ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញ របស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim។
ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញ របស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim។ ជាមួយនឹងសកម្មភាពមានលទ្ធលជាច្រើន ដំណើរទស្សនកិច្ចបានបង្ហាញពីសារដ៏រឹងមាំមួយអំពី វៀតណាមមានភាពម្ចាស់ការ ច្នៃប្រតិដ្ឋ និងទទួលខុសត្រូវ រួមជាមួយប្រទេសជាសមាជិក ដើម្បីកសាងសហគមន៍អាស៊ានសាមគ្គីភាព ស្ថិរភាព ខ្លួនទីពឹងខ្លួន និងអភិវឌ្ឍប្រកបដោយចីរភាព។
ជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំរបស់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានជិត ៣០ រូប និងដៃគូមួយចំនួន ដូចជា ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ កាណាដា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)... ថ្នាក់ដឹកនាំទាំងឡាយបានពិភាក្សាអំពី បញ្ហាក្នុងតំបន់ និងសកលជាច្រើន ហើយបានអនុម័ត និងទទួលស្គាល់ឯកសារសហប្រតិបត្តិការជិត ៧០ ច្បាប់ ឆ្ពោះទៅរកការធ្វើឱ្យចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ពិសេសភាពគឺ អាស៊ានទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី ១១ ជាផ្លូវការ។ កម្ពុជានិងថៃបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ជម្លោះព្រំដែន។
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងពិធីប្រគល់ពិធីសារលើកទី២ ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)។ រូបថត៖ យឿងយ៉ាង - VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh)អញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ នៃអង្គប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥។ រូបថត៖ យឿងយ៉ាង - VNA
ក្នុងឱកាសខួបលើកទី៣០ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអាស៊ាន។ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានមានជិត ៥០សកម្មភាពទ្វេភាគី និងពហុភាគី ជាមួយប្រមាណ ៣០ កិច្ចប្រជុំ និង សកម្មភាពពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានចែករំលែកចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់វៀតណាម ហើយបានលើកឡើងគំនិតផ្តួចផ្តើមជាច្រើនលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយសង្កត់ធ្ងន់ "បរិយាប័ន្ន និងនិរន្តរភាព" គឺជាជម្រើស និងតម្រូវការយុទ្ធសាស្ត្ររបស់អាស៊ាន ដោយផ្អែកលើប្រភពកម្លាំងបីយ៉ាង៖ កម្លាំងនៃសាមគ្គីភាព និងឯកភាព; ភាពរស់រវើកស្វាហាប់ ស្វ័យភាព ខ្លួនទីពឹងខ្លួន ការតភ្ជាប់ក្នុងប្លុក; របកគំហើញនៃច្នៃប្រតិដ្ឋ និងនវានុវត្តន៍។
កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥។ រូបថត៖ រូបថត៖ យឿងយ៉ាង - VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញញ (Pham Minh Chinh) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងរាល់កិច្ចប្រជុំកំពូលអាស៊ានទាំងអស់ជាមួយដៃគូ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិក លោកនាយករដ្ឋមន្ត្រីបានលើកឡើងទិសដៅសហប្រតិបត្តិការចំនួនបួន រួមមាន៖ ជំរុញ តំណភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; សហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសន្តិសុខថាមពល; ការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន; ការបង្កើនកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំអាស៊ាន-ចិន ក្នុងស្មារតីនៃសាមគ្គីភាពគឺជាកម្លាំង កិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍រួម ការសន្ទនា ការចែករំលែក ដើម្បីយល់គ្នាទៅវិញទៅមក លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានលើកឡើងទិសដៅយុទ្ធសាស្ត្រចំនួនបី៖ បង្កើនតំណភ្ជាប់ឆ្លាតវៃ បរិយាប័ន្ន និងនិរន្តរភាព; បង្កើននវានុវត្តន៍ បង្កើតកម្លាំងចលករថ្មីសម្រាប់របកគំហើញកំណើន ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមទាំងការកសាងសមុទ្រខាងកើតក្លាយជាតំបន់សមុទ្រសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។
កិច្ចប្រជុំកំពូលអាស៊ាន+៣ (រួមមានចិន ជប៉ុន និង កូរ៉េខាងត្បូង) លើកទី២៨ ។ រូបថត៖ យឿងយ៉ាង - VNA
ក្នុងកិច្ចប្រជុំជាមួយប្រទេសជប៉ុន ឥណ្ឌា និងនូវែលសេឡង់ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់លើវិស័យសហប្រតិបត្តិការសំខាន់ៗ ក្នុងតំណភ្ជាប់សេដ្ឋកិច្ច ការអប់រំ សុខាភិបាល បរិស្ថាន អភិវឌ្ឍបៃតង និងតំណភ្ជាប់មនុស្ស។ គំនិតផ្តួចផ្តើម និងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានប្រទេសនានាវាយតំលៃខ្ពស់ រួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងប្លុក និងពង្រីកភាពជាដៃគូរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបញ្ជាក់ថា វៀតណាមគឺជាសមាជិកសំខាន់មួយ ដែលមានកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ និងទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរ។
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ប្រធានអាស៊ានឆ្នាំ ២០២៥។ រូបថត៖ យឿងយ៉ាង - VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ។ រូបថត៖ យឿងយ៉ាង - VNA
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានជួបជាមួយប្រធានគណៈប្រតិភូជិត៣០ រូបក្នុងចំណោមប្រធានគណៈប្រតិភូទាំងអស់ ដែលចូលរួមកិច្ចប្រជុំ រួមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បណ្តាប្រទេសដៃគូ និងបណ្តាអង្គការអន្តរជាតិដូចជា៖ នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីប្រេស៊ីល នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីនូវែលសេឡង់ នាយករដ្ឋមន្ត្រីកាណាដា ប្រធានក្រុមប្រឹក្សាអឺរ៉ុប អគ្គនាយក IMF...
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong ។ រូបថត៖ យឿងយ៉ាង - VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Xanana Gusmao។ រូបថត៖ យឿងយ៉ាង - VNA
ជំនួបទាំងនេះផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែជាក់ស្តែង ផ្តោតលើបញ្ហាជាក់លាក់។ ក្នុងជំនួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានស្នើឱ្យទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ ដោយដកវៀតណាមចេញពីបញ្ជីនាំចេញយុទ្ធសាស្ត្រ D1, D3 និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) ជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៣។ រូបថត៖ VNA ចុះផ្សាយ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដំឡើងកម្រិត៣.០ ។ រូបថត៖ យឿងយ៉ាង - VNA
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីចិន លោកនាយករដ្ឋមន្ត្រីផាម មិញជិញ (Pham Minh Chinh) បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្លូវដែក។ ក្នុងជំនួបជាមួយសហភាពអឺរ៉ុប លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានស្នើឱ្យពិចារណាអំពីការដក "កាតលឿង" IUU សម្រាប់គ្រឿងសមុទ្រវៀតណាមក្នុងពេលឆាប់ៗ ទាញយកផលប្រយោជន៍ពេញលេញដើម្បីឱកាសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបនាំមក ព្រមទាំងជំរុញបណ្ដាប្រទេសសហភាពអឺរ៉ុបដែលនៅមកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប។
ក្នុងជំនួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតីឥណ្ឌូនេស៊ី និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លោកនាយករដ្ឋមន្ត្រីផាម មិញជិញ (Pham Minh Chinh) បានលើកឡើងសំណើជាក់លាក់ ដើម្បីភាគីទាំងពីរអនុវត្ត និងសម្រេចបានកិច្ចព្រមព្រៀង និងលទ្ធផលនៃដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ទៅកាន់ប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ (Pham Minh Chinh) បានស្នើឱ្យពន្លឿនការផ្លាស់ប្តូរ និងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនិញធួន (Ninh Thuan) ១ ក្នុងពេលឆាប់ៗនេះ...
ជាពិសេស ក្នុងឱកាសនេះ វៀតណាម និងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែប្រកាសរួមស្តីពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងតុល្យភាព។ វៀតណាម និងសិង្ហបុរី
បានប្រកាសកម្មវិធីសកម្មភាព អនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) និងប្រធានគណៈប្រតិភូអាស៊ាន និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ថតរូប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី២៦។ រូបថត៖ យឿងយ៉ាង - VNA
យោងតាមលោក ឡេ ហ័យ ទ្រុង (Le Hoai Trung) រដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេស អង្គការ និងដៃគូនានា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់វៀតណាម និងតួនាទីអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម ជាពិសេសគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ។ តាមរយៈជំនួបនានា លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ (Pham Minh Chinh) និងថ្នាក់ដឹកនាំនៃប្រទេស និងអង្គការនានា បានឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការថ្មីមួយ ដើម្បីបំពេញតម្រូវការអភិវឌ្ឍរបស់ភាគីនីមួយៗ។ គណៈប្រតិភូវៀតណាមបានរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពដល់ភាព ជោគជ័យរួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ជំរុញការកសាងសហគមន៍អាស៊ានសាមគ្គី ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍចីរភាពក្នុងតំបន់ និងលើពិភពលោក៕
អត្ថបទ និងរូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង