• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ទីក្រុងហូជីមិញ និងទស្សនវិស័យឆ្នាំ២០២៥

ទីក្រុង​ហូជីមិញ​ត្រូវ​វិល​ត្រឡប់​មក​ទីតាំង​លេខ​១ ហើយ​​គោល​ដៅ​នេះ អាច​សម្រេច​​ទៅ​បាន​​។ ហេតុ​នេះ ​អាជ្ញាធរ​​និង​ប្រជាជន​ទីក្រុង​​ប្តេជ្ញា​ចិត្ត​​ស្ថាបនា​​​​គំនិតត្រិះរិះ​​ផ្លាស់​ប្តូរ​ថ្មី​ មិន​មែន​តាម​យន្តការ​ “សុំ​-ជូន” តែ​ដោយ​អក្សរទាំង​៦តួ​៖ “ហ៊ាន​សាក​ ហ៊ាន​ធ្វើ​ ហ៊ាន​​ផ្សង​ព្រេង​” ដើម្បី​បង្កើត​ជំហាន​លោត​ផ្លោះ។ នោះជា​ពាក្យ​អះអាង​ពោរពេញ​ទៅ​ដោយ​​ទឹក​ចិត្ត​ប្តេជ្ញា​ របស់​លោក​ឌិញ​ឡា​ថាំង​ (Dinh La Thang) សមាជិក​​ការិយាល័យ​នយោបាយ​ លេខាធិការ​ទីក្រុង​ហូជីមិញ​ ពេល​សំណេះសំណាល​ជាមួយ​កាសែតរូបភាព​វៀតណាម​ ស្តីពី​ “គោល​ដៅ​ស្ថាបនា​ទីក្រុង​ថ្មី​ទីក្រុង​ហូជីមិញ​ - ទស្សន​វិស័យ​​ឆ្នាំ​២០២៥"​។

 អភិវឌ្ឍន៍​ហេដ្ឋ​រចនា​សម្ព័ន្ធ​​ដំណើរ​ជាមួយ​ធានា​សន្តិសុខ​សង្គម​


លោកឌិញឡាថាំង (Dinh La Thang) សមាជិកការិយាល័យ និងជាលេខាធិការទីក្រុងហូជីមិញ។
រូបថត៖ គីមផឿង

អ្នក​យក​ព័ត៌មាន​៖ តាម​សេចក្តី​សម្រេច​ចិត្ត​ “អនុម័ត​​​ផែន​ការ​ទូទៅ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ​- សង្គម​ទីក្រុង​ហូជីមិញ​​ដល់​ឆ្នាំ​២០២០​ ទស្សនវិស័យ​​ឆ្នាំ​២០២៥​” របស់​​នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​ ទីក្រុង​ហូជីមិញ​នឹង​អភិវឌ្ឍន៍​ទៅ​​តាម​​ទម្រង់រូបភាព​​ប្រមូល​ផ្តុំ​ - ពហុប៉ូស​​។ ប្រការ​នេះនឹង​​បាន​ទីក្រុង​​អនុវត្ត​ដូច​ម្តេច​ខ្លះ ជម្រាប​ប្រសាសន៍​លោក ?
 
លោកឌិញ​ឡា​ថាំង​ (Dinh La Thang)​៖ តាម​​សេចក្តី​សម្រេចចិត្ត​ “អនុម័ត​ផែនការ​​ទូទៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​​ - សង្គម​កិច្ច​ ​​​ទីក្រុង​ហូជីមិញ​ដល់​ឆ្នាំ​២០២០ ទស្សនវិស័យ​២០១៥” របស់​នាយករដ្ឋមន្រ្តី​ ទីក្រុង​ហូជីមិញ​​បាន​អភិវឌ្ឍ​ន៍​​ទៅ​​តាម​ទម្រង់​រូបភាព​​ប្រមូល​ផ្តុំ​ - ពហុប៉ូស។ តំបន់​​មជ្ឈមណ្ឌល​ជា​តំបន់​​ខាងក្នុង​ទីក្រុង​ដោយ​មាន​កាំ​១៥​គីឡូ​​​ម៉ែត្រ​ និង​៤ប៉ូស​អភិវឌ្ឍន៍​។
 
ជាក់ស្តែង​ ទីក្រុង​ហូជីមិញ​នឹ​ង​​​អភិវឌ្ឍន៍​ទៅ​​តាម​ទិសដៅ​ “ពហុផ្ចិត​​” ជាមួយ​មជ្ឈមណ្ឌលប្រមូល​ផ្តុំ​ នៅ​ក្នុង​​​តំបន់​មជ្ឈមណ្ឌល​អត្ថិ​ភាព​រួមមាន​៖ ខណ្ឌ១ ខណ្ឌ៣ ចំណែកមួយ​​នៃ​ខណ្ឌ​៤ ខណ្ឌប៊ិញ​ថាញ​ (Binh Thanh) (៩៣០ហិកតា)​ និង​តំបន់​ក្រុង​ថ្មី​ ធូធៀម (Thu Thiem)​ (៦៥៧ ហិចតា), ​មជ្ឈមណ្ឌលទាំងបួន​កម្រិត​ទីក្រុង នៅ​​​ក្នុងទិស​ដៅ​អភិវឌ្ឍន៍ទាំងបួន​។ ទន្ទឹមនោះ​ ទីក្រុង​នឹង​អភិវឌ្ឍន៍​​ទៅតាម​ទិសដៅ​សំខាន់​​ពីរ​៖ ទិស​បូព៌ា​ និង​ទិស​ខាង​ត្បូង​ឆ្ពោះ​ទៅ​រក​សមុទ្រ​ ហើយ​​ទិសរណប​ពីរ​គឺ៖ ទិស​ខាង​ពាយព្យ​​ និង​ទិស​ខាង​លិច​ ទិស​និរតី​។​
 
ទោះបី​​គំនិត​អភិវឌ្ឍន៍​ទីក្រុង​ហូជីមិញ​ទៅ​តាម​ទិស​ដៅ ដែល​បាន​បង្កើត​ចាប់ពី​ឆ្នាំ ​១៩៩៨ (ដោយ​ឡែក​តែទិស​ខាងត្បូង​) ប៉ុន្តែទិស​ដៅដែល​​នៅ​មក​មិនទាន់​បង្កើតបាន​​គ្រាប់ពូជ​​ទីក្រុង​ និង​​គមនាគមន៍​សាធារណៈ​​ដែល​​មាន​​កម្លាំង​ដឹក​ជញ្ជូន​ច្រើន​ ដូចជា៖ ​រថភ្លើង ​មេត្រូ​...។ល។ ដើម្បី​តភ្ជាប់​គ្រាប់ពូជ​មជ្ឈមណ្ឌល​ទាំងនេះ​។ នេះ​ជា​ភារកិច្ច​សំខាន់​ ដែល​ទីក្រុង​ត្រូវ​ដំណោះស្រាយ​ ក្នុង​ពេល​វេលាខាងមុខ​។ ម្យ៉ាង​ទៀត​ ការ​អភិវឌ្ឍ​ទីក្រុង​ ត្រូ​វ​ប្រមូល​ផ្តុំនៅ​ក្នុង​តំបន់​គ្រាប់ពូជ​ ជា​មួយ​ដង់ស៊ីតេខ្ពស់​ ដើម្បី​សំចៃ​មូលនិធិ​ដី​ និង​កាត់បន្ថយ​ភាព​រឹតត្បិត​បរិស្ថាន​ធម្មជាតិ​។​
 
បញ្ហា​តភ្ជាប់​តំបន់​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ នៅ​ក្នុង​បទដ្ឋាន​ស្រាវជ្រាវ​កែ​សម្រួល​គម្រោងផែនការ​រួមនៅ​​ឆ្នាំ​២០១០ តាម​រយៈ​កំណត់ទិស​ដៅ​អភិវឌ្ឍន៍​នូវ​អ័ក្សគមនាគមន៍ការទូត​​ បង្កើន​ភាព​តភ្ជាប់​​រវាងបណ្តា​​ខេត្ត​ដែល​​នៅ​ជិត​ខាង​ ដោយ​វិធី​​បើក​ជំហរ​តំបន់​​ច្រក​ចូល​របស់ទីក្រុង​ ដើម្បី​គោលដៅ​ឥទ្ធិពល​ដល់​ការ​កកើត​ទីក្រុង​​នៅ​ក្នុង​តំបន់​។ ទន្ទឹម​នោះ​ សហការ​ជាមួយ​ក្រសួង​ ផ្នែក​មជ្ឈិមស្ថាបនា​យន្ត​ការ​ប្រចាំ​តំបន់​ ដើម្បី​រិះរក​សក្កានុពល​ ប្រៀប​ខ្លាំង​របស់ទីក្រុង​ របស់​​តំបន់​សេដ្ឋកិច្ច​សំខាន់នៅ​ទិស​ខាងត្បូង​ និង​ជម្រុញ​តភ្ជាប់​តំបន់​។
 
ដើម្បីអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​សំខាន់​នៅទិស​ខាង​ត្បូង​ ត្រូវតែ​​កែ​ប្រែ​យន្តការ​ទៅតាម​ទិសដៅ​បម្រើ​ឲ្យ​​ “តំបន់​សេដ្ឋកិច្ចពិ​សេស” មួយ​។ “តំបន់ពិសេស” នៅទីនេះ ត្រូវ​យល់តាម​បរិយាកាស​បើកទូលាយ​ នៃ​តំបន់​សេដ្ឋកិច្ច​សំខាន់​ មិនមែន​តំបន់​តូច​មួយ​ ដោយ​គោលនយោបាយ​ពិសេស​មួយ​ចំនួន​។ តំបន់​សេដ្ឋកិច្ច​សំខាន់​នៅទិស​ខាង​ត្បូង​ មានទីតាំង​តួនាទី​ពិសេសសំខាន់​ បង្កប់​អត្ថន័យ​យុទ្ធសាស្រ្ត​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ទូទាំង​​ប្រទេស​ ហើយ​ជា​តំបន់​គ្រប់​លក្ខណៈងាយ​ស្រួល​​អភិវឌ្ឍន៍ លើ​​គ្រប់​វិស័យ​នៅ​ក្នុង​បុព្វហេតុ​​ឧស្សាហូបនិយកម្ម - ទំ​នើប​​និយកម្ម​។


វិហារកាតូលិក ឌឹកបា (Duc Ba) ជាស្ថាបត្យកម្មបុរាណគំរូរបស់ទីក្រុងហូជីមិញ
ចាប់ផ្តើមកសាងនៅឆ្នាំ១៨៧៧ ហើយធ្វើសម្រេចនៅឆ្នាំ១៨៨០។
រូបថត៖ គីមផឿង

អ្នក​យក​ព័ត៌មាន​៖ ព្យាករណ៍​ដល់​ឆ្នាំ​២០២៥ ទីក្រុង​ហូជីមិញ​នឹង​មាន​ប្រជាជន​១០លាន​នាក់​ ហើយ​ក្លាយជា​ទីក្រុង​​សកម្មធំមួយ​លំដាប់​ថ្នាក់​ពិភពលោក​​។ ហេតុនេះ​ទីក្រុង​នឹង​មាន​គោល​នយោបាយ​អ្វី​ ដើម្បី​ធានា​សន្តិសុខ​​​សង្គម​ជូន​ប្រជាជន?​
 
លោក​ឌិ​ញ​ឡាថាំង (Dinh La Thang)៖ ទោះបី​​​​​ស្រូប​យក​ប្រហែល​១០%នៃ​ប្រជាជន​​ និង​ ០,៦% នៃ​ផ្ទៃដី​ ប៉ុន្តែ​ទីក្រុង​​ហូជីមិញ​បង្កើត​បាន​ប្រហែល ​២៣%​ GDP ៣០% នៃតួលេខ​ប្រាក់​ចំណូលថវិការ​ ទាក់ទាញ២០%នៃ​​ប្រភព​ដើមទុន​ FDI របស់​ទូទាំងប្រទេស​។ តាមរយៈ​តួលេខ​នោះ​ បាន​សឲ្យ​ឃើញទីតាំង​ និង​តួនាទី​របស់ទីក្រុង​ហូជីមិញ​ចំពោះ​ទូទាំងប្រទេស​។​​
 
មាន​ស្នាដៃ​ដូចខាង​លើ​ ជាចំណែក​មួយ​ដ៏សំខាន់​គឺ​ទីក្រុង​ហូជីមិញ​បាន​និង​កំពុង​អនុវត្ត​ល្អ​ នូវ​គោល​នយោបាយ​​សន្តិសុខ​សង្គម​។ ក្នុង​វេលា​កន្លង​ហើយ ទីក្រុងសម្រេច​​បានស្នាដៃ​ជាច្រើន ពី​ការធានា​សន្តិសុខ​សង្គម​​ជូនប្រជាជន​ ដោយ​កម្មវិធី​និង​គោល​នយោបាយ​ជាក់ស្តែងជាច្រើន​។ កម្មវិធីទាំងនេះ​រួម​ចំណែក​យ៉ាង​ធំ​ បង្កើត​​ជា​បណ្តាញ​​សន្តិសុខ​សង្គម​មួយ​ មាន​ប្រសិទ្ធភាព​ធានា​ឲ្យ​សង្គម​មាន​ស្ថេរភាព​។
 
ធានាពី​​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់តែ​ល្អប្រសើរ​ជាង​នូវ​សន្តិសុខ​សង្គម​ និង​សុខុមាលភាព​សង្គម​ តែង​ជាគោល​ការណ៍​​​ ភារកិច្ច​មួយ របស់​បក្ស​និង​រដ្ឋ បង្ហាញពី​អត្តចរិត​ល្អប្រសើរ​នៃ​របបយើង​ និង​មាន​អត្ថន័យ​ដ៏សំខាន់​ចំពោះ​​ភាពលំនឹង​នយោបាយ​​ - សង្គម​ និង​អភិវឌ្ឍន៍​ស្ថេរភាព​ របស់​ទឹកដី​និយាយរួម​ ទីក្រុង​ហូជីមិញ​និយាយ​ដោយ​​ឡែក​។ ទស្សនទាន​នៃ​ជំនាន់​ថ្នាក់​ដឹកនាំ​ទីក្រុង​ពេល​កន្លង​ហើយ តែង​ឯកភាព​ជា​ថ្លុង​មួយ​ នោះ​មានតែ​សក្តានុពល​សេដ្ឋកិច្ច​របស់ទីក្រុង​ បាន​លើក​កម្ពស់​ថ្មី​ អាច​ជា​មូលដ្ឋាន​សំខាន់​សម្រាប់ធានា​ល្អជាង​នូវ​សន្តិសុខ​សង្គម​ និង​សុខុមាលភាព​សង្គម​​ជូន​ប្រជាជន​ទីក្រុង​។​
 
បក្សភាគទីក្រុង​បាន​ ​កំពុង ​និង​បន្ត​ពង្រីក​ស្នាដៃ​ បទពិសោធន៍​ល្អ ​ដែល​សម្រេច​បាន​ យក​ជំនះ​​ភាព​ទន់​ខ្សោយ​ ឧបសគ្គ ​ដើម្បី​ស្ថាបនា​​ប្រព័ន្ធ​​សន្តិសុខ​​សង្គម​ និង​សុខុមាលភាព​សង្គមមួយដើរ​ទន្ទឹម​គ្នា ​​ប្រសិទ្ធភាព​ខ្ពស់​​​។ ជម្រុញ​​ពង្រាយ​កម្មវិធី​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ - សង្គម​កិច្ច​ផ្សារភ្ជាប់ជាមួយ​ដំណោះស្រាយ​ការងារ​ធ្វើ​។​ លើក​ទឹកចិត្ត​​អតិបរិមា​​ដល់​សមាសភាព​សេដ្ឋកិច្ច​ ទម្រង់​រូបភាព​សហគ្រាស​អភិវឌ្ឍ​ន៍ខ្លាំង​​​​​ផលិត​​អាជីវកម្ម ​ ដើម្បី​​បង្កើត​​​ការ​ងារធ្វើ​ជាច្រើ​ន​​ ទន្ទឹម​នោះ​​ឧបត្ថម្ភ​ប្រជាជន​ឲ្យ​​មាន​ការ​ងារធ្វើ​​ បង្កើន​ប្រាក់ចំណូល​។​ លើក​កម្ពស់​គុណភាព​​​ប្រព័ន្ធ​​ធានា​​រ៉ាប់​រង​ ទន្ទឹម​នោះ​មាន​គោនយោបាយ​ឧបត្ថម្ភសមស្រប់​ ចលនា​សមូហភាព​ ឯកជន​ឧបត្ថម្ភ ​ដើម្បី​ប្រជាជន​សកម្មចូលរួម​។ បន្ត​អនុវត្ត​​មានប្រសិទ្ធភាព​នូវ​កម្មវិធី​លុប​បំបាត់​ភាព​អត់​ឃ្លាន កាត់បន្ថយ​​ភាព​​ក្រីក្រ​ស្ថេរភាពដែលទីក្រុង​បាន​និង​កំពុង​ដំណើរ​ការជោគជ័យ​​​​។ អនុវត្ត​ចលនា​សង្គម​ទូលាយ​ ពង្រាយ​កម្មវិធី​ទិសដៅ​ជាតិ​ស្ថាបនា​ជនបទ​​ថ្មី​ ក្នុង​នោះ​​ផ្សារ​ភ្ជាប់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ជាមួយ​​​សង្គមនិង​​​ការពារ​បរិស្ថាន​ លុប​​បំបាត់​ភាព​អត់​ឃ្លាន​​កាត់បន្ថយ​ភាពក្រីក្រ​ ដោះស្រាយ​​ការងារធ្វើ​ និង​ធានា​សន្តិសុខ​សង្គម​ សុខុមាលភាព​​សង្គម​ អភិវឌ្ឍន៍​​ជនបទស្ថេរភាព​។​
 
ទន្ទឹមនោះ​ ទីក្រុង​នឹង​បន្ត​អនុវត្ត​ល្អ​គោលនយោបាយអាទិភាព​ ចំពោះ​ជន​មាន​សគុណ​ និង​គោលនយោបាយ​​​ឧបត្ថម្ភសង្គម​ ជូន​​មុខ​សញ្ញា​គាំពារ​សង្គម​។  ក្នុង​នោះ​នឹង​ជម្រុញ​​​​សង្គមូបនិយកម្ម​ ពិពិធបណ្តាញ​និង​រូបភាព​ឧបត្ថម្ភ​ ពឹងផ្អែក​លើ​សហគមន៍​ជាមួយ​ការ​ចូលរួម​ដ៏ធំទូលាយ​ របស់​ប្រជាជន​ សហគ្រាស​ របស់​សង្គម​ និង​អាណិក​ជន​យើង​នៅបរទេស​...។ល។ ជា​ពិសេស​ ប្រមូល​ផ្តុំ​ការ​ចូលរួម​​​ទូទាំង​សង្គម​ ដើម្បី​អនុវត្ត​ល្អ​សន្តិសុខ​សង្គម​និ​ងសុខុមាលភាព​សង្គមជូន​ប្រជាជនទីក្រុង​។


ការកែប្រែ លើកកម្ពស់ប្រព័ន្ធគមនាគមន៍ បានរួមចំណែកធ្វើឲ្យមុខមាត់ទីក្រុងហូជីមិញផ្លាស់ប្តូរ។
រូបថត៖ ថុងហាយ

អភិវឌ្ឍន៍​ទីក្រុង​តាម​ទិស​ដៅ​ស្ថេរភាព​ ផែនការ​ទីក្រុង​ដែល​មាន​ទម្រង់​រូបភាព​ធំ​។​

អ្នក​យក​ព័ត៌មាន​៖ តំបន់​ទី​ក្រុង​ថ្មី​សព្វថ្ងៃ ហើយទៅ​​អនាគត​​នឹង​មាន​ឥទ្ធិពល​ប៉ះពាល់​​ដូច​ម្តេច​ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គមកិច្ច​​របស់ទីក្រុង​ដែរ​?​
 
លោក​ឌិញ​ឡាថាំង ​(Dinh La Thang)​៖ តំបន់​ទីក្រុង​ថ្មី​កកើត​ឡើង​ជា​ដំណោះស្រាយ​ចាំបាច់មួយ​នៃបទដ្ឋាន​អភិវឌ្ឍន៍​​​ទីក្រុង​។ តំបន់​ទីក្រុង​ថ្មី​​ជា​ទីកន្លែង​លើកកម្ពស់​គុណភាព​ទីក្រុង​ ប៉ះប៉ូវ​មុខងារ​ទីក្រុង​អត្ថិភាព ​​ដែល​នៅ​មាន​គុណវិបត្តិ​។ នេះជា​ទីកន្លែង​ផ្គត់​ផ្គង់​ផ្ទះនៅ ការ​ងារ​ធ្វើ និង​សកម្មភាព​​វប្បធម៌​ ស្មារតី​​។​
 
មណ្ឌល​ទីក្រុង​ថ្មី​នីមួយៗ ទៅតាម​ប្រៀង​ខ្លាំង​នៃទីតាំង​ ​មាន​គោល​ដៅ​អភិវឌ្ឍន៍​ផ្សេងគ្នា​មួយ​។ តំបន់​ទីក្រុង​ថ្មី​នឹង​បង្កើត​​មជ្ឈមណ្ឌល​គ្រាប់ពូជ នៅលើ​រាល់ទិសដៅ​អភិវឌ្ឍន៍​បរិយាកាស​​ទីក្រុង​ បង្កើត​ជាប្រព័ន្ធ​​មជ្ឈមណ្ឌលទីក្រុង​។ នេះ​ក៏ជា​ជំហាន​សុក្រិត​​ផ្ទៃ​មុខ​ទូទៅ​របស់ទីក្រុង​ហូជីមិញ​ តាម​ផែន​ការ​។​
 
បណ្តា​ទីក្រុង​ថ្មី ​ជា​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ចាំបាច់​ ជួយ​ទីក្រុង​ហូជីមិញ​បង្វែ​រចនាសម្ពន្ធ​សេដ្ឋកិច្ច​។ ឧទាហរណ៍ តំបន់​ទីក្រុង​ថ្មី​ធូ​ធៀម (Thu Thiem) ​នឹង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ពាណិជ្ជកម្ម​ សេវាកម្ម​។ តំបន់​ទីក្រុង​ពាយព្យ​ជា​មជ្ឈមណ្ឌល​អប់រំ​ សុខាភិបាល​ ឧស្សាហកម្ម​ស្អាត​ មាន​តម្លៃ​កំណើន​ខ្ពស់​។ ខណ្ឌ៩ នឹង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​។ តំបន់​ទីក្រុង ​ហៀប​ផឿក (Hiep Phuoc) ​​នឹង​ជា​មជ្ឈមណ្ឌល​សេវាកម្ម​ ឧស្សាហកម្ម​​ផ្សារភ្ជាប់​​ជាមួយ​ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​...។ល។​
 
តំបន់​ទីក្រុង​ថ្មី​ ជា​បរិយាកាស​សម្ភារ ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ដែល​មាន​ប្រៀប​​ប្រជែងខ្លាំង​​​របស់​ទីក្រុង​ហូជីមិញ​ បើប្រៀប​ជាមួយ​ខេត្ត​ក្រុងនៅ​ជិត​ខាង​ កាត់បន្ថយ​សន្សឹម​នូវ​វិស័យ​ឧស្សាហកម្ម​ច្នៃដោយ​ដៃ​​ កខ្វក់​ ទាក់​ទាញ​វិនិយោគ​បច្ចេកវិទ្យា​​ថ្មី ​និង​អភិវឌ្ឍន៍​ស្ថេរភាព​ក្នុង​​តួនាទី​នាំ​មុខ​។​
 
ចាប់ពី​ការ​បទពិសោធន៍​ក្នុង​និង​ក្រៅប្រទេស​ ទីក្រុង​ហូជីមិញ​ឆាប់​យក​ចិត្ត​ទុកដាក់ដល់​ការធ្វើ​​ផែនការ​ និង​គ្រប់គ្រង​ទីក្រុង​ ចាត់​ទុក​នេះ​ជា​ឧបករណ៍​មុតស្រួច​ ដើម្បី​កែ​ប្រែ​អភិវឌ្ឍន៍​ទីក្រុង​ទៅ​លើមូលដ្ឋាន​គ្រោង​​ផែនការ​ ដែលបាន​អនុម័ត​រួច​ហើយ។​ នៅ​មហាសន្និបាត​គណៈកម្មាការបក្សភាគទីក្រុង​លើកទី ​២ នៅ​ឆ្នាំ​២០០០ បញ្ហា​លើក​​កម្ពស់​​ការ​គ្រប់​គ្រង​ទីក្រុង​ទៅតាម​ទិស​ដៅ​ស៊ីវីល័យ​ ទំនើប​ដែលបាន​ដាក់​ចេញ​​។ នេះ​ក៏ជា​សញ្ញា​គូស​បញ្ជាក់​លើ​បញ្ហា​​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​ក្រុង​កា្លយជា​ខ្លឹម​សារមួយ​នៅ​ក្នុង​ការងារ​គ្រប់​គ្រង​រដ្ឋ និង​បា​នការយក​ចិត្ត​ទុក​ដាក់​​​ចង្អុលបង្ហាញពីការ​ប្រតិបត្តិការ​សកម្មរបស់​​ថ្នាក់ដឹក​នាំ​ទីក្រុង​។ ជាពិសេស​ ចាប់ពី​មហា​សន្និបាត​លើកទី​​ ៨ របស់​គណៈកម្មាការ​បក្សភាគ​ទីក្រុង​ឆ្នាំ ​២០០៥ មក​ដល់សព្វ​ថ្ងៃ គ្រប់គ្រង​​និង​អភិវឌ្ឍន៍ក្រុង​ជាភារកិច្ច​មួយ​ក្នុង​ចំណោម​ភារកិច្ច​​​សំខាន់របស់ទីក្រុង​ ក្នុង​នោះ​ ដាក់​ចេញ​នូវ​គោលដៅ​កំណត់ពេលវេលាកណ្តាល​ ពេលវេលា​វែង​ ដែល​ទីក្រុង​ត្រូ​វ​ឈាន​ទៅដល់​ ដើម្បី​អភិវឌ្ឍន៍ទីក្រុង​ស្ថេរភាព​។​
 
ការប្រមូល​ផ្តុំ​ចង្អុលបង្ហាញរបស់​​ថ្នាក់ដឹកនាំ​ទីក្រុង​ ជាមួ​យការ​អភិវឌ្ឍ​​ហេដ្ឋារ​ចនា​សម្ពន្ធ​គមនាគមន៍​ លើ​មូល​ដ្ឋាន​​ស្រាវជ្រាវ​កសាង​យន្តការ​ គោល​នយោបាយ​​លើកទឹក​ចិត្ត​ខ្លាំង​ក្លា​​នូវ​សមាសភាព​សេដ្ឋកិច្ច ​ដែល​ចូល​រួម​វិនិយោគ​​កសាង​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ក្រុង​ ទីក្រុង​សកម្មស្វែងរក​វិធានការ​ដោះស្រាយ​ការ​លំបាក​ អំ​ពី​ប្រភពដើម​ទុន​វិនិយោគ​ ដូចជា​ស្នើទម្រង់​រូបភាព​ប្តូរដី​យក​ហេដ្ឋារចនាសម្ពន្ធ​ លក់​សិទ្ធិ​ប្រមូល​ប្រាក់​...។ល។ ជួយ​ឲ្យទី​ក្រុង​​សព្វថ្ងៃ​បាន​និងកំពុង​ធ្វើ​សម្រេច​សំណង​ជាច្រើន​ ដែល​មាន​លក្ខណៈ​ជា​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធគមនាគមន៍​​​ផង ជា​ទីកន្លែង​សំខាន់​នៅ​ក្នុង​ស្ថាបត្យកម្ម​ទេសភាព​របស់​ទីក្រុង​​ផង​។ នោះ​គឺ​ស្ពាន​ធូធៀម ​​(Thu Thiem) ស្ពាន​ភូមី (Phu My) អ័ក្ស​គមនាគមន៍សំខាន់​ដូចជា​មហាវិថី​ ង្វៀន​វ៉ាន់លីញ (Nguyen Van Linh) មហាវិថី​ ផាម​វ៉ាន់​ដុង (Pham Van Dong)​...។ល។ និង​ដង​ផ្លូវ​មេត្រូ​ដំបូង​កំពុង​បាន​​ពង្រាយ​ឲ្យ​កសាង​។
 
ចាប់ពីមេរៀន​បទ​ពិសោធន៍​អភិវឌ្ឍន៍​ក្រុង​ទៅ​តាម​ទិសដៅស្ថេរភាព​ ទីក្រុ​ង​បាន​ឡើង​ផែនការ​មណ្ឌល​ក្រុង ​ដែល​ល​មាន​ទម្រង់​រូបភាព​ធំ​ មិន​តក់ក្រហល់​ បង្កលក្ខណៈ​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ពន្ធ​ស្រប់គ្នា​ និង​ការផ្គត់​ផ្គង់​​​​សេវាកម្ម​​ ក្រុង​ជូន​ប្រជាជន​ មួយ​ជំហាន​ទៅមួយ​ជំហាន​សុក្រិត​។​
 
ទន្ទឹម​មណ្ឌល​ក្រុង​ខាង​ត្បូង​ទីក្រុង​ ជាមួយ​តំបន់​មជ្ឈមណ្ឌល​ជា​មណ្ឌល​ ក្រុង​ថ្មី​ភូមីហ៊ឹង (Phu My Hung) ទីក្រុង​បាន​ឡើង​ផែនការ​និង​អភិវឌ្ឍន៍​បន្ថែម​មណ្ឌល​ក្រុង​ថ្មី​បី​ផ្សេង​ទៀត​ គឺ​មណ្ឌលទីក្រុង​កំពង់ផែន​​ហៀប​ផឿក​ (Hiep Phuoc) មណ្ឌល​ក្រុង​ថ្មី​ ធូធៀម​ (Thu Thiem) មណ្ឌលក្រុង​ថ្មី​និរតី​។
 
ក្រៅពី​នេះ ទីក្រុង​នៅ​មាន​១១គម្រោង​ការ​មណ្ឌល​ក្រុង​ថ្មី​ទម្រង់​រូបភាព​ចាប់ពី​​២០០ហិកតា​ឡើង​ទៅ​ និង​៤៤​គម្រោង​​ការ​មណ្ឌល​ប្រជុំជន​ មណ្ឌល​​ក្រុង​ថ្មី​ មាន​ទម្រង់​រូបភាព​តូច​ជាង​ ២០០ ហិចតា​ ដោយ​សរុប​ផ្ទៃដី​ប្រហែល​២៣.៣៧០ ហិចតា។ មណ្ឌលក្រុង​ថ្មី​បាន​និង​កំពុង​វិនិយោគ​អភិវឌ្ឍន៍​​ រួម​ចំណែក​បង្គួរ​ក្នុង​បុព្វហេតុ​ឧស្សាហូបនិយកម្ម និង​ទំនើប​និយកម្ម​ទីក្រុង​។​
 
អនុវត្ត​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​សមុទ្រ​នៃទូទាំង​ប្រទេស ​គម្រោងការ​ស្តារប្រឡាយ​ស័យរ៉ាប (Soai Rap) បាន​សម្ពោធឆ្លង​និង​ដាក់​ឲ្យ​ប្រើប្រាស់​ដំណាក់​កាលទី ២ មាន​អត្ថន័យ​​សំខាន់​ណាស់ ឥទ្ធិពល​យ៉ាង​ធំ​ដល់​បរិមាណ​ទំនិញ​នាំ​ចេញនាំចូល​ ឆ្លងកាត់​កំពង់​ផែទីក្រុង​ហូជីមិញ​។ នាវា​មាន​ទម្ងន់​ធំ​ចូល​មក​យក​ទំនិញ​នៅកំពង់​ផែ​ហៀបផឿក ​​(Hiep Phuoc) បង្កលក្ខណៈ​ផ្លាស់​ប្តូរ​កំពុង​ផែ​​សាយ​ហ្គន (Sai Gon)​ ចេញពី​ផ្ទៃ​ក្នុង​ទីក្រុង​បាន​​​ឆាប់​រហ័ស​ជាង​ រួម​ចំណែក​បន្ថយ​កក់​ស្ទះ​ចរាចរណ៍​ ក៏ដូចជា​ការ​កខ្វក់​បរិស្ថាន​ បង្ក​កម្លាំង​ចលករ​អភិវឌ្ឍន៍​មណ្ឌល​ក្រុង​កំពង់​ផែ​ហៀបផឿក​ ​​(Hiep Phuoc) ធ្វើ​ឲ្យ​ប្រាកដនិយម​នូវ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គមកិច្ច​​ទីក្រុង​ឆ្ពោះទៅ​ទិស​សមុទ្រខាងកើត​។​


មណ្ឌលក្រុងភូមីហឹង (Phu My Hung) បានកសាងលើមូលដ្ឋានផែនការបើកទូលាយទីក្រុងហូជីមិញ
ទៅទិសខាងត្បូង ឆ្ពោះចេញ​ទៅសមុទ្រ​ខាង​កើត តាមនិន្នាការអភិវឌ្ឍន៍ក្រុងឆ្ពោះចេញទៅកាន់សមុទ្រ ​
ដែលប្រទេសនានាកំពុងធ្វើ។ រូបថត៖ គីមផឿង

អ្នក​យក​ព័ត៌មាន​៖ ដើម្បី​ទីក្រុង​ហូជីមិញ​តែងជា​ចំណុច​ពោរពេញទៅ​ដោយភាព​ទាក់ទាញ​នៃ​វិនិយោគិន​ ទីក្រុង​ហូជីមិញ​នឹងមាន​គោលនយោបាយ​អាទិភាព​ដូចម្តេច​?
 
លោក​ឌិញឡាថាំង (Dinh La Thang)៖ ចាប់​ផ្តើម​ពី​ឆ្នាំ​បង្វែ​ខឿន​សេដ្ឋកិច្ច​ទីផ្សារ​ ទីក្រុង​ហូជីមិញ​បាន​ពង្រាយ​​ការ​ស្រាវ​​ជ្រាវ​នូវ​រូបភាព​ផែន​ការ​ក្រុង​។ ដោយ​សារ​ពង្រាយការ​ងារ​ស្រាវជ្រាវ​​ផែនការ​បាន​ឆាប់​រហ័ស​ ទើបទីក្រុង​ហូជីមិញ​​​ទទួល​រលក​វិនិយោគ​​បរទេស​​បាន​ឆាប់​រហ័សច្រើន​បង្គូរ​ ​មក​ពី​ប្រទេស​​នានា​​លើពិភពលោក​ បំផុត​គឺ​ប្រទេសនានា​នៅ​ក្នុង​ប្លុក​អាស៊ាន​។​
 
ចំណុះ​សំខាន់​ដំបូង​បាន​អនុវត្ត ​ចាប់ពី​គំនិត​អភិវឌ្ឍន៍​ទីក្រុង​ទៅ​ទិស​ខាងត្បូង​ ជាមួយ​ការ​កំណត់​អ័ក្ស​វិថី​ ង្វៀន​​វ៉ាន់​លីញ (Nguyen Van Linh) និង​មណ្ឌល​ក្រុង​ថ្មី​ខាងត្បូង​ទីក្រុង​។ អ័ក្សវិថី​ ង្វៀន​វ៉ាន់លីញ​ (Nguyen Van Linh) មាន​តួនាទី​ជា​ដង​ផ្លូវ​ជាយទី​ក្រុង​សំខាន់​ផង​ ជា​អ័ក្ស​វិថី​ស្នូល​ដើម្បីអភិវឌ្ឍន៍​សង្វាក់​មួយ​ របងក្រុង​មួយ​ នៅលើ​ផ្ទៃដី​ជិត​ ៣០០០​ ហិចតា​ នៅទិស​ខាង​ត្បូង​ទីក្រុង​។​
 
ក្រោយ​ជិត​២០ឆ្នាំ​ បង្កើត​និង​អភិវឌ្ឍន៍​ ដោយមាន​មណ្ឌល​ទីក្រុង​ថ្មី​ភូមីហ៊ឹង​ ​​(Phu My Hung) បានទទួលស្គាល់​ជា​ “មណ្ឌលក្រុង​គំរូ​” ដំបូង​នៅទូទាំង​ប្រទេស​ រួម​ជាមួយ​អ័ក្សវិថី​ ង្វៀន​វ៉ាន់លីញ ​(Nguyen Van Linh) បាន​ក្លាយជា​តឹកតាង​រស់​រវើក​ សម្រាប់​ការ​លោតផ្លោះ​នៃ​ទីក្រុង​ហូជិមិញ​ ក្នុង​ការងារ​គ្រប់​គ្រង​អភិវឌ្ឍន៍​ ក្រុង​។​
 
ទីក្រុង​បាន​ប្រមូលផ្តុំ​រាល់​ប្រភព​កម្លាំង​សម្រាប់​ការងារ​បង្កើត​ផែនការ​ និង​គ្រប់​គ្រង​អភិវឌ្ឍន៍​ក្រុង​ទៅតាម​ផែន​​ការ​។ យកចិត្ត​ទុក​ដាក់​ការងារ​កែប្រែ​ក្រុង​ ដើរ​ទន្ទឹមជាមួយ​ការ​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជា​ជន​ និង​អភិរក្ស​កេរដំណែល​វប្បធម៌​ - ប្រវត្តិសាស្រ្ត​ - ស្ថាបត្យកម្ម​របស់​ទីក្រុង។​ អភិវឌ្ឍន៍​ប្រព័ន្ធ​​ហេដ្ឋារចនា​សម្ពន្ធ​​ក្រុង​ទន្ទឹម​​គ្នា មួយ​ជំហានទៅ​មួយ​ជំហាន​កសាង​ទីក្រុង​ស៊ី​វិល័យ​ - ទំនើប​។ អភិវឌ្ឍន៍​ប្រព័ន្ធ​មជ្ឈមណ្ឌល​ក្រុង​ និង​មណ្ឌលក្រុង​ថ្មី​ ដើម្បីសក្តិសម​​ជាមួយកម្រិត​​ក្រុង​ពិសេស​មួយ​ និង​ប្រមូល​ផ្តុំ​អភិវឌ្ឍន៍​​នូវ​ប្រភេទ​រូបភាព​​ផ្ទះ​នៅ​ ដើម្បី​ឆ្លើយតប​តម្រូវ​ការ​ នៃរាល់​វណ្ណៈ​ប្រជាជន​ទីក្រុង​។​
 
ទន្ទឹមនោះ​ ការ​ដោះស្រាយ​កែប្រែ​រដ្ឋបាល​ បានទីក្រុង​​ផ្តុំ​អំឡុង​ពេល​កន្លង​ហើយ ដើម្បី​រួម​ចំណែក​ទាក់ទាញ​វិនិយោគិន​ទាំងឡាយ​។ ទីក្រុង​អនុវត្ត​កែប្រែ​រដ្ឋបាល​ព្រម​គ្នា​លើគ្រប់​វិស័យ​ ដោយ​គោល​ដៅ​កសាង​រដ្ឋាភិបាល​អេឡិកត្រូវនិក​ជំនាញ​ ប្រជាធិបតេយ្យ​ ទំនើប​ សកម្ម ប្រសិទ្ធភាព​ បម្រើ​ប្រជា​ជន​គ្មាន​លក្ខខណ្ឌ​​។ បង្កើត​បរិស្ថាន​វិនិយោគ​អាជីវកម្ម​ងាយ​ស្រួល​ ស្មោះ​ត្រង់​ សមភាព​ មិនជាប់ជំពាក់​ លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​របស់ទីក្រុង​។ កម្មវិធីឧបត្ថម្ភ​ដោះ​ស្រាយ​លំបាក​​ឲ្យ​សហគ្រាស​ កម្មវិធី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ កម្មវិធី​តភ្ជាប់​បាន​ពង្រីក​​ល្អ​នូវ​ប្រៀប​ខ្លាំង​របស់ទីក្រុង​ និង​មាន​កម្លាំង​សាយភាយ​យ៉ាង​សកម្ម​ចូល​ក្នុ​ងសង្គម​។​
 
អាចនិយាយ​ថា អំឡុង​៤០ឆ្នាំ​កន្លងទៅ​ តួនាទី​ជា​ក្រុង​ពិសេស​ មជ្ឈមណ្ឌ​ល​ធំមួយ​ ពីសេដ្ឋកិច្ច​ វប្បធម៌​ អប់​រំ​ - បណ្តុះ​បណ្តាល​ វិទ្យាសាស្រ្ត​ - បច្ចេកវិទ្យា​ ផ្តើម​ការ​រួម​ប្រាស្រ័យ​ និង​សមាហរណកម្ម​អន្តរជាតិ។​ ជា​ក្បាល​ម៉ាស៊ីន​ កម្លាំង​ចលករ​ មាន​កម្លាំង​ទាក់ទាញ​ និង​កម្លាំង​សាយភាយ​យ៉ាង​ធំធេង ​នៃ​តំបន់​សេដ្ឋកិច្ច​សំខាន់​ខាង​ត្បូង។​ បក្សភាគ​ អាជ្ញាធរ​​ និង​ប្រជាជន​ទីក្រុង​ហូជីមិញ​ តែង​ពង្រីក​ប្រពៃណី​បដិវត្ត​ន៍​ត្រចះត្រចង់​ អង់អាច​ តស៊ូ​មិន​ឈប់ឈរ​ ដោយ​ស្មារតី​ “ជា​​ ​ទូទាំងប្រទេស​ ដើម្បី​ប្រទេសទាំងមូល​” ឆ្លង​កាត់​ការ​លំបាក​ បញ្ហាប្រឈម​ ក្នុង​បុព្វហេតុ​កសាង ​និង​ការពារ​មាតុ​ភូមិ​ សក្តិសម​ជាមួយកិត្តិយស ​​ដែលមាន​នាម​អ៊ំ​ និង​កិត្តិនាម​ “ទីក្រុង​វិរបុរស” “វិរ​ពលកម្ម​សម័យ​ផ្លាស់​ប្តូរ​”។

 អ្នក​យក​ព័ត៌មាន​៖ ថ្លែង​អំណរអគុណ​លោក​យ៉ាង​ជ្រាវជ្រៅ​!


បរិបទបរិយាកាសផែនការមណ្ឌលក្រុងថ្មីធូធៀម (Thu Thiem) នៅខណ្ឌ២ ទីក្រុងហូជីមិញ។
 

 អនុវត្ត៖ ង្វៀន​វូថាញ​ដាត    រូបថត៖ គីម​ផឿង​ ថុងហាយ​
 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top