រូបថត
ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) - គ្រួពេទ្យបញ្ចេញអស់ពីកម្លាំងកាយចិត្ត ជាមួយអ្នកមានកាយសម្បទាទន់ខ្សោយក្នុងសង្គម
“បើមាននរណាម្នាក់ដេកសន្លប់ក្រោមគល់ឈើនោះ អាចស្រមៃឃើញថា នឹងមានឥយាបទខុសគ្នាជាច្រើន។ មានអ្នកនឹងព្រងើយកណ្តើយធ្វើដំណើរឆ្លងទៅ អ្នកខ្លះព្រួយបារម្ភ ហើយអសមត្ថភាពចោលរំលងទៅ មានអ្នកខ្លះទៅជម្រាបប្រាប់នគរបាល ពីព្រោះខ្លាចជាអ្នកញៀនគ្រឿងញៀន...។ល។ ដោយឡែកបងស្រីអ្វាញ (Oanh) នឹងចូលទៅជិត ដើម្បីដឹងថានោះជានរណា មកពីទីណា ត្រូវការអ្វីដែរ។ តើពួកគេត្រូវការទឹកដោះគោមួយកែវ ឬមួយត្រូវការថ្នាំសង្គ្រោះបន្ទាន់ ឬត្រូវការឧបត្ថម្ភយូរអង្វែងពីសំណាក់គ្រូពេទ្យ” ខ្ញុំបានដឹងបងស្រី (Oanh) ដូចនេះ ពីអ្នករួមការងារម្នាក់ អ្នកដែលបានផ្សារភ្ជាប់កៀកជាមួយបងស្រី កសាង “ផ្ទះសហគមន៍” សម្រាប់អ្នកងាយរងគ្រោះនៅក្នុងសង្គម។
គ្រាន់តែមានត្រឹម១សប្តាហ៍ក្នុងមួយខែ រស់នៅនិងធ្វើការនៅវៀតណាមក្រោយប៉ុន្មានលើកណាត់ជួប យើងខ្ញុំទើបបានជួបបងស្រី ខ្វឹតធីហាយអ្វាញ (Khuat Thị Hai Oanh) នៅទីស្តីការ SCDI។ យើងខ្ញុំចាប់ផ្តើមរឿងរ៉ាវជាមួយបងស្រី ដោយបានមកពីការសំរេចដ៍ធំធេងនេះ សំរាប់បុព្វហេតុអភិវឌ្ឍន៍សុខភាពសហគមន៍ វិស័យមួយនៅមានភាពថ្មីថ្មោងក្នុងប្រទេសវៀតណាមខណៈនោះ៖ “គ្រូពេទ្យព្យាបាលឲ្យរាល់អ្នកជម្ងឺ។ នៅមានកម្មវិធីសុខាភិបាលសហគមន៍ល្អមួយ គោលនយោបាយល្អមួយ អាចសង្គ្រោះបានអាយុជីវិតមនុស្សជាច្រើន ហើយកែលម្អបានជីវភាពរស់នៅ របស់មនុស្សម្នាយ៉ាងច្រើន។ ដោយហេតុនោះ ខ្ញុំបានចេញពីមន្ទីរពេទ្យ ដើម្បីធ្វើជាកម្មាភិបាលសុខភាព ឲ្យអង្គការ NGO (អង្គការក្រៅរដ្ឋាភិបាល) របស់អាមេរិក មុខសញ្ញាជាសហគមន៍ជនជាតិភាគតិច នៅតំបន់ព្រំដែនជាមួយឡាវ”។
គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) នៅមជ្ឈមណ្ឌលឧបត្ថម្ភគំនិតកែច្នៃអភិវឌ្ឍន៍សហគមន៍ SCDI ។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (បាក់អាវក្រហម) ក្នុងសន្និសីទជាតិលើកទីបី ស្តីពីផ្លូវភេទ សុខភាព និងសង្គម អ្នករងគ្រោះ ឬជនជាប់ទោស៖ ជារបងរារាំងស្ថាប័ន និងវប្បធម៌ក្នុងដំណោះស្រាយអំពើហិង្សា ផ្លូវភេទនៅវៀតណាម រៀបចំនៅក្រុងហាណូយឆ្នាំ២០១៦។ រូបថត៖ ង្វៀនវៀតកឿង គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ថ្លែងសុន្ទរកថា នៅសម័យប្រជុំ VCSPA 2016 ស្តីពីស្ថានភាពរោគHIV/AIDS នៅវៀតណាម សព្វថ្ងៃ និងបញ្ហាដែលពាក់ព័ន្ធ កើតឡើង (សុខាភិបាល សង្គម និងនីតិវិធី)។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (ដំបូងខាងស្តាំ) ចូលរួមវេទិកាអន្តរជាតិមួយ ស្តីពីបង្ការប្រឆាំង AIDS និងជម្ងឺគ្រុនចាញញ់។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ចែករំលែកគោលគំនិតកែច្នៃ នៅក្នុងវេទិកាអន្តរជាតិ ស្តីពីបង្ការ ប្រឆាំង AIDS និងជម្ងឺគ្រុនចាញ់។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ក្នុងកិច្ចប្រជុំកែលម្អកម្មវិធីរួម ស្តីពីជ្រុងជ្រោយសុខាភិបាលសហគមន៍ នៃបញ្ហាគ្រឿងញៀនពិភពលោក ដោយក្រុមប្រឹក្សាសុខាភិបាលពិភពលោក - អង្គការសហប្រជាជាតិរៀបចំនៅ Geneva 2016។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ពិភាក្សាប្តូរយោបល់ជាមួយអ្នករួមការងារ នៅទីស្តីការរបស់ SCDI។ រូបថត៖ ង្វៀនវៀតកឿង គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (ឈរមុខគេខាងស្តាំ) ពិភាក្សាផ្តល់យោបល់ជាមួយមិត្តយុវវ័យ ដែលអញ្ជើញមកចូលរួមសន្និសីទអន្តរជាតិលើកទី៣ ស្តីពីផ្លូវភេទ សុខភាព និងសង្គម។ រូបថត៖ ង្វៀនវៀតកឿង |
ឆ្នាំ២០០១ បងស្រីអ្វាញ (Oanh) និងក្រុមការងារបានឈ្នះលទ្ធកម្ម នៃការវាយតម្លៃកម្មវិធីជាតិបង្ការប្រឆាំង AIDS ។ គ្រោងការនេះបាននាំបងស្រីលើកដំបូងទៅជិតអ្នករងជម្ងឺ HIV និងក្រុមអ្នកត្រូវសង្គមប្រកាន់រើសអើង ដូចជាអ្នករកស៊ីផ្លូវភេទ ឬអ្នកញៀនគ្រឿងញៀន។ “ការវាយតម្លៃនោះ ជាក់ស្តែងបង្កើតបានការផ្លាស់ប្តូរធំមួយ នៅក្នុងជីវិតខ្ញុំ។ ពីព្រោះ នោះជាលើកដំបូង ដែលខ្ញុំយល់ប្រាកដថាត្រូវសង្គមប្រកាន់រើសអើងយ៉ាងណា។ មុននេះ ខ្ញុំមិនធ្វើអ្វីក្រៅពីធ្វើពលរដ្ឋម្នាក់ដ៏ឆ្នើមគំរូ” បងស្រី (Oanh) រំលឹកឡើង។
ហេតុនេះហើយ បងស្រីខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) បានរួមជាមួយក្រុមអ្នករួមគំនិត (ក្រុមមានរូមមនោសញ្ចេតនាជាមួយអ្នកសិក្សា) បានកសាងបណ្តាញសហគមន៍ឧបត្ថម្ភ អ្នករងជម្ងឺ HIV ឆ្លងកាត់បានភាពភិតភ័យ និងរើសអើង បង្កើនសមត្ថភាពខិតជិតព្យាបាលដោយ ARV (ប្រភេទថ្នាំផលិតចេញសម្រាប់កាត់បន្ថយភាពរីកចម្រើន របស់មេរោគ HIV ក្នុងរាងកាយអ្នកជម្ងឺ) ដើម្បីឆ្ពោះទៅការកាត់ផ្តាច់ភាពមរណៈ ដោយមេរោគ HIV។ មិនត្រឹមតែជួយអ្នករងជម្ងឺ HIV ខិតជិតការថែទាំសុខភាពបន្តពូជ និងយល់ដឹងពីមេរោគ HIV/AIDS ក្នុងក្រុមដែលមានហានិភ័យខ្ពស់របស់វៀតណាម បងស្រ្តីអ្វាញ (Oanh) ប្រឹក្សាជាប្រចាំ ឲ្យរដ្ឋាភិបាលនូវគោលនយោបាយ ចំពោះអ្នកញៀនគ្រឿងញៀន នៅវៀតណាម។ កត់សម្គាល់ការរួមវិភាគទានរបស់បងស្រី វេទិកាសេដ្ឋកិច្ចពិភពលោកបានទទួលស្គាល់បងស្រីអ្វាញ (Oanh) ជា “ថ្នាក់ដឹកនាំវ័យក្មេងទូទាំងពិភពលោកឆ្នាំ ២០០៩”។
ឆ្នាំ២០១០ បងស្រីអ្វាញ (Oanh) បង្កើតមជ្ឈមណ្ឌលឧបត្ថម្ភគោលគំនិតកែច្នៃអភិវឌ្ឍន៍សហគមន៍ (SCDI) អង្គការមិនរកប្រាក់កម្រៃមួយ ក្រៅរដ្ឋាភិបាលមួយ ផ្តោតសំខាន់ទៅលើផ្តល់សិទ្ធិនិងបង្កើតបរិស្ថានងាយស្រួល សម្រាប់ជីវិតអភព្វក្នុងសង្គម មានឱកាសដូចជាអ្នកធម្មតាផ្សេង រស់នៅនិងបូជាជូនសង្គម។ “អ្នកដែលយើងខ្ញុំបម្រើ គឺជាអ្នកដែលរស់នៅបាត់បង់ឱកាសក្នុង សង្គម អ្នកងាយរងគ្រោះ និងឆ្ងាយជាងនេះទៅទៀត គឺអ្នករកស៊ីផ្លូវភេទ អ្នកជក់គ្រឿងញៀន អ្នករួមភេទជាមួយមនុស្សភេទដូចគ្នា អ្នកផ្លាស់ប្តូរភេទ ក្រុមគ្រួសារពួកគេ និងកូនចៅពួកគេ...។ល។” បងស្រីអ្វាញ (Oanh) សំណេះសំណាល។
វគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាថ្មីនេះបំផុត សម្រាប់តែក្រុមអ្នករកស៊ីផ្លូវភេទ នេះគឺជារបៀបហៅដែល SCDI ប្រើជំនួសឃ្លា “ស្រីបេស្យា” ជា “My body, my rights” (រាងកាយរបស់ខ្ញុំ សិទ្ធិរបស់ខ្ញុំ) បាន SCDI សហការជាមួយក្រុមអរុណរះ (Binh Minh) រៀបចំឡើងក្នុងរាត្រី។ វគ្គសិក្សារួមមាន១២ ប្រធានបទលំហាត់ដូចជា លើកកម្ពស់ស្មារតីគោរពខ្លួន ចំណេះដឹងមូលដ្ឋានពី HIV/AIDS សុវត្ថិភាពកាត់បន្ថយភាពអន្តរាយឲ្យរាងកាយ...។ល។
ក្រៅពីអ្នករកស៊ីផ្លូវភេទ SCDI នៅគាំទ្រសកម្មភាព ឧបត្ថម្ភថវិកានិងបច្ចេកទេស ឲ្យបណ្តាញសហគមន៍ឧបត្ថម្ភជួយអ្នកញៀនគ្រឿងញៀន បុរសរួមភេទជាមួយអ្នកមានភេទដូចខ្លួន អ្នកផ្លាស់ប្តូរភេទ...។ល។ ទាំងកូនរបស់ក្រុមទាំងអស់ដែលបានបរិយាយដូចខាងលើ អ្នកទោស ក្មេងកំព្រា។ នៅរាល់បណ្តាញ សមាជិកសុទ្ធតែរៀបចំពឹងផ្អែកទៅលើសហគមន៍ នៅតាមមូលដ្ឋាន បង្កើតបានវត្តមាននៃអង្គការសហគមន៍ សហការជាមួយ SCDI នៅលើ៤០ ខេត្តក្រុង ក្នុងទូទាំងប្រទស។
គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ក្រុមសហគមន៍ និងក្រុមអ្នកជំនាញបារាំងក្នុងដំណើរទៅស្វែងយល់ភូមិសាស្រ្ត គ្រោងការការពារអនាគត នៅក្រុងហាណូ។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (ឈរជួរខាងឆ្វេង) រៀបចំពិធីអាវាហ៍វិវាហ៍មង្គល ជូនសមាជិក VCSPA ទាំងពីរនាក់។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ថតរូបអនុស្សាវរីយ៍រួមជាមួយប្អូនៗនិងអ្នករួមការងារ ក្នុងដំណើរទៅ ទស្សនាតថភាពនៅមូលដ្ឋាន។ រូបថត៖ ឯកសារ SCDI គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ថតរូបអនុស្សាវរីយ៍ក្នុងវេទិកាសង្គមស៊ីវិលបង្ការប្រឆាំងជម្ងឺ AIDS នៅថ្ងៃជំនួបប្រចាំ VCSPA ២០១៦ រៀបចំនៅខេត្តនិញប៊ិញ (Ninh Binh) ខែវិច្ឆិកាឆ្នាំ២០១៦។ រូបថត៖ ឯកសារ SCDI |
មុននោះ ឆ្នាំ២០១៧ បងស្រីអ្វាញ (Oanh) នៅបានស្គាល់ជាអ្នកបង្កើតវេទិកាសង្គមស៊ីវិលសហការបង្ការប្រឆាំង AIDS (VCSPA) ជាមួយការចូលរួមនៃអង្គការសហគមន៍ជិត៤០០អង្គការ នៅលើទូទាំងប្រទេស រួមមាន៖ ក្រុម ជនអនាថានៃអ្នកជក់អាភៀន អ្នករកស៊ីផ្លូវភេទ អ្នកមានជម្ងឺ HIV អ្នកមានភេទដូចគ្នា អ្នកផ្លាស់ប្តូរភេទ...។ល។ មួយឆ្នាំម្តង វេទិកាដោយបងស្រីអ្វាញ (Oanh) បង្កើត “បានកា្លយជាផ្ទះមួយ” នៅទីនោះ មនុស្សទាំងអស់គ្នាសុទ្ធតែបានស្វាគមន៍ មានឱកាសជាខ្លួនឯង នឹងរវាងមនុស្សមានរួមស្ថានភាព ដែលមិនត្រូវវិនិច្ឆ័យ។ “យើងខ្ញុំនៅរួមគ្នា ទទួលភាពសុខដុមរមនា សើចសប្បាយ និយាយ យំ និងធ្វើការជាមួយគ្នា។ អ្នកទាំងអស់គ្នានិយាយដល់ការជំនួបជាប្រចាំ ដូចជាបានត្រឡប់មកផ្ទះខ្លួន កន្លែងដែលពួកគេមានអារម្មណ៍ បាននៅក្នុងគ្រួសារ” បងស្រីអ្វាញ(Oanh) រំលឹកដោយរំភើបអំពីផ្ទះ VCSPA។
រលាស់រលាំងជាមួយការងារ បងស្រីអ្វាញ (Oanh) បានរួមជាមួយ SCDI ធ្វើការផ្លាស់ប្តូរជីវភាពរស់នៃជនជាតិវៀតណាមនៃរាប់ពាន់នាក់ ដែលមានភាពទន់ខ្សោយក្នុងសង្គម។ បងស្រីបង្កើតបរិស្ថានមួយ ដែលនៅទីនោះអ្នកងាយរង គ្រោះបំផុត មានទំនុកចិត្តបង្ហាញខ្លួន និងរួមវិភាគទានជូនសង្គម តាមបែបដោយឡែករបស់ពួកគេ។ ប្រហែលជាប្រការល្អប្រសើរនេះ ដូចជាប្រការធម្មតាមួយនៃច្បាប់កម្មផល បានជំនួយបន្ថែមថាមពល សមត្ថភាព សម្រាប់បងស្រីបន្តការងារទៅមុខ ដោយមិនមែនការនឿយហត់។ លើសសៃសក់ដែលបានជ្រលក់ថ្នាំពណ៌របស់បងស្រី យើងខ្ញុំនៅឃើញលើនោះ មានស្លាកស្នាមពេលវេលា។ តែក្រោយពេលជំនួបជាមួយយើងខ្ញុំភ្លាម បងស្រីអ្វាញ (Oanh) បន្តធ្វើដំណើរទៅតំបន់ព្រំដែនរវាងវៀតណាមនិងកម្ពុជា ដើម្បីពង្រាយកម្មវិធីបង្ការប្រឆាំងគ្រុនឈាម ជូនក្រុមអ្នកចូលព្រៃជាប្រចាំ និងតិចបានស្គាល់នូវសេវាកម្មសាធារណៈក្នុងតំបន់ដី ដែលនៅមានការលំបាកនេះ៕
អត្ថបទ៖ ថាវវិ រូបថត៖ ង្វៀនវៀតកឿង