នៅក្នុងដំណើរការសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិកាន់តែស៊ីជម្រៅ ដោយមានចំណុចចាប់ផ្តើមគឺអាស៊ាន វៀតណាមតែងតែខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម វិជ្ជមាន...
លោកអគ្គលេខាបក្ស តូឡឹម (To Lam) អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន។ រូបថត៖VNA
នៅក្នុងដំណើរការសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិកាន់តែស៊ីជម្រៅ ដោយមានចំណុចចាប់ផ្តើមគឺអាស៊ាន វៀតណាមតែងតែខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម វិជ្ជមាន ទំនួលខុសត្រូវ ដើម្បីអាស៊ានមួយរឹងមាំ សាមគ្គី មានតួនាទី ឋានៈនៅក្នុងតំបន់ និងលើពិភពលោក។ អត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការអាស៊ាន ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់វៀតណាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។
លោកអគ្គលេខាបក្ស តូឡឹម (To Lam) និងភរិយាលោកអគ្គលេខាបក្ស រួមជាមួយនឹងលោក អគ្គលេខាធិការអាស៊ាន Kao Kim Hourn និងភរិយាលោកអគ្គលេខាធិការអាស៊ាន អញ្ជើញបានកាត់នំខេក ដើម្បីអបអរសាទរខួប ៣០ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអាស៊ាន ។ រូបថត៖ VNA
វៀតណាមបានក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥។ ជិត ៣០ ឆ្នាំនៃការរួមដំណើរជាមួយអាស៊ាន វៀតណាមពីប្រទេសមួយ ដែលឆ្លងកាត់សង្គ្រាម ត្រូវឯកោ ការហ៊ុមព័ទ្ធសេដ្ឋកិច្ច មកដល់បច្ចុប្បន្នបានបង្កើតទំនាក់ទំនងការទូតជាមួយ ១៩៤ប្រទេស ហើយជាសមាជិកនៃជាង៧០វេទិកា អង្គការក្នុងតំបន់ និងអន្តរជាតិ ។
ពិធីបង្ហូតទង់អាស៊ាន។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ជាមួយមេដឹកនាំអាស៊ាន GCC និងចិន។ រូបថត៖ យឿងយ៉ាង -VNA
ការសម្តែងដោយក្រុមតន្ត្រីយោធាម៉ាឡេស៊ីក្នុងពិធីបើកនៃកម្មវិធីផ្លាស់ប្តូរក្រុមតន្រ្តីយោធាអាស៊ានឆ្នាំ ២០២៤ ក្រោមប្រធានបទ "តន្ត្រីភ្ជាប់មិត្តភាព" ។ រូបថត៖ VNA
ក្នុងចំណោម ៣៤ ប្រទេស ដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺមានសមាជិកអាស៊ានទាំងអស់ និងដៃគូសំខាន់ៗសហព័ន្ធ។ បណ្តាញ FTA ដែលវៀតណាមបានអនុវត្តជាមួយដៃគូជាង ៦០ដៃគូ រួមចំណែកនាំវៀតណាមចូលក្នុងក្រុម៤០ប្រទេសមានខឿនសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក និង២០ប្រទេសមានខឿនសេដ្ឋកិច្ចឈានមុខគេក្នុងការទាក់ទាញ FDI និងទំហំពាណិជ្ជកម្ម។
លោកប្រធានាធិបតីទីម័រឡេស្តេ Jose Ramos-Horta (អាវពណ៌ស្រាល) និងគណៈប្រតិភូ អញ្ជើញទៅទស្សនាគំរូតំបន់ឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) នៅ បាក់នីញ (Bac Ninh)។ រូបថត៖ VNA
បរិស្ថានសន្តិភាព និងស្ថិរភាពបានបង្កលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមផ្តោតលើការអភិវឌ្ឍប្រទេស និងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់ កើនពី ២៨៩USD ក្នុងឆ្នាំ ១៩៩៥ ដល់ ៤៧០០USD ក្នុងឆ្នាំ២០២៤; ទំហំសេដ្ឋកិច្ចបានកើនឡើងជាង ២០ដង ពី ២០,៨ ពាន់លាន USD ដល់ ៤៧៦ ពាន់លាន USD ។
ប្រតិភូដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថតរូប។ រូបថត៖ VNA
កាវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងពី ១០ពាន់លាន USD ក្នុងឆ្នាំ១៩៩៥ ដល់ជិត ៤០ ពាន់ លានUSD ក្នុងឆ្នាំ២០២៤។ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអាស៊ាន បានកើនឡើង ១៨ដង ក្នុងអំឡុងឆ្នាំ១៩៩៥ -២០២៤។ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអាស៊ាន និងដៃគូធំៗ ហើយវៀតណាមបានក្លាយជាតំណភ្ជាប់ដ៏សំខាន់ ក្នុងបណ្តាញសេដ្ឋកិច្ចតំបន់ និងសកលលោក។ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំវៀតណាមចូលជាសមាជិកអាស៊ាន នៅឥណ្ឌូនេស៊ីក្នុងខែមិនា ឆ្នាំ ២០២៥ លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីពង្រីកសមិទ្ធផលដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព បញ្ជាក់ពីតួនាទី និងជាទីតាំអកណ្ដាល អាស៊ានមិនត្រឹមតែត្រូវការសាមគ្គីភាព ចិត្តមួយថ្លើមមួយ នៅទាំងត្រូវការមានគំនិតច្នៃប្រតិដ្ឋថ្មី ពង្រីកតម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន លើកកម្ពស់កិត្យានុភាព និងតួនាទីរបស់អាស៊ាន។
ប្រព័ន្ធកំពង់ផែ វូងអាង - សើនយឿង (Vung Ang-Son Duong) អាចទទួលកប៉ាល់ដែលមានសមត្ថភាពផ្ទុកពី ៥០០០០ -៣០០.០០០ DWT។ បច្ចុប្បន្នទំនិញជាង ៣០% ដែលត្រូវបាននាំចេញ និងនាំចូលពីប្រទេសឡាវ នៅកំពង់ផែ វ៉ូងតាវ (Vung Ang)។ រូបថត៖ VNA
សប្តាហ៍ទំនិញវៀតណាម ត្រូវបានរៀបចំឡើងនៅខេត្ត Udon Thani ប្រទេសថៃ ដោយក្រុមហ៊ុន Central Retail វៀតណាមគ្រុប ក្រុមហ៊ុន Central Group ថៃគ្រុប សហការជាមួយមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មទីក្រុងហូជីមិញ (ITPC)។ រូបថត៖ VNA
ក្នុងការសម្រេចចិត្តដ៏ធំរបស់អាស៊ាន វៀតណាមបានចូលរួមក្នុងការកសាង និងឈានមុខគេ ក្នុងការអនុវត្តយ៉ាងសកម្មនូវឯកសារសំខាន់ៗជាច្រើន ដូចជា សន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ធម្មនុញ្ញអាស៊ាន ផែនទីកសាងសហគមន៍អាស៊ាន… ជាពិសេស វៀតណាមក៏បានជំរុញយ៉ាងសកម្មឱ្យអាស៊ានមានគោលជំហររួមមួយលើបញ្ហាសមុទ្រខាងកើត អនុវត្តសេចក្តីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចាជាមួយចិន អំពីក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត នៅ ដោយសុពលភាព និងប្រសិទ្ធភាព។
អ្នកបម្រើលើយន្តហោះ អង្គុយក្បែរយន្តហោះដែលមាននិមិត្តសញ្ញា "ទេសចរណ៍ប្រទេសម៉ាឡេស៊ី ឆ្នាំ 2026" (Visit Malaysia Year 2026)។ រូបថត៖ Bernama/VNA
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឈ្នះពាន ASEAN Cup ២០២៤។ រូបថត៖ VNA
ចាប់តាំងពីការចាប់ផ្តើមបើកទ្វារ និងធ្វើសមាហរណកម្ម វៀតណាមតែងតែកំណត់ថា អាស៊ានគឺជាយន្តការកិច្ចសហប្រតិបត្តិការពហុភាគី តភ្ជាប់ជិតស្និទ្ធផ្ទាល់ និងមានសារៈសំខាន់បំផុត។ ជាមួយនឹងគោលការណ៍ និងមាគ៌ាការបរទេសក្នុងយុគសម័យថ្មី វៀតណាមនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកដល់ដំណើរអភិវឌ្ឍថ្មីរបស់អាស៊ាន៕
អត្ថបទ៖ VNP រូបថត៖VNA ប្រែសម្រួលដោយង្វៀនយ៉ាង