• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បាយលៀសស្រុកហ្វេ

មិនគ្រាន់តែជាមុខម្ហូបពេញនិយម​ របស់​អ្នកស្រុក​ហ្វេ ក្នុងរដូវ​ប្រាំង​ក្តៅហួត​ហែង បាយ​លៀស​នៅ​ទាក់​ទាញ​អារម្មណ៍ទឹក​ចិត្ត របស់​អតិថិជន​នៅឆ្ងាយ ដោយរស​ជាតិ​ផ្អែម​ស្រទន់ ត្រ​ជាក់ នៃ​ទឹក​សាច់​លៀស​ស្រប់​ ជាមួយ​ក្លិនក្រអូប​របស់​ប្រហុក​ហ្វេផង​។

ដើម្បីធ្វើបាយលៀសសម្រាប់​មនុស្សបួននាក់ហូប គឺត្រូវត្រៀមនៅវត្ថុធាតុ​ដូច​ខាង​ក្រោម​៖ លៀស​មួយ​គីឡូ​ក្រាម អង្ក​រ៣០០ក្រាម ស្បែកជ្រូក​៥០ក្រាម ស្ពៃសាឡាត២០០ក្រាម ម្ទេស​មួយផ្លែហាន់​ជាចម្រៀក​តូចៗ ជីនាង​វង​៥០ក្រាម ជីអង្កាម ៣០០ក្រាម ស្លឹកខ្ទឹម៥០ក្រាម សណ្តែកដីលីង​១០០ក្រាម ស៊ុប​ប្រេង​គ្រាប់​ស្វាយ​ចន្ទី​បីស្លាប​ព្រា មើមខ្ទឹម៥០ក្រាម ប្រហុកហ្វេ១០០ក្រាម ស្ពឺមួយផ្លែ ខ្ទឹមក្រហមចិញ្ច្រាំមួយ​ស្លាបព្រាកាហ្វេ ប៊ិចេង​មួយស្លាប​ព្រាកាហ្វេ ម្រេចល្ងលីងមួយស្លាប​ព្រាកាហ្វេ ទឹកត្រីឆ្ងាញ់​ពីរស្លាបព្រា ម្ទេស​ចិញ្ច្រាំ​ម៉ដ្ឋ​មួយ​ស្លាប​ព្រាកា​រ​ហ្វេ ស្ករមួយស្លាប​ព្រាការ​ហ្វេ ខ្ញីនិង​ខ្លាញ់​៥ក្រាម​។



លៀសក្រោយពីបានច្នៃរួច គឺយកទៅឆាជាមួយសន្លឹកខ្ទឹម ដែលហាន់តូចៗនិងគ្រឿងទេស។

អង្ករដាំបាយលៀសជាប្រភេទអង្ករដាំឡើងវាសួយ។

ល្បែកជ្រូកចៀនស្រួយជាម្ហូបញ៉ាំផ្សំជាមួយបាយលៀសមិនអាចណាខ្លះបាន។

វត្ថុផ្សេងមានជាមួយគឺ ល្ង ស្បែកជ្រូកចៀនស្រួយ សណ្តែកដីលីងជាមួយខ្លាញ់គ្រាប់ស្វាយចន្ទី។ល។

បាយលៀសមិនត្រឹមតែជាមុខម្ហូបឆ្ងាញ់មួយទេ នៅជាឱសថប្រជាប្រិយបំប៉ន់សុខភាពទៀតផង។

លៀសត្រាំឲ្យជ្រះ​ដីខ្សាច់ ដាក់ចូលក្នុងឆ្នាំងស្ងោរ ហើយស្រង់យក​តែសាច់។ ទុកសាច់និង​ទឹកលៀស​ស្ងោរ ជាពីរ​ចំណែក​ផ្សេង។ ក្រោយមកប្រឡាក់សាច់លៀស​ជាមួយ​ប៊ីចេង ម្រេច ទុករយៈ​១០នាទី ដើម្បី​សាច់​ជ្រាប​​គ្រឿង​ទេស។ ចាប់ខ្ទះឡើងចង្រាន្ត​ឆាដៅដោយខ្លាញ់ ខ្ទឹមក្រហម​ហាន់តូចៗ  និង​ម្ទេសម៉ដ្ឋ ឆាឲ្យ​សាច់​ឈ្ងុយ​។ ក្រោយ​មកដាក់សាច់​លៀសឆា ជាមួយសន្លឹកខ្ទឹម​ហាន់តូចៗ​ម្តង​ទៀត។ ដាក់ទឹក​ត្រីល្មម​ញ៉ាំ ហើយ​ពន្លត់​ភ្លើង​។

ទុកទឹក​ស្ងោរលៀស​ឲ្យរង​ចុះ យកតែទឹក​ថ្លាហើយយក​ទៅកំដៅឲ្យ​ក្តៅ។ ដាក់ប្រហុកហ្វេ​ចូលកូរ​ឲ្យ​រលាយ ដាក់​ស្ករ​ល្មម​ហូប និងខ្ញីម៉ដ្ឋចូល​ក្នុងឆ្នាំង រងចាំទឹកពុះ​សាឡើង​វិញម្តង​ទៀត គឺដាក់ចុះ​បាន។

ដាក់បន្លែ​ស្រស់ ជីអង្កាម និងបាយចូលក្នុងចាន  ក្រោយមក​ដាក់សាច់លៀស សណ្តែកលីង ផ្លែស្ពឺ និង​ល្បែក​ជ្រូក​ចៀន​សួយ​នៅពីលើ​។ រោយល្ងពីលើ ពេលញ៉ាំស្រោបទឹកលៀស​ច្របល់ ជាមួយ​បាយឲ្យ​ស្មើរ​គ្នា។ អាច​ដាក់​បន្ថែម​ប្រហុក​កំពឹសនិង​ម្ទេសបន្តិច ដើម្បីមុខម្ហូបអាហារ​មានរសជាតិ​ពិសេ​ស​ប្លែក៕


លៀស​ជាសិប្បីជាតិ មានសប្បករឹង ច្រើន​រស់នៅលើភក់ល្បាប់ ក្នុងតំបន់ទឹក​សាប​និងទឹក​រឹង(ច្រក​សមុទ្រ)។ ចំណែកសាច់លៀសមានរស​ជាតិ​ផ្អែម ធាតុ​ត្រជាក់​មាន​ប្រសិទ្ធភាព​បំពេញ​មុខ​ងាពោះ​វៀន ត្រជាក់​ថ្លើម បន្សាបជាតិពុល​និងកំដៅ​ក្នុងរាង​កាយ បញ្ចោះទឹក​នោម។ ដូច្នេះ​ចំពោះ​អ្នក​ស្រុក​ហ្វេ លៀស​មិន​ត្រឹម​ជាគ្រឿង​​ពិសេស​​ប្រចាំ​​តំបន់ បាន​​ច្នៃជា​​ច្រើន​​មុខ​ម្ហូប ហើយ​​នៅទាំងជា​ឱសថ​ប្រជាប្រិយ​បំប៉ន់​សុខភាព​ផង។​

អត្ថបទនិងរូបថត៖ ង្វៀនឡឹន


Top