• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

VECO វៀតណាម

VECO វៀតណាមចំណុះអង្គការ Vredeseilanden (បែលហ្ស៊ិក) មាន​សកម្មភាព​អភិវឌ្ឍន៍​ក្នុង​វិស័យ កសិកម្ម​។ ជាងម្ភៃឆ្នាំមាន​​វត្ត​មាន​​នៅ​វៀត​​ណាម VECO បាន​ជួយ​មូល​ដ្ឋាន​ជា​ច្រើន​លើក​កម្ពស់​នូវ​កម្លាំង​ផលិត​កម្ម  ជួយកសិករអភិវឌ្ឍន៍​រីកចម្រើន​ ទម្រង់​រូបភាព​ផលិតកម្ម​ ដោយ​ក្រុម ដើម្បី​រូចចាក​ពីភាពក្រីក្រ​ដ៏យូរ​អង្វែង​នេះ។

បណ្ឌិត Eduaro A.Sabio តំណាងតំបន់របស់ VECO វៀតណាមនៅហាណូយឲ្យដឹងថា វៀតណាម​ជាប្រ​ទេស​មួយ​មាន​សក្តានុពល​ ក្នុងការផលិតកសិកម្ម ប៉ុន្តែ​ការ​យល់​ដឹង​របស់​ប្រជា​ជន​នៅមាន​កំរិត​ក្នុង​ការ​ចាប់​យក​នូវ​ចំណេះ​វិជ្ជា វិទ្យា​សាស្រ្តបច្ចេកទេស និងជំនាញពាណិជ្ជកម្ម។ ដូច្នេះ ការជំនួយ​គាំទ្រ​របស់ VECO  គឺជួយ​ដល់​ពួក​គេ​លើក​កម្ពស់​នូវ​កម្លាំងការ​ងារ​ក្រុម បង្កើតប្រព័ន្ធតម្លៃផលិតផល​ពីធ្វើវប្បកម្ម ចិញ្ចឹម ដាំដុះ​ដល់​ការ​នាំផលិត​ផល​ចេញ​ទៅ​ទីផ្សារ​។

ក្នុងបីឆ្នាំកន្លងមកនេះ VECO ឧបត្ថម្ភមូលដ្ឋានជាច្រើន នូវកម្លាំងផលិត​បន្លែធម្ម​ជាតិ និង​បន្លែ​សុវត្ថិ​ភាព​តាម​ស្តង់​ដា​សរីរាង្គ PGS វៀតណាម​។ ជាពិសេស VECO បានសហការជាមួយ​សហគមស្តង់ដារ ការពារអ្នក​ប្រើប្រាស់ (VINAS​TAS) ដើម្បីផ្សព្វផ្សាយចំណេះដឹង​ឲ្យប្រជាជន ពី​ការប្រើប្រាស់បន្លែ​សុវត្ថិ​ភាព ហេតុ​នោះ​ទម្រង់​រូបភាព​មួយ​ចំនួន​អំពី​បន្លែសុវត្ថិភាព​នៅឃុំត្រាកវ៉ាន់​(ហាណាម) ថាញស្វឹន(ហាណូយ) វៀតទ្រី (ភូថ័រ) បានវិវត្តន៍​ល្អ​ប្រពៃ ដោយ​សារ​មានការ​ទំនាក់ទំនង រវាងអ្នកផលិត សហគ្រាស និង​អ្នកប្រើប្រាស់។


សមាជិក នៅក្នុងសហករណ៍បន្លែសុវត្ថិភាពឃុំត្រាកវ៉ាន់ (ហាណាម) ដំណើរការពិនិត្យ តាមដាន បទដ្ឋានផលិតរបស់ក្រុមជាសមាជិក។ រូបភាព៖ ទ្រីញវ៉ាន់ប៊ូ


បទដ្ឋានធ្វើជីធម្មជាតិ ដើម្បីបម្រើផលិតកសិកម្មបរិសុទ្ធ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

កសិករនៅឃុំត្រាកវ៉ាន់ (ហាណាម) ប្រើស្រទាប់ចេកបាំងឲ្យកូនពូជទើបដាំថ្មី។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ប្រព័ន្ធកូនពូជទើបដាំបានបាំងដោយផ្ទាំងនីឡុង ដើម្បីជៀសវៀងឥទ្ធិពលរបស់ធាតុអាកាស។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ដំណើរលូតលាស់រីកចម្រើនរបស់ដំណាំបានកត់ត្រា តាមដានយ៉ាងហ្មត់ចត់។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ម៉ោងសិក្សាក្រុម ចែករំលែកបទពិសោធន៍ដាំបន្លែបរិសុទ្ធ របស់សមាជិកនៅក្នុងក្រុមសហករណ៍ឃុំត្រាកវ៉ាន់(ហាណាម)។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


លោកង្វៀនវ៉ាន់ហ្វឹន អនុប្រធានឃុំត្រាកវ៉ាន់(ហាណាម) ពិភាក្សាជាមួយក្រុមកសិករ អំពីផែនការពង្រាយរដូវដាំបន្លែថ្មីក្នុងឆ្នាំ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

ទម្រង់រូបភាពកូនពូជនៅចំការបណ្តុះកូនពូជសហករណ៍វឹនណូយ វិញភុក។ រូបថត៖ ឯកសារ

ប្រមូលផលបន្លែបរិសុទ្ធ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ពិនិត្យទម្ងន់បន្លែមុនពេលខ្ចប់និងបិទស្លាក។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

បន្លែធម្មជាតិបានបិទតែមសុវត្ថិភាពនិងធានាតាមស្តង់ដា PGS។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ផលិតផលបន្លែធម្មជាតិមួយចំនួនរបស់សហករណ៍ ថាញស្វឹន សុកសើន ហាណូយ។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ផលិតផលបន្លែធម្មជាតិមួយចំនួនរបស់ឃុំត្រាកវ៉ាន់ (ហាណាម) បានខ្ចប់តាមស្ដង់ដា PGS។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ


ជនជាតិបរទេសមានទំនុកចិត្តប្រើប្រាស់បន្លៃបរិសុទ្ធរបស់ឃុំត្រាកវ៉ាន់ (ហាណាម)។ រូបថត៖ ទ្រីញវ៉ាន់ប៊ូ

ធ្វើដំណើរតាមកម្មាភិបាល​របស់ VECO យើងខ្ញុំអញ្ជើញមកចូល​រួមទស្សនាសហករណ៍ដាំ បន្លែ​ធម្មជាតិ​តាម​ស្ដង់​ដា PGS នៅឃុំត្រាក​វ៉ាន់ (ហាណាម)។ នៅទីនេះ កម្មាភិបាល​របស់ VECO បាន​ជួយសហករណ៍​នេះ អនុវត្ត​ជោគ​ជ័យ​នៅស្តង់ដា ផលិតបន្លែធម្មជាតិ បានសម្ព័ន្ធចលនា​សរីរាង្គ អន្តរជាតិ IFOAM ទទួលស្គាល់។ ដោយទំហំជាង​១ហិក​តា រៀងរាល់ឆ្នាំ​សហករណ៍​ផលិត​បាន​បន្លែ ផ្លែ មើម ធម្មជាតិ​ចំនួន៣០​ប្រភេទ ដែល​មាន​បរិមាណ​ផល​មធ្យម​ពី២,៥តោន​ក្នុង​មួយខែ និងលក់ចេញឲ្យប្រើប្រាស់​ល្អបង្គួរ នៅក្នុ​ង​ទីផ្សារតាម​ខេត្ត​ហាណាម ណាម​ឌិញ ហាណូយ​។

យ៉ាង​ដូច្នេះ VECO បានឧបត្ថម្ភខេត្តភូថ័រ បង្កើតប្រព័ន្ធទំនាក់​ទំនងផលិត​បន្លែសុវត្ថិភាព ចែក​រំលែក​ផលិត​ផល​ឲ្យទី​ក្រុង​វៀត​ទ្រី និងតំបន់នៅជិតខាង។ ទន្ទឹមនោះ VECO នៅឧបត្ថម្ភភូថ័​រអភិវឌ្ឍន៍ប្រព័ន្ធ ដាំតែ​នៅឃុំ​ឡឿង​សើន ស្រុក​អៀន​ឡឹប ដើម្បីទាញយក​សក្តានុពល​ ពីតំបន់ដីក្រៀមក្រោះនេះ។ មកដល់​សព្វថ្ងៃ ស្រុកអៀន​ឡឹប បង្កើត​បាន​សហករណ៍ដាំ​តែ ទាក់ទាញសមាជិកក្នុងឃុំជាង​៧៣០នាក់។

អាចនិយាយថា ការឧបត្ថម្ភបង្កើត​សហករណ៍ និងក្រុមកសិករ​ផលិត​រឹង​មាំ ជាគោល​ដៅមួយ​ក្នុង​ចំណោម​គោល​ដៅលំ​ដាប់​ថ្នាក់​របស់ VECO ក្នុងការ​ខិតខំជួយក​សិករវៀត​ណាម ចាក​ចេញពីភាពក្រីក្រ​។ ដោយ​ការ​អនុម័ត​ទម្រង់​រូប​ភាព​នេះ កសិករអាចចែករំលែកបទ​ពិសោធន៍ លើកកម្ពស់ប្រសិទ្ធ​ភាព​ផលិត ពីនេះ​មាន​ប្រភព​ចំណូល​ស្ថេរភាព​និង​ធំ​ជាង​៕

 

អត្ថបទ៖ ប៊ីចវឹន  រូបថត៖ ទ្រីញវ៉ាន់ប៊ូ និងឯកសារ
 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top