• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

SNV អភិវឌ្ឍន៍ទម្រង់រូបភាពជីវឧស្ម័ន biogas នៅវៀតណាម

អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានអនុវត្តន៍គម្រោងជីវឧស្ម័ន biogas នៅ​ប្រទេស​វៀត​ណាម​ដំណាក់កាលពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៥ ដែលបានទទួលភាពជោគជ័យនៅខេត្ត ទីក្រុងចំនួន ៥៨​ រួមចំណែកធ្វើបរិសុទ្ធបរិស្ថានចិញ្ចឹម កាត់​បន្ថយ​ប្រាក់ចំណេញ​ផលិត​សំរាប់​បង​ប្អូន​កសិករ​។​

យើងខ្ញុំមកទស្សនាភូមិយៀនអឹង ឃុំឡាមឌៀន ស្រុកចឿងមី (រដ្ឋធានីហាណូយ) នៅចំ ពេល​ក្រុម​អ្នក​សាង​សង់​របស់បងប្រុស ហូវ៉ាន់ហាន កំពុងធ្វើសម្រេចសំណង់ជីវឧស្ម័ន biogas ឲ្យគ្រួសារបងស្រីង្វៀនធីសូវ។ នេះ​គឺជា​សំណង់លេខ ១០២០ ដែលបងហានបានសាងសង់នៅតំបន់នេះ។ បងហានគឺជាមនុស្សម្នាក់ ដែល​ជិត​ស្និទ្ធ​ជាមួយគម្រោងជីវឧស្ម័ន biogas តាំងពីឆ្នាំ ២០០៦ បងហានឲ្យដឹងថា៖ ជីវឧស្ម័ន biogas រួមចំណេក​ធ្វើ​បរិស្ថាន​ស្អាត ផ្តល់ឥន្ធនៈនិងធ្វើជីដាក់ដំណាំ។

ស្រុកចឿងមីបានអនុវត្តន៍ជីវឧស្ម័ន biogas យ៉ាងគ្រប់ជ្រុងជ្រោយ​ក្នុងបណ្តា​ទម្រង់រូបភាព​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​។ ប្រជាជនសុទ្ធតែប្រើប្រាស់និងត្រូវបានហ្វឹកហ្វឺនអំពីបច្ចេកទេសពីគម្រោងនេះ ដែលបាន​ជួយ​ឧបត្ថម្ភ​ដោយ​នាយកដ្ឋានចិញ្ចឹមសហការជាមួយអង្គការអភិវឌ្ឍន៍ហូឡង់។


 អ្នកជំនាញរបស់អង្គការ SNV ឧទ្ទេសនាមអំពីដំណើរការអនុវត្តន៍ជីវឧស្ម័ន biogasឲ្យបណ្តាគ្រួសារចិញ្ចឹមសត្វ

លោកស្រី Dagmar Zwebe, នាយកថាមពលនៃអង្គការ SNVឲ្យដឹងថា "កម្មវិធី ជីវឧស្ម័ន biogasគឺជាគម្រោងមួយ ដែលចុះឈ្មោះតាមស្តង់ដាមាសស្ម័គ្រចិត្ត កែលំអជីវភាពនិងបច្ចេវិទ្យាមានលក្ខណៈចីរភាព"

ដំណាក់កាលសាងសង់ឡ ជីវឧស្ម័ន biogas តាមការណែនាំរបស់អង្គការ SNV

ក្រុមសាងសង់ឡជីវឧស្ម័ន biogas មានបងហូវ៉ាន់ហានជាប្រធាន បានសាងសង់ឡជីវឧស្ម័ន biogas ចំនួនបរិមាណ ១៥០០ ឡ សំរាប់បងប្អូនកសិករនៅស្រុកចឿងមី  

ជីវឧស្ម័ន biogas ប្រើប្រាស់សំរាប់ចំអិនម្ហូប ដែលជួយឲ្យបងប្អូនកសិករសន្សំសំចៃថាមពល


កម្មាភិបាល​នៃ​អង្គការ​អភិវឌ្ឍន៍​ហូឡង់​​ចុះ​ពិនិត្យ​គម្រោង​​ជីវឧស្ម័ន biogas​ នៅ​ខេត្ត​ថាយ​ប៊ិញ
រូបថត៖ ឯកសារ


កម្មាភិបាល​នៃ​គម្រោង​​ជីវឧស្ម័ន biogas​ ណែនាំ​​គ្រួសារ​កសិករ​នៅ​ទីក្រុង​វិញ (ខេត្ត​ងេអាន)​។
រូបថត៖ ឯកសារ


បណ្តា​ឯកសារ និងភាព​យន្តឯកសារស្តីពីគម្រោង​​ជីវឧស្ម័ន biogas​បាន​ផ្តល់​យ៉ាង​គ្រប់​គ្រាន់​ទៅ​ដល់​បងប្អូន​
កសិករ។ រូបថត៖ ឯកសារ


អង្គការ SNV​រៀបចំ​ពិធីកាត់​ខ្សែបូ​​ក្នុង​ពិធីសម្ពោធ​​សំណង់​ជីវឧស្ម័ន biogas​ លេខ ១០០.០០០ នៅ​វៀតណាម។
រូបថត៖ ឯកសារ

កម្មវិធី​ជីវឧស្ម័ន biogas​ ដែលមាន​ការ​ជួយ​ឧបត្ថម្ភរបស់​​រដ្ឋាភិបាល​ហូឡង់ និងបានអនុវត្តន៍​តាំង​ពី​ឆ្នាំ​២០០៣ រហូត​ដល់ ឆ្នាំ២០១៥ ​ដោយ​អង្គការ SNV ​បាន​សម្រេច​នៅទូទាំង​ខេត្ត ទីក្រុង​ចំនួន ៥៨ ​នៅ​ប្រទេសវៀតណាម។ រហូត​ដល់​បច្ចុប្បន្ននេះ​ អង្គការ​ SNV​ បាន​ជួយ​សាងសង់​សំណង់ជីវឧស្ម័ន biogas​ ចំនួន​ជាង​ ១៤៥.០០០ ផ្តល់​អត្ថ​ប្រយោជន៍​ឲ្យ​ប្រជាជន​ចំនួន ៧២៥.០០០ នាក់ បណ្តុះ​បណ្តាល​អ្នក​បច្ចេកទេស​ចំនួន ១.០៦៤ នាក់ អ្នក​​សាងសង់សំណង់ឡជីវឧស្ម័ន biogas​​ ចំនួន ១.៦៦៨ នាក់ និង​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ឃោសនា​និង​ហ្វឹក​ហាត់​​សំរាប់​អ្នក​ប្រើប្រាស់​ជីវឧស្ម័ន biogas​​ រាប់ម៉ឺន​នាក់នៅ​វៀតណាម។

លោកបណ្ឌិត តុង​ស្វឹន​ជីញ អនុប្រធាន​​នាយកដ្ឋាន​ចិញ្ចឹម​សត្វ​ចំណុះ​ឲ្យក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ និង​ជា​នាយក​គម្រោង​នេះ​អះ​អាង​ថា៖ "គម្រោងជីវឧស្ម័ន biogas​​ រួម​ចំណែកក្នុង​ការអភិវឌ្ឍន៍​ផ្នែកជីវឧស្ម័ន biogas​​​ ជាចីរភាព​ជាង​​កា​រ​កំណត់​ទិសដៅ​ទីផ្សារ ​រក្សា​ផល​ប្រយោជន៍​ជាច្រើន​សំរាប់​គ្រួសារ​ចិញ្ចឹម​សត្វ​និង​កែលំអ​បរិស្ថាន​ជនបទ”។

គម្រោង​នេះរបស់​អង្គការ SNV​ បាន​ជួយ​ឧបត្ថម្ភ​​ប្រទេស​វៀតណាម​យ៉ាង​សកម្ម ​ក្នុង​បុព្វហេតុ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ និង​ទប់​ទល់​បម្រែបម្រួល​អាកាសធាតុ។ នា​ឆ្នាំ២០១០ គម្រោង​នេះ​បាន​ទទួល​ពាន​រង្វាន់​ថាមពល​ចីរភាព​ Ashden នៅ​រាជធានី London ដោយ​កិច្ច​ខិត​ខំ​អនុវត្តន៍​បច្ចេកទេស​ជីវឧស្ម័ន biogas​ ក្នុង​ស្រុក​មានទំហំ​ធំ ហើយ​គោល​ដៅ​កែលំអ​គុណភាព​ជីវភាព​របស់​កសិករវៀតណាម។ នា​ឆ្នាំ២០១២ គម្រោង​នេះ​​ទទួល​ពាន​រង្វាន់ “ដើម្បី​មនុស្ស​​” សារ​ជាថ្មីម្តង​ទៀត​នៃ​វេទិការ​ថាមពល​ពិភពលោក ២០១២ នៅ​ទីក្រុង Dubai, អេមីរ៉ាត​អារ៉ាប់​រួម។




 

លោក Steven Von Eije អ្នក​ប្រឹក្សា​ថាមពល​ប្រើប្រាស់​ឡើងវិញ​នៃអង្គការអភិវឌ្ឍន៍ហូឡង់
(SNV)

"កម្មវិធី​ជីវឧស្ម័ន biogas បាន​ផ្តល់​វិធាន​ការ​​ប្រែប្រួល​សំណល់​របស់​វៀតណាម​ក្លាយ​ទៅជា​ប្រភព​ថាមពល​ដ៏​ចីរភាព​បំរើ​ជីវភាព​កសិករ​និង​គ្រួសារ​របស់ពួកគេ។ ដោយការ​ដំឡើង​​សំណង់ជីវឧស្ម័ន biogas មួយ ​បណ្តា​គ្រួសារ​នឹង​កាត់​បន្ថយ​ជាមធ្យម ៥ តោន ក្នុងមួយ​ឆ្នាំ ហើយ​អាច​កាត់​បន្ថាយប្រាក់​ចំណាយ​សំរាប់​ថាមពល​ឡើង​ដល់ ១២០ ដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំ".

 


 
អត្ថបទ៖ ប៊ិញវ៉ឹន រូបថត៖ ថាញ់យ៉ាងនិង​ឯកសារ

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top