• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អ្នករួមដំណើរជាមួយប្រជាកសិករដាំដំណាំកាកាវ

ជាមួយ​ទស្សនទាន​ដើម្បី​បង្កើត​បាន​ដើម​ chocolate ល្អបំផុត​ ​​ត្រូវធ្វើ​​ល្អ​តាំង​ពី​វគ្គ​ដំបូង​ គឺ​តំបន់​ដីដាំ​វត្ថុធាតុ​ Marc - នាយក​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​ ផលិតពាណិជ្ជកម្ម​ Belvie Chocolate តែង​ធ្វើ​ដំណើរ​រួមជាមួយ​​ប្រជាកសិករ​ដាំដំណាំ​កាកាវ​ ដើម្បី​​បង្កើត​ចេញ​ផលិតផល​ chocolate វៀតណាម​ យក​ជម្នះ​លើ​ភាព​ពិបាក​នៃ​អ្នក​ប្រើប្រាស់លើ​​ពិភពលោក​។​

ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​មនុស្សលើពិភពលោក ​​ស្គាល់​និង​ចូលចិត្ត​ដើម​ chocolate ដែល​បាន​ផលិត​​១០០%​ នៅ​វៀតណាម​។ ភាពជោគជ័យ​នោះកើតឡើង​ ដោយសារ​​មនុស្ស​គ្រប់​គ្នា​​​ដូច​​លោក​ Marc ពេល​ពួកគាត់​​មាន​ទំនុក​​ចិត្ត​​វិនិយោគ​កសាង​​​រោង​ចក្រ​ផលិត​ chocolate ក្នុង​​តំបន់​វត្ថុធាតុ​កាកាវ​នៅ​វៀតណាម​។​ តាម​ដំណើរ​ លោក​Marc ទៅ​កាន់​ចម្ការ​កាកាវ​នៅ​ខេត្ត​តៀន​យ៉ាង (Tien Giang)​ និង​បេន​ត្រែ​ (Ben Tre) យើង​ខ្ញុំ​ឃើញ​សកម្មភាព​មមាញឹក​ ហ្មត់ចត់​របស់​លោក។ លោក​Marc មាន​បំណង​ចង់​ចុះ​កិច្ច​សន្យា​ប្រមូល​ទិញ​កាកាវ​ផ្ទាល់ជាមួយ​ប្រជាកសិករ​ ដោយ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ប៉ុន្តែ​​គុណភាព​ត្រូវ​សម្រេច​តាម​សំណូមពរ​​បទដ្ឋាន​នៃក្រុម​ហ៊ុន​របស់​លោក​។​ លោក​ ត្រឹន​វ៉ាន់​ញិន​ (Tran Van Nhin) ភូមិ​ប៊ិញ​ត្រុង​ (Binh Trong) ឃុំ​ថាញ​ញ៉ឹត​ (Thanh Nhut) ស្រុក​ហ្គ័រ​កុង​តី​ (Go Cong Tay) ខេត្តតៀន​យ៉ាង​ (Tien Giang) ជា​កសិករ​​ម្នាក់​ក្នុងចំណោម​​ប្រជាកសិករ​​ដាំ​ដំណាំ​កាកាវ​ ផ្គត់​ផ្គង​ឲ្យ​ក្រុម​ហ៊ុន​ ​ Belvie Chocolate របស់​ លោក​Marc ឲ្យ​ដឹង​ថា៖ “​គ្រាប់​កាកាវ​ក្រោយ​ពេល​ប្រមូល​ផល​ត្រូវ​ធ្វើ​ប្រព្រឹត្តិកម្ម​តាម​​ដំណាក់កាល​ដូចជា​៖ ផ្អាប់​ កិណ្ឌនកម្ម​ (​ធ្វើ​ឡើងឲ្យ​មេ​ជួរ​​)​ ត្រឹម​ត្រូវតាម​ស្តង់ដារ​​របស់​ក្រុម​ហ៊ុន​ដែល​បាន​ដាក់​ចេញ​។ ពួកគាត់​​មាន​ឧបករណ៍​ម៉ាស៊ីន​ពិនិត្យ​គុណភាព​គ្រាប់​ មាន​គ្រប់​ឬមិន​គ្រប់​ស្តង់​ដារ​ ដូច​នេះ​​មាមីង​បងប្អូន​​ត្រូវ​គោរព​ទៅ​តាម​កិច្ច​សន្យា​អំពី​គុណភាព។​
 


 លោក Marc Vanborren Alfons E កើត​ឆ្នាំ​១៩៥៨ ជា​សញ្ជាតិ​​បែលហ្ស៊ិក មានទំនុក​​ចិត្ត​​យ៉ាង​ខ្លាំង​​ទៅ​លើ​ដំណាំ​កាកាវ​វៀតណាម​។​

 
ក្នុង​ដំណើរទេសចរណ៍​នៅ​វៀតណាម​​រួម​ជាមួយ​មិត្ត​ភក្តិ​ នៅតាម​​ខេត្ត​វាល​ទំនាបទន្លេគឺឡុង​​​​មួយ​ចំនួន​
លោក​ Marc ចៃ​ដន្យ​​សំឡឹង​ឃើញ​​ចម្ការ​កាកាវ​ផ្លែ​ប្រក់ដើម​​ របស់​ប្រជាកសិករ​នៅទី​នេះ​។​


 
អ្នកស្រុក​ដាំ​ដំណាំ​កាកាវ​​ត្រូវ​គ្រប់​ស្តង់ដារ ដែល​លោក​ Marc Vanborren Alfons បាន​ដាក់ចេញ​ ដើម្បី​​គ្រាប់​កាកាវមាន​​គុណភាព​ខ្ពស់​។​

 យោង​ទៅ​តាម​តំបន់​ដី​ដាំ​ដំណាំ​កាកាវ​ តែង​​មាន​រសជាតិ​ chocolate ផ្សេង​ពី​គ្នា​​។

 លោក Marc Vanborren Alfons E ពិនិត្យ​គុណភាព​​ផ្លៃ​កាកាវ​។​


 លោក Marc Vanborren Alfons E ពិភាក្សា​ដោះដូរ​បទពិសោធន៍​​​ដាំ​ដំណាំ​កាកាវ​ ជាមួ​យ​មាមីង​​កសិករ​​។​


 
លោក Marc Vanborren Alfons E ចែក​រំលែក​​និង​បែង​ចែក​គ្រាប់​កាកាវ​ ដែល​​មាន​​គុណភាព​ខ្ពស់​ ជាមួយ​​ប្រជាកសិករ​។​

 លោក Marc ចុះកិច្ច​សន្យា​ប្រមូល​ទិញ​កាកាវ​​ផ្ទាល់ជាមួយ​​ប្រជាកសិករ​ ដោយ​​តម្លៃ​ខ្ពស់​ជាង​​ទី​ផ្សារ​។​

​​គ្រួសារ​លោកតា ត្រឹន​វ៉ាន់ញិន (Tran Van Nhin) ​មាន​ផ្ទៃដី​៦០០០​ម៉ែត្រ​ការេ​​ ដាំដំណាំ​កាកាវ​ចម្រុះ​ជាមួយដើម​​ដូង​។ រៀង​​រាល់​ឆ្នាំ​​ប្រមូលផល​ប្រហែល​ ១,៨តោន​​គ្រាប់​កាកាវ​។ ដើម្បី​​​បង្កើត​បាន​គ្រាប់​កាកាវ ដែល​​មាន​រសជាតិ​​គាប់​ចិត្ត​បំផុត​ លោក Marc បាន​រួម​ជាមួយ​​លោក​តា​ញិន (Nhin) ពិនិត្យ​ ពិភាក្សា​អំពី​របៀប​ថែ​ទាំ និង​រយៈកាល​ប្រមូលផល​ រហូត​ដល់​​របៀប​ច្នៃ​ដំបូង​ដូច​ម្តេច​...។ល។ សំឡឹង​មើល​រូបភាព​ខិតខំប្រឹង​ប្រែង​​ លោក​របស់​ Marc ដូចជា៖ វាស់​ទំហំ​ខ្នាត​ផ្លែកា​កាវ​ ហូបសាក​គ្រាប់​ដើម្បី​ពិនិត្យ​រសជាតិ​...។ល។ ឲ្យ​ឃើញ​​​នៅ​ស​ភាព​រួម​ដំណើរ​​​របស់​ លោក​ Marc ជាមួយ​​​អ្នក​ដាំ​ដំណាំ​កាកាវ​ ដើម្បីបង្កើតបាន​​ផលិតផល​​ល្អ​បំផុត​។​ ហេតុនេះ​ហើយ គ្រាប់​កាកាវ​មកពី​ចម្ការ​ផ្ទះ​លោកតា​​​ញិន​ (Nhin) តែង​បាន​​ក្រុម​ហ៊ុន​​ Belvie Chocolate ប្រមូល​ទិញដោយ​តម្លៃខ្ពស់​ជាង​​ឈ្មួញ ​និង​​តម្លៃ​ស្ថេរភាព​។
 
លោក​ Marc ឲ្យ​ដឹង​អំពី​ដើម​កាកាវ​នៅ​វៀតណាម​៖ “បើ​អ្នក​ស្រុក​អនុវត្តត្រឹម​​ត្រូវ​​បទដ្ឋាន​ថែទាំ​​និង​ច្នៃដំបូង​ កាកាវ​វៀតណាម​រមែង​មាន​គុណភាព​មិន​ចាញ់​ប្រភេទ​​កាកាវ​​ល្បី​ឈ្មោះ​លើ​ពិភពលោក​ទេ។ នៅ​រាល់​តំបន់​ដី​ដូច​ជា៖ ​ខេត្ត​តៀន​យ៉ាង​ (Tien Giang) បេន​ត្រែ (Ben Tre) ដុង​ណាយ​ (Dong Nai) បារៀរ (Ba Ria)...។ល។ ទោះបី​ដាំ​ដើម​ពូជតែ​មួយ​ ប៉ុន្តែ​បែរជា​មាន​រសជាតិ​ផ្សេង​ពីគ្នា​។ ​នេះ​ជា​ប្រការមួយ​​យ៉ាង​ពិសេស​”។


 ពិនិត្យ​គុណភាព​គ្រាប់​កាកាវ​។​

 
កិន​គ្រាប់​កាកាវ​ ដើម្បី​ពិនិត្យ​គុណភាព​​គ្រាប់​។​

 គ្រាប់​កាកាវ​បាន​ជ្រើស​យក​យ៉ា​ង​ហ្មត់ចត់​ មុន​ពេល​ផលិត​ chocolate។

 ពិនិត្យ​កម្រិត​ម៉ដ្ឋ​​ chocolate។

 
លោក Marc Vanborren Alfons E ចង់​ពាណិជ្ជសញ្ញា​ Belvie Chocolate ឈោង​ឡើង​កាន់​លំដាប់​ថ្នាក់​ពិភពលោក​។​

Belvie Chocolate ក៏ដូចជា​ក្រុម​ហ៊ុន​ផ្សេង​ៗជាច្រើន​ កំពុង​ខិត​ខំ​​ឲ្យ​ពិភពលោក​ដឹង​ស្គាល់​​ដើម​ chocolate លំដាប់ពិសេស​និង​ផលិតផល ដែល​ធ្វើ​អំ​​ពី​កាកាវ​ពិសេស​នៅ​វៀតណាម​។ ទឹក​ចិត្ត​លោក​ Marc មាន​បំណង​ចង់​ផលិតករ​ ប្រជាកសិករ​ និង​អតិថិជន​រួម​ដំណើរ​ជាមួយ​​ដើម​កាកាវ​។ លោក Marc Vanborren Alfons E កើត​ឆ្នាំ​១៩៥៨ ជា​សញ្ជាតិ​បែលហ្ស៊ិក​។ ក្នុង​ដំណើរ​ទេសចរណ៍​នៅ​​​​វៀតណាម​ រួមជាមួយ​មិត្តភក្តិ​​នៅ​តាម​​ខេត្ត​វាល​ទំនាប​ទន្លេ​គឺឡុង​មួយ​​ចំនួន​ លោក​ Marc ចៃដន្យ​សំឡឹង​ឃើញ​ចម្ការ​កាកាវផ្លែ​​ប្រក់ដើម​ របស់​អ្នក​ស្រុក​នៅទី​នេះ។ ធ្លាប់ជាអ្នក​ចូល​ចិត្ត​ chocolate លោក​ Marc រិះ​រក​និង​ស្វែងយល់​​​ពី​ទីកន្លែងដែល​នៅ​​ឆ្ងាយ​ដាច់​ស្រយាលមួយ​ ​ដូច​​វៀតណាម​បែរជា​​ដាំបាន​ប្រភេទ​ដើម​នេះ​។ ក្រោយពេល​ត្រឡប់ទៅ​ប្រទេស​បែល​ហ្ស៊ិក​ គ្រាប់​កាកាវ​តែង​ជម្រុញ​អារម្មណ៍​របស់​​លោក​ Marc។ ស្វែង​យល់​នៅតាម​បណ្តាញ​ព័ត៌មាន​លើ​កាសែត​ អ្នក​ស្គាល់​...។ល។ លោក Marc ឃើញ​ថា​នៅ​វៀតណាម​មាន​ក្រុម​ហ៊ុន​ផលិត​ chocolate លំដាប់​ពិសេស​តិចតួច​ណាស់​ ក្នុង​ពេល​នោះមាន​តំបន់​វត្ថុធាតុ​ល្អ​ និង​បរិបូរយ៉ាង​នេះផង​​។ គិត​គឺ​ធ្វើ​ ឆ្នាំ​២០១៥ លោក Marc លា​ចាក​ប្រទេស​បែល​ហ្ស៊ិក​ឆ្លង​មក​វៀតណាម​​វិនិយោគ​រោង​ចក្រ​ផលិត​ chocolate នៅ​ឃុំ​វិញ​ឡុក​អា (Vinh Long A)​ ស្រុក​ប៊ិញចាញ់ (Binh Chanh) ទីក្រុង​ហូជីមិញ​ ក្រោម​ពាណិជ្ជ​សញ្ញា​​ Belvie Chocolate។ ការ​ប្រថុយ​​ប្រថាន​របស់​លោក​Marc ជំហាន​ដំបូង​សឲ្យ​ឃើញ​មាន​ភាព​ត្រឹម​ត្រូវ​ ខណៈ​រយៈ​ពេល​ខ្លី​ Belvie Chocolate បាន​អ្នក​ប្រើ​ប្រាស់​នៅ​អាស៊ី​វាយ​តម្លៃ​ខ្ពស់​ពី​គុណភាព​៕​
 

អត្ថបទ៖ ង្វៀន​អ្វាញ​  រូបថត៖ ថុងហាយ​

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top