• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមវិស្វកម្មកងទ័ពវៀតណាម សម្ពោធបន្ទាយឆ្លាតវៃនៅ Abyei

ក្រុមកងវិស្វកម្មកងទ័ពវៀត ណាមទើបតែបានប្រារព្ធពិធីសម្ពោធបន្ទាយឆ្លាតវៃនៅមូលដ្ឋាន Highway ចំណុះបេសកកម្មសន្តិសុខបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA)។
ពិធីកាត់ខ្សែបូ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ Smart Barracks នៅមូលដ្ឋាន Highway (រូបថត៖ qdnd.vn)

ថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Nguyen Viet Hung មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពវៀតណាម នៅបេសកកម្ម UNISFA បានចាត់ទុកថា នេះជាគម្រោងដំបូងដែលក្រុមវិស្វកម្មវៀតណាមបានអនុវត្ត ដោយបង្ហាញពីសមត្ថភាពនិងការទទួលខុសត្រូវរបស់វៀតណាម នៅពេលបានបេសកកម្មប្រគល់ភារកិច្ចកសាងបន្ទាយឆ្លាតវៃ។ ជោគជ័យដំបូងនៃគម្រោងនៅផ្លូវហាយវេ ជាពិសេសគម្រោងបន្ទាយឆ្លាតវៃផ្សេងទៀតក្នុងក្របខ័ណ្ឌបេសកកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈអំណោយផលសម្រាប់កម្មាភិបាល និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្នុងការរួមចំណែកអនុវត្តបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមដោយស្ថិរភាព និងអភិវឌ្ឍន៍នៅតំបន់ Abyei។

ក្នុងពិធីនេះ លោក Benjamin Olufemi Sawyerr ប្រធានស្តីទីនៃបេសកកម្ម និងជាមេបញ្ជាការបេសកកម្ម បានសង្កត់ធ្ងន់ថា ការប្រែក្លាយ Highway ពីកន្លែងដ៏អាប់អួរបំផុត ទៅជាមូលដ្ឋានទំនើប និងស្រស់ស្អាតបំផុតរបស់បេសកកម្ម គឺជាលទ្ធផលដ៏គួរជាទីមោទនៈរបស់ក្រុមវិស្វកម្មវៀតណាម។

សូមគូសបញ្ជាក់ថា គម្រោងបន្ទាយឆ្លាតវៃនៅ Highway បានចាប់ផ្តើម សាងសង់នៅថ្ងៃទី ២៨ ខែមីនាឆ្នាំមុន។ ទន្ទឹមនឹងនោះ ក្រុមការងារវិស្វកម្មវៀតណាមបាននឹងកំពុងចាប់ផ្តើមសាងសង់បន្ទាយឆ្លាតវៃ សម្រាប់អង្គភាពដែលឈរជើងនៅតំបន់ Abyei៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

នាព្រឹកថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនជំទង់ និងកុមារនៅមជ្ឈ មណ្ឌលថែទាំកុមារពិការទីក្រុងហាណូយ ក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី ១ មិថុនា និងខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ (ខែមិថុនា ជារៀងរាល់ឆ្នាំ)។

Top