• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រីឯកអគ្គរដ្ឋទូត ង្វៀនធីហុយ និងចំណុចទំនាក់ទំនងការទូតវៀតណាម

រយៈពេល ៣៧ ឆ្នាំធ្វើកិច្ចការទំនាក់ទំនងការទូត មានពីរអាណត្តិគឺជាឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅអូទ្រីសនិងនៅកាណាដា លោកស្រីង្វៀនធីហុយ  - ជាអតីតប្រធានផ្នែក និងជា​អគ្គ​លេខា​​គណៈកម្មាការជាតិ UNESCO បានបន្សល់ទុកចំណុចសំខាន់ៗជាច្រើន ដែលរួមចំណែក​បង្កើត​ភាពជោគជ័យក្នុងទំនាក់ទំនងការទូតរបស់វៀតណាមជាមួយមិត្តអន្តរជាតិ។

លោក​ស្រី​ង្វៀន​ធិ​ហុយ​បាន​ស្គាល់​គឺ​ជា​ស្រី្តម្នាក់​ ដែល​បាន​បង្កើត​បណ្តា​ទស្សនកិច្ច​ជា​ផ្លូវការ  មាន​លក្ខណៈ​ប្រវត្តិ​​សាស្ត្រ​របស់​ថ្នាក់ដឹក​នាំ​នៃ​ប្រទេស​វៀតណាម – អូទ្រីស និង​វៀត​ណាម –កាណាដា ​ចលនា​ការ​គាំទ្រ​របស់​អន្តរជាតិ​​ក្នុង​ដំណើរការ​វៀតណាមចូលរួម​ WTO ប្រកបដោយជោគជ័យ   ហើយលោកស្រីបាន​គណៈ​កម្មាធិការ ​UNESCO ពិភពលោក​ជ្រើស​តាំង​គឺ​មួយ​ក្នុងប​ណ្តា​​​​​ស្ត្រី​អន្តរជាតិគំរូ ៦០ នាក់ ​មាន​ការរួម​ចំ​ណែក​​ក្នុង​ ៦០​ ឆ្នាំ​របស់​ UNESCO…

ទីកន្លែង​​លោក​ស្រីស្នាក់​នៅ​នា​បច្ចុប្បន្ននេះ​គឺ​ផ្ទះ​​​មួយ​ល្វែង ​ដែល​បាន​គូ​រប្លង់​តាម​របៀប​អាស៊ី – អឺរ៉ុប​ មាន​ ​លក្ខណៈ​ទំនើប​ប្រទេសលោកខាង​លិចផង ប៉ុន្តែ​​ផ្ទះនេះក៏​មាន​​លក្ខណៈ​ហុងស៊ុយ​របស់អាស៊ីខាងកើត។

ថ្ងៃជួប​លោក​ស្រី យើង​ខ្ញុំ​ចាប់​ផ្តើម​រឿង​​អំពី​ឈ្មោះ​ហៅ​ក្រៅ “ហុយហ៊ង” ស្តាប់​​ចំលែកណាស់ ដែល​​ពួក​គេ​​ហៅ​លោក​​ស្រី។ ទើប​ដឹង​ថា​នេះ​គឺ​ជា​រឿង​​មួយ​​​ដែល​តភ្ជាប់​នឹង​ព្រឹត្តិការណ៍​សំខាន់ មាន​លក្ខណៈ​របត់​ក្នុង​ទំនាក់​ទំ​នង​​​ការទូត​របស់​រវាង​វៀតណាម​និង​កាណាដា។ ហើយ​ឈ្មោះ​ហៅ​ក្រៅ​ “ហុយហ៊ង” នេះ​​ក៏ត្រូវ​បាន​ហៅក្នុង​ដំណើរ​​ទស្សនកិច្ច​​ផាផ្លូវការ​ដំបូង​នៅ​កាណាដា (ឆ្នាំ ២០០៥) ​​ដោយ​​លោក​អតីត​នាយក​រដ្ឋមន្ត្រី ផាន​​វ៉ាន់​ខាយ​ផ​ង​។​ នោះ​គឺ​ជា​ទស្សនកិច្ច​​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​ដំបូង​អញ្ជើញ​មក​ទស្សន​កិច្ច​​​នៅ​ប្រទេស​កាណាដា។ ហើយ​លោកស្រី​ហុយ​គឺ​ជា​មនុស្ស​ម្នាក់​មាន​គុណសម្បត្តិក្នុងការ​រៀបចំ​ទស្សនកិច្ច​នោះ​។​


លោកស្រីង្វៀនធីហុយ (ខែមេសា ឆ្នាំ ២០១៥) រូបថត៖ ទ្រីញវ៉ាន់បូ

លោកស្រី​ង្វៀន​ធីហុយ នៅ​សន្និសីទ ESCAP ១៩៨២ BK  ។ រូបថត៖ ឯកសារ

លោកស្រីង្វៀនធីហុយ នៅសន្និសីទ ESCAP ១៩៩១ BK  ។ រូបថត៖ ឯកសារ

ដើម្បី​​អនុវត្ត​ជាក់​ស្តែង​ទស្សនកិច្ច​​ប្រវត្តិសាស្ត្រ​នេះ លោកស្រី​បាន​នាំ​យើង​ខ្ញុំ​ត្រឡប់​​មក​រឿង​ដែល​​​ឥទ្ធពល​មាន​​​លក្ខណៈ​របត់​​ចំពោះ​ខឿន​សេដ្ឋកិច្ច​វៀតណាម។ នេះគឺ​ការ​ចលនា​ការ​គាំទ្រ​របស់អន្តរជាតិ ជាក់ស្តែង​គឺ​ជា​​ប្រទេស​កាណាដា​ក្នុងដំណើរ​​ការ​វៀតណាម​ចូលរួម​ WTO។ វៀតណាម​បាន​បញ្ចប់​​ការចរចា​ជាមួយ​ប្រទេស​កាណាដា​ មុន​នឹង​ប្រទេស​អាមេរិក។ ហើយ​លោកស្រី​ហុយ​គឺ​ជាមនុស្សម្នាក់​បាន​រួម​ចំណែក​ធំ​​ក្នុង​ភាព​​ជោគជ័យ​នេះ។ ដោយ​សារទទ្បីករណ៍ដ៏​ឈ្លាស​វៃ​របស់​លោកស្រី​គីជាព្រួញ​មួយ​បាញ់​ចំនៅ​ទីដៅ​ទាំងពីរ​ ​ នៅ​ពេល​វៀតណាម​​មាន​សន្លឹក​ឆ្នោត​ដំបូងមួយ​របស់​ក្រុម​បណ្តា​ប្រទេស G7 ផង​ និង​ជួយ​លោកស្រី​បង្កើត​ចំណុច​ពិសេស​ចំពោះ​​អ្នក​នយោបាយ​ជន​ជាតិ​កាណាដាផង។

ដោយការរវៀសរវៃ​របស់​ខ្លូន លោក​ស្រី​​បានយល់​ចិត្ត​របស់​ប្រជាជន​កាណាដា​គឺ​​មិន​ចូលចិត្ត​ "បង្រួប​បង្រួម​”​កាណាដា​និង​អាមេរិក។ ហេតុនេះ លោកស្រី​បានសម្តែង​បាឋកថា​ជាមួយ​ប្រធាន​គណៈប្រតិភូ​ចរចា​របស់​កាណាដា​ថា៖ “​ទីមួយ​ប្រទេស​កាណាដាមិនមែន​គឺ​ប្រទេស​អាមេរិក​ទេ​​ ហេតុ​អ្វី​ពួក​លោក​​ត្រូវ​រងចាំ​ប្រទេសអាមេរិក។ ទីពីរ ក្នុង​ប្រវត្តិសាស្ត្រ​ កាណាដា​គឺ​ប្រទេស​មួយ​ដែល​ប្រជាជន​វៀតណាម​អ្នក​ណា​ក៏​ដឹង​ ពីព្រោះ​ពួក​​លោក​បាន​ចូលរួម​​សន្ធិសញ្ញ​នូវការផ្អាក​សង្គ្រាម​សំខាន់ៗទាំងពីរ ហើយ​បញ្ចប់​សង្គ្រាម​​ធំ​ទាំង​ពីរ​នៅ​វៀត​ណាម​ នេះ​គឺ​ជា​សង្គ្រាម​ប្រឆាំង​​បារាំង និង​សង្គ្រាម​ប្រឆាំង​អាមេរិក។ ហេតុនេះ ​សូម​ប្រទេសកាណាដា​ធ្វើ​ការ​ងារ​​នេះមុន​​​ប្រទេសអាមេរិក ចាត់​ទុក​នេះ​ដូចជា​កាដូ​មួយ​សំរាប់ប្រជាជន​វៀតណាម។ ​ដោយសារ​បើសិន​ជា​​ប្រទេស​អាមេរិក​គាំទ្រ​ ប្រទេសកាណាដា​ក៏​​ធ្វើ​តាមដែរ។​…”.

បន្តទៀត លោក​ស្រី​ដឹងថា​កាណាដាគឺ​ប្រទេស​មួយ​ដែល​​យកសិទ្ធិមនុស្ស​​ជាចម្បង។ ហេតុនេះ លោកស្រី​ហុយ​​បាន​បន្ត​​​​​​​​​​​​​​​​​​​​​​ទទ្ប្ហីការណ៍​របស់​ខ្លួន​ថា ៖“​បើ​សិន​ជា​កាណាដា​ជូន​កាដូនេះ​ឲ្យ​ប្រជាជន​វៀតណាម មុនបង្អស់​កាដូនេះ​​ទុក​ឲ្យ​ស្ត្រី​និងកុមារ។ ពីព្រោះ​​ខាងក្រោយ​នេះ​គឺ​ការងារ​​នៅ​​បណ្តា​សហគ្រាស​នេះស្ត្រី​នៃ​ប្រទេស​យើង​​​​ខ្ញុំ​មាន​បរិមាណ​អតិបរមាណ។ ក្រោយ​​ស្ត្រី​នេះ​នៅ​តែ​មាន​កុមារ…”

​បណ្តាទទ្ប្ហីការណ៍​ឈ្លាស​វៃ​របស់​លោក​ស្រី​រួម​ជាមួយ​ការ​ជួយ​ឧបត្ថម្ភ​របស់​អ្នក​ជំនាញ​​អាណិកជន​ពិសេស​ម្នាក់​​នៅ​កាណាដា បាន​ជួយ​វៀតណាម​​​សមេ្រច​ការចរចា​ជាមួយ​កាណាដា​មុន​នឹង​អាមេរិក។ នេះ​គឺ​ជា​ការគាំ​ទ្រ​​​ដំបូង​របស់​ក្រុម​បណ្តា​ប្រទេស​ G7 ចំពោះ​វៀតណាម បើក​ផ្លូវ​ឲ្យ​វៀតណាម​​ក្នុង​កា​រ​ចូលរួម WTO ​ ប្រកប​ដោយ​​ជោគជ័យ។

ពី​ចំណុច​​ពិសេស​ក្នុង​លើក​ចរចា​ដ៏​ជោគ​ជ័យ​នេះ​បាន​ជួយ​លោក​ស្រីហុយ​ពង្រឹង​រូបភាព​និង​កិត្យានុភាព​​ជា​មួយ​​​មជ្ឈដ្ឋាន​នយោបាយ​កាណាដាថែមទៀត។ អាស្រ័យ​ហេតុនេះ លោកស្រី​បាន​រៀបចំ​ទស្សនកចិ្ច​ប្រវត្តិ​សាស្ត្រ​​​របស់​លោក​នាយករដ្ឋមន្ត្រី​ ផាន​វ៉ាន់ខាយ ប្រកបដោយ​ជោគជ័យ។

ទស្សនកិច្ច​ដែល​​នា​បច្ចុប្បន្ន​នេះរំលឹក​​នឹក​ដល់មាន​​មនុស្ស​ជាច្រើន​នាក់​នៅ​តែ​កោត​សរសើរ​។ ពីព្រោះ​នៅ​​ពេល​​នោះ(ឆ្នាំ ២០០៥) ​ការ​មើល​ឃើញ​ទង់​ជាតិ​​ពណ៌ក្រហម​ផ្កាយ​ពណ៌​លឿង​របស់​វៀតណាមលើ​ទឹក​ដី​របស់​​ប្រទេស​មូ​លធន​អភិវឌ្ឍន៍​​គឺ​ប្រការ​សែនកម្រ​ឃើញ កុំ​ថា​ឡើយ​ទង់ជាតិ​​វៀតណាម​ចំនួន ២០០០ ​សន្លឹក​ត្រូវបាន​​ដោត​ចំរុះ​ជាមួយ​ទង់​ជាតិ​កាណាដា​តាម​បណ្តោយ​ផ្លូវ​ទទួល​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី​ ផាន​វ៉ាន់​ខាយ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​។ រហូត​ដល់​បច្ចុប្បន្ននេះ លោកស្រី​នៅ​ចង់​ចាំ​ជា​និច្ច​នូវ​អារម្មណ៍​រំភើប​ចិត្ត​​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ឃើញ​ទង់​ជាតិ​វៀតណាម​ក្រហមឆ្អៅ​លើវិថី​នានា​ក្នុង​ប្រទេស​កាណាដា។ លោកអតីត​នាយករដ្ឋ​មន្ត្រី ផាន​វ៉ាន​ខាយ​បាន​ជួប​លោក​ស្រី​ ហើយ​និយាយ​ថា៖ អគ្គរដ្ឋទូត​ហុយ  “ហ៊ុង​”ណាស់!” (មាន​ន័យ​ថា “​លោកស្រីឯកអគ្គរដ្ឋទូត​ហុយ​ក្លាហាន​ណាស់” – PV) ។ ចាប់​ពី​នេះ លោក​ស្រីមាន​ឈ្មោះ​ហៅ​ក្រៅ​គឺ“ហុយ​ហ៊ុង”


អាណត្តិ​ឯកអគ្គរដ្ឋទូត​របស់​លោក​ស្រី​នៅ​ប្រទេសអូទ្រីស​ក៏​ពិត​ជា​ពិសេស។ យើង​ខ្ញុំ​បន្ត​​និយាយ​ជាមួយ​លោកស្រី​​អំពី​រូបថត​ដែល​លោក​ស្រី​ថត​ជាមួយ​លោក​ប្រធានាធិបតី​អូទ្រីស។ នេះ​​គឺ​ជា​អនុស្សាវរីយ៍​ ដែល​លោកស្រី​មិន​អាច​បំភ្លេច​បាន​ក្នុង​អាណត្តិ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​អូទ្រីស​ (ឆ្នាំ​១៩៩២ -  ឆ្នាំ ១៩៩៥)។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​លោក​ប្រធានាធិបតី​អូទ្រីស​​​រៀបចំ​ពីធី​ខួប​កំណើត​លើក​ទី ៦០ ឆ្នាំ។ លោកស្រី​ហុយ​បាន​ផ្ញើ​ថត​រូប​​​លោក​ប្រធានាធិបតី​​អូទ្រីស​ទៅ​វៀតណាម​ ហើយ​ពឹង​ពាក់​​បង​ប្អូន​​​របស់​ខ្លូន​នៅ​ស្រុក​​កំណើត្បាញ​រូបថត​នេះ លើ​ផ្ទៃ​ព្រំ​ឡែន​ហាយផុង។ រូប​ថត​នេះ​ បន្ទាប់ពី​​​ត្រូវផ្ញើ​ដល់​​ការិយាល័យ​ប្រធានាធិបតី​នាចំ​ថ្ងៃ​​កំណើត កន្លះ​ម៉ោង​ក្រោយ​លោក​ស្រី​ហុយ​បាន​ទទួល​​ប័ណ្ណ​អរគុណ​មួយ​សន្លឹក​ ដែល​ផ្ញើ​ទៅ​វិញ​ពី​ការិយាល័យ​ប្រធានាធិបតី​ជាមួយ​សារ “…ហេតុអ្វី​អាច​ល្អិតល្អន់​ដូច្នេះ!”.


លោកស្រី ង្វៀន​ធី​ហុយ​ជាមួយ​លោក​ប្រធានាធិបតី​អូទ្រីស​តួត​ក្រុមកិត្តិយស​នៅ​វិមានប្រធានាធិបតី។
រូបថត៖ឯកសារ


លោកស្រីង្វៀន​ធី​ហុយ​ជូន​សារតាំង នៅវិមានប្រធានាធិបតី។ រូបថត៖ឯកសារ

លោក​ស្រីឯកអគ្គរដ្ឋទូត​ ង្វៀន​ធីហុយ​មកជម្រាបលា​លោកប្រធានាធិបតី​អូទ្រីស Thomas Klestil​នៅ​ពេល​បញ្ចប់​អាណត្តិ​ឆ្នាំ ១៩៩៥។ រូបថត៖ឯកសារ

លោកស្រី ​ង្វៀន​ធីហុយទទួលជួប​លោកអភិបាល Salzbourge ១៩៩២។ រូបថត៖ឯកសារ
នាចុង​ឆ្នាំនេះ ក្នុង​ជំនួប​ជាមួយ​បណ្តា​ឯកអគ្គរដ្ឋទូត​​ប្រចាំ​នៅ​ប្រទេស​អូទ្រីស លោក​ប្រធានាធិបតី​​បាន​​ចាប់​ដៃ​​​ពួក​គាត់ នៅពេល​ដល់​លោក​ស្រី​និង​ស្តាប់​ការឧទ្ទេសនាម​គឺ​ឯកអគ្គ​រដ្ឋ​ទូត​វៀតណាម លោក​ប្រធានាធិបតី​អូទ្រីស​បាន​សប្បាយរីករាយ អោប​ថើប​យ៉ាង​ស្និទស្នាល​ហើយ​និយាយជាមួយ​លោកស្រី  “ខ្ញុំ​ស្គាល់​លោកស្រី​ហើយ អរគុណលោកស្រី​ៗណាស់!”

ប្រការនេះ​ធ្វើ​​ឯកអគ្គរដ្ឋទូត​​នៃ​បណ្តាប្រទេស​ឈរ​នៅ​ក្បែរ​​​ភ្ញាក់​ផ្អើល​និង​សួរ​ថា ​លោកស្រី​ទើប​មក ធ្វើ​យ៉ាង​ណា​​លោក​ស្រី​ស្និទស្នាល​ជាមួយ​​លោក​ប្រធានាធិបតី​ដូច្នេះ? ” ប៉ុន្តែ​ពួកគេ​មិន​ដឹង​ ដោយសារ​ភាព​ល្អិតល្អន់ ប៉ិន​ប្រសប់​និង​មោទនភាព​​របស់​ខ្លូន​អំពី​វប្បធម៌ប្រជាជាតិ​​បាន​ជួយ​លោក​ស្រី​សម្រេច​ដ៏​ឆ្នើម ដែល​គឺ​ស្ពាន​ជួយ​វៀត​ណាម​ចុះ​ហេត្ថលេខា​លើ​សន្ធិសញ្ញា​សំខាន់ៗ ជាច្រើន​ជាមួយ​ប្រទេស​អូទ្រីស។

អាណត្តិរបស់​លោកស្រី​បាន​បញ្ចប់ បេសកកម្ម​របស់​លោស្រី​ជាមួយ​ប្រទេស​បាន​សម្រេច​ហើយ ប៉ុន្តែ“ឥដ្ឋមួយដុំ​នេះ”​នៃ​ទំនាក់ទំ​នង​ការទូត​ ដែល​លោក​ស្រី​បាន​កសាង​ឲ្យ​ជំនាន់​ក្រោយៗ នេះ​នឹង​គឺ​គ្រឹះ​ជានិច្ចកាល ដើម្បី​វៀតណាម​ទទួល​បាន​​ភាពជោគជ័យ​​ក្នុង​ការងារ​ទំនាក់ទំនងការទូត​ថែម​ទៀត៕
អត្ថបទ៖ ថាវវី រូបថត៖ ទ្រីញ​វ៉ាន់​បូនិង​ឯកសារ


 

nguyenhuonggiang

បេះដូង អាហ្វិញ (A Huynh)

បេះដូង អាហ្វិញ (A Huynh)

អាហ្វិញ (A Huynh) ពុំ​បាន​រៀន​ឆ្លងកាត់​សាលា​តន្រ្តីណាមួយ​ ក៏គ្មាននរណាហ្វឹកហាត់​​ ត្រឹមតែ​សូរ​រនាតបំពង់ ​តឺរឹង​ ចាប៉ី​តិង​និង​ ទ្រ​គ្នី រនាត​​​ថ្ម​។ល។

Top