• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh

លោកឧបនាយករដ្ឋមន្រ្តីក៏ បានទៅអុជធូបទៀននៅកេរ្តិ៍ដំណែលមូលដ្ឋានរដ្ឋាភិបាលបដិវត្តន៍ បណ្ដោះ​អាសន្ន​សាធារណៈ​រដ្ឋភាគ​ខាងត្បូងវៀតណាម ក្នុងសម័យកាលតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិនៅឃុំ Tan Lap ផងដែរ។

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បាន​អញ្ជើញ​ទៅសួរសុខទុក្ខនិងប្រគល់អំណោយជូន សិស្សានុសិស្សក្រីក្ររៀនសូត្រ​ពូកែនិង​គ្រួសារ​គោលន​យោបាយ​មួយ​ចំនួ​ន​នៅឃុំព្រំដែន Tan Lap ស្រុក Tan Bien ខេត្ត Tay Ninh។ លោកឧបនាយករដ្ឋមន្រ្តីក៏ បានទៅ​អុជធូប​ទៀន​នៅកេ​រ្តិ៍ដំណែលមូលដ្ឋានរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអា សន្នសាធារណៈរដ្ឋភាគខាង​ត្បូងវៀត​ណាម​ក្នុង​សម័យ​កាល​តស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិនៅឃុំ ​Tan Lap ផងដែរ។

លោក Truong Hoa Binh បានប្រគល់កង់ចំនួន១០០គ្រឿងជូនក្មួយៗ សិស្សានុសិស្សក្រីក្ររៀនសូត្រពូកែ ប្រគល់​អំណោយ​ចំនួន១៥០ចំណែកជូន គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ព្រមទាំងប្រគល់អាហារូបករណ៍ជូន សិស្សានុសិស្ស​ ផ្ដល់ជំនួយឧបត្ថម្ភជូនដល់គ្រូបង្រៀននៅឃុំ Tan Lap ជួយ ឧបត្ថម្ភឃុំ Tan Lap បំពាក់អូប៉ាល័រ និង​ជួស​ជុល​កែលម្អកេរ្តិ៍ដំណែលមូលដ្ឋានរដ្ឋា​ភិបាលបដិ​វត្តន៍ ក្នុងតម្លៃសរុបជាង១ពាន់លានដុង​ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top