• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

២៥ឆ្នាំវៀតណាមចូលរួមអាស៊ាន៖ អន្តរជាតិវាយតម្លៃខ្ពស់តួនាទីរបស់វៀតណាម

នា​ឱកាស​អបអរ​សាទរខួប​​អនុស្សាវរីយ៍​លើកទី​២៥ឆ្នាំ  វៀតណាម​ចូល​រួម​អាស៊ាន​ (ថ្ងៃទី​២៨ ខែ​កក្កដា ​ឆ្នាំ១៩៩៥/២០២០)​ ឯកអគ្គរដ្ឋទូត​ អ្នក​ឯកទេស​ វាគ្មិនក្នុង​តំបន់​និ​ងអន្តរជាតិ​ សុទ្ធតែ​បញ្ចេញ​​មតិ​​​​វាយ​តម្លៃ​ខ្ពស់ ​អំពី​តួនាទី​របស់​វៀតណាម​ នៅ​ក្នុង​អាស៊ាន ​ក៏ដូចជា​ការ​រួម​ចំណែក​របស់​វៀត​ណាម ​ក្នុង​ការ​ស្ថាបនា​​សហគមន៍​អាស៊ាន ពីមួយថ្ងៃទៅ​​មួយថ្ងៃ​កាន់​តែ​រឹង​មាំ​។​​

ហ្វី​លីពីន វាយ​តម្លៃ​វៀតណាម​ គឺ​ជា​ ”សមាជិក​មាន​តម្លៃ​” ចំពោះ​​សហគមន៍​ប្រទេស​នានា​នៅ​អាស៊ាន​

ក្នុង​អត្ថ​បទ ​ឆ្លើយ​​​​បទ​សម្ភាសន៍​​នៃ​អ្នក​សារព័ត៌មាននៃ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម ​នៅ Jakarta ​ ឯកអគ្គរដ្ឋទូត​ - ​​ប្រធាន​គណៈ​ប្រតិភូ​អចិន្រ្តៃយ៍ហ្វីលីពីន​​នៅ​សមាគម​​​ប្រទេស​នានា​​នៅ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​) លោក Noel Servigon  វាយ​​​តម្លៃ​វៀតណាម ​គឺ​ជា ”​សមាជិកមាន​តម្លៃ​​” ចំពោះ​​សហគមន៍​​ប្រទេស​នានា​នៅ​​អាស៊ាន​។​

អ្នក​ការ​ទូត​ហ្វី​លីពីន​ សង្កត់​ធ្ងន់​ថា ​វៀតណាម​​បាន​សកម្ម​​​បញ្ចេញ​​គំនិ​ត​សំខាន់ៗ ទន្ទឹមនោះ​​ដឹក​នាំ​ប្រឹង​ប្រែង​បន្ត​ធ្វើ​សម្បូរបែប​ថែម​ទៀត​ ​សម្រាប់​​កម្មវិធី​របៀង​វារៈ​និង​​បទពិសោធន៍​នៃ​អាស៊ាន​។​

វាយ​តម្លៃ​អំពី​តួនាទី​ប្រធាន​អាស៊ាន​២០២០ ក៏ដូចជា​ការងារ​ដែល​វៀតណាម​ ត្រូវ​ធ្វើ​ដើម្បី​បន្ត​ស្ថាប​នា​សហគមន៍​​អាស៊ាន​ ឯកអគ្គរដ្ឋទូត Noel ​​ឱ្យ​ដឹង​ថា ឆ្នាំនេះ អាស៊ាន​មាន​ភារកិច្ច​ចរចា​ផែនការ​សកម្មភាព ​ជូន​ដំណាក់​កាល​បន្ត​បន្ទាប់​ជាមួយ​ប្រទេស​ជាដៃ​គូ​សន្ទនា​ ក៏ដូចជា​ជាមួយនឹង​​​​អង្គសហប្រជាជាតិ​។ លោក​សង្កត់​ធ្ងន់ ​ហ្វី​លីពីន​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​ការ​ដឹក​នាំ​របស់​​​វៀតណាម​​ដើម្បី​​ធានា​ផែនការ​សកម្មភាព​​នេះ​ បាន​សម្រេច​និង​រួម​ចំណែក​បង្កើន​ថែមទៀត​នូវ​ទំនាក់ទំនង​​ការទូត​របស់​អាស៊ាន​ ក៏ដូចជា​​រក្សា​តួនាទី​កណ្តាល​​នៃ​អាស៊ាន​។

ឯកអគ្គរដ្ឋទូត​​ឥណ្ឌូនេស៊ី​ ​ប្រចាំ​នៅ​​អាស៊ាន​ លើកកម្ពស់​សមត្ថភាព​​ដឹកនាំ​របស់​​វៀតណាម​

ឯកអគ្គរដ្ឋទូត​ - ​​ប្រធាន​គណៈ​ប្រតិភូ​អចិន្រ្តៃយ៍​ឥណ្ឌូនេស៊ី​​នៅ​អាស៊ាន លោក​ Ade Padmo Sarwono បញ្ជាក់​​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ដែល​​កំពុង​កាន់តំណែង​ វៀតណាម​បាន​បង្ហាញ​លទ្ធភាព​​និង​សមត្ថភាព​​​ដឹកនាំ​ ចូក​ចែវ​អាស៊ាន ​ក្នុង​បញ្ហាប្រឈម​មិនដែល​ឃើញ​បែប​នេះ​។​


“វៀតណាមពីមួយថ្ងៃទៅ​មួយថ្ងៃ​​​កាន់តែដឹកក្តី​ “​កញ្ចក់​​” ឆ្លុះបញ្ចាំង​ឧត្តមគិត​​និង​តម្លៃ​ ដែល​អាស៊ាន​អាច​​នាំ​មកជូន​ប្រជាជន នៃ​ប្រទេស​នានាក្នុង​តំបន់​”។​

លោក Ahmad Ibrahim Almutaqqi ​ - នាយក​កម្មវិធី​ស្រា​វជ្រាវ​អាស៊ាន ​ចំណុះ​មជ្ឈមណ្ឌល​ Habibie (ឥណ្ឌូនេស៊ី) ។​
 

ឯកអគ្គរដ្ឋទូត Ade ​ឱ្យដឹងថា ​ប្រធាន​អាស៊ាន​២០២០ មិនត្រឹមតែ​​ជំរុញ​ផល​ប្រយោជន៍​នៃ​ប្រទេស​នានា​ជា​សមាជិក​ នៅទាំង​បង្កើន​និង​ជំរុញដ៏ប្រសើរ​​របស់​អាស៊ាន ​ដើម្បី​បង្កើ​ត​ជា​តំបន់មួយ​វិបុលភាព​​ជាង​ ទន្ទឹមនោះ​​បន្ត​​រក្សា​សន្តិភាព​និង​ស្ថិរភាព​។​

អ្នកការទូត​ឥណ្ឌូនេស៊ី​ ឱ្យ​ដឹងថា​ ការ​រួម​ចំណែក​របស់​វៀតណាម​ បន្ទាប់​ពី​២៥ឆ្នាំ​ចូល​រួម​អាស៊ាន​ បានបើកចេញ​មាគ៌ា​អភិវឌ្ឍន៍​វិបុលភាព​នៃ​តំបន់។ ទន្ទឹមនោះ វៀតណាម​ក៏ជា​ប្រទេស​គាំទ្រ​ខ្លាំង​ ការងារ​ជំរុញ​សហប្រតិបត្តិការ​រវាង​អាស៊ាន​និង​ដៃគូ​ខាងក្រៅ​។​

 


 វៀតណាមជា​​ម្ចាស់​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន XVI ​ និង XVII នៅ​រដ្ឋធានី​ហាណូយ​។ នេះ​ជា​ឆ្នាំ​វៀតណាម​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​និង​គម្រប់​ខួប​ទី​១៥​នៃការ​ចូលរួម​។ ចាប់តាំង​ពី​ពេល​ក្លាយជា​សមាជិកអាស៊ាន​ វៀតណាម​មាន​ការ​រួម​ចំណែក​សំខាន់ៗ​​​យ៉ាង​ច្រើន ​​ក្នុងវិស័យ​សហប្រតិបត្តិការ​ចម្បង​ទាំង៤ របស់​អាស៊ាន​ អំពី​គោលនយោបាយ - ​សន្តិសុខ​ សេដ្ឋកិច្ច​ វប្បធម៌​ -សង្គម​ និង​ទំនាក់ទំនង​ការទូត​។ រូបថត៖ /ឌឹក​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​


ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេសនានានៅ​អាស៊ាន ​ចូលរួម​​ពិធី​ចុះហត្ថលេខា​ប្រកាស​ Kuala Lumpur អំពី​កសាង​រដ្ឋធម្មនុញអាស៊ាន​ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០០៥ នៅ​រដ្ឋធានី Kuala Lumpur ​ប្រទេស​ម៉ាឡេស៊ី​។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀត​ណាម​


 ពិធីបង្ហូត​​ទង់​អាស៊ាន ​នា​ថ្ងៃបង្កើត​សហគមន៍​អាស៊ាន​ (៣១/១២/២០១៥) ព្រឹក​​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​រដ្ឋធានី​ហាណូយ​។​ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀត​ណាម​


 យុវជន​គ្រប់​ប្រទេស​អាស៊ាន ​អញ្ជើញ​ចូលរួម​កម្មវិធី​រួម​ប្រាស្រ័យ​យុវជន​អាស៊ាន - ខេត្ត​​សៀម​រាប​ ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា​ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៦។ រូបថត៖ ផាម​កៀន​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នា​ឱកាស​អបអរ​សាទរ​​ខួប​អនុស្សាវរីយ៍​លើកទី​៥០ នៃ​ទិវាបង្កើត​អាស៊ាន​ និង​២២ឆ្នាំ​វៀតណាម​ចូល​រួម​អាស៊ាន​ រាត្រី​ថ្ងៃទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០១៧ នៅ​ឧទ្យាន​២៣ខែ​កញ្ញា​ គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ​ សហប្រតិបត្តិការ​នឹង​​អគ្គកុង​ស៊ុល​គ្រប់​ប្រទេស​អាស៊ាន​ រៀប​ចំ​ពិធី​​សម្ពោធបើក​ព្រឹត្តិការណ៍​ “ភូមិ​អាស៊ាន​នៅ​ទីក្រុងហូជីមិញ​” ឆ្នាំ​២០១៧​។ រូបថត៖ ថាញ​វូ​/ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​


 នៅ​ក្រុង​ហាណូយ​ ក្រសួង​ការបរទេស​រៀប​ចំ​កម្មវិធី​ “ទិវា​គ្រួសារ​អាស៊ាន​២០១៨”។ ចូល​រួម​កម្មវិធី​រួមមាន​ឯកអគ្គរដ្ឋទូត​ គណៈប្រតិភូ​​ ឯក​ឧត្តម លោកជំទាវ​ កម្មាភិបាល​ និង​បុគ្គលិក​ស្ថានទូត​គ្រប់​ប្រទេស​អាស៊ាន ​នៅ​ក្រុង​ហាណូយ​។ រូបថត៖ យឿង​យ៉ាង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ក្រសួង​ព័ត៌មាន​និងសារគមនា​គមន៍ ​សហការ​​នឹង​គណៈ​កម្មាធិការ​ប្រជាជន​​ទីក្រុង​កឹន​ធើ​ (Can Tho) ​រៀបចំ​​តាំង​ពិព័រណ៍​ ”រូបថតនិង​​ភាព​យន្ត​បទ​យក​ការណ៍​ - ឯកសារ ​ក្នុង​សហគមន៍​អាស៊ាន​​នៅ​ប្រទេសវៀត​ណាម​” ឆ្នាំ​២០១៩​។ រូបថត៖ ង៉ុក​ធៀន/​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​


ទង់​នៃ​ក្រុម​កីឡា​វៀតណាម​ រួមនឹង​ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​ បក់​រវិច​ជា​ផ្លូវការ​នៅ​ SEA Games 25​។ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​



 នៅ​ទីក្រុង​បាង​កក​/Nonthaburi​ ប្រទេសថៃ លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញ​​ចូល​រួម​​ពិធី​បិទ​​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​លើកទី​៣៥ និង​​ទទួល​តួនាទី​ជាប្រធាន​អាស៊ានរបស់​​វៀតណាមនា​​​ឆ្នាំ​២០២០។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 នៅ​ក្រុង​ហាណូយ លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​​២០២០ អធិបតីភា​ព​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​​អាស៊ាន​បែប​អនឡាយ​ ជាមួយ​នឹង​ដៃគូ​ប្រទេស​កូរ៉េខាង​ត្បូង ជប៉ុន និង​ចិន​ (អាស៊ាន​បូក​៣) អំពី​ការ​ទប់ស្កាត់​​នឹង​​ជំងឺ​រាតត្បាត​កូវិដ - ​១៩។ រូបថត៖ ថុង​ញ៉ឹត​/ទីភ្នាក់​ងារ​សារព័ត៌មាន​វៀត​ណាម​



 លោក​នាយករដ្ឋមន្រ្តី​ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​២០២០ អធិបតី​ភាពនៃ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​បែប​អនឡាយ​ អំពី​ការ​ទប់​ស្កាត់​ជំងឺ​​រាតត្បាត​កូវិដ - ​​១៩ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២០ នៅ​ក្រុង​ហាណូយ​​។ រូបថត៖ ថុង​ញ៉ឹត​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​នាយករដ្ឋមន្រ្តី​ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធាន​អាស៊ាន​២០២០​ និងជា​​គណៈ​ប្រតិភូ ប្រព្រឹត្តទៅ​ពិធី​បើក​​ដំណើរការ​វែប​សាយ​ អាស៊ាន​២០២០ នា​រសៀល​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២០ នៅ​ក្រុង​ហាណូយ​ ក្នុងពិធីដំណើរ​​​​ឆ្នាំ​​ប្រធាន​​អាស៊ាន​​២០២០។​ រូបថត ថុងញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​ - ជប៉ុន​លើកទី​២១ ក្នុង​កម្មវិធី​ចូល​រួម​​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើកទី​៣៣ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅប្រទេស​សឹង្ហបុរី​ នារសៀល​ថ្ងៃទី​​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ រូបថត៖ រូបថត៖ ថុង​ញ៉ឹត​/ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​



 លោក​ស្រី​ប្រធាន​​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ​ទទួល​តំណែង​​ប្រធាន AIPA 41 ​ពី​ប្រទេសថៃ​ នៅ​ពិធី​​បិទ​មហាសន្តិបាត​​អន្តរសភា​អាស៊ាន​លើកទី​៤០ និង​ទទួល​តំណែង​​ប្រធាន​​មហាសន្តិបាត​​អន្តរសភា​​អាស៊ាន​លើកទី​៤១ (AIPA 41​) នា​ថ្ងៃទី​២៩ ខែ​​សីហា ឆ្នាំ​២០១៩ នៅ​រាជរដ្ឋធានី​បាង​កក​​ (ប្រទេសថៃ​)​។ រូបថត៖ ត្រុង​ឌឹក/​​​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 កិច្ច​ព្រមព្រៀង​ដៃ​គូ​គ្រប់​វិស័យ​និង​ដំណើរការ​​ឆ្លង​ប៉ាស៊ីហ្វីក (CPTPP) ​​​បាន​ចុះ​ហត្ថ​លេខាជាផ្លូវ​ការ​​​នៅ​ Chile នាថ្ងៃទី​​៨ ខែ​មីនា ឆ្នាំ​២០១៨។ អញ្ជើញ​ចូល​រួម​ពិធី​​ចុះហត្ថលេខា ​មាន​គណៈ​ប្រតិភូចំនួន​​១១​​ប្រទេស ​រួម​មាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញូហ្សេឡែន ប៉េរូ សិង្ហបុរី​ និង​​វៀតណាម​។ មន្រ្តី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ ត្រឹន ​ត្វឹន​អាញ​ (Tran Tuan Anh) អញ្ចើញ​ចូល​​រួម​​ពិធី​ចុះហត្ថលេខានេះ​។ រូបថត៖​​ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម


 រសៀល​​ថ្ងៃទី​៣ ខែ​​មេសា ឆ្នាំ​២០២០ នៅ​​ក្រុង​ហាណូយ​ អនុរដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ ង្វៀន ​ក្វឹក​យុង​ (Nguyen Quoc Dung) ​ប្រគល់​​​សម្ភារ​ឧបករណ៍​សុខាភិបាល​ ​នៃ​រដ្ឋាភិបាល​និង​​ប្រជាជន​វៀតណាម​ ជូនដល់​​រដ្ឋាភិបាល​​និង​ប្រជាជន​​ឡាវ​ បង្ការ​​ប្រឆាំង​កូវិដ - ​១៩។ រូបថត៖ យឿង​យ៉ាង​​/ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម​


រសៀល​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២០ នៅ​ក្រុង​ហាណូយ​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ ង្វៀន ​ក្វឹក​យុង​ (Nguyen Quoc Dung) ប្រគល់​​ស​ម្ភារ​​ឧបករណ៍​សុខាភិបាល​​នៃ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ ជូនដល់​​រដ្ឋាភិបាល​​និង​ប្រជាជន​​ឡាវ​ បង្ការ​​ប្រឆាំង​កូវិដ - ​​១៩​។ រូបថត៖ យឿង​​យ៉ាង​​/​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​


អនុរដ្ឋមន្រ្តី ក្រសួង​​ការបរទេស​ ង្វៀន ក្វឹក​យុង​ (Nguyen Quoc Dung) ប្រគល់​​​តំណាង​​នូវ​សម្ភារ​សុខាភិបាល​ ​របស់រដ្ឋាភិបាល​និង​ប្រជា​ជន​វៀតណាម​ ជូនដល់​​រដ្ឋាភិបាល​​និង​ប្រជាជន​​ម៉ាឡេស៊ី ​បង្ការ​​ប្រឆាំង​កូវិដ - ​១៩ នារសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០។ រូបថត៖ វ៉ាន់​ដេប​/ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម

 

អ្នក​ឯកទេស​​ម៉ាឡេស៊ី​ វាយតម្លៃ​ខ្ពស់ ​វៀតណាម​ក្នុង​តួនាទីជា​​ប្រធាន​អាស៊ាន ​និង​ធ្វើ​ប្រព្រឹតិ្តកម្ម​​ជំងឺ​រាតត្បាត​កូវិដ - ​​១៩

បណ្ឌិត Hoo Chew-Ping ​​គ្រូបង្រៀន​​ជាន់​ខ្ពស់​​ខាង​ស្រាវ​ជ្រាវ​​យុទ្ធសាស្រ្ត​​ និង​​ទំនាក់​ទំនង​អន្តរជាតិ​ នៅ​សកលវិទ្យាល័យ​ជាតិ​​ម៉ាឡេស៊ី​ ឱ្យ​ដឹង​ថា ​តាំងពី​ពេល​​ចូល​រួម​អាស៊ាន​​មកដល់​សព្វថ្ងៃ  វៀតណាម​​បាន​​អតិបរិមា​នីយកម្ម​ផល​ប្រយោជន៍​ នៃ​ខឿន​​អាស៊ាន​ ក្នុង​នោះ​​មាន​សមាហរណកម្ម​តំបន់ ការ​ផ្សារភ្ជាប់រឹង​​មាំ​​ក្នុង​តំបន់​ និង​​សម្រុះសម្រួល​នយោបាយ​ មិនត្រឹម​​នៅ​កម្រិត​សន្ទនា​ផ្ទៃក្នុង​អាស៊ាន​ នៅទាំង​សន្ទនា​នឹង​ដៃគូ​អាស៊ាន​។​

សាស្រ្តាចារ្យ​ម៉ាឡេស៊ី Yeah Kim Leng ​អ្នក​ឯកទេស​សេដ្ឋកិច្ច ​នៅ​សកល​វិទ្យាល័យ Sunway ​ និង​​ជា​នាយក​​កម្មវិធី​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច Jeffrey Cheah​ ប្រទេស​ម៉ាឡេស៊ី បញ្ជាក់ថា​ វៀតណាម​​បាន​ក្លាយ​ជា​ប្រទេសមួយ​​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​អាស៊ាន​ នាំ​មុខ​​ក្នុង​ការ​ទាក់ទាញ​​វិនិយោគ​​ពី​បរទេស​នៅ​​​តំបន់​។ តាម​​លោក​ វៀតណាម​មាន​សក្តានុពល​​កំណើន​សេដ្ឋកិច្ច​ធំ ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ប្រៀប​ដូច​ជា​ប្រទេស​​ដែល​មានភាព​ទាក់ទាញ​បំផុត ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ពេល​​បទដ្ឋាន​កំណត់​​ទីតាំង​សាឡើង​វិញ​ នូ​វ​ប្រព័ន្ធ​ផ្គត់​ផ្គង់​​សកលលោក​ កំពុង​​ក្លាយ​ជា​ពិពិធកម្ម​។​

អ្នក​ឯកទេស​ប្រទេស​​ថៃ វាយ​តម្លៃ​វៀតណាម ​ជា​សមាជិក​សកម្ម​​និង​ទី​ជំហរ​​លើក​កម្ពស់​​មិនឈប់​​ឈរ​​នៅ​អាស៊ាន​

បណ្ឌិត​​ Balaz Szanto គ្រូបង្រៀន​​មុខវិជ្ជា​ទំនាក់ទំនង​​អន្តរជាតិ​ នៅ​សកល​វិទ្យាល័យ​​ Webster ​ប្រទេសថៃ​ វាយ​តម្លៃ​ ចាប់ពី​ពេល​​​​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ វៀតណាម​បាន​បង្ហាញ​ពី​តួនាទី​ដ៏សកម្ម​ ក្នុង​ការងារ​កសាង​សហគមន៍​រួម​ ជាមួយ​គំនិត​​ផ្តើម មាន​លក្ខណៈ​កសាង​និងមាន​​លក្ខណៈ​ដំណើរ​ការ​ខ្ពស់​។

តាម​បណ្ឌិត​ Szanto ក្នុងប៉ុន្មាន​​ឆ្នាំ​ថ្មី​ៗ​នេះ ជាមួយ​ទី​ជំហរ​ពីមួយថ្ងៃទៅ​​មួយ​ថ្ងៃកាន់​តែ​​បាន​លើកកម្ពស់​ វៀតណាម​​បង្ហាញ​មិនឈប់ឈរ​ ​នូវ​តួនាទី​ដឹក​នាំ​ វេទិកា​​តំបន់​ដ៏​សំខាន់ៗ​នេះ។ លោក​​អះអាង ឆ្នាំ​២០២០  ពិតជា​ឆ្នាំ​ពោរពេញ​ទៅ​ដោយបញ្ហាប្រឈម​​ចំពោះពិភពលោក​និង​តំបន់​ ហេតុដូច្នេះ អាណត្តិ​​ប្រធាន​អាស៊ាន​​របស់​វៀតណាម​ នៅ​ក្នុង​ឆ្នាំ​នេះ  ក៏មានការ​​លំបាកផង​ដែរ​។ ម្យ៉ាង​ទៀត លោក​​ឱ្យ​ដឹង​ថា ​វៀតណាម​​នឹង​រក្សាតួនាទី​​ដឹកនាំ​ រួមមាន​​ការ​ជំរុញ​សាព័ត៌មាន​ឯកភាព​មួយ​ ​ជូនដល់​​អាស៊ាន​​ក្នុង​បញ្ហា​តំបន់ ដែល​​កំពុង​កើត​ឡើង​។​

សិង្ហាបូរី​វាយ​តម្លៃ ​វៀតណាម​ជា​សមាជិកទទួល​​បានការ​​គោរព​ គួរទំនុក​ចិត្ត​​ ​និង​​មានលក្ខណៈ​ស្ថាបនា​​

បណ្ឌិត​ Frederick Kliem អ្នក​ឯកទេស​ស្រាវ​​ជ្រាវ​​ ចំណុះ​មជ្ឈមណ្ឌល​ពហុភាគី​​និយម​ នៅ​សាលា​ស្រាជ្រាវ​​​អន្តរជាតិ S.Rajaratnam ​​អះអាង​​វៀត​ណាម​ជា​សមាជិក​ទទួល​​បានការ​គោរព​ គួរទំនុកចិត្ត​​ ​និង​​មានលក្ខណៈ​ស្ថាបនា​ ​​ក្នុង​សមាគម​​នៃ​​​ប្រទេសនានា​ ​​​​នៅ​អាស៊ី​អាគ្នេយ៍​ - អាស៊ាន​។​

បណ្ឌិត​ Frederick Kliem ឱ្យ​ដឹងថា ក្នុង​២៥​ឆ្នាំ​កន្លង​ ចាប់ពី​ពេល​ចូល​រួម​អាស៊ាន​ វៀតណាម​បាន​ក្លាយ​ជា​កក្តាមួយ​ចាំបាប់ ​នៃ​អង្គការ​តំបន់នេះ​។ វៀតណាម ​មិនមែន​ជា​សមាជិក​ដំបូង ​របស់​អាស៊ាន​ ដែល​​​សម្រេច​បាន​ដំណើរ​ការ​​អភិវឌ្ឍន៍​ឆាប់​​រហ័ស​​ក្នុង​​តំបន់​។ វៀត​ណាម​​ជា​សមាជិក​​ទទួលបាន​ការគោរព​ ​គួរ​ទំនុក​​ចិត្ត​ ​និង​​មានលក្ខណៈ​ស្ថាបនា​​ក្នុង​​អាស៊ាន​។ វៀតណាម​​​​ជា​​ស្ពានត​ភ្ជាប់​រវាង​ប្រទេសទាំង៥​​នៅ​​អាស៊ាន​ដំបូង​ និង​​ប្រទេស CLM ​ (កម្ពុជា ឡាវ ​និង​មីយ៉ានម៉ា) - ​ប្រទេស​នានា​​ដែល​ចូល​រួម​​​ខាងក្រោយ​។ វៀតណាម​​មានតួនាទី​សំខាន់​ ក្នុង​ការ​តភ្ជាប់​​​នៃ​​ប្រទេសានានា​នេះ​។​

បណ្ឌិត Frederick ​​​វាយ​តម្លៃ​ វៀតណាម​ជាក់ស្តែង​កាន់តួនាទី​ម្ចាស់ការ​ ក្នុង​សហគមន៍​​សន្តិសុខ​​នយោបាយ​ ពិសេស ​គឺ​សន្តិសុខ​តំបន់ សន្តិសុខ​​ផ្លូវ​សមុទ្រ​។ វៀតណាម​​តែង​នៅ​ជួរ​មុខ​ក្នុង​​វិស័យ​​នេះ​។ លោក​​ឱ្យ​ដឹង​ថា ​ជាមួយនឹង​ការ​​គោរព​ដែល​​​វៀត​ណាម​មាននៅ​ក្នុង​​អាស៊ាន​ និង​​ក្នុង​សហគមន៍​សកលលោក​ វៀត​ណាម​​​ពិតជា​អាច​ទទួល​តួនាទី​​ដឹក​នាំ​​ក្នុង​តំបន់​​ខាង​លើ​។​

អ្នក​ឯកទេស​​រុស្ស៊ី​​វាយ​តម្លៃ​ខ្ពស់​ ការ​រួម​ចំណែក​យ៉ាង​ធំ​របស់​​វៀតណាម​ចំពោះ​​អាស៊ាន​

អ្នក​​ឯកទេស​រុស្ស៊ី Grigory Pavlovich Trofimchuk ​ប្រធាន​​ក្រុមប្រឹក្សារ​​អ្នក​ឯកទេស​​មូលនិធី​​ស្រាវ​ជ្រាវ​​គំនិត​អាស៊ី - អ៊ឺរ៉ុប​​ អះអាង​​វៀតណាម​​កំពុង​រួម​ចំណែក​​លើកកម្ពស់​​ទី​ជំហរ​​នៃ​អាស៊ាន​ ផ្សព្វផ្សាយ​​រូបភាព​ នៃ​អង្គការ​នេះ ចេញ​ទៅ​​ពិភពលោក​​ខាងក្រៅ​ ក្នុង​សីមា​​អន្តរជាតិ​។ លោក Grigory Trofimchuk ឱ្យ​ដឹងថា​ “មិនត្រឹម​​ប្រទេសរុស្ស៊ី​ត្រូវ​អរគុណ​ ​អាស៊ាន​ក៏ត្រូវ​​អរគុណ​វៀតណាម ​អំពី​ការងារ​​នេះ​ផងដែរ​”។​

វាយ​តម្លៃ​អំពីការ​សហប្រតិបត្តិ​ការ​​សកម្មភាព ​រវាង​វៀតណាម​និង​រុស្ស៊ី​ ក្នុង​បញ្ហា​​ពាក់ព័ន្ធដល់​​អាស៊ាន​ អ្នក​​ឯកទេស​ Trofimchuk ឱ្យ​ដឹង​ថា​ វៀតណាម​បាន​ជួយ​ជ្រំជ្រែង Moskva ​​​​ទទួលបាន​​​​សហការមាន​​​ប្រសិទ្ធភាព ​ក្នុង​​ក្រប​ខណ្ឌ​អាស៊ាន​ និង​​ជំរុញ​ផល​ប្រយោជន៍​​របស់​រុស្ស៊ី ​នៅ​តំបន់នេះ​។ ដោយ​​សារ​មាន​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​​ជាមួយ​​នឹង​វៀតណាម​ សហព័ន្ធ​សេដ្ឋកិច្ច​អាស៊ី - ​អ៊ឺរ៉ុប​ បាន​​បើក​ទូលាយ​ស្លាប​របស់​ខ្លួន ទៅ​ដល់​​តំបន់​អាស៊ី​​អាគ្នេយ៍​។​

សាស្រ្តាចារ្យ​​ជប៉ុន ​ថ្លែង​រំលេច​តួនាទី​​របស់​វៀតណាម​ ក្នុង​ដំណើរ​​ការ​ចរចា​ RCEP

សាស្រ្តាចារ្យ Ryo Ikebe អ្នក​​ឯកទេស​​អំពី​ពាណិជ្ជកម្ម​​អន្តរជាតិ ​នៃ​សកលវិទ្យាល័យ Senshu ​(ជប៉ុន​) ពេល​​ឆ្លើយ​បទ​សម្ភាសន៍​​នៃ​អ្នក​សារព័ត៌មាន​ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម ​នៅ​ទីក្រុង Tokyo ​​អំពី​​តួនាទី​​របស់​វៀត​ណាម ក្នុង​​ដំណើរការ​ចរចា ​កិច្ច​ព្រមព្រៀង​ដៃ​គូ​​សេដ្ឋកិច្ច​គ្រប់​​វិស័យ​​​តំបន់​ (RCEP) បាន​អះអាង​​​ក្នុង​​តំបន់​អាស៊ី​​អាគ្នេយ៍​ វៀតណាម​​ជា​ប្រទេសដើរ​មុខ​​​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី​។ ហេតុដូច្នេះ វៀតណាម​មាន​តួនាទី​​ជា​ប្រទេស​​ប្រមូល​ផ្តុំ​សំឡេង​​នៃ​ប្រទេស​ចំនួន​១០ ជា​សមាជិក​ នៃ​សមាគម​ប្រទេសនានា ​នៅ​អាស៊ី​អាគ្នេយ៍​ ​(អាស៊ាន) និង​ប្រមូល​ចម្រាញ់​​ខ្លឹមសារ​ចរចា​។ លក្ខណៈ​កណ្តាល​នៃ​អាស៊ាន ​តាម​រយៈ​សំឡេង​នៃ​ប្រទេស​ចំនួន​១០​ជា​សមាជិក​ ​មាន​ចំណាប់​អារម្មណ៍​ក្នុង​បទដ្ឋាន​ចរចា​ RCEP។

តាម​​សាស្រ្តាចារ្យ​ Ikebe ជា​​ប្រទេស​នាំ​មុខ​ក្នុង​​កិច្ច​ព្រមព្រៀង​ FTA វៀត​ណាម​​កំពុង​ពង្រីក​បាន​​សមត្ថភាព​បញ្ចេញ​មតិខ្លាំង​​ជាង​។ ក្នុង​​រយៈ​​ពេញ​រំ​លេច​​​​ប្រទេស​មួយ​ចំនួន ​ដើរ​ផ្ទុយ​ពី​ពាណិជ្ជកម្ម​សេរី​និយម​ (ដូច​​អាមេរិក អង់គ្លេស) និង​គាំពា​និយម​ បង្កការ​​ព្រួ​យ​បារម្មណ៍​ ​ចំពោះ​សណ្តាប់​ធ្នាប់​​ពាណិជ្ជកម្ម​​ពិភពលោក​ RCEP ​ជាមួយ​នឹង​​មជ្ឈមណ្ឌល​​គឺទ្វីប​​អាស៊ី​ ប្រសិន​​បើ​បាន​​គ្រប់​ប្រទេស​​ចុះ​ហត្ថលេខា​​ អាច​​ផ្សព្វផ្សាយ​​ឱ្យ​ពិភពលោក ​​ឃើញស្គាល់​​រូបភាព​​តំបន់ទ្វីប​​​អាស៊ី​ ឈាន​ទៅដល់​​ពាណិជ្ជកម្ម​សេរី​។​

អ្នក​ឯកទេស​​អូស្រ្តាលី វាយ​​តម្លៃ​ខ្ពស់ ​នូវ​ការ​រួម​ចំណែក​ដ៏មាន​អត្ថន័យ​របស់វៀតណាម​

សាស្រ្តាចារ្យ​ Carl Thayer ​​ចំណុះ​សកលវិទ្យាល័យ​​ New South Wales (អូស្រ្តាលី​​) ក្នុង​​ការ​ឆ្លើយ​​បទ​សម្ភាសន៍​​នៃ​អ្នក​សារព័ត៌មាន នៃ​​ទីភ្នាក់​ងារ​សារព័ត៌​មាន​​វៀត​​ណាម ​​នៅ Sydney ​​អំពី​​ដំណើរ​​២៥​ឆ្នាំ​វៀតណាម​​រួម​រួម​​អាស៊ាន​​ វាយ​តម្លៃ​វៀត​ណាម​​ចាប់​ផ្តើម​អាណត្តិ​ ​ប្រធាន​អាស៊ាន ​ដោយរបៀប​ប្រកាស​​ប្រធាន​បទ​ “ផ្សារ​ភ្ជាប់​​និង​ម្ចាស់ការ​​បន្សាំ” និង​ដាក់​ចេញ​គោលដៅ​មូលដ្ឋាន​។ ម្យ៉ាង​ ការ​ផ្ទុះ​ឡើង​​នូវ​ជំងឺ​រាតត្បាត​ផ្លូវ​ដង្ហើ​​កូវិដ - ​​១៩ បាន​បង្ខំ​ឱ្យ​​វៀត​ណាម​​បង្អាក់​ខ្លឹមសារ​ជាប្រចាំ ​និង​ផ្តោត​​លើ​ការ​គ្រប់​គ្រង​​វិបត្តិ ​តាមរយៈ​សន្និសីទ​អនឡាយ​។ វៀតណាម​​ឆាប់​រហ័ស​រៀបចំ​​កិច្ចប្រជុំ ​នៃ​រដ្ឋមន្រ្តី​សុខាភិបាល​អាស៊ាន ​ដើម្បី​បញ្ឆេះ​វិធាន​ការ​​សហប្រតិបត្តិការ​កសាង ​ដើម្បី​ទប់​ស្កាត់​ជំងឺ​រាតត្បាត​មុននោះ​និង​ផ្តើម​​សហប្រតិបត្តិការ​​លើ​មូលដ្ឋានតំបន់។​ ក្នុង​ពេល​​វេលា​ខាង​មុខ​ សាស្រ្តាចារ្យ Thayer ​​ឱ្យ​ដឹងថា ​វៀតណាម​និង​​សមាជិក​អាស៊ាន​ដទៃ ត្រូវ​ត្រៀម​បម្រុង​ដំណាក់កាល​​បន្ទាប់ពី​ជំងឺ​កូវិដ​​សាប​រលាបទៅ...៕​


 

អត្ថបទ​និង​រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​
 


ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top