22/06/2019 10:19 GMT+7 Email Print Like 0

កន្ទុំរុយឫស្សីជាអំណោយពិសេសនៃភូមិស្រុកជនបទវៀតណាម

ដើម​ឫស្សីខៀវ​ស្រស់​ ជា​និមិត្ត​រូប​ភូមិស្រុក​ជនបទ​វៀតណាម​ សិប្បករ​ប្រជាប្រិយឃុំ​​ថាច់​សា (Thach Xa) (ស្រុក​ថាច់​ថឹត​ - Thach That ក្រុង​ហាណូយ​) ជាមួយនឹង​​ថ្វី​ដៃ​ប៉ិន​ប្រសប់​ គំនិត​ច្នៃ​ប្រឌិត​ បាន​ផលិត​ចេញ​សត្វកន្ទុំរុយ​ឫស្សី​ពិសេស​ អាច​ទំ​បាន​នៅ​លើ​គ្រប់​កន្លែង​ ដោយ​ផ្អែក​លើ​គោលការណ៍​​​តុល្យភាព​ទំនាញ​ ​។​

 នៅ​ធម្មជាតិ​ កន្ទុំ​រុយ​ ជា​ប្រភេទ​សត្វ​ល្អិត​មួយក្នុង​ចំណោម​ប្រភេទ​សត្វល្អិត​ បាន​វិទ្យាសាស្រ្ត​វិទូ​លើ​សកលលោក​វាយ​តម្លៃ​ថា “មហាស្ចារ្យ​” បំផុត​លើ​ភព​ផែន​ដី​ ជាមួយ​នឹង​សមត្ថភាព​ឆ្នើម​ៗ។ “ឃាតករ​លើ​អាកាស​” “យន្តហោះ​ចម្បាំង​បំបាំងកាយ​​កាយ​” ជា​រហសនាម​ពីរ​ ក្នុង​ចំណោម​រហសនាម​​ ដែល​វិទ្យាសាស្រ្ត​វិទូ​ ដាក់​ជូន​សត្វ​ល្អិត​នេះ​។

ហេតុ​នេះហើយ កន្ទុំរុយ​​ជា​សត្វ​បំផុស​គំនិត​ជូន​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​ងារ​ច្នៃប្រឌិត​ចេញ​បច្ចេកវិទ្យា​ថ្មី ផ្អែក​លើ​បំណិន​ហោះ​ហើរ​ និង ការ​សំឡឹង​មើលឃើញ​​៣៦០​ដឺក្រេ​ គួរ​កត់​សម្គាល់​របស់​វា​។ ហើយ​មនុស្ស​យើង​បា​ន​បង្កើត​តំបន់​អភិរក្ស​​សត្វ​កន្ទុំ​រុយ ​នៅ​គ្រប់​កន្លែង​​លើសកលលោក​ ដើម្បី​អរគុណ​អត្ថប្រយោជន៍​ដែល​កន្ទុំរុយ​នាំ​មក​ជូន​មនុស្ស​លោក​។​

នៅ​វៀតណាម​​ ភូមិស្រុក​​ជនបទ​មួយនៅ​ក្រោម​ជើង​វត្ត​ តី​ផឿង​ (Tay Phuong) ដ៏ល្បី​ឈ្មោះ​ សិប្បករ​ប្រជាប្រិយភង់សា (Phung Xa) ក៏​បាន​បង្កើត​ចេញ​សត្វ​កន្ទុំរុយ​​ផលិតពីដើម​ឫស្សី​ សាមញ្ញ​​​ជិត​ស្និទ្ធ​ផង​ ទាក់ទាញ​ផង​។ ពិសេស​ត្រង់​កន្លែង​ មិនបាន​បំពាក់​​ឧបករណ៍​ ឬគ្រឿង​ម៉ាស៊ីន​ណាមួយ​ឡើយ​ ប៉ុន្តែ​វា​មាន​សមត្ថភាព​ទំ​​លំនឹង​ដ៏អស្ចារ្យ​ នៅលើ​​គ្រប់​វត្ថុធាតុ​។​

“ចរិត​អត់​ធ្មត់​ជា​លក្ខណៈ​បឋម​ ដើម្បី​សិប្បករ​​អាច​បង្កើត​បាន​សត្វ​កន្ទុំរុយ​មួយក្បាល​ ត្រឹម​ត្រូវ​ និង មាន​គុណភាព​” បង ង្វៀន វ៉ាន់​តៃ​ (Nguyen Van Tai) ​សិប្បករ​​ប្រជាប្រិយ​ដំបូង​ បាន​នាំ​យករបរ​ធ្វើ​កន្ទុំ​រុយ​ឫស្សីមក​កាន់​ឃុំ​​ថាច់​សា​ (Thach Xa)។​



 ភូមិ​របរ​ថាច់​សា (Thach Xa) ស្ថិតនៅ​ភូមិ​ជើ​ងវត្ត​តី​ផឿ​ង (Tay Phuong) ស្រុក​ថាច់​ថឹត (Thach That) ក្រុ​ងហាណូយ​។ រូបថត៖ ហ្វៀន​មី​


ដង​ខ្លួន និង ស្លាបកន្ទុំរុយ​ បាន​ធ្វើ​ប្រព្រឹត្តិកម្ម​នូវ​ដំណាក់កាល​ដំបូង ​ដោយ​ម៉ាស៊ីន​ខាត់​ និង ថ្វី​ដៃ​ដ៏ប៉ិនប្រសប់​របស់​សិប្បករ​​។ រូបថត៖ ហ្វៀន​មី


 វត្ថធាតុ​ធ្វើ​សត្វ​កន្ទុំរុយ​ជា​បន្ទះ​ឫស្សីព្រៃ ស្តើង​តែ​រឹង​។ ជាមូលដ្ឋាន​ដាំ​ឫស្សី​ច្រើន​ តែ​ដើម្បី​ធានា​មាន​កម្រិ​ត​ទន់ ស្វិត ​នៃ​ផលិតផល​ ក្រុម​គ្រួសារ​នៅ​ភូមិ​បាន​នាំចូល​ឬស្សី​មកពី​ខេត្ត​ហ្វ័រ​ប៊ិញ (Hoa Binh) តៀន​ក្វាង (Tuyen Quang) វិញ​ភុក (Vinh Phuc) ជាដើម​។ រូបថត៖ កុង​ដាត​


 តុល្យភាព​សម្រាប់​​សត្វកន្ទុំរុយ​ អាច​ទំ​​បាន​ជា​ដំណាក់កាល​ចុង​ក្រោយ​ នៃ​​វគ្គ​បង្កើត​រូបរាង​​ មុនពេល​នាំ​យក​សត្វ​កន្ទុំរុយ​ទៅ​កន្លែង​លាបពណ៌​គូរគូស​វាស​​។​ រូបថត៖ ហ្វៀន​មី​


 ដំណាក់កាល​ពិបាក​បំផុត​ ហើយ​ទាម​ទារ​ភាពហ្មត់​ចត់​ គឺវគ្គដំឡើង​ស្លាប​បិទ​ជាប់​នឹង​ដង​ខ្លួន​កន្ទុំរុយ​។ ​រូបថត៖ កុង​ដាត​


កន្ទុំរុយ​​រង​ចាំ​លាប​ពណ៌ ​និង គូរ​គំនូស​។ រូបថត៖ កុង​ដាត​


 កន្ទុំរុយ​ បន្ទាប់ពី​បង្កើត​រូប ​និង​ សម្រេច​រូប​ បាន​នាំ​ទៅ​កាន់​កន្លែង​លាប​ពណ៌​។ នៅ​ទីនេះ សត្វ​កន្ទុំរុយ​​បាន​លាប​ជាង​១០​ពណ៌​ផ្សេង​គ្នា​។ រូបថត៖ កុង​ដាត​


 សិប្បករ​​​ត្រូវ​អត់​ធ្មត់​ ហ្មត់​ចត់​ និង ប្រុង​ប្រយត្ន​ ដើម្បី​ស្នាម​គំនូស​ល្អិត​​នៅ​លើ​សត្វ​កន្ទុំ​រុយស៊ី​​សម្រប់​​គ្នា​។ រូបថត៖ កុង​ដាត​


 លាប​គ្រប់​ពណ៌ ​ដើម្បីបម្លែង​​សត្វ​កន្ទុំរុយ​មួយក្បាល​​ រស់​រវើក​ពោរ​ពេញ​ទៅ​ដោយ​ពណ៌​សម្បុរ​​។ រូបថត៖ ហ្វៀន​មី​


 ស្នាម​​គំនូស​ សុទ្ធតែ​បានសិប្បករ​​​ច្នៃប្រឌិត​ចេញ​ ហេតុនេះ​ហើយ​ សត្វ​កន្ទុំរុយ​​​ឫស្សី​​នៅ​ថាច់​សា (Thach Xa) តែង​មាន​ភាព​ទាក់ទាញ​ដាច់​ដោយ​ឡែក​របស់​វា​។ រូបថត៖ កុង​ដាត​


 ដំណាក់​កាល​​លាបពណ៌​សម្រាប់​​​ផលិតផល​កន្ទុំរុយ​​ឫស្សី​។ រូបថត៖ ហ្វៀន​មី​



 ដើម្បី​ធ្វើ​សម្រេច​សត្វ​កន្ទុំ​រុយ​ឫស្សី​ សិប្បករ​​​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ផ្សេង​ៗដូច​​៖ បង្កើត​រូប​រាង កន្ទុយ​ ឆ្អើរ​​បង្កើត​មាត់​​រាង​កោង​​នៃ​ក្បាល។ បន្ត​​ចិត​ស្លាប​ ខាត់​ក្បាល​ និង ដំឡើង​ក្លាយ​ជា​សត្វកន្ទុំរុយ​ដំបូង​។ រូបថត៖ កុង​ដាត​
 

 ចាប់ផ្តើម​ពី​ដំណាក់កាល​ជ្រើ​ស​ដើម​​ឫស្សី​ ធ្វើ​ប្រព្រឹត្តិកម្ម​លម្អិត​​​លើ​រាល់​ភិន​ភាគ​នៃ​សត្វ​កន្ទុំរុយ​ រហូតដល់​ដំណាក់​កាល​ពិបាក​បំផុត​ គឺ​ដំណាក់កាល​ដំឡើង​​​ជា​សត្វ​កន្ទុំរុយ​ សុទ្ធតែ​ទាមទារសិប្បករ​​ ​ក្រៅពី​មាន​ការ​​គិត​ហ្មត់​ចត់​ ភាព​ប៉ិនប្រសប់​ បទ​ពិសោធន៍​ នៅ​ត្រូវ​មាន ​”អារម្មណ៍​វិជ្ជាជីវៈ​​”។ ដោយ​អារម្មណ៍​វិជ្ជា​ជីវៈ​នេះ ទើប​បង្កើត​​បាន​ភាព​ខុសប្លែក​ និង ពាណិជ្ជសញ្ញា​​កន្ទុំរុយ​ នៃ​គ្រួសារ​បងតៃ (Tai)  ​នឹង​ក្រុម​គ្រួសារ​រួម​គ្នា​ធ្វើ​សត្វកន្ទុំរុយ​ដទៃ​​ នៅ​ឃុំ​ថាច់​សា ​(Thach Xa)។

គោលការណ៍តុល្យភាព​​ តាម​បងតៃ​ (Tai) ផ្អែក​លើ​ចំណុច​បី​គឺ ​មាត់ ស្លាប និង កន្ទុយ។ ចំណុចទាំង​បី​នេះ​ត្រូវ​ស្មើ​គ្នា​ និង ទម្ងន់​របស់វា​ត្រូវ​ធ្លាក់​នៅ​ចំកណ្តាល​។ ចំណុច​កណ្តាល ត្រូវ​បាន​​តភ្ជាប់រវាង​​​ចំណុច​​ទាំង​បី​នេះ នៃ​​សត្វ​កន្ទុំរុយ ​ត្រូវ​គិតគូរ​​ធ្វើ​ដូច​ម្តេច​​ដើម្បី​ចំណុច​នោះ ​ស្ថិត​នៅ​ចំ​​មាត់​សត្វ​កន្ទុំរុយ​។ នេះ​ជាគោលការណ៍​​ជួយ​សត្វ​កន្ទុំរុយ ​អាច​ទំ​លំនឹង​នៅលើ​គ្រប់​វត្ថុធាតុ​។​

“សត្វ​កន្ទុំរុយ​ឫស្សី​​ច្នៃ​ដំបូង​ ទើប​គ្រាន់តែ​បង្ក​ភាព​ងឿង​ឆ្ងល់​ចាប់អារម្មណ៍​​ដំបូង​ នៃ​ភ្ញៀវ​ទេសចរបរទេស​។ ប៉ុន្តែ​​ពេល​យើងខ្ញុំ​ឧទ្ទេសនាម​ថា វា​អាចទំ​បាន​នៅលើ​​គ្រប់​វត្ថុធាតុ​ គ្រប់​កន្លែង​ដែល​មាន​ទី​​ផ្អែក​ ទាំងសសៃ​អបោះ ពួគ​គាត់​ចូល​ចិត្ត​ណាស់​” បង​តៃ​ (Tai) ចែក​រំលែក​អំពី​សត្វ​កន្ទុំរុយ​​របស់​បង បាន​យក​ជំនះ​ទឹក​ចិត្ត​នៃ​ភ្ញៀវទេសចរ​​​ដូច​ម្តេច​។​

 


 ផ្តើម​ពី​បន្ទះឫស្សី​រឹង​ ហ្វូង​កន្ទុំរុយ​ឫស្សី​នៃ​ឃុំ​ថាច់​សា (Thach Xa) បានហោះហើរ​ទៅ​គ្រប់​តំបន់​ភូមិភាគ​ នាំ​មក​អនុស្សាវរីយ៍​​​កក់​ក្តៅ ​នៃ​វ័យ​កុមារ​គ្រប់​ជំនាន់​។ រូបថត៖ កុង​ដាត​


 ភូមិ​​ថាច់​សា (Thach Xa)​ នៅ​បង្កើត​បា​ន​ផលិតផល​​ហត្ថកម្ម​វិចិត្រ​ផ្សេង​ៗ​ដូចជា ​មេអំបៅ សត្វ​ក្ងោក​ជាដើម។ រូបថត៖ ហ្វៀន​មី​




 សត្វ​កន្ទុំរុយ​បាន​ក្លាយ​ ជា​លក្ខណៈ​វប្បធម៌​នៃ​ភូមិស្រុក​ជនបទ​វៀតណាម​។​រូបថត៖ កុង​ដាត​








 រូបភាព​ផ្សារភ្ជាប់​នឹង​អនុស្សវរីយ៍​វ័យ​កុមារ​​គ្រប់​ជំនាន់​ នៅ​តំបន់​ជនបទ​​ស្រុក​ស្រែ​។ រូបថត៖ កុងដាត​​

 

 បំផុត​ ពេល​សត្វ​កន្ទុំរុយ​បាន​ដណ្តប់​ទៅ​ដោយ​ពណ៌​ឆើត​ឆាយ​ ​កាន់តែ​បញ្ជាក់​ការ​​​ផ្សំ​ប្រគំ​​សម្រប់ ​រវាង​កក្តា​ទាំងពីរ​តុល្យ​ភាព​ និង​ រូបរា​ង​ពណ៌​សម្បុរ​នៃផលិតផល​។​ ដំបូង​ សត្វ​កន្ទុំរុយ​ឫស្សី​ ធ្វើ​គ្រាន់តែ​សម្រាប់​ធ្វើ​​ជា​អំណោយ​លេង​ជូន​ក្មេង​ៗ​​ក្នុងភូមិ​ស្រុក​។ បន្ទាប់​មក កេរ្តិ៍​ឈ្មោះ​សាយ​​ភាយ​ វា​ក្លាយ​ជា​អំណោយ​អនុស្សាវរីយ៍​​ជូន​ភ្ញៀវ​ទេសចរ​ ដែល​ធ្វើ​ដំណើរ​មកកាន់​វត្ត ​តី​ផឿង (Tay Phuong)​​។​

ហើយ​សត្វ​កន្ទុំរុយ​ស្លាប​ឫស្សី​​ ឃុំ​ថាច់​សា​ (Thach Xa) បន្ត​ហោះហើរ​​មាន​វត្តមាន​នៅ​​ស្ទើ​រគ្រប់​កន្លែង​​​ទេសចរណ៍​​ល្បី​ឈ្មោះ​ តាម​​ទីក្រុង​ធំ​​ៗ​នៅ​ទូទាំង​ប្រទេស​​ដូចជា៖ ក្រុ​ង​ហាណូយ​ ហូយ​អាន​ (Hoi An) ដាណាំង ញ៉ាត្រា​ង (Nha Trang) ភូ​ក្វឹក​ (Phu Quoc) ​ទីក្រុង​ហូជីមិញ​​ជាដើម​ ជូន​កាល​ហោះ​ហើរ​មានវត្តមាន​នៅ​គ្រប់​​ទ្វីប​ទាំង​​ប្រាំ​ទៀត​ផង​​។ ក្រៅពី​ភ្ញៀវទេសចរ​បរទេស​ ពេញអញ្ជើញ​មក​ប្រទេស​​វៀតណាម ទិញ​កន្ទុំរុយ​ធ្វើ​ជាអំណោយ​​អនុស្សាវរីយ៍​​ បង​តៃ​ (Tai)  ​នៅ​ទទួលបាន​លិខិត​កក់​​ទំនិញ​ពី​អាណិកជន ​នៅ​ប្រទេស​នានា​ដូចជា​ អាមេរិក បារាំង អាល្លីម៉ង់ អង់គ្លេស ជប៉ុន​ជាដើម​​។​

បើ​នៅ​​តថភាព​ខាង​ក្រៅ​ សត្វ​កន្ទុំរុយ​​ជា​ប្រភេទ​សត្វ​ល្អិត​ បាន​មនុស្ស​គោរព​ និង រៀន​យក​បំណិន​អស្ចារ្យ​របស់​វា ចំពោះ​​សត្វកន្ទុំរុយ​ឫស្សី​ សិប្បករ​ភូមិ​​ថាច់​សា (Thach Xa) ក៏បាន​ផ្សាយ​សារលិខិត​​ស្តី​​ពី​ទឹក​ចិត្ត​ស្នេហា​ នៃ​មនុស្ស​ ជាមួយ​​​នឹង​​​សត្វ​ពិសេស​នេះ តាម​បែប​ដាច់​ដោយ​ឡែក​របស់ពួកគាត់​​៕​ 

 

អត្ថបទ៖ ថាវ​វី   រូបថត៖ ត្រឹន​កុង​ដាត​