• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្មារតី​អង់អាចក្លាហានរបស់ប្រជាជនវៀតណាមបំផុសគំនិតដល់ប្រជាជន​ស្រឡាញ់​សន្តិភាព​ពិភពលោក

លោក Nguyen Ngoc Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកក្នុងការអនុវត្តកម្មវិធីជាក់ស្តែងដើម្បីជំរុញសន្តិភាព និងសាមគ្គីភាពអន្តរជាតិ។
អនុប្រធាន VUFO លោក Nguyen Ngoc Hung បានទទួលជួបប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក Pallab Sengupta។ រូបថត៖ qdnd.vn

នារសៀលថ្ងៃទី៨ ឧសភា អនុប្រធានសហភាពបណ្ដាអង្គការមិត្តភាពវៀតណាម (VUFO) លោក Nguyen Ngoc Hung បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Pallab Sengupta ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក អគ្គលេខាធិការ អង្គការសាមគ្គីភាពឥណ្ឌាទាំងមូល (AIPSO) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Ngoc Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកក្នុងការអនុវត្តកម្មវិធីជាក់ស្តែង
ដើម្បីជំរុញសន្តិភាព និងសាមគ្គីភាពអន្តរជាតិ។ លោកបានស្នើឲ្យលោកប្រធាន Pallab Sengupta និងសមាជិកក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងបន្តគាំទ្រ VUFO ក្នុងសកម្មភាពជំរុញសន្តិភាព មិត្តភាព។

ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Pallab Sengupta បានអះអាងថា ស្មារតីអង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងការតស៊ូយុត្តិធម៌ដណ្ដើមឯករាជ្យជាតិ បានបំផុសគំនិតដល់ប្រជាជនស្រឡាញ់សន្តិភាពនៅលើពិភពលោក ក្នុងនោះមានឥណ្ឌាផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីសកម្មភាពសហប្រតិបត្តិការជាក់លាក់មួយចំនួននាពេលខាងមុខរវាង VUFO និងក្រុមប្រឹក្សាសន្តិភាពពិភពលោកជាពិសេសគឺនាប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលវៀតណាមរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

នាព្រឹកថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនជំទង់ និងកុមារនៅមជ្ឈ មណ្ឌលថែទាំកុមារពិការទីក្រុងហាណូយ ក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី ១ មិថុនា និងខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ (ខែមិថុនា ជារៀងរាល់ឆ្នាំ)។

Top