• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងដៃគូនានាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ

នាថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងបាងកក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសសមាជិកអាស៊ាន និង​រដ្ឋមន្រ្តីការពារជាតិនៃប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក។

អាស៊ាននិងដៃគូនានាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Taro Kono បានអះអាងថា ជប៉ុនគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ហើយជប៉ុនសន្យា​ជួយ​គាំទ្រអាស៊ានក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃ “ចក្ខុវិស័យវៀងចន្ទន៍” ដែលត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ។ បណ្តារដ្ឋ​មន្រ្តី​ការពារជាតិអាស៊ានមានបំណងចង់ឲ្យជប៉ុននឹងបន្ត រួមចំណែកក្នុងការបង្កើនសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន រដ្ឋមន្ត្រីការពារជាតិចិន លោក Wèi Fènghé បានអះអាងថាចិនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ បណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ានបានអបអរសាទរចំពោះដំណើរការនៃកិច្ចចរចារស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រខាងកើត (COC)ដែលទទួលបានលទ្ធផលវិជ្ជមានមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកជំហរដោយផ្អែកលើការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំង​តូចឬធំ ក៏ដូចជាគោរពច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top