ដំណើរការ៣០ឆ្នាំ រួមដំណើរជាមួយអាស៊ាន

ដំណើរការ៣០ឆ្នាំ រួមដំណើរជាមួយអាស៊ាន

លោកអគ្គលេខាបក្ស តូឡឹម (To Lam) អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបលើកទី ៣០ ដែល​វៀតណាមចូលជាសមាជិកអាស៊ាន​។ រូបថត៖VNA

នៅក្នុងដំណើរការសមាហរណកម្ម​ក្នុងតំបន់ និងអន្តរជាតិកាន់តែស៊ីជម្រៅ  ដោយមានចំណុចចាប់ផ្តើមគឺអាស៊ាន វៀតណាមតែងតែខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម វិជ្ជមាន ទំនួលខុសត្រូវ ដើម្បីអាស៊ានមួយរឹងមាំ សាមគ្គី មានតួនាទី ឋានៈនៅក្នុងតំបន់ និងលើពិភពលោក​។ អត្ថប្រយោជន៍ពី​កិច្ចសហប្រតិបត្តិការអាស៊ាន ​ក៏បានរួមចំណែកយ៉ាងសំខាន់​ដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់វៀតណាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។

លោកអគ្គលេខាបក្ស តូឡឹម (To Lam) និងភរិយាលោកអគ្គលេខាបក្ស រួមជាមួយនឹងលោក អគ្គលេខាធិការអាស៊ាន Kao Kim Hourn និងភរិយាលោកអគ្គលេខាធិការអាស៊ាន អញ្ជើញបានកាត់នំខេក ដើម្បីអបអរសាទរខួប ៣០ឆ្នាំ ដែលវៀត​ណាមចូលជាសមាជិកអាស៊ាន ។ រូបថត៖ VNA

វៀតណាមបានក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥។ ជិត ៣០ ឆ្នាំនៃការរួមដំណើរជាមួយអាស៊ាន វៀតណាមពីប្រទេសមួយ ដែលឆ្លងកាត់សង្គ្រាម ត្រូវឯកោ ការហ៊ុមព័ទ្ធសេដ្ឋកិច្ច មកដល់បច្ចុប្បន្នបានបង្កើតទំនាក់ទំនងការទូតជាមួយ ១៩៤ប្រទេស ហើយជាសមាជិកនៃជាង៧០វេទិកា អង្គការក្នុងតំបន់ និងអន្តរជាតិ ។ 

ពិធីបង្ហូតទង់អាស៊ាន។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រី ផាម​ មិញជិញ (Pham Minh Chinh) ជាមួយមេដឹកនាំអាស៊ាន GCC និងចិន។ រូបថត៖ យឿង​យ៉ាង -VNA

ការសម្តែងដោយក្រុមតន្ត្រីយោធាម៉ាឡេស៊ីក្នុងពិធីបើកនៃកម្មវិធីផ្លាស់ប្តូរក្រុមតន្រ្តីយោធាអាស៊ានឆ្នាំ ២០២៤ ក្រោមប្រធានបទ "តន្ត្រីភ្ជាប់មិត្តភាព" ។ រូបថត៖ VNA

ក្នុងចំណោម ៣៤ ប្រទេស ដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺមានសមាជិកអាស៊ានទាំងអស់ និងដៃគូសំខាន់ៗសហព័ន្ធ។ បណ្តាញ FTA ដែលវៀតណាមបានអនុវត្តជាមួយដៃគូជាង ៦០ដៃគូ រួមចំណែកនាំវៀតណាមចូលក្នុងក្រុម៤០ប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក និង២០ប្រទេសមានខឿនសេដ្ឋកិច្ចឈានមុខគេក្នុងការទាក់ទាញ FDI និងទំហំពាណិជ្ជកម្ម។

លោកប្រធានាធិបតីទីម័រឡេស្តេ  Jose Ramos-Horta (អាវពណ៌ស្រាល) និងគណៈប្រតិភូ អញ្ជើញទៅទស្សនាគំរូតំបន់ឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) នៅ បាក់នីញ (Bac Ninh)។ រូបថត៖ VNA

បរិស្ថានសន្តិភាព និងស្ថិរភាពបានបង្កលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមផ្តោតលើការអភិវឌ្ឍប្រទេស និងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់ កើនពី ២៨៩USD ក្នុងឆ្នាំ ១៩៩៥ ដល់ ៤៧០០USD ក្នុងឆ្នាំ២០២៤; ទំហំសេដ្ឋកិច្ចបានកើនឡើងជាង ២០ដង ពី ២០,៨ ពាន់លាន USD ដល់ ៤៧៦ ពាន់លាន USD ។ 

ប្រតិភូដែល​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថតរូប។ រូបថត៖ VNA

កាវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងពី ១០ពាន់លាន USD ក្នុងឆ្នាំ១៩៩៥ ដល់ជិត ៤០ ពាន់ លានUSD ក្នុងឆ្នាំ២០២៤។ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអាស៊ាន បានកើនឡើង ១៨ដង ក្នុងអំឡុងឆ្នាំ១៩៩៥ -២០២៤។ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអាស៊ាន និងដៃគូធំៗ ហើយវៀតណាមបានក្លាយជាតំណភ្ជាប់ដ៏សំខាន់  ក្នុងបណ្តាញសេដ្ឋកិច្ចតំបន់ និងសកលលោក។ 

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំវៀតណាមចូលជាសមាជិកអាស៊ាន នៅឥណ្ឌូនេស៊ីក្នុងខែមិនា ឆ្នាំ ២០២៥ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam)  បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីពង្រីកសមិទ្ធផលដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព បញ្ជាក់ពីតួនាទី និងជាទីតាំអកណ្ដាល អាស៊ានមិនត្រឹមតែត្រូវការសាមគ្គីភាព ចិត្តមួយថ្លើមមួយ នៅទាំងត្រូវការមានគំនិតច្នៃប្រតិដ្ឋថ្មី ពង្រីកតម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន លើកកម្ពស់កិត្យានុភាព និងតួនាទីរបស់អាស៊ាន។


ប្រព័ន្ធកំពង់ផែ វូងអាង - សើន​យឿង (Vung Ang-Son Duong) អាចទទួលកប៉ាល់ដែលមានសមត្ថភាពផ្ទុកពី ៥០០០០ -៣០០.០០០ DWT។ បច្ចុប្បន្ន​ទំនិញ​ជាង ៣០% ដែល​ត្រូវ​បាន​នាំចេញ​ និង​នាំចូល​ពី​ប្រទេស​ឡាវ ​នៅ​កំពង់ផែ វ៉ូងតាវ (Vung Ang)។ រូបថត៖ VNA

សប្តាហ៍ទំនិញវៀតណាម​ ត្រូវបានរៀបចំឡើងនៅខេត្ត Udon Thani ប្រទេសថៃ ដោយក្រុមហ៊ុន Central Retail វៀតណាមគ្រុប ក្រុមហ៊ុន Central Group ថៃគ្រុប សហការជាមួយមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មទីក្រុងហូជីមិញ (ITPC)។ រូបថត៖ VNA

ក្នុងការសម្រេចចិត្តដ៏ធំរបស់អាស៊ាន​ វៀតណាមបានចូលរួម​ក្នុងការកសាង​ និង​ឈានមុខគេ​ ក្នុងការ​អនុវត្ត​យ៉ាងសកម្ម​នូវឯកសារសំខាន់ៗជាច្រើន​ ដូចជា​ សន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ធម្មនុញ្ញអាស៊ាន ផែនទីកសាងសហគមន៍អាស៊ាន ជាពិសេស​ វៀតណាម​ក៏បាន​ជំរុញយ៉ាងសកម្ម​ឱ្យអាស៊ាន​មានគោលជំហរ​រួមមួយ​លើបញ្ហាសមុទ្រខាងកើត អនុវត្តសេចក្តីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញ​ការចរចាជាមួយ​ចិន​ អំពីក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត នៅ ដោយសុពលភាព និងប្រសិទ្ធភាព។ 

អ្នកបម្រើលើយន្តហោះ អង្គុយក្បែរយន្តហោះដែលមាននិមិត្តសញ្ញា "ទេសចរណ៍ប្រទេសម៉ាឡេស៊ី ឆ្នាំ 2026" (Visit Malaysia Year 2026)។ រូបថត៖ Bernama/VNA

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈ្នះពាន ASEAN Cup ២០២៤។ រូបថត៖ VNA

ចាប់តាំងពី​ការចាប់ផ្តើមបើកទ្វារ និងធ្វើសមាហរណកម្ម វៀតណាមតែងតែកំណត់ថា អាស៊ានគឺជាយន្តការកិច្ចសហប្រតិបត្តិការពហុភាគី តភ្ជាប់​ជិតស្និទ្ធផ្ទាល់ និងមានសារៈសំខាន់​បំផុត​។ ជាមួយនឹងគោលការណ៍ និងមាគ៌ាការបរទេស​ក្នុងយុគសម័យថ្មី​ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព​ ដើម្បីរួមចំណែកដល់ដំណើរអភិវឌ្ឍថ្មីរបស់អាស៊ាន៕

អត្ថបទ៖ VNP រូបថត៖VNA ប្រែសម្រួលដោយង្វៀនយ៉ាង


Top