ដំណោះស្រាយទប់ស្កាត់ការបាក់ស្រុតឆ្នេរសមុទ្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដំណោះស្រាយទប់ស្កាត់ការបាក់ស្រុតឆ្នេរសមុទ្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍

អាស៊ី​អាគ្នេយ៍​​ជា​​តំ​បន់​​ដែលទទួលរង​ការ​បាក់​ស្រុត​​​ច្រើន​​បំ​ផុត​ ក្នុង​​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា​ ការ​​បាក់ស្រុត​​ឆ្នេរ​សមុទ្រ​កើត​ឡើង​ នៅ​​ខេត្ត​ចំនួន ៤ ដែល​​មានឆ្នេរសមុទ្រ។ ប្រហែល ​៣៥​%​ នៃ​ប្រវែង​​ឆ្នេរ​សមុទ្រស​រុបនៅ​​ឥណ្ឌូនេស៊ី ​មានការ​បាក់ស្រុត​ ដោយ​ល្បឿន​ជា​មធ្យម​ ខ្ពស់​ និង​ខ្ពស់​ខ្លាំង​​។ តួ​លេខ​នេះ​គឺ​ ២៩% នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ១០%នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ និង​ នៅប្រទេសថៃមាន១១.%​ នៃប្រវែងឆ្នេរ​សមុទ្រនៃ​ឈូង​សមុទ្រ​ថៃ​ ត្រូវ​បាក់​ស្រុត​យ៉ាង​ធ្ងន់​ធ្ងរ។

ប្រទេសឥណ្ឌូនេស៊ី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ "ទឹក​ដី​​រាប់ពាន់​កោះ​​" ​ដោយ​សារ​ប្រទេស​នេះ​មាន កោះ​ជាង​ ១៧​ ពាន់ ដែល​បង្កើតជា​ប្រជុំ​កោះ​។ កោះ​តូច​ៗ​ ​ភាគ​​ច្រើន​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ មាន​កម្ពស់​ត្រឹម​តែ​ជាង​ ១ ម៉ែត្រ​ពី​កម្ពស់ទឹកសមុទ្រ ហើយ​តំ​បន់​​ឆ្នេរ​សមុទ្រ​ជា​ច្រើន​ កំពុង​ត្រូវគំ​រាម​កំ​ហែង​ ដោយ​បម្រែបម្រួល​អាកាសធាតុ​។អ្នក​ជំ​នាញ​ព្យាករណ៍​ថា​ នៅ​ឆ្នាំ ២០៥០ កោះ​តូចៗ​រាប់​ពាន់កោះ និង​ផ្ទះរាប់​លានខ្នង ​នៅ​តាម​ឆ្នេរ​សមុទ្រ ​ក្នុងប្រទេស ឥណ្ឌូនេស៊ីនឹងត្រូវបំបាត់ទៅ​។ ដូច្នេះ​ហើយ​ យោង​តាម​កា​សែត​ Jakarta Post រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​ លោក​ Airlangga Hartarto បាន​និយាយ​ថា​ ប្រទេស​នេះ​នឹង​សាង​សង់​ប្រព័ន្ធ​ទំ​នប់​ទឹក​សមុទ្រ​ ហ៊ុំព័ទ្ធជុំ​វិញ​តំ​បន់​ភាគ​ខាង​ជើង​ទាំង​មូល​នៃ​កោះ​ Java ដែល​មាន​ឈ្មោះ​ថា​ "Great Garuda" ដោយចំណាយថវិកា​សរុប​ប្រមាណ​ ៦០ ពាន់​លាន​ USD
ផ្លូវផ្ទៃក្នុងឆ្នេរ​សមុទ្រនៃឆ្នេរ​សមុទ្រ ភូធួន (Phu Thuan) (ខេត្ត ធឿ ធៀនហ្វេ (Thua Thien Hue) រងការខូចខាតដោយសាររលកសមុទ្រ។ រូបថត៖ ទឿង វី - VNA

ទន្ទឹមនឹងនោះ​ ស្ថាប័ន​មាន​សមត្ថកិច្ចថៃ​​បាន​ទ​ទួល​​ស្គាល់​ថា​ ការ​បាក់​ស្រុត​ឆ្នេរ​សមុទ្រ​គឺ​ជា​មូល​ហេតុ​ផ្ទាល់​នៃ​ការ​បំ​ផ្លាញ​បរិស្ថាន​ក្នុង​ប្រទេស​។ តាម​ស្ថិតិ​បង្ហាញ​ថា​ ប្រវែងឆ្នេរសមុទ្រសរុប ៨៣០ គីឡូ​ម៉ែត្រ​ កំ​ពុង​ត្រូវបាក់​ស្រុតយ៉ាង​ធ្ងន់​ធ្ងរ​ ​​ប្រហែល​ ២៧% នៃ​ប្រវែង​ឆ្នេរ​សមុទ្រ​ស​រុប​របស់​ប្រទេស​នេះ។ ស្ថានភាពបាក់​ស្រុតឆ្នេរ​សមុទ្រ​ក្នុង​ប្រទេស​ថៃ​ បានគំ​រាម​កំ​ហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ធនធាន​ធម្មជាតិ​ រួម​មាន​តំបន់ព្រៃលិចទឹក​ប្រៃឆ្នេរ​សមុទ្រ​ ផ្កា​ថ្ម​...

ចាប់​ពីទស្សវត្សរ៍ ​​​១៩៨០ នៃសតវត្សមុន​ ព្រះមហាក្សត្រ​ Bhumibol និង​ព្រះមហាក្ស​ត្រិយានី​​​​ បាន​ជួយ​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ភូមិន្ទ​ នៅ​តំបន់ Cha-am ខេត្ត Phetchaburi ដោយ​អនុវត្ត​គម្រោង​ជា​ច្រើន​ ដូច​ជា​ សាង​សង់​អាងស្តុកទឹក ទំ​នប់​នៅ​លើ​ភ្នំ​ ដាំ​ដើម​ឈើ​... ក្រោយ​មក​ យុទ្ធនាការ​​មួយ​​សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃ​លិចទឹក​ប្រៃ​របស់​ប្រទេស​ថៃ​ ត្រូវ​​បាន​​អនុវត្ត ដើម្បី​អំ​ពាវ​នាវ​ដល់​ប្រជាជន​ទាំង​អស់​ នៅ​ទូ​ទាំង​ប្រទេសនេះ​ឱ្យ​ចូល​រួម​ដាំ​ព្រៃលិច​ទឹក​ប្រៃ។ ពួក​គេ​បាន​ដាំ​ដើម​កោង​កាង​ នៅ​តាម​បណ្តោយ​បង្គោល​ឫស្សី​ ដែល​រក្សារ​ដី​ ​ប្រឆាំងនឹង​រលកសមុទ្រវាយចូល​បណ្តាល​ការ​បាក់​ស្រុត។

កម្មករ​​ជួសជុលកន្លែងបែកបាក់នៃទំនប់ ក្នុង​ គម្រោងទំនប់ទឹកទប់ស្កាត់នឹងការបាក់ស្រុតឆ្នេរ យ៉ហាយ -  កឿវៀត (Gio Hai - Cua Viet) ខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ង្វៀនលីញ -VNA

ក្នុង​រយៈ​ពេល​ពីរ​ទស្សវត្សរ៍​កន្លង​មក​នេះ​ ប្រទេសវៀត​ណាម​បាន​កត់​ត្រា​អំពី កម្រិត​ និង​​ក្របខណ្ឌនៃការបាក់ស្រុត​ឆ្នេរសមុទ្រកាន់តែ​កើន​ឡើង​។ ឆ្នេរ​សមុទ្រ​តែង​ជា​តំបន់​ ដែល​នាំ​មក​នូវ​តម្លៃ​សេដ្ឋកិច្ច និង​ទេសភាព​ ក៏​ដូច​ជា​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​​ ក្នុង​ការ​ការ​ពារ​ឆ្នេរ​សមុទ្រ​ ដូច្នេះ​បណ្តាការ​ខូច​ខាតនៃ​​ការ​​បាក់​​ស្រុត​គឺធ្ងន់ធ្ងរណាស់ ហើយ​មាន​និន្នាការ​កើន​ឡើង​យ៉ាង​ខ្លាំង​ តាម​ពេល​វេលា​។ ដើម្បី​ទប់​ទល់​នឹង​ការ​បាក់ស្រុតឆ្នេរ និងការពារឆ្នេរសមុទ្រ តំបន់​មួយ​ចំនួន​ អនុវត្ត​ក្រុមដំណោះស្រាយ​មួយ​ក្នុង​ចំ​ណោម​ក្រុមដំណោះ​ស្រាយ​ទាំងពីរគឺ ក្រុម​មួយគឺដំណោះស្រាយ​សំណង់ និង​ក្រុមមួយទៀតគឺ​ដំណោះស្រាយឥត​សំណង់​។

នៅ​ភាគ​ខាង​ត្បូង​នៃប្រទេស​ហ្វីលីពីន ប្រជាជន​ក្នុងតំបន់ កំ​ពុង​ត្រូវ​បាន​បង្ខំ​ឱ្យ​បន្សាំខ្លួន​ទៅ​នឹង​ផល​ប៉ះ​ពាល់​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៃ​បម្រែបម្រួល​អាកាសធាតុ​។ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​មូលនិធិ​បន្សាំខ្លួនទៅ​នឹង​អាកាសធាតុ​របស់​កម្មវិធិអភិវឌ្ឍ នៃអង្គការ​សហប្រជាជាតិ  (AFCIA) សហគមន៍​កំ​ពុង​បោះ​ជំ​ហាន​យ៉ាង​សំខាន់​ ដើម្បី​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​និរន្តរភាព​។

ទំនប់ទល់រលក បានបង្កើត​តំបន់​ដាំព្រៃឈើការពារ កំណាត់ទំនប់ទឹកសមុទ្រចំណុះស្រុក ហនដឹត (Hon Dat) (ខេត្ត គៀនយ៉ាង (Kien Giang) ។ រូបថត៖ លេហ៊ុយហាយ – VNA

ការ​​លើក​​ឡើង​​ពី​​តម្លៃ​​ដើម​​ឫស្សី​ ​ក្នុង​​ការ​​ការ​ពារ​​ព្រៃ​​ ដោយ​​ការ​ទប់ស្កាត់​​សំណឹក និង​​ស្តារ​​ដី​​ដែល​​ខូច​​ខាត​។ លោក Perino(មេ​ដឹក​នាំ​កុល​សម្ព័ន្ធ​ Jemuel ប្រទេសហ្វីលីពីន​) បាន​និយាយ​ថា​ គម្រោង​នេះ​​បាន​ដាក់ចេញ​គោលដៅអំពីការដាំប្រព័ន្ធរុក្ខជាតិ​មាន​​ទំហំ ២០ ហិកតា នៅ​តាម​ដង​ទន្លេ​ Pulangi ។ លើស​ពី​នេះ​ ដើមឫស្សី​ក៏​បាន​សហគមន៍​ពេញ​និយម​ សម្រាប់ការ​ក​សាង​ផ្ទះ​ ដែល​ធន់​នឹង​ខ្យល់​ព្យុះ​ និង​ទឹក​ជំ​នន់​។

សំណឹក​ឆ្នេរ​សមុទ្រគឺ​ជា​បញ្ហា​ស្មុគ​ស្មាញ​ ដែល​ផ្លាស់​ប្តូរ​ទៅ​តាម​កាលអាកាស។ ផលវិបាក​នៃ​បាតុភូត​នេះចំពោះបរិស្ថាន​ ប្រព័ន្ធអេកូឡូស៊ី និង​សេដ្ឋកិច្ច​គឺ​មិន​អាច​ប៉ានស្មាន​ជា​មុន​បានឡើយ ដូច្នេះ​ហើយ​ ការដែល​បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវអនុវត្តបណ្តាដំណោះស្រាយ​ ដើម្បី​​ប្រឆាំង​នឹង​ការបាក់ស្រុតឆ្នេរសមុទ្រ និងការពារឆ្នេរសមុទ្រនោះ ​ពិតជាកិច្ចការចាំបាច់បំផុត៕

អត្ថ​បទ​៖ VNP រូបថត VNA ប្រែសម្រួលដោយង្វៀនយ៉ាង


Top