• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បុរសជនជាតិអ៊ីស្រាអែលម្នាក់ចូលចិត្តម្ហូបអាហារវៀតណាម

លោក Shahar Lubin ជនជាតិអាមេរិក ដើមកំណើតអ៊ីស្រាអែល ដែលជាម្ចាស់និងមេចុងភៅនៅភោជនីយដ្ឋាន ស្ថិតនៅវិថីតុង៉ុកវ៉ឹន (ខណ្ឌតីហូ - រដ្ឋធានីហាណូយ)។  លោកបានចែករំលែកថា ដោយការចូលចិត្តម្ហូបអាហារវៀតណាមបានជំរុញឲ្យរូបលោក មករដ្ឋធានីហាណូយ និងបេ្តជ្ញាចិត្តរស់នៅនិងធ្វើអាជីវកម្មនៅរដ្ឋធានីនេះ។

​“មុន​ពេល​មក​ប្រទេស​វៀតណាម ខ្ញុំ​បាន​​ធ្វើ​ការ​​​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​នៅ​ប្រទេស​អាមេរិក​ និង​ខ្ញុំបាន​ចំណាយ​ពេល​ទំនេរ​ ដើម្បី​ទេសចរណ៍ពេញ​ពិភពលោក។ ខ្ញុំ​ស្គាល់​​វប្បធម៌វៀត​ណាម​ នៅ​ពេល​ខ្ញុំ​កំពុង​រស់​នៅ​អា​មេ​រិក​។​ ខ្ញុំ​ចូលចិត្ត​ម្ហូប​អាហារ​វៀត​ណាម​ខ្លាំង​​ណាស់។ នាឆ្នាំ ២០០៩ គឺជាលើក​ដំបូង​ខ្ញុំ​មក​រដ្ឋ​ធានី​ហាណូយ​ ​ខ្ញុំ​បាន​ស្រឡាញ់​​ទីនេះ​ភ្លាមមួយរំពិច និង​ខ្ញុំ​គិត​ថា​ ខ្ញុំ​ត្រូវការមក​រស់​នៅ​ទី​នេះ ” លោក Shahar Lubin ​និយាយឲ្យ​ដឹង​ថា។
 
ភោជនីយដ្ឋាន​របស់​លោក Shahar Lubin​ កាន់​តែមាន​​ជន​ជាតិ​អ៊ីល្រាអែល​ជាច្រើន​នាក់ ​​ដែល​ស្រឡាញ់​ប្រទេស​វៀតណាម​ស្គាល់​ ដោយ​សារ​មក​ភោជនីយដ្ឋាន​នេះ គេ​បាន​ទទួល​​ទាន​​បណ្តា​មុខ​ម្ហូបអាហារ​​មាន​រស​ជាតិ​លាយ​រវាង​ពី​រប្រទេស​ ដែល​លោក​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ ដើម្បី​កែច្នៃ។

ថ្មីៗនេះ​ភោជនីយដ្ឋាន​របស់​លោក​បាន​សហការ​ជាមួយ​ស្ថានទូត​អ៊ី​ស្រា​អែល​ប្រចាំ​នៅ​វៀត​ណាម​រៀបចំ​ "សប្តាហ៍​​ម្ហូបអាហារ​​មិត្តភាព​វៀតណាម​ - អ៊ីស្រាអែល" លោក​បាន​ផ្តល់​ទៅឲ្យ​​សាធារណជន​បណ្តា​មុខ​ម្ហូបអាហារ​ដ៏​ពិសេសគួប​ផ្សំ​យ៉ាង​ល្អិត​ល្អន់​រវាង​ម្ហូបអាហារ​វៀតណាមនិង​ម្ហូប​អាហារអ៊ីស្រាអែល។


មេ​ចុង​ភៅ​ជន​ជាតិ​អ៊ីស្រាអែល Shahar S. Lubin មក​វៀតណាម​និង​បើក​ភោជនីយដ្ឋាន Daluva
ស្ថិត​នៅ​វិថី​តូង៉ុកវ៉ឹន (រដ្ឋធានី​ហាណូយ) 


មេចុង​ភៅ Shahar S. Lubin និង​លោក​ស្រី​ Meirav Eilon Shahar ឯកអគ្គ​រដ្ឋ​ទូតអ៊ី​ស្រាអែល​ប្រចាំ​នៅ​ប្រទេស​វៀតណាម​ឧទ្ទេសនាម​ដល់​ទស្សនិកជន​មុខ​ម្ហូប​អ៊ីស្រាអែល​មួយ​ចំនួន​ ដែល​បាន​កែច្នៃ​ពី​​គ្រឿង​ផ្សំរបស់វៀតណាម

តារាងនាម​មុខ​ម្ហូប​របស់​ភោជនីយដ្ឋាន Daluva  ក្នុង​សប្តាហ៍​ម្ហូប​អាហារ​វៀតណាម​ អ៊ីស្រាអែល​ នឹង​រួម​មាន​មុខ​ម្ហូប​វៀតណាម​​ជា​ច្រើន​ដូច​ជា​៖ ហ្វើ​មូរ ​នំ​បញ្ចុក​សាច់​អាំង។ បណ្តា​មុខ​ម្ហូប​នេះ​មា​ន​ការ​​ច្នៃ​ប្រឌិត​យ៉ាង​​ចម្លែក

បណ្តា​មិត្ត​បរទេស​​មក​ភោជនីយដ្ឋាន Daluva

សបា្តហ៍​ម្ហូប​អាហារ​អ៊ីស្រាអែល -​ វៀតណាម​លើក​តម្កើងចំណង​មិត្តភាព​រវាង​​ប្រទេស​ទាំងពីរដោយ​ម្ហូបអាហារ

មេ​ចុង​ភៅ Shahar Lubin បាន​ចូលចិត្ត​ម្ហូប​អាហារ​វៀតណាម
លោក​ Shahar Lubin បាន​សម្រេចចិត្ត​មក​រដ្ឋធានីហាណូយ​និង​បើក​ភោជនីយដ្ឋាន​របស់​ខ្លួនឯង


គ្រឿង​ទេស​មកពីអ៊ីស្រាអែល​នឹង​គួម​ផ្សំ​នឹង ​​បន្លែ​ ​ផ្លែ​​​របស់វៀតណាម ដើម្បី​ធ្វើ​មុខ​ម្ហូប​អាហារ​ពិសេស

មុខ​ម្ហូប​ salat មាន​ការ​គួប​ផ្សំ​រវាងម្សៅ​សាលី​និង​​គ្រឿង​ផ្សំ​​របស់វៀតណាម

តៅហ៊ូបំពង​វៀតណាម​​ប្រើប្រាស់​​គ្រឿង​ទេស​មក​ពី​អ៊ីស្រាអែល

ហ្វើ​មូរ​វៀតណាម​​ត្រូវ​បាន​​​ចុងភៅ​​កែច្នៃ​​ថ្មី​ទាំង​ស្រុង គ្មាន​សាច់​ មាន​តែ​បណ្តា​​មុខ​បន្លែជា​ច្រើន​ប្រភេទតែប៉ុណ្ណោះ

នំ​បញ្ចុក​សាច់​អាំង​វៀតណាម​​ត្រូវ​បាន​ធ្វើ​តាម​របៀប​អ៊ីស្រាអែល

អ្នក​ពិសា​បាន​ភ្ញាក់​ផ្អើល នៅ​ពេល​ភ្លក់​​មុខ​ម្ហូប​​ពិសេស​របស់​វៀតណាម​ដូចជា​ណែម​មូរ នំ​បញ្ចុក​សាច់​អាំង ញាំ តៅ​ហ៊ូ​ចៀន​ ដែល​ត្រូវបាន​កែ​ច្នៃ​​​ដោយ​គ្រឿង​​ផ្សំមក​ពី​អ៊ីស្រាអែល​និង​វៀតណាម។

​បណ្តា​មុខ​ម្ហូប​នេះ​ប្រកបដោយ​​ការ​គួប​ផ្សំ​​របស់​​ម្ហូប​​អាហារ​នៃ​ពីរ​ប្រទេស​ ដែល​មាន​​ភាព​ស្រដៀង​ជា​ច្រើន​ ទោះ​​​​បី​មាន​ភូមិសាស្ត្រស្ថិត​នៅខាងចុងទាំង​ពីរ​នៃទ្វីបអាស៊ី។

​លោក​ចូល​ចិត្ត​ធ្វើ​ម្ហូប​អ៊ីស្រាអ៊ែល​តាម​​របៀប​​ដោយ​ឡែក ​និង​តាម​​គ្រឿង​ផ្សំ​​របស់​វៀត​ណាម។ អតិថិជនជា​ច្រើន​នាក់​បាន​ពិសា​មុខ​ម្ហូប shuk shuka (​ប៉េង​បោះ​ខ​ជាមួយ​ស៊ុត) មុខ​ម្ហូប​​ដ៏​ប្រជា​ប្រិយ​នៅ​អ៊ី​ស្រា​អែល ជាមួយនឹង​រសជាតិ​ពិសេស​​របស់​ទឹក​ត្រី​វៀតណាម ​​។​ “បាន​រស់​នៅ​វៀតណាម ខ្ញុំ​មិន​អាច​មិន​​ប្រើប្រាស់​ទឹក​ត្រី​​​នៅ​ពេល​ធ្វើ​ម្ហូប” លោក​បាន​​សើច​និង​និយាយ​យ៉ាង​ស្និទស្នាល​​ជាមួយ​អតិថិជន។

​“ក្នុង​នាម​ចុង​ភៅ​ម្នាក់ ខ្ញុំ​មាន​បំណង​ប្រាថ្នា​​រួម​ចំណែក​ក្នុ​ងជីវភាព​នៅ​ទីនេះ​ ដោយ​​ការ​បណ្តុះបណ្តា​លចុងភៅ​ផ្សេងៗ​ទៀត។ ក្នុង​ភោជនីយដ្ឋាន​របស់​ខ្ញុំ​ ខ្ញុំ​តែង​តែ​ណែនាំ​ចុង​ភៅ​ផ្សេងៗ និង​ខ្ញុំ​ក៏​បាន​​រៀន​បាន​​ជា​ច្រើន​ពីគេ” លោក​បាន​ចែក​រំលែក

​លោក Shahar Lubin ស្រឡាញ់​រដ្ឋ​ធានី​ហាណូយ​​ ដោយ​លក្ខណពិសេស និងគួរឲ្យរំភើបនៃទីក្រុងនេះ។ ចំ​ពោះ​​លោក សុភមង្គល​គឺ​ជាការ​​ចាប់​ផ្តើម​ពេល​ព្រឹក​​​ដោយ​ការ​ពិសា​​ហ្វើ​ក្តៅ​មួយ​ចាន ឬពិសា​នំ​បញ្ចុក​​ឆ្អឹងជំនី​ក្តៅ​​មួយ​ចាន និង​ពិសា​​តែស្រស់​មួយ​កែវ និយាយ​ជាមួយ​​ប្រជាជន​រស់​នៅ​ទីនេះ ហើយ​​ទុក​ពេល​វេលា​ដើរ​ជុំ​វិញ​​បឹង​តី គយ​គន់​​មនុស្ស​ទៅ​វិញទៅ​មក​ ។  “រដ្ឋធានី​ហាណូយ​បាន​ពេញ​ក្នុង​បេះដូង​របស់​ខ្ញុំ” ​ចុង​ភៅ​ជនជាតិ​អ៊ី​ស្រាអែល​​​បាន​​ចែក​រំលែក​​​ដូច្នេះ​ជាមួយ​មិត្តភ័ក្តិ​អំពី​ក្តី​ស្រឡាញ់​រដ្ឋធានី​ហាណូយ​ជា​​ច្រើន​ដង។

“មុខម្ហូប​នីមួយៗ​ដូចជា​ប្រជាជន​រស់​នៅ​ទីនេះ គ្មានពេល​ណា​មិន​ចលនា” លោក​ Shahar Lubin និយាយ​ចេញពី​ដួង​ចិត្ត./.

 
អនុវត្តន៍៖ ត្រឹន​ថាញ់​យ៉ាង

 

 
                                                                            
 


Top