអះអាងថា ការ អនុវត្ត​វិធាន​ការសុវត្ថិភាព​ពោល​ខាង​លើជាកាតព្វ​កិច្ចនិងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំអាជ្ញាប័ណ្ណទេសចរថ្មីឬបន្ត។
 
កាសែត Khmer Times កាលពីថ្ងៃទី៨ មិថុនា បានចុះផ្សាយថា ក្រសួង ទេសចរណ៍កម្ពុជា​គ្រោងនឹង​ចេញផ្សាយ​នូវក្រម​ប្រតិបត្តិ​ឲ្យអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកនិង ផ្លូវទឹក ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 និងលើកកំពស់ សុវត្ថិភាពទេសចរក្នុងប្រទេសកម្ពុជា។ រាល់វិធា​ន​ការទាំងនេះនឹងត្រូវបានអនុវត្ត ភ្លាមៗបន្ទាប់ពីមានការបញ្ជាដឹកនាំ។
 
រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានអះអាងថា ការ អនុវត្តវិធាន​ការសុវត្ថិភាព​ពោលខាង​លើជាកាត​ព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំអាជ្ញាប័ណ្ណទេសចរថ្មីឬបន្ត។ គ្រប់អាជីវក​ម្មទាំង​អស់​ដែល​មិន បានអនុវត្តឬអនុវត្តមិនបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពទេសចរណ៍នេះ នឹងរងការ​ព្យួរអាជ្ញា​ប័ណ្ឌ​ទេសចរណ៍​ជាបន្ទាន់ ស្របតាមមាត្រា៤៤នៃច្បាប់ ទេសចរ​ណ៍៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top