• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

អាស៊ានអះអាងតួនាទីកណ្តាល នាឆ្នាំ២០២០ដែលពោរពេញទៅដោយភាពប្រែប្រួល

នាឆ្នាំ២០២០ វៀតណាមបានទទួលបន្ទុកប្រកបដោយជោគជ័យនូវគ្រប់វិស័យ លើតួនាទីជាប្រធានអាស៊ាន។ នេះជាកំពូលនៃភាពជោគជ័យមួយ ក្នុងផ្លូវការទូតពហុភាគីរបស់បក្ស បំពេញបន្ថែមជំនោរថ្មីសម្រាប់ប្រទេសវៀតណាម ឱ្យមានទំនុកចិត្ត ម្ចាស់ការ បន្តដំណើរឈានចូលបរិយាបន្នអន្តរជាតិស៊ីជម្រៅ និងប្រសិទ្ធភាព។

នាឱកាសនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈប្រតិភូជាន់ខ្ពស់វៀតណាមប្រចាំនៅអាស៊ាន (ASEAN SOM) ង្វៀន ក្វឹកយុង (Nguyen Quoc Dung) មានអត្ថបទវាយតម្លៃ បូកសរុប និងងាកមើលសមិទ្ធផលឡើងវិញ។

កាសែតរូបភាពវៀតណាមគោរពជូនអត្ថបទសង្ខេប៖



អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈប្រតិភូជាន់ខ្ពស់វៀតណាមប្រចាំនៅអាស៊ាន ង្វៀន ក្វឹកយុង (Nguyen Quoc Dung)។ រូបថត ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ឆ្នាំ២០២០ បានបញ្ចប់ជាមួយនឹងភាពប្រែប្រួលស្មុគស្មាញ ពហុទិស ដែលមិនធ្លាប់មាន ក្នុងបរិបទនយោបាយ - សេដ្ឋកិច្ចពិភពលោកនិងតំបន់។ ដូចលោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលវៀតណាម ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ធ្លាប់មានប្រសាសន៍ថា៖ “នាវាអាស៊ាន២០២០” បានឆ្លងកាត់ “តំបន់ប្រែប្រួលមិនលំនឹងនៃជំងឺកូវិដ - ១៩ ត្រូវរអាក់រអួរដោយស្ថានភាពពាណិជ្ជកម្ម សេដ្ឋកិច្ចថយចុះ ការប្រកួតប្រជែងយុទ្ធសាស្រ្តអន្តរជាតិ ប្រព្រឹត្តទៅដោយតឹងលំបាកក្នុងតំបន់”។

មិនបង្អាក់ដំណើរចំពោះការលំបាក “នាវាអាស៊ាន២០២០” ក្រោមការដឹកនាំនៃ “មេនាវិក” វៀតណាមនិងការរួមកម្លាំងនៃប្រទេសនានាជាសមាជិក ដៃគូ មិត្តភក្តិតំបន់ និងអន្តរជាតិមានសមត្ថភាពរឹងមាំឆ្លងកាត់ នូវរាល់ឧបសគ្គ អះអាងមាំនូវតួនាទីកណ្តាលប្រចាំតំបន់ ក៏ដូចជាលើកកម្ពស់កិត្យានុភាពនិងទំនុកចិត្តនៅលើឆាកអន្តរជាតិ។

សមិទ្ធផលផ្តើមពីដំណើរការស្ថាបនាយូរអង្វែងនិងចីរភាព។

និយមន័យ “តួនាទីកណ្តាលនៃអាស៊ាន” (ASEAN Centrality) ចាប់ផ្តើមបានប្រទេសនានាជាសមាជិក រំលឹកជាញឹកញប់នៅបណ្តាឆ្នាំ២០០៥ ២០០៦ ពេលសហសម្ពន្ធប្រឈមនឹងកម្លាំងសម្ពាធអន្តរសកម្ម ទាក់ទាញកាន់តែកើនឡើង មកពីដៃគូខាងក្រៅ។

ក្នុងបរិបទនោះ “តូនាទីកណ្តាល” បានយល់ថា អាស៊ានតែងតែសហការជាមួយទស្សនាទាន និងសកម្មភាពទំនាក់ទំនង ជាមួយនឹងបណ្តាដៃគូ រក្សារឹងមាំតួនាទី “កម្លាំងចលករសំខាន់” ក្នុងការសហប្រតិបត្តិការ ក៏ដូចជានៅ”ទីតាំងកណ្តាល” ក្នុងការខិតខំកំណត់រូបសណ្ឋាននៃរចនាសម្ពន្ធសហប្រតិបត្តិការនៅតំបន់ ពឹងផ្អែកលើក្របខណ្ឌ វេទិការ ដែលរៀបចំផ្តើមឡើងនិងដឹកនាំដោយអាស៊ាន។ ជាមួយនឹងការចាប់កំណើតនៃរដ្ឋធម្មនុញ្ញអាស៊ាន “តួនាទីកណ្តាល” បាននីតិវិធីកម្ម ក្លាយជាគោលដៅផង ក្លាយជាគោលការណ៍កំណត់ទិសដៅសម្រាប់សកម្មភាពរបស់អាស៊ានផង។


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រធានអាស៊ាន២០២០ នៅពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមបែបអនឡាយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅហាណូយ។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរូបភាពអនឡាយ ជាកិច្ចប្រជុំកំពូលដំបូងនាឆ្នាំជាប្រធានអាស៊ាន២០២០ របស់វៀតណាម។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

មិនបញ្ឈប់នៅកិច្ចសហប្រតិបត្តិការដៃគូ អាស៊ាននៅធ្វើដំណើរនាំមុខផ្តើមស្ថាបនាវេទិកា យន្តការសំខាន់ៗ ក្នុងនោះមានវេទិកាតំបន់អាស៊ាន  (ARF) ដំណើរការអាស៊ានបូក៣ និងកំពូលអាស៊ីបូព៌ា (EAS) តាមរយៈនោះផ្សារភ្ជាប់នឹងដៃគូពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅជាង ព្រមទាំងធ្វើដំណើរចូលដល់ការចរចា និងសហប្រតិបត្តិការនៅតំបន់។

ផ្តើមពីសេចក្តីសំណើរបស់អាស៊ាន កម្មវិធីសហប្រតិបត្តិការជាច្រើន បានពង្រាយដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផែនការសហប្រតិបត្តិការជាដើម ដៃគូខាងក្រៅរាប់សិប បានស្មគ្រចិត្តចូលរួម និងសន្យាគោរពគោលការណ៍ បទបញ្ញាត្តិ ដែលបានថ្លែងនៅអនុសញ្ញាស្និទ្ធស្នាល និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលធ្លាប់បានចាត់ទុក ជាកម្រងប្រតិបត្តិការ” របស់អាស៊ាន កែសម្រួលប្រតិបត្តិការនៃប្រទេសនានានៅតំបន់។

 

អាស៊ានបានបង្កើតទំនាក់ទំនងដៃគូចរចា ជាមួយនឹងប្រទេសចំនួន៩ និងអង្គការអន្តរជាតិមួយ (អង្គការសហប្រជាជាតិ) និងអង្គការតំបន់សំខាន់មួយ (សហព័ន្ធអ៊ឺរ៉ុប) ក្នុងនោះមានប្រទេសធំៗ ជាមជ្ឈមណ្ឌលអំណាចនយោបាយ - សេដ្ឋកិច្ចនៃពិភពលោក។

ផ្តើមពីសមិទ្ធផលនិងបទពិសោធន៍ដែលទទួលបាននាឆ្នាំ២០១៥ អាស៊ានបានលម្អិតតួនាទីកណ្តាលទៅ​ជា​៥​ផ្នែក​ រូមមាន៖ តួនាទីកណ្តាលផ្ទៃក្នុងអាស៊ាន​មួយឯករាជ ស្វ័យភាព។ តួនាទី​កណ្តាលចំពោះមុខបញ្ហាក្តៅនៅតំបន់។ តួនាទីកណ្តាលក្នុងការទំនាក់ទំនងជាមួយនឹងប្រទេសធំៗ និងដៃគូចរចាផ្សេងៗ។ តួនាទីកណ្តាលក្នុងរចនាសម្ពន្ធតំបន់ និងតួនាទីកណ្តាលក្នុងការចូលរួម ដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈសកលលោក។

អះអាងតួនាទីកណ្តាលចំពោះបញ្ហាប្រឈម

“ភ្លើងសាកមាស ឧបសគ្គសាកកម្លាំង” នាឆ្នាំ២០២០ ចំពោះមុខបញ្ហាប្រឈមដែលមិនធា្លប់មាន តួនាទីកណ្តាលរបស់អាស៊ាន បន្តបង្ហាញនិងអះអាងនៅលើគ្រប់ជ្រុងជ្រោយ។ បឋម ប្រធានបទនៃឆ្នាំជាប្រធានអាស៊ាន២០២០៖ “អាស៊ានផ្សារភ្ជាប់និងម្ជាស់ការបន្សាំ” បង្ហាញពីភាពសម្រប់គ្រប់ផ្នែកនៃតួនាទីកណ្តាល។
ឆ្លងកាត់ឧសគ្គដោយសារជំងឺកូវិដ - ១៩ បង្កឡើង អាស៊ានបន្តរក្សាមាំដំណើរកសាងសហគមន៍ ជំរុញពង្រាយប្រសិទ្ធភាពផែនការ កម្មវិធីតថូបនីយកម្មគោលដៅ ដែលបានថ្លែងនៅក្នុងចក្ខុវិស័យសហគមន៍អាស៊ាន២០២៥។


នៅចំពោះមុខការបង្អាក់កិច្ចប្រជុំ សន្និសីទ ដោយសារអាកាសយានយន្តមិនដំណើរការ ក្រោមអធិបតីភាពរបស់វៀតណាម អាស៊ានបានរស់រវើកនិងទាន់ពេលកែសម្រួលវិធីសកម្មភាព បង្វែកិច្ចប្រជុំ សន្និសីទរាប់សិបទៅរូបភាពអនឡាយ។ ក្នុងឆ្នាំ២០២០ មានកិច្ចប្រជុំ សន្និសីទ ជាង៥៥០ បានរៀបចំតាមរូបភាពនេះ។ ប្រការនោះមិនត្រឹមតែជួយរក្សាលំនឹងការចរចានិងសហប្រតិបត្តិការនៅតំបន់ នៅទាំងបង្កើតជាមូលដ្ឋានដើម្បីកំណត់រូបសណ្ឋានវិធានសកម្មភាពថ្មី ជួយលើកកម្ពស់សមត្ថភាពរស់រវើកនិងបន្សាំរបស់អាស៊ាន។
 


 លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជាប្រធានអាស៊ាន២០២០ ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ តាមរូបភាពអនឡាយ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅហាណូយ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅហាណូយ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជាប្រធានអាស៊ាន២០២០ អធិបតីភាពកិច្ចប្រជុំអនឡាយកំពូលពិសេសអាស៊ាន ស្តីពីការទប់ស្កាត់ជំងឺកូវិដ - ១៩។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចប្រជុំអនឡាយនៃរដ្ឋមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) ស្តាប់របាយការណ៍អំពីការទប់ស្កាត់របស់អាស៊ានចំពោះជំងឺកូវិដ - ១៩ និងខ្លឹមសារស្តីពីសហប្រតិបត្តិការការពារជាតិអាស៊ាន ក្នុងការទប់ស្កាត់ជំងឺកូវិដ -១៩។ ចែករំលែកទស្សនាទាន អំពីបរិស្ថានសន្តិសុខតំបន់និងអន្តរជាតិ ក្នុងបរិបទជំងឺកូវិដ - ១៩ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅហាណូយ។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ទទួលសេចក្តីអញ្ជើញពីរដ្ឋមន្រ្តីក្រសួងការបរទេសប្រ៊ុយណេ Dato Erywan Pehin Yusof នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) រួមនឹងគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំចង្អៀតនៃក្រសួងការបរទេសអាស៊ាន (AMM Retreat) តាមរូបភាពអនឡាយ។ នេះជាសកម្មភាពដំបូង តាមទម្លាប់អាស៊ានដើម្បីពិភាក្សាកំណត់ទិស អាទិភាពមួយឆ្នាំរបស់អាស៊ាន និងពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ ដែលកំពុងមានការយកចិត្តទុកដាក់រួម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ

 

ថ្ងៃទី២៨ ខែមករា គណៈកម្មាធិការនិយតភាពតភ្ជាប់អាស៊ាន បានរៀបចំកិច្ចប្រជុំដំបូងនៅឆ្នាំ២០២១ (ACCC 1/2021) តាមរូបភាពអនឡាយ សម្រេចនិងអនុម័តរបាយការណ៍ទិតៀនពាក់កណ្តាលឆ្នាំ អនុវត្តផែនការបូកសរុបនិងតភ្ជាប់អាស៊ាន២០២៥ (MPAC 2025)។ ក្នុងរូបថត៖ គណៈកម្មាធិការនិយតភាពតភ្ជាប់អាស៊ាន នាសម័យប្រជុំដំបូង២០២១ (ACCC 1/2021) តាមរូបភាពអនឡាយ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ

 

ក្រសួងការបរទេសរៀបចំពិធីពិភាក្សាអន្តរជាតិ បូកសរុបឆ្នាំជាប្រធានអាស៊ាន២០២០ ជាមួយនឹងប្រធានបទ “សហគមន៍អាស៊ានផ្សារភ្ជាប់និងម្ចាស់ការបន្សាំ៖ រិះគិតនៅ២០២០ ដើម្បីសកម្មភាពរួមមានភាពខ្លាំងក្លាជាង” តាមរូបភាពអនឡាយ ជាមួយការចូលរួមនៃថ្នាក់ដឹកនាំក្រសួងការបរទេស និងគណៈប្រតិភូនៃប្រទេសនានាជាសមាជិកអាស៊ាន នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅហាណូយ។ ក្នុងរូបថត៖ អតីតលោកឧបនាយករដ្ឋមន្រ្តី វូ ខ្វាន (Vu Khoan) លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស ង្វៀន ក្វឹកយុង (Nguyen Quoc Dung) និងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចពិភាក្សា។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ

 

ក្នុងសេចក្តីប្រកាសនេះ រដ្ឋមន្រ្តីទាំងអស់បានអះអាងសន្យារួម ក្នុងការរក្សាសន្តិភាព សន្តិសុខ អព្យាក្រិត និងស្ថេរភាព លើកកម្ពស់ច្បាប់អន្តរជាតិ រួមចំណែកពង្រឹងនិងពង្រីកទំនុកចិត្ត និងជឿទុកចិត្តគ្នាទៅវិញទៅមក ឆ្ពោះទៅកាន់ការស្ថាបនារចនាសម្ពន្ធតំបន់បើកមួយ តម្លាភាព រួមបញ្ចូល និងផ្អែកលើច្បាប់ តាមរយៈនោះពង្រឹងតួនាទីកណ្តាលរបស់អាស៊ាន។

ជាមួយនឹងបញ្ហាស្មុគស្មាញដូចជាសមុទ្រខាងកើត អាស៊ានតែងសហប្រតិបត្តិការរឹងមាំ រក្សាសម្រុះសម្រួល និងសំឡេងរួម។ ពិសេស នៅឆ្នាំ២០២០ តួនាទីនៃច្បាប់អន្តរជាតិ បានប្រទេសនានាសង្កត់ធ្ងន់យ៉ាងខ្លាំង បំផុតគឺតួនាទីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ជាក្របខណ្ឌគតិយុត្តកែសម្រួលរាល់សកម្មភាព នៅលើតំបន់សមុទ្រនិងមហាសមុទ្រ។

ក្រៅពីនោះ នៅឆ្នាំ២០២០ អាស៊ានបានឯកភាពបទបញ្ញាត្តិដៃគូអភិឌ្ឍន៍សម្រាប់ប្រទេសអ៊ីតាលីនិងបារាំង បើកចេញកាលានុវត្តនភាពជំរុញថែមទៀតសហប្រតិបត្តិការជាមួយនឹងដៃគូទាំងនេះ នៅពេលវេលាខាងមុខ។ ចំពោះមុខដៃគូមួយចំនួនស្វែងរកវិធីទាក់ទាញអាស៊ានទៅតាមគំនិត យុទ្ធសាស្រ្តតំបន់ដោយឡែករៀងខ្លួន អាស៊ានអត់ធ្មត់លើកកម្ពស់គោលដៅ គោលការណ៍ និងអាទិភាព ដែលបានថ្លែងនៅក្នុងឯកសារទស្សនាទាន អំពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វីក ទន្ទឹមនោះចលនាដៃគូគាំទ្រឡើងវិញ ជំនួយអាស៊ានពង្រាយកំណត់ទិសដៅ អាទិភាព ដែលបានថ្លែងនៅក្នុងឯកសារ ដើម្បីផលប្រយោជន៍រួមនៃសន្តិភាព ស្ថេរភាព និងអភឌ្ឍន៍ជាដើម។

នៅកម្រិតសកលលោក អាស៊ានបានខិតខំចូលរួម រួមចំណែកចូលការដោះស្រាយនូវបញ្ហាប្រឈម និងបញ្ហារួម។ សេចក្តីសំណើជាច្រើន ស្តីពីការជំរុញអភិឌ្ឍន៍ចីរភាព ប្រឆាំងបម្រែបម្រួលអាកាសធាតុ សមភាពយ៉ែនឌើ និងបង្កើនសិទ្ធិសម្រាប់ស្ត្រីភេទ ដែលបានអនុម័ត និងដាក់ឱ្យពង្រាយ។

 

វៀតណាមពិតប្រាកដនឹងក្លាយជាទីពឹងដ៏រឹងមាំ ទំនុកចិត្តមួយ ពិសេសក្នុងកាលៈទេសៈអាស៊ានត្រូវប្រឈមនឹងបញ្ហាលំបាក បញ្ហាប្រឈមដ៏ច្រើន។
(លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលវៀតណាម ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថា នៅសម័យប្រជុំបូកសរុប នៃគណៈកម្មាធិការជាតិអាស៊ាន២០២០ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

សហប្រតិបត្តិការអាស៊ានជាមួយនឹង អង្គការសហប្រជាជាតិនិងភ្នាក់ងារសមត្ថភាព បន្តបានបង្កើនឡើង។ ក្រៅពីនោះ ការសម្រេចកិច្ចចរចា និងចុះហត្ថាលេខា លើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់វិស័យនៃតំបន់ (RCEP) មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រទេសនានាដែលចូលរួម នៅទាំងជាការរួមចំណែកមួយដ៏សំខាន់របស់អាស៊ាន ជួយពង្រឹងទំនុកចិត្ត និងបង្កើតថែមនូវកម្លាំងចលករ សម្រាប់ពហុភាគីនិយមនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ក្នុងតួនាទីជាប្រធានអាស៊ាន រួមជាមួយអាស៊ានឆ្លងកាត់ឆ្នាំ២០២០ ជាមួយនឹងឧបសគ្គ បញ្ហាប្រឈមដែលមិនធ្លាប់មាន ប្រទេសវៀតណាមកាន់តែអះអាងនូវកិត្យានុភាព ជាសមាជិក ”ស្នូល” មួយក្នុងចំណោមសមាជិកទាំងអស់ “ដឹកនាំ” សកម្មកសាង និងកំណត់រូបភាពច្បាប់ប្រតិបត្តិការ នៅក្នុងអាស៊ាននិងតំបន់។

លទ្ធផលទាំងអស់នេះ នឹងបង្កជាបុព្វហេតុសំខាន់ ដើម្បីប្រទេសវៀតណាមរួមនឹងប្រទេសនានា ជាសមាជិកអាស៊ាន បន្តចែវអុំ “នាវាអាស៊ាន” ឆ្លងកាត់រាល់ឧបសគ្គ ផ្សារភ្ជាប់ថែមហើយមានសមត្ថភាពបន្សាំ កាន់តែខ្លាំងថែមទៀត សម្រេចបានជោគជ័យថ្មីយ៉ាងច្រើន នៅពេលវេលាខាងមុខ៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ...

Top