• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

បណ្តុះ​ក្តីស្រឡាញ់​​មុខ​វិជ្ជា​​គណិត​វិទ្យា​

ក្នុងវេទិការ “វិធីសាស្រ្តអប់រំ៖ ធ្វើដូចម៉្តេចដើម្បីបណ្តុះមុខ​វិជ្ជា​គណិត​វិទ្យា” ទើប​តែ​បាន​រៀប​ចំក្នុង​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នៅហាណូយ​ គណិវិទូទាំងពីរ​នាក់​ដែល​ល្បីឈ្មោះលើ​ពីភពលោក  គឺ​លោក​សាស្រ្តាចារ្យ​ ង៉ោបាវចូវ (វៀតណាម) និង​លោកសាស្រ្តាចារ្យ Cesdric Villani (បារាំង) បាន​រួម​ប្រាស្រ័យ​និងចែក​រំលែក​ពោរពេញ​ទៅដោយ​ចំណាប់​អារម្មណ៍ ចំពោះ​មិត្តយុវវ័យ​វៀត​ណាម ស្តី​អំ​ពី​ក្តី​ចំណូល​ចិត្ត​ខាង​គណិត​វិទ្យា។​

លោកសាស្រ្តាចារ្យ ង៉ោបាវចូវ គឺជាអ្នកអញ្ជើញ​លោកសាស្រ្តាចារ្យ Vallian ឆ្លង​មកកាន់​ប្រទេស​វៀត​ណាម ពីព្រោះ​លោក​សាស្រ្តា​ចារ្យ Cédric Villani ជាអ្នកមានសមត្ថភាពចលនាលើក​ទឹកចិត្តនិស្សិត​រៀន​គណិត​វិទ្យា។ សាស្រ្តាចារ្យ​ទាំង​ពីរ​នាក់ ទទួលបានរង្វាន់ Fields គណិត​វិទ្យា​នៅ​ឆ្នាំ២​០១០ ហើយ​ពួក​លោក​បាន​រួមវិភាគ​ទាន​យ៉ាង​សកម្ម ក្នុង​វិស័យ​អប់រំនៅ​ប្រទេស​បារាំង​និង​វៀត​ណាម។

លោក​សាស្រ្តាចារ្យ Cédric Villani បានត្រៀមបំរងតាំងពីឆ្នាំ២០១៣​ម្ល៉េះ ដើម្បីធ្វើដំណើរ​មកកាន់​វៀត​ណាម ជួប​នឹង​មិត្ត​យុវវ័យនៅក្នុងឆ្នាំ​២០១៥។ ប្រការនេះសឲ្យឃើញ​ទឹកចិត្តប្តេជ្ញា​របស់លោក ចំពោះប្រទេស​វៀត​ណាម បំផុត​គឺ​បញ្ហា​បណ្តុះជូន​សហគមន៍វៀត​ណាម យល់​ច្បាស់បន្ថែម​ពីគណិត​វិទ្យា។

ក្នុងវេទិការនេះ លោកសាស្រ្តាចារ្យ Cédric Villani សំណេះសំណាល​ថា៖ គណិត​វិទ្យាមិន​គ្រាន់​តែជា​តួលេខ  ឬទ្រឹស្តី​បទ​សោះកក្រោះទេ តែគណិត​វិទ្យាក៏ដូចជាវិស័យមួយ​ដ៏ជក់ចិត្តដែរ ហើយធ្លាប់​បានឈរ​ឈ្មោះក្នុង​បញ្ជី២០០​វិស័យ ដែល​បានចូល​ចិត្តបំផុត​លើពិភពលោក​នៅឆ្នាំ​២០០៩និង២០១៤។ លោក​សាស្រ្តាចារ្យ Cédric Villani ចូល​ចិត្ត​គណិតវិទ្យា​ណាស់ ប៉ុន្តែលោករៀនតាមតែអារម្មណ៍របស់​ខ្លួន លោកអាចចំណាយ​ពេល​វេលា​២០ម៉ោង​ក្នុង​មួយ​ថ្ងៃ សម្រាប់ការស្រាវជា្រវ​គណិត​វិទ្យា តែ​មាន​ពេល​ខ្លះ​ពេញ​មួយ​ថ្ងៃ​ក៏​លោក​មិន​រវល់​ដល់​តួលេខ​ឬ​ការ​គណនា​ណាមួយ​ទាំង​អស់។

គណិតវិទ្យាវៀតណាមកំពុងស្ថិតនៅទីណា ក្នុងផែនទីគណិតវិទ្យា​ពិភពលោក? នោះ​គឺជា​សំណួរ​បាន​មិត្ត​យុវវ័យ​ជាច្រើន​សួរដល់​លោកសាស្រ្តាចារ្យ Cédric Villani ។ លោកឲ្យដឹងថា៖ វៀត​ណាម​គឺជា​ប្រទេស​ដែល​បាន​ស្គាល់​ដល់ ដោយ​មាននិស្សិតពូកែ​គណិតវិទ្យាជាច្រើន បានទទួលរង្វាន់​ក្នុងវគ្គ​ប្រឡង​អន្តរជាតិ។ វៀត​ណាម​ក៏ជា​មជ្ឈ​មណ្ឌល​ធំអំពី​មុខវិញ្ញាសារ​វិទ្យាសាស្រ្ត​មូល​ដ្ឋាន។


លោកសាស្រ្តាចារ្យ ង៉ោបាវចូវ (ខាងឆ្វេង) លោកសាស្រ្តាចារ្យ Cédric Villani (កណ្តាល) ក្នុងពិធីសំណេះសំណាលពីគណិតវិទ្យាជាមួយមិត្តយុវវ័យវៀតណាម។

បណ្តាកាយវិការយ៉ាងស្និទ្ធស្នាលនិងជិតដិត របស់គណិតវិទូលំដាប់ថ្នាក់ពិភពលោកទាំងពីនាក់ ពេលជួបរួមប្រាស្រ័យជាមួយមិត្តយុវវ័យវៀតណាម។

លោកសាស្រ្តាចារ្យ Cédric Villani អង្គុយលើវេទិកាតាមទំនើងចិត្តពេលកំពុងតែជក់ចិត្តបរិយាយនូវគោលគំនិត ដែលពោរពេញទៅដោយចំណាប់អារម្មណ៍ពីគណិតវិទ្យា។

ពិធីសំណេះសំណាលទាក់ទាញមនុស្សមកចូលរួមយ៉ាងកុះករ។

មិត្តយុវវ័យជាច្រើនបានឡើង ទៅលើឆាកហើយអង្គុយព័ទជុំវិញនិមិត្តរូបគណិតវិទ្យាទាំងពីររបស់ខ្លួន ដើម្បីបានស្តាប់ពួកលោកបរិយាយបកស្រាយពីក្តីចំណូលចិត្តខាងគណិតវិទ្យា។

លោកសាស្រ្តាចារ្យ ង៉ោបាវចូវ និទានរឿងកំប្លែងសប្បាយមានក្នុងគណិតវិទ្យា ដើម្បីចែករំលែកក្តីចំណូលចិត្តនឹងមិត្តយុវវ័យ។

ភ្ញៀវបរទេសជាច្រើនក៏មកចូលរួមពិធីសំណេះសំណាលរបស់សាស្រ្តាចារ្យល្បីឈ្មោះទាំងពីរនាក់។

ដើម្បីបង្កើតបានពិធីរួមប្រាស្រ័យនេះ លោកសាស្រ្តាចារ្យ Cédric Villani បានត្រៀមបំរងតាំងពីឆ្នាំ២០១៣ ប្រការនោះបានឲ្យឃើញ លោកបានប្តេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍របស់គណិតវិទ្យាវៀតណាម។


លោកសាស្រ្តាចារ្យ ង៉ោបាវចូវ និងលោកសាស្រ្តាចារ្យ Cédric Villani ជាគណិតវិទូទាំងពីរនាក់ដែលល្បីឈ្មោះលើពិភពលោក  ធ្លាប់ដណ្តើមបានរង្វាន់ Fields នៅឆ្នាំ២០១០។

តាមការ​ស្វែងយល់ លោកសាស្រ្តាចារ្យ Cédric Villani ឲ្យដឹងថា នៅ​វៀត​ណាម អនុវត្តន៍​គណិតវិទ្យា​មាន​នៅក្នុង​ពត៌មាន​វិទ្យា និងគម្រោង​ការបច្ចេកវិទ្យា។ ដើម្បីនិស្សិតសិក្សាគណិត​វិទ្យាមាន​ច្រក​ចេញ វៀត​ណាម​ត្រូវ​អភិវឌ្ឍន៍​បណ្តា​វិស័យ​ឧស្សហកម្ម​នាំមុខ និងឧស្សហកម្មរណប។ នោះគឺជាទីកន្លែង​ឲ្យនិស្សិត​រៀន​គណិតវិទ្យា មាន​ឱកាស​ធ្វើការ​។ ទន្ទឹមនោះ គឺអភិវឌ្ឍន៍ស្របរវាងទ្រឹស្តីនិង​អនុវត្តជាក់ស្តែង។ នៅបារាំងទ្រឹស្តី​គណិត​និងគណិត​អនុវត្ត គឺជា​ទស្សន​ទាន​ពីរ​ជាក់ច្បាស់ និងបង្កើតអន្តររវាង​ទ្រឹស្តីនិង​អនុវត្ត។

លោកសាស្រ្តាចារ្យ Cédric Villani នៅណែនាំថា ទ្រឹស្តីគណិតវិទ្យានិង ទិដ្ឋភាព​ជាក់ស្តែង ត្រូវ​ការ​មាន​ចំណង​ទំនាក់​ទំនង។ សព្វថ្ងៃមានគម្រោងការបច្ចេកវិទ្យា​ពត៌មាន​វិទ្យា​ជាច្រើន ត្រូវការ​ដល់គណិត​វិទ្យា។ បណ្តា​គម្រោង​ការ​បច្ចេកវិទ្យា​តែង​ប្រមូល​ផ្តុំអ្នក​ឯកទេស​ពហុវិស័យ ទើបមានអនុវរភាពធំ នោះគឺ​ជាពេល​ដែល​អនុវត្ត​គណិត​វិទ្យា​បាន​លើក​កម្ពស់​បំផុត។ គណិតវិទ្យាបានអនុវត្តក្នុង​វិស័យជាច្រើនដូចជា៖ ថាមពល គ្រប់គ្រង​បរិស្ថាន​ពត៌មាន​វិទ្យា​សុខភិបាល។ល។

ពិភាក្សាអំពីវិធីសាស្រ្តអប់រំនៅបណ្តាសាលាវិទ្យាល័យ និងមហាវិទ្យាល័យ ដើម្បី​សិស្សានុសិស្ស​មាន​គំនិត​ត្រិះរិះ​គណិត​វិទ្យា និងចូលចិត្តក្នុងការសិក្សា ស្រាវជ្រាវ សាស្រ្តាចារ្យ​ទាំងពីរ​នាក់ ក៏មាន​ទស្សន​រួម​ថា បណ្តាកម្ម​វិធី​គណិត​វិទ្យា​នៅវៀត​ណាម ត្រូវការទាន់​សម័យ ផ្លាស់​ប្តូរ​ថ្មី​ក្នុង​វិធីសាស្រ្ត​បង្ហាត់​បង្រៀន​និង​តែង​តែ​បង្កើត​ឲ្យមាន​ភាព​ជជែក​ពិភាក្សា​គ្នា។ វៀតណាមត្រូវការស្វែងរក​គោល​គំនិត​ផ្លាស់​ប្តូរ​ថ្មី ដើម្បី​ការងារ​បង្ហាត់​បង្រៀន​មាន​ប្រសិទ្ធ​ភាព​ជាង បង្កើត​បានភាពចូល​ចិត្តសិក្សា​ឲ្យ​មិត្ត​យុវវ័យ។

ពិធី “បណ្តុះ” នៃគណិតវិទូទាំងពីរនាក់ដ៏ល្បីឈ្មោះលើពិភពលោក  ទាក់ទាញបាន​មិត្ត​យុវវ័យ​វៀត​ណាម ចូល​រួម​យ៉ាង​កុះ​ករ។ ប្រ​ការ​នោះឲ្យ​ឃើញ​ថា​គណិត​​វិទ្យា​មិន​​គ្រាន់តែ​ជា បណ្តាតួលេខ​​សោះ​កក្រោះ ដូច​​មនុស្ស​​ជា​ច្រើន​បាន​​គិត​​ទេ តែជាប្រធានបទទាក់​ទាញ​ចំណាប់​អារម្មណ៍។ និស្សិត ត្រឹនថាញធ្វី (មហាវិទ្យាល័យ​ជាតិ​ហាណូយ) ឲ្យដឹង​ថា៖ “បណ្តា​រឿងរ៉ាវ​ពីគណិត​វិទ្យា​ដែល​បាន​ដក​ស្រង​ចេញ​ពីការ​បទ​ពិសោធន៍​មាន​នៅក្នុង​ជីវិត​ដ៏សាម​ញ្ញ​បំផុត​ របស់សាស្រ្តាចារ្យ​ទាំងពីរ​នាក់​នេះ។ បណ្តារឿង​រ៉ាវនោះ​ជា​កម្លាំង​ចលករ​និង​ជាស្ពាន​តភ្ជាប់​ជួយ​ខ្ញុំ​និង​មិត្ត​យុវវ័យ​​វៀត​ណាម មាន​បន្ថែមឱកាសអភិវឌ្ឍន៍សមត្ថភាព​ របស់ខ្លួនក្នុងការស្រាវជ្រាវគណិត​វិទ្យា”៕


លោកសាស្រ្តាចារ្យ Cédric Villani កើតឆ្នាំ១៩៧៣ ជា​គ្រូ​បង្រៀន​ក្នុង​មហា​វិទ្យា​ល័យ Lyon 1 និងជានាយក​វិទ្យា​ស្ថាន Henry Poincare’។ លោក​ទទួល​បាន​រង្វាន់​ធំ​ជាច្រើន ក្នុង​បុព្វហេតុ​ស្រាវជា្រវ​គណិត​វិទ្យា ក្នុង​នោះ​មាន​ទទួល​រង្វាន់ Fields នៅឆ្នាំ​២០១០។

លោកសាស្រ្តាចារ្យ ង៉ោបាវចូវ កើតឆ្នាំ១៩៧២ ធ្វើការ​ក្នុង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​ជាតិ​បារាំង CNRS  និងវិទ្យាស្ថាន​ស្រាវ​ជា្រវ​ជាន់​ខ្ពស់ Princetown។ សាស្រ្តាចារ្យ​ក៏ជា​គ្រូ​បង្រៀន​នៅ​ក្នុង​មហា​វិទ្យាល័យ Chicago និង​ជាប្រធាន​សមាគម​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ ស្តីពី​គណិតវិទ្យា​របស់​វៀត​ណាម។ លោក​សាស្រ្ត​ចារ្យ Cédric Villani និង​លោកព្រម​ទទួល​បាន​រង្វាន់ Fields នៅ​ឆ្នាំ២០១០​។

 

អត្ថបទ៖ ប៊ិចវឹន   រូបថត៖ ត្រឹនថាញយ៉ាង


thachdicon

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top