• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ចំណូលចិត្តលេង Mobylette បូរាណ​របស់​អ្នក​ក្រុង​សាយ​ហ្គន

Mobylette ជាម៉ូដ​ទោចក្រយាន​យន្ត​ពិសេស ដែល​មាន​រូប​រាង​ខាង​ក្រៅ​ប្រហាក់​ប្រហែល​ នឹង​កង​​មួយ​​​គ្រឿង។ នាំ​ចូល​​មក​​ប្រ​ទេស​វៀត​​ណាម​ ក្នុង​បណ្តា​ឆ្នាំ​ទស្សវត្សរ៍​​៦០-៧០​នៃសតវត្សរ៍​មុន មក​ដល់​​សព្វ​ថ្ងៃ ប្រភេទ​ទោចក្រយាន​យន្ត​នេះ នៅតែ​បាន​មជ្ឈដ្ឋាន​អ្នក​ចូល​ចិត្ត​លេង​ទោ​ច​ក្រ​យាន​យន្ត​​បូរាណ នៅវៀត​ណាម ពេញ​ចិត្ត​និង​រិះរករបៀប​កែច្នៃ​សាឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ Mobylette ក្លាយ​ជា​ស្អាត​និង​ជក់​ចិត្ត​​។

Mobylette ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Motobecane របស់បារាំង។ បណ្តា​ទោច​ក្រយាន​យន្ត Mobylette បាន​លក់​ចេញ​ទីផ្សារ​ដំបូង​បង្អស់ នៅឆ្នាំ១៩៤៩ ហាក់​ដូច​ជា​បង្កើត​បាន​ចរន្ត​គាំទ្រ​នៃ​មជ្ឈដ្ឋាន​អ្នក​លេង​ទោច​ក្រយាន​យន្ត​ មិន​ត្រឹមតែនៅ​ប្រទេស​បារាំង​ទេ គឺនៅទូទាំង​ពិភព​លោក​។

ដោយ​មាន​ការរួមប្រាស្រ័យវប្បធម៌ រវាងជន​ជាតិ​បារាំង​តាំងពី​សម័យអាណា​និគម ហើយ​វៀត​ណាម​បាន​ក្លាយ​ជា​ទីផ្សារ​ប្រើប្រាស់​ នូវប្រភេទ​ទោចក្រយាន​យន្ត​ពិសេស​នេះ​យ៉ាង​រហ័ស បំផុត​គឺ​នៅ​ទីក្រុង​សាយ​ហ្គន​ខណៈ​ពេល​នោះ​។ ក្នុងរូបភាព​ឯកសារ​ចាស់​ អំពីទីក្រុង​សាយហ្គន​មុខ​ឆ្នាំ​១៩៧៥ ពួក​យើង​ចាប់​អារម្មណ៍​ឃើញ​ថា​ប្រ​ជា​ជន​នៅ​គ្រប់​វណ្ណៈ បាន​ប្រើប្រាស់ទោចក្រយាន​យន្ត​មាន​ផ្លាក​ពាណិជ្ជ​សញ្ញា Mobylette លើ​ដង​វិថី​។ វា​ដូច​ជា​រូប​ភាព​តំណាង​ដែល​ផ្សារ​ភ្ជាប់​ទៅនឹង​ជីវភាព​រស់​នៅ​របស់​អ្នក​ក្រុង នាក្នុង​សម័យ​ប្រវត្តិសាស្រ្ត​មួយ។


បណ្តាប្រភេទទោចក្រយានយន្ត Mobylette។
នាឡិការវាស់ល្បឿនរបស់ទោចក្រយានយន្ត Mobylette។
ផ្លាកសញ្ញានៅលើធុងសាំងនៃទោចក្រយានយន្ត Mobylette។
ឈ្នាន់ធាក់ទោចក្រយានយន្ត Mobylette។
ប្រព័ន្ធម៉ាស៊ីនទោចក្រយានយន្ត Mobylette។
ប្រព័ន្ធធុងសាំង ម៉ាស៊ីន និងឈ្នាន់ធាក់ទោចក្រយានយន្ត Mobylette បានរចនាយ៉ាងសមស្របនិងប្រណិត។
ចង្កូតនិងចង្កៀងបំភ្លឺរបស់ទោចក្រយានយន្ត Mobylette។

ទោចក្រ​យាន​យន្ត Mobylette បំពាក់ម៉ាស៊ីនពីរតង់ ដំណើរ​ការដោយ​ប្រើសាំងលាយ នឹង​ប្រេង​លំ​អិល ចង់​បញ្ឆេះ​ម៉ាស៊ីន​ត្រូ​វធាក់​ឈ្នាន់​ឲ្យម៉ាស៊ីន​ផ្ទុះ ក្រោយ​មក​ទើប​បើក​បរ​បាន។ ល្បឿន​របស់​ទោច​ក្រយាន​យន្ត Mobylette អាច​ឡើង​ដល់​ល្បឿន​៤៨​ គីឡូម៉ែត្រក្នុងមួយ​ម៉ោង។ វាក៏អាច​ផ្លាស់​ប្តូរ​ទៅជាធាក់​ដោយ​ជើង​ទាំង​គូ ពេល​ចៃ​ដន្យ​អស់​សាំង​តាម​ផ្លូវ។ នៅ​ទស្ស​វត្សរ៍ ១៩៧០ គូលបញ្ជាក់​សម័យ​កំពូល ក្នុង​ការវិវត្ត​រុង​រឿង​របស់ Mobylette ខណៈ​ពេល​បរិមាណ​ផលិត​លើស​ពី១៤លាន​គ្រឿង។ គិតមក​ដល់​ឆ្នាំ​១៩៩៧ ពេលក្រុម​ហ៊ុន Mobylette ឈប់​ផលិត​ចេញ ក្នុង​អំឡុងពេលដែល​មាន​វត្តមាន​ជិតពាក់​កណ្តាលសតវត្សរ៍ រៀងរាល់​ឆ្នាំក្រុមហ៊ុន​ផលិត​ចេញ​ប្រមាណ៧៥០០០០គ្រឿង​ប៉ុណ្ណោះ។ នៅឆ្នាំ១៩៩៧ ក្រុមហ៊ុន​មិនបានផលិតទោច​ក្រ​យាន​យន្ត Mobylette ចេញ​ទៅ​ទីផ្សារ​មួយ​គ្រឿង​ណា​សោះ  ដូច្នេះហើយ​តម្លៃ​របស់​វាពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកា​ន់​តែ ​បាន​លើក​កម្ពស់​តាម​អត្រា​ស្រប​នឹង​ក្តីចំណូល​ចិត្ត របស់​មជ្ឈដ្ឋានអ្នក​ស្រឡាញ់​ទោចក្រ​​យាន​យន្ត​បូរាណ។

យានជំនិះ Mobylette ចែកជាបី​ជំនាន់៖ ជំនាន់ដំបូងទោចក្រយាន​យន្ត​មាន​ពណ៌ខ្មៅ​ និងពណ៌ពង់​មាន់។ គ្រោង​ឆ្អឹង​ទោច​ក្រ​យាន​យន្ត​ដូច​ជា គ្រោង​ឆ្អឹង​របស់​កង់ មានបី​កំណាត់ ស្តើងនិង​មិនទាន់​មាន​បូម​ទេ ធុង​សាំង​នៅ​ខាង​ក្រោម​កែប​យាន​ជំនិះ។ ឆ្លងមកដល់​ជំនាន់​ទីពីរ ទោចក្រយានយន្ត​ពណ៌ប្រផេះ គ្រោង​ឆ្អឹង​ទោ​ចក្រ​យាន​យន្ត​ធ្វើ​ធំ​និង​រឹង​មាំជាង​បន្តិច ហើយ​មាន បូម ធុង​សាំង នៅខាង​ក្រោម​កែប​យាន​ជំនិះ។ ជំនាន់​ទីបី ទោច​ក្រយាន​យន្ត​ផ្លាស់​ជាពណ៌​ខៀវ ធុង​សាំង​បានយក​ដាក់​ជាប់​នឹងក​ទោ​ចក្រ​យាន​យន្ត។

សព្វថ្ងៃ​វៀត​ណាម​មាន​សមាគម ក្រុម Mobylette ជាទី​កន្លែង​ប្រមូល​ផ្តុំអ្នក រួមក្តីចំណូល​ចិត្ត អនុស្សាវរីយ៍ នឹង​ទោ​ចក្រ​យាន​យន្ត ដែលមាន​ម៉ាស៊ីន​តូច​ប្រណិត​នេះ។ អ្នក​លេងជា​ច្រើន​យក​អស់​ពីកម្លាំង​កាយ​ចិត្ត ដើម្បី​ប្រ​មូល​ទិញ​គ្រឿង​បរិក្ខារ​នីមួយៗ សម្រាប់កែ​ច្នៃសា​ឡើង​វិញ​នៅយាន​ជំនិះ​របស់​ខ្លួន ធានា​រក្សា​បាន​ដូច​ស​ភាព​ដើម​និង​វិសេស​។ ពួក​គេរកប្រមូល​ទិញទោ​ចក្រ​យាន​យន្ត​បូរាណ ហើយ​យក​ទៅកែ​ច្នៃសា​ឡើង​វិញ​ដោយ​ខ្លួន​ឯង ឬច្រើន​យក​ទៅ​តៀម​ដែល​មានទំនុក​ចិត្ត ធ្វើឲ្យថ្មីសាឡើង​វិញ ដោយ​គោល​បំណង​បង្កើត​ឲ្យ​ខ្លួន​នូវ​ទោច​ក្រ​យាន​យន្ត​ជិត​ដិត​មួយ​គ្រឿង “បូរាណ” បំផុត។ គ្រឿង​បរិក្ខា​រលម្អិត​ខ្លះបានកែច្នៃ​សាឡើង​វិញ ដោយ​របៀប​ខាត់​ធ្វើ​ឲ្យ​រលើប​រលោង ស្វែងរកគ្រឿង​បរិក្ខារ​ពីបរទេស ផ្តើម​ពីអ្នកប្រមូលទិញ​ទោ​ចក្រ​យាន​យន្ត​បូរាណ ទិញ​យក​ទៅ​ហើយ​លក់​ទៅ​វិញ។

បងឌាំងថាញទ្រី នៅក្បែរទោចក្រយានយន្ត Mobylette ដែលបានកែច្នៃសាឡើងវិញដោយខ្លួនឯង។
 បងឌាំងថាញទ្រី កំពុងកែ តុបតែងសាឡើងវិញនូវទោចក្រយានយន្ត Mobylette។
បងឌាំងថាញទ្រី កែសាឡើងវិញនៅប្រព័ន្ធអគ្គិសនីទោចក្រយានយន្ត Mobylette។
ជាងម្នាក់នៅក្នុងតៀមយានជំនិះណាំទ្រី កំពុងកែច្នៃ  តុបតែងសាថ្មី ឲ្យទោចក្រយានយន្ត Mobylette។
បោសជូតគ្រឿងលម្អិតរបស់ទោចក្រយានយន្តមួយគ្រឿង យ៉ាងប្រុងប្រយ័ត្ន។
គ្រឿងបរិក្ខាររបស់ទោចក្រយានយន្ត Mobylette នៅតៀមណាំទ្រី។

តៀម​ណាំទ្រី ស្ថិតនៅវិថី​ទ្រឿង​​ចិញ សង្កាត់តឹន​ហ៊ឺងធ្វឹន ខណ្ឌ១២ ទីក្រុង​ហូជីមិញ បានល្បីឈ្នោះ​ក្នុងការ​កែ​ច្នៃ តុប​តែង​សាថ្មី នូវ​ទោ​ចក្រ​យាន​យន្ត Mobylette ទាំង​ពីយូរ។ បង​ឌាំង​ថាញ​ទ្រី អាយុ​៤៧​ឆ្នាំ ជា​អ្នក​ផ្សារ​ភ្ជាប់​ក្តីចំណូល​ចិត្ត​ នឹងប្រភេទទោចក្រ​យាន​យន្តពីរ​តង់​នេះ តាំង​ពីអាយុ១៣​ឆ្នាំ​ម៉្លេះ។ ដោយចំណេះ​ដឹង​របស់​ខ្លួន បង​ទ្រី​បាន​ប្រកប​មុខ​របរជួស​ជុល កែច្នៃ Mobylette នេះ​ជាង២០​ឆ្នាំ​មក​ហើយ។ តាម​តម្រូវ​ការ​របស់​អ្នក​លេង​យាន​ជំ​និះ​ ទោ​ចក្រ​យាន​យន្ត Mobylette ជាច្រើន​គ្រឿង ហាក់​ដូច​ជា​ទុក​ចោល​សម្រាប់​លក់​សំណល់​អេត​ចាយ​តែ​ប៉ុណ្ណោះ ប៉ុន្តែឆ្លង​កាត់ដៃទាំង​គូររបស់​បង​ទ្រី និងក្រុម​ជាងមាន​ថ្វីដៃប៉ិន​ប្រសប​របស់​បង សុទ្ធ​តែ​ក្លាយ​ជា​យាន​ជំនិះ​ពិសេស​និង​ជក់ចិត្ត។ តាំងពី​រូបរាង​ដល់ “គ្រឿង​បរិក្ខារសម្រាប់​លេង” ដូច​ជា៖ បន្ទះ​រាំង ខ្ចៅ កុង​តាក់​អំពូល​ភ្លើង ឈ្នាន់​ធាក់ សុទ្ធ​តែ​ក្លាយជា​រឹងមាំ​និង​ស្អាត ហើយរក្សា​បាន​លក្ខណៈ​សភាព​ដើម​ របស់​ទោ​ចក្រ​យាន​យន្ត Mobylette​៕
 

អត្ថបទ៖ ង្វៀនវូថាញដាក  រូបថត៖ ឡេមិញ
 

thachdicon

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top