បញ្ជាក់ទីតាំង តួនាទីរបស់វៀតណាមក្នុងអាស៊ាន

បញ្ជាក់ទីតាំង តួនាទីរបស់វៀតណាមក្នុងអាស៊ាន

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក​នាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បាន​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូល​រួម​កិ​ច្ច​ប្រ​ជុំ​កំ​ពូ​ល​អា​ស៊ា​ន​លើ​កទី​ ៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី តបតាមការអញ្ជើញ របស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim។ ជាមួយនឹងស​ក​ម្ម​ភា​ពមានលទ្ធល​ជា​ច្រើ​ន ដំណើ​រ​ទ​ស្សន​កិច្ច​​បាន​បង្ហា​ញពី​សារ​ដ៏​រឹង​មាំ​មួ​យ​អំពី ​​វៀត​ណាមមានភាពម្ចាស់ការ ច្នៃប្រតិដ្ឋ និងទទួល​ខុសត្រូវ រួមជាមួយប្រទេសជាសមាជិក ដើម្បី​កសា​ង​ស​ហ​គ​ម​ន៍​អា​ស៊ា​ន​​សាមគ្គីភាព ស្ថិរភាព ខ្លួនទីពឹងខ្លួន​  និងអភិវឌ្ឍប្រ​ក​បដោ​យ​ចី​រ​ភា​ព​។

ជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំរបស់អាស៊ាន កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មានការចូ​ល​រួម​ពីប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានជិត ៣០ រូប និងដៃគូមួយ​ចំនួន ដូចជា ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ កាណាដា អង្គការ​សហប្រជាជាតិ សហភាពអឺរ៉ុប (EU) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)... ថ្នាក់ដឹកនាំទាំងឡាយ​បានពិភាក្សាអំពី បញ្ហាក្នុងតំបន់ និងសកលជាច្រើន ហើយបានអនុម័ត និងទទួលស្គាល់ឯកសារសហប្រតិបត្តិការ​ជិត ៧០ ច្បាប់ ឆ្ពោះទៅរកការធ្វើឱ្យចក្ខុវិស័យ​សហគមន៍​អាស៊ាន​​ឆ្នាំ​២០៤៥។ ពិសេសភាពគឺ អាស៊ានទទួលស្គាល់​ទីម័រខាងកើតជាសមាជិកទី ១១ ជា​​ផ្លូវការ​។ កម្ពុជានិងថៃ​បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម​ ស្តីពីកិច្ច​ព្រមព្រៀងសន្តិភាព បញ្ឈប់ជម្លោះព្រំដែន។​

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងពិធីប្រគល់ពិធីសារលើកទី២ ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)។ រូបថត៖ យឿង​យ៉ាង - VNA

លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh)អញ្ជើញចូលរួម​កិច្ចសន្ទនាជាន់ខ្ពស់​ នៃអង្គប្រជុំកំពូល​ធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ​២០២៥​។ រូបថត៖ យឿងយ៉ាង - VNA

ក្នុងឱកាសខួបលើកទី៣០ ឆ្នាំ​ ដែល​វៀតណាម​ចូលជា​សមាជិក​អាស៊ាន។ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានមានជិត ៥០​សកម្មភាពទ្វេភាគី និងពហុភាគី ជាមួយប្រមាណ ៣០​ កិច្ចប្រជុំ និង សកម្មភាពពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានចែករំលែក​ចក្ខុវិស័យ និងយុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់វៀតណាម ហើយបាន​លើកឡើងគំនិតផ្តួចផ្តើម​ជាច្រើនលើកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ដោយសង្កត់ធ្ងន់ "បរិយាប័ន្ន និងនិរន្តរភាព" គឺជា​ជម្រើស និងតម្រូវការយុទ្ធសាស្ត្ររបស់អាស៊ាន ដោយផ្អែក​លើ​ប្រភពកម្លាំងបីយ៉ាង៖ កម្លាំងនៃសាមគ្គីភាព និងឯកភាព; ភាពរស់រវើកស្វាហាប់ ស្វ័យភាព ខ្លួនទីពឹងខ្លួន ការតភ្ជាប់​ក្នុងប្លុក; របកគំហើញនៃច្នៃប្រតិដ្ឋ និងនវានុវត្តន៍។

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥។ រូបថត៖ រូបថត៖ យឿងយ៉ាង - VNA 

លោក​នាយករដ្ឋមន្ត្រី ផាម មិញជិញ​ញ​ (Pham Minh Chinh)  បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថា​ក្នុងរាល់កិច្ចប្រជុំកំពូល​អាស៊ានទាំងអស់ជាមួយដៃគូ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក លោកនាយករដ្ឋមន្ត្រី​បានលើកឡើង​ទិសដៅ​សហប្រតិបត្តិការ​ចំនួនបួន រួមមាន៖ ជំរុញ តំណភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; សហ​ប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្ម​ឌីជីថល នវានុវត្តន៍ និងសន្តិសុខថាមពល; ការពង្រឹងសន្តិសុខ​តាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន; ការបង្កើន​កិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព​ក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំ​អាស៊ាន-ចិន ក្នុងស្មារតីនៃសាមគ្គីភាព​គឺជា​កម្លាំង ​កិច្ចសហប្រតិបត្តិការនាំមកនូវផល​ប្រយោជន៍រួម ​ការសន្ទនា ការចែករំលែក ដើម្បីយល់គ្នាទៅវិញទៅមក លោក​​នាយករដ្ឋមន្ត្រី ផាម មិញជិ​ញ ​(Pham Minh Chinh)   បាន​លើកឡើង​ទិសដៅយុទ្ធសាស្ត្រចំនួនបី៖ ​បង្កើន​តំណភ្ជាប់ឆ្លាតវៃ បរិយាប័ន្ន​ និងនិរន្តរភាព; ​បង្កើន​នវានុវត្តន៍​ បង្កើតកម្លាំងចលករ​ថ្មី​​សម្រាប់របកគំហើញ​កំណើន​​ ពង្រឹង​ទំនុកចិត្ត​​យុទ្ធសាស្ត្រ រក្សាសន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ រួមទាំងការកសាង​សមុទ្រ​ខាងកើតក្លាយជាតំបន់សមុទ្រ​សន្តិភាព ស្ថិរភាព សហ​ប្រតិ​បត្តិការ និងអភិវឌ្ឍ។

កិច្ចប្រជុំកំពូលអាស៊ាន+៣ (រួមមានចិន ជប៉ុន និង កូរ៉េខាងត្បូង) លើកទី២៨ ។ រូបថត៖ យឿងយ៉ាង - VNA

ក្នុងកិច្ចប្រជុំ​ជាមួយប្រទេសជប៉ុន ឥណ្ឌា និងនូវែលសេឡង់ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ​(Pham Minh Chinh)   ​ បានសង្កត់ធ្ងន់លើវិស័យសហប្រតិបត្តិការសំខាន់ៗ ក្នុង​តំណភ្ជាប់សេដ្ឋកិច្ច ការអប់រំ សុខាភិបាល បរិស្ថាន អភិវឌ្ឍ​បៃតង និងតំណភ្ជាប់មនុស្ស។ គំនិតផ្តួចផ្តើម និងសុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី ត្រូវបានប្រទេសនានាវាយ​តំលៃ​​ខ្ពស់​ រួមចំណែកដល់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងប្លុក និងពង្រីកភាពជាដៃគូរបស់​អាស៊ាន​។ លោកនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Anwar Ibrahim បានបញ្ជាក់ថា វៀតណាមគឺជា​សមាជិក​សំខាន់មួយ ដែល​មានកំណើន​សេដ្ឋកិច្ចគួរ​ឱ្យ​ចាប់អារម្មណ៍ និងទំនាក់ទំនង​ទ្វេភាគី​​កាន់តែល្អប្រសើរ។

លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ប្រធានអាស៊ានឆ្នាំ ២០២៥។ រូបថត៖ យឿងយ៉ាង - VNA
លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ។ រូបថត៖ យឿងយ៉ាង - VNA

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ​(Pham Minh Chinh)   ​​ បានជួបជាមួយប្រធានគណៈប្រតិភូជិត៣០ រូប​​ក្នុងចំណោម​​ប្រធានគណៈប្រតិភូទាំងអស់  ​ដែល​ចូលរួម​កិច្ចប្រជុំ​ រួមទាំងថ្នាក់​ដឹកនាំនៃបណ្តា​​ប្រទេសអាស៊ាន បណ្តា​ប្រទេសដៃគូ និងបណ្តា​អង្គការអន្តរជាតិដូចជា៖ នាយក​រដ្ឋមន្ត្រីចិន ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីប្រេស៊ីល នាយក​រដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីនូវែលសេឡង់ នាយក​រដ្ឋមន្ត្រីកាណាដា ប្រធានក្រុមប្រឹក្សាអឺរ៉ុប អគ្គនាយក IMF...

លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong ។ រូបថត៖ យឿងយ៉ាង - VNA

លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Xanana Gusmao។ រូបថត៖ យឿងយ៉ាង - VNA

ជំនួប​ទាំងនេះផ្តោតលើការជំរុញកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់​តែ​ជាក់ស្តែង ផ្តោត​លើ​បញ្ហាជាក់លាក់។ ក្នុង​ជំនួប​ជាមួយ​លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក​នាយករ​ដ្ឋម​ន្ត្រី ផាម មិញជិញ ​(Pham Minh Chinh) ​បា​ន​ស្នើ​ឱ្យ​ទ​ទួ​ល​ស្គាល់​វៀ​ត​ណាមជាខឿនសេដ្ឋកិច្ចទីផ្សារ ដោយ​ដក​វៀ​ត​ណា​ម​ចេ​ញ​ពី​ប​ញ្ជី​នាំ​ចេញ​យុ​ទ្ធសាស្ត្រ D1, D3 និងចុះហត្ថលេខាលើ​កិច្ច​ព្រ​ម​ព្រៀ​ង​ពាណិជ្ជកម្មបដិការ​។

លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៣។ រូបថត៖ VNA ចុះផ្សាយ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអាស៊ាន-ចិន ដំឡើងកម្រិត៣.០ ។ រូបថត៖ យឿងយ៉ាង - VNA

 

ក្នុង​ជំនួប​​ជាមួយលោកនាយករដ្ឋមន្ត្រីចិន លោកនាយករដ្ឋមន្ត្រី​ផាម មិញជិញ ​(Pham Minh Chinh) បានស្នើឱ្យភា​គី​ទាំ​ងពីរ​ជំរុញ​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិកា​រ​​អ​ភិវ​ឌ្ឍ​ផ្លូ​វដែក។ ក្នុង​ជំនួប​ជាមួយសហភាពអឺរ៉ុប លោក​នាយករដ្ឋមន្ត្រី ផាម មិញជិញ ​​(Pham Minh Chinh) បានស្នើឱ្យពិចារណា​អំ​ពី​កា​រ​ដ​ក​ ​"​កាតលឿង" IUU សម្រាប់គ្រឿង​សមុទ្រវៀតណាមក្នុង​ពេល​ឆាប់ៗ ​ទាញ​យក​ផល​​ប្រយោជន៍​ពេញ​លេ​ញ​ដើម្បីឱ​កា​សដោយ​កិច្ច​ព្រ​មព្រៀ​ង​ពា​ណិ​ជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបនាំមក ព្រមទាំងជំរុញបណ្ដាប្រទេស​ស​ហភា​ព​អឺ​រ៉ុ​បដែលនៅមក​ផ្ត​ល់​ស​ច្ចា​ប័​ន​លើ​កិច្ច​ព្រមព្រៀង​​គាំរ​ពារកា​រ​វិ​និ​យោ​គវៀ​ត​ណាម-សហភា​ព​អឺរ៉ុ​ប​។ 

ក្នុង​ជំនួប​ជាមួ​​យលោក​​​ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ប្រធានា​ធិបតីឥណ្ឌូនេស៊ី និ​ងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លោក​នាយករដ្ឋមន្ត្រីផាម មិញជិ​ញ ​​(Pham Minh Chinh) បានលើ​ក​ឡើង​សំណើ​ជាក់លាក់ ​ដើម្បី​ភាគីទាំងពីរ​អនុវត្ត និង​សម្រេ​ចបាន​កិច្ច​ព្រមព្រៀង និងល​ទ្ធផ​លនៃ​ដំ​ណើ​រ​ទស្សន​កិច្ចថ្មីៗ​នេះរបស់លោក​អគ្គលេខាបក្ស​ តូ ឡឹម (To Lam) ទៅកាន់ប្រទេសទាំងពីរ។ ក្នុងជំនួប​ជាមួយ​លោកឧបនាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក​នាយករដ្ឋមន្ត្រី ផាម មិញ​ជីញ ​​(Pham Minh Chinh)​ បាន​ស្នើឱ្យ​ពន្លឿ​នការផ្លាស់ប្តូរ និងការចរចា និង​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សាងសង់​រោងចក្រថាមព​លនុយក្លេអ៊ែរនិញធួន (Ninh Thuan) ១ ក្នុងពេលឆាប់ៗនេះ...

ជាពិសេ​ស ក្នុងឱ​កាសនេះ វៀតណាម និង​សហរដ្ឋ​អា​មេ​រិក​បា​ន​ចេញ​សេ​ចក្តី​ថ្លែប្រកាសរួ​ម​ស្តីពី​ក្រ​ប​ខ័​ណ្ឌនៃ​កិ​ច្ចព្រ​ម​ព្រៀ​ងពា​ណិ​ជ្ជ​កម្ម​ប​ដិកា​រ​ ​យុត្តិធម៌ និងតុល្យភាព។ វៀតណាម និងសិង្ហបុរី
បា​នប្រ​កា​ស​ក​ម្មវិធីសកម្មភាព អនុ​វ​ត្តភា​ព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រ​ប់​ជ្រុង​ជ្រោ​យ​។

លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) និងប្រធានគណៈប្រតិភូអាស៊ាន និងលោក​ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ថតរូប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី២៦។ រូបថត៖ យឿងយ៉ាង - VNA

យោងតាមលោក ឡេ ហ័យ ទ្រុង (Le Hoai Trung) រដ្ឋមន្ត្រី​ក្រសួង​កា​រ​​ប​រទេ​ស​បានឲ្យ​​ដឹ​ង​​ថា​ ថ្នាក់ដឹកនាំនៃប្រទេស អង្គការ និង​ដៃគូនា​នា​ បា​នវា​យ​ត​ម្លៃខ្ព​ស់​ចំ​ពោះ​សមិទ្ធផល​អភិវឌ្ឍ​សេដ្ឋកិច្ច ​-​ សង្គមរបស់វៀតណាម និងតួនាទី​​​អន្ត​រ​ជាតិកាន់តែ​ខ្ពស់​របស់វៀតណាម ជាពិ​សេស​គោ​ល​នយោបា​យកា​រ​ប​រ​ទេ​សឯ​ក​រា​ជ្យ​ ស្វ័យភាព​ សន្តិភាព និងកិច្ចសហប្រតិបត្តិការ​។​ តា​ម​រ​យៈ​ជំនួប​​នានា​ ​​លោ​កនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) និងថ្នាក់ដឹកនាំនៃប្រទេស និង​អ​ង្គការនានា បានឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការថ្មីមួយ ដើម្បី​បំពេញតម្រូវ​ការអភិវឌ្ឍរបស់ភាគីនីមួយៗ។ ​គណៈ​ប្រ​តិភូ​វៀ​ត​ណាម​​បា​​ន​រួមចំណែកយ៉ាងសកម្ម និងមានប្រ​សិ​ទ្ធ​ភា​ពដ​ល់​ភា​ព ជោ​គ​​ជ័​យ​​រួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ជំរុញការក​សាង​ស​ហ​គ​ម​ន៍អាស៊ានសាមគ្គី ខ្លួនទីពឹងខ្លួន​ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍចីរភាពក្នុងតំបន់ និងលើពិភពលោក៕

អត្ថបទ និងរូបថត៖ VNA ប្រែសម្រួល​ដោយង្វៀនយ៉ាង


Top