• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

អភិវឌ្ឍន៍ថាមពលបៃតងលើតំបន់ដីភូមិភាគខាងត្បូងនៃប្រទេស​វៀតណាម

វៀតណាម​មាន​ប្រវែង​ផ្លូវ​មាត់​សមុទ្រ​​៣.២៦០គី​ឡូ​ម៉ែត្រ​ មិន​គិត​កោះ​ មាន​ម៉ោង​កម្តៅព្រះ​អាទិត្យ​​​​ជាង​២.៥០០ ​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ សរុប​ថាម​ពល​វិទ្យុសកម្ម​មធ្យម​រៀង​រាល់​ឆ្នាំ​​ប្រហែល​២៣០ - ២៥០​ kcal លើ​សង់​ទី​ម៉ែត្រ​ការេ​ តាម​ទិស​ដៅ​កំណើន​សន្សឹម​ទៅ​ទិស​ខា​ងត្បូង​ ជា​មូលដ្ឋាន​ល្អ​ដើម្បី​​អភិវឌ្ឍ​ន៍​ថាម​ពល​ខ្យល់ និង ថាម​ពល​ព្រះអាទិត្យ​។ បាន​បើក​ផ្តើម​ពីប្រភព​គោលនយោបាយ​របស់​រដ្ឋ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​នេះ សហគ្រាស​ជាច្រើន​​បាន​ និង កំពុង​ជំរុញ​វិនិយោគ​ លើ​វិស័យ​នេះ ហើយទទួល​បាន​លទ្ធផល​​បឋម​។​

ចំណុច​ភ្លឺ​លើ​តំបន់ដី​​ភូមិ​ភាគ​ខាងត្បូង​នៃប្រទេស​វៀតណាម​

នៅ​ចាំបាន​ ឆ្នាំ​២០១៣ ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្ថាបនា​ពាណិជ្ជកម្ម​ និង ទេសចរណ៍​ កុង​លី​ (Cong Ly) បា​ន​ដាក់​ដំណើរការ​រោង​ចក្រ​អគិ្គសនី​ថាមពលខ្យល់​ដំបូង​របស់​វៀតណាម​ នៅ​ឃុំ​ស្រុក​ជាប់​មាត់សមុទ្រ​វិញ​ត្រាច​ដុង​ (Vinh Trach Dong) ទីក្រុង​បាក​ឡិវ​ (Bac Lieu) ជា​មួយ​នឹង​បង្គោល​ Turbine ខ្យល់​១០​ដើម​ ប៉ុន្តែ​បាន​គូស​បញ្ជាក់​ដាន​ដំណើរ​ជំហាន​ចូល​ប្រវត្តិសាស្រ្ត​ នៃ​វិស័យ​​ថាម​ពល​វៀតណាម​ លើ​មាគ៌ា​យក​ជំនះ​ ហើយ​អាជីវកម្ម​ប្រភព​ថាម​ពល​ស្អាត​ និង ស្ថេរភាព​នេះ​។​

តាម​​ដំណើរ​ការ​ វៀតណាម​នឹង​អភិវឌ្ឍន៍​អគិ្គសនី​​ថាមពល​​ខ្យល់​ ​៨០០​ MW ​នា​ឆ្នាំ​២០២០​ ស្រូប​យក​០,៨​%​ នៃសរុប​តម្រូវការ​អគិ្គ​សនី​​។ គោលដៅ​ គឺ​អភិវឌ្ឍន៍​​​​​អគ្គិសនី​ថាមពល​ខ្យល់ ២.​០០០​ MW ​ នា​ឆ្នាំ​២០២៥ នឹង​ ៦.​០០០​ MW នា​​ឆ្នាំ​២០៣០។

(ប្រភព​៖ ក្រសួង​ឧស្សាហ​ពាណិជ្ជកម្ម​)​​


៦​ឆ្នាំកន្លងមក ​យើង​ខ្ញុំ​ត្រឡប់​មក​កាន់ខេត្ត​បាក់​ឡិវ​ (Bac Lieu) ​វាល​ Turbine ខ្យល់​កម្រិត​បង្គួរ​​ថ្ងៃណា​ ឥឡូវ​បាន​ក្លាយជា​​កសិដ្ឋាន​ Turbine ខ្យល់​អស្ចារ្យ​ ដោយមាន​​បង្គោល​ Turbine ​ខ្យល់​ចំនួន​៦២​​ដើម សរុប​កម្លាំង​ផលិត​​ ៩៩ MW អាចផលិត​ចេញ​ប្រហែល​៣២០​​ លាន​ kWh រៀង​រាល់​ឆ្នាំ​។​

បង្គោល​ និង Turbine ខ្យល់​ទាំង​៦២​ដើម សុទ្ធតែ​បាន​ដាក់​​លើ​មាត់​សមុទ្រ​។ Turbine នីមួយ​ៗ មាន​កម្លាំង​ផលិត​ប្រហាក់ប្រហែល​​១,៦​ MW ស្ថាបនា​ដោយ​ក្រុមហ៊ុន​ General Electrics (GE) របស់​អាមេរិកផ្តល់ជូន បាន​ធ្វើដោយ​ដែក​ថែប​ពិសេស​​មិន​ស្នឹម​ មាន​កម្ពស់៨០​​ម៉ែត្រ​ អង្កត់​ផ្ចិត​​៤ម៉ែត្រ​ ទម្ងន់ជាង​​២០០​តោន ស្លាប​កង្ហា​រ​ធ្វើ​ដោយ​ជ័រ​ពិសេសប្រវែង​៤២ម៉ែត្រ​ មាន​ប្រព័ន្ធ​បញ្ជា​បត់​ដោយ​ស្វ័យប្រវត្តិ​ ជ្រៀស​វៀង​ខូច​ខាត​ពេល​មាន​ព្យុះ​។​

 


 វាល​អគ្គិសនី​ថាម​ពល​ខ្យល់​នៅ​​ខេត្ត​បាក់ឡិវ​ (Bac Lieu) ​រួម​មាន​​បង្គោល Turbine ខ្យល់​​​​៦២​ដើម។ Turbine នីមួយ​ៗ មាន​កម្លាំង​ផលិត​ប្រហាក់ប្រហែល ១,៦​​ MW រចនាសម្ពន្ធដោយ​ដែក​ថែម​មិន​ស្នឹម​​​​ទាំងស្រុង​ មាន​កម្ពស់​៨០​ម៉ែត្រ​ និង ទម្ងន់​ជាង​​២០០​តោន​។ ដោយ​សារ​ជា​ជំនាន់​ប្រព័ន្ធ​អគ្គិសនី​ថាមពល​ខ្យល់​​ជឿន​លឿន​ ស្លាប​កង្ហារ​នៅទី​នេះ បាន​ធ្វើ​ដោយ​ជ័រ​ពិសេស​ ហើយ​អាច​បត់​ដោយ​ស្វ័យ​ប្រវត្តិ​ ជៀសវៀង​ខូច​ខាត​ ពេល​មាន​ព្យុះ​ធំ​បក់​មក​។​ រូបថត៖​ កុង​ដាត​


 Turbine ខ្យល់​​នីមួយ​ៗ នៅ​ខេត្ត​បាក់​ឡិវ​​ (Bac Lieu) នឹង​​មាន​បន្ទប់ត្រួត​​ពិនិត្យ​​​បច្ចេកទេស។ រូបថត៖ ​ថុង​ហាយ​


 ក្រុម​​បច្ចេកទេស​នឹង​ប្តូរវេន​ឆ្មាំ​ពេញ​មួយ​ថ្ងៃ ដើម្បីពិនិត្យ​មើល​ដំណើរការ​នៃ​ Turbine ​ខ្យល់ នៅ​​​ខេត្ត​បាក់ឡិវ​ (Bac Lieu) ។ រូបថត៖ ​កុង​ដាត​


 វាល​អគ្គិសនី​ថាមពល​ខ្យល់ នៅ​ខេត្ត​បាក់ឡិវ​ (Bac Lieu) ផលិត​ចេញ​ប្រហែល​​ ៣២០ លាន​ kwh រៀង​រាល់​ឆ្នាំ​។ រូបថត៖ តឹតសើន​


 ពលករ​អនុវត្ត​ចាក់​ឫស្ស​សម្រាប់​ Turbine​ ​ខ្យល់ នៅ​តំបន់​សម្ពន្ធ​អគ្គិសនី​ថាម​ពល​​ខ្យល់​​ និង អគ្គិសនី​ថាមពល​ព្រះអាទិត្យ ​នៅ​​ខេត្ត​និញ​ធ្វឹន (Ninh Thuan)​។ រូបថត៖ ថុង​ហាយ​


 ប្រព័ន្ធបណ្តាញ​​​​អគ្គិសនី​ នៅ​តំបន់​សម្ពន្ធ​អគ្គិសនី​ថាមពល​ខ្យល់​​ និង អគ្គិសនី​ថាមពល​ព្រះអាទិត្យ ​​ខេត្ត​និញធ្វឹន​ (Ninh Thuan) បាន​ជួយអគ្គិសនី​នៅទីនេះ បាន​​សម្រប់​នឹង​ចរន្ត​បណ្តាញ​​​អគ្គិសនី​ជាតិ​។​ រូបថត៖ ឯកសារ​ TrungNam​Group


 តំបន់​សម្ពន្ធ​អគ្គិសនី​ថាម​ពល​ខ្យល់ និង អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​ ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ដំឡើង​​​សូឡា ៧០០.០០០​​​បន្ទះ ដោយមាន​កម្លាំង​ផលិត​រំពឹង​ទុក ​២០៤​ MW។ រូបថត៖​ ថុង​ហាយ​


 ពល​ករ​​កំពុង​ដំណើរ​ការ​ដំឡើង​​សូឡា​ចុង​ក្រោយ​បង្អស់​ ដើម្បី​សម្រេច​ដំណាក់​កាល​ទី​១  នៃគម្រោង​តំបន់​សម្ពន្ធ​អគ្គិសនី​ថាម​ពល​ខ្យល់ និង អគ្គិសនី​ថាមពល​ព្រះអាទិត្យ​​​ខេត្តនិញ​ធ្វឹន (Ninh Thuan)​។ រូបថត៖ ថុង​ហាយ​


 តំបន់​សម្ពន្ធ​អគ្គិសនី​ថាមពល​ខ្យល់ និង អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ​ជា​អង្គភាព​តែ​មួយ​គត់​នៅ​វៀតណាម​ ដំណើរ​ការ​រួមផ្សំ​ទាំង​សំណង់​អគ្គិសនី​ថាម​ពល​ខ្យល់ និង អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​ លើ​ផ្ទៃ​ដី​២៦៤​​ ហិកតា​។ រូបថត៖ ​ថុងហាយ​

 “រដ្ឋាភិបាល​វៀតណាម ​ ​ដោះស្រាយបាន​​បញ្ហា​មួយ​ចំនួន ​​អំពី​កំណត់​នីតិវិធី​ វិស័យ​អគ្គិសនី​ថាមពល​ខ្យល់​​នៅ​វៀតណាម​ នឹង​អាច​រីកចម្រើន​ខ្លាំង​ នាំ​មក​ផល​ប្រយោជន៍​ធំ ខាង​ផ្នែក​សេដ្ឋកិច្ច​ និង បរិស្ថាន​ក៏ដូចជា​ជួយ​វៀតណាម​ ក្លាយ​ជា​ទីកន្លែង​មួយ​ទាក់ទាញ​អង្គការ​ និង វិនិយោគិន​អន្តរជាតិ​”។

លោក​ Steve Sawyer អគ្គលេខាធិការ​​សម្ពន្ធសមាគម​​អគ្គិសនី​ថាមពល​ខ្យល់​​​សកលលោក​​ (GWEC)។

បន្ទាប់ពី​ជោគជ័យ​​នៃ​គម្រោង​អគ្គិសនីថាម​ពល​ខ្យល់​​ខេត្ត​បាក់​ឡិវ (Bac Lieu) ​​គម្រោង​ការ​អគ្គិសនី​ថាមពល​ខ្យល់ និង អគ្គិសនី​ថាម​ពលព្រះអាទិត្យ​​ផ្សេង​ៗ​ក៏បាន​​​ផ្តើម​បើកការដ្ឋានសាង​សង់​ ​នៅ​ភូមិ​ភាគ​ខាងត្បូង​​នៃប្រទេស​វៀតណាម​។ យល់​ឃើញ​​ថា​មាន​កម្តៅ​ព្រះអាទិត្យ និង ខ្យល់​ជា​វត្ថុ “ពិសេស​ប្រចាំ​តំបន់​” ដោយ​ឡែក​របស់​ខេត្ត​និញ​ធ្វឹន (Ninh Thuan)​។ ចុង​ឆ្នាំ​២០១៦ Trungnam Group បាន​វិនិយោគ​ និង កសាង​ជាផ្លូវការ​ នូវ​តំបន់​សម្ពន្ធ​អគ្គិសនី​ថាមពល​ខ្យល់ និង អគ្គិសនី​ថាមពល​​ព្រះអាទិត្យ​។ នៅទីនេះ លើ​ផ្ទៃដី​ជិត​ ២៦៤​ ហិកតា​ Trungnam Group បាន​ដំឡើង​សូឡា ​៧០០.០០០បន្ទះ ​ដោយ​មាន​កម្លាំង​​ផលិត​​រំពឹងទុក​២០៤​​ MW។

ក៏​​នៅ​​​​តំបន់​នេះ​ Trungnam Group ឱ្យ​ដំឡើងបន្ថែម​បង្គោល​ Turbine ​៤៥​ដើម តាម​ដំណាក់កាល​បី​ផ្សេង​គ្នា​។ បង្គោល​ Turbine ខ្យល់​ កម្ពស់​រាប់​រយ​ម៉ែត្រ​ ប្រហាក់ប្រហែល​នឹង​អគារខ្ពស់​​​៣០ - ៤០​ជាន់ ដោយ​មាន​ស្លាប​កង្ហារ​​វែង​ជាង​​៥០​ម៉ែត្រ​។ រំពឹងទុក បន្ទាប់ពី​ដំឡើង​បង្គោល Turbine​ គ្រប់​៤៥ដើម​ នឹង​មាន​កម្លាំង​ផលិត​ប្រហែល​​៩០-១០០​ MW។

លោក ​ង្វៀន តឹ​ម​តៀន (Nguyen Tam Tien) ​អគ្គ​នាយក​​សម្ពន្ធ​ក្រុម​ហ៊ុន​ Trungnam ឱ្យ​ដឹងថា នា​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ សំណង់​នេះ ក៏បាន​ធ្វើ​សម្រេច​ដាក់​ដំណើរការ​ជាផ្លូវ​ការ​ សម្រប់​ជាមួយ​នឹង​ចរន្ត​បណ្តាញ​​អគ្គិសនី​ជាតិ​។ នេះ​ជា​រោង​ចក្រ​អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​ធំបំផុត​វៀតណាម​។

ថាម​ពល​លើ​ដំបូល​អគារ​​

ចាក​​ចេញពី​កសិដ្ឋាន​ធំ​ អំពី​អគ្គិសនី​​ថាម​ពល​​ខ្យល់​ និង អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​ យើងខ្ញុំ​​ទៅកាន់​ខេត្ត​​វូង​តាវ (Vung Tau) ឃើញ​ផ្ទាល់​ភ្នែក​នូវ​​អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​ជាង​១០០​សំណង់​នៅ​លើ​ដំបូលអគារ​​។ បច្ចុប្បន្ន​ អគ្គិសនី​ទីក្រុង ​ដំឡើង​​បន្ទះ​សូឡា​​នៅលើ​ដំបូល​អគារ​​​​​​ជាង​១០០​ម៉ែត្រ​ការ៉េ​​ ផ្គត់​ផ្គង់​ជាង​៥០%​ នៃសរុប​​អគ្គិសនី​ប្រើប្រាស់​ក្នុង​អគារ​​​នៃ​ក្រុមហ៊ុន​អគ្គិសនី​ទីក្រុង​។​ លេខ​អគ្គិសនី​ដែល​​​​នៅ​សល់​ បាន​តភ្ជាប់​​ និង ផ្គត់​ផ្គង់​​ទៅ​កាន់​ចរន្ត​បណ្តាញ​អគ្គិសនី​ជាតិ​។

តាម​លោក ​ត្រឹន​ ថាញ​ហាយ (Tran Thanh Hai) នាយក​រង​ក្រុម​ហ៊ុន​អគ្គិសនី​​វូងតាវ​ (Vung Tau) តាំងពី​ពេល​ដំឡើង​ប្រព័ន្ធ​អគ្គិសនី​ នៅ​លើ​ដំបូល​អគារ​​ រៀង​រាល់​ឆ្នាំ​អង្គភាព​សំចៃបាន​ពី​៤០០ - ៥០០​លាន​ដុង ប្រាក់​ប្រើប្រាស់​ថាម​ពល​។​



 នៅទីក្រុង​ហូជីមិញ​ មាន​គ្រួសារ​ស្ថាប័ន​ជិត​១.០០០​​ បាន​ដំឡើង​អគ្គិសនី​ថាម​ពល​ព្រះអាទិត្យ​​​នៅ​លើ​ដំបូល​​។ រូបថត៖ កុង​ដាត​


សព្វថ្ងៃ គ្រួសារ​ស្ថាប័ន​ជាច្រើន នៅទីក្រុង​វូង​តាវ (Vung Tau) បាន​វិនិយោគ​ដំឡើង​ប្រព័ន្ធ​អគ្គិសនី​ថាមពល​ព្រះ​អាទិត្យ ​នៅ​លើ​ដំបូល​អគារ​​ ហើយ​​នេះ​ក៏​ជា​ដំណោះ​ស្រាយ​ប្រសិទ្ធភាព ​រួម​ចំណែក​កាត់​បន្ថយ​ លើ​ចរន្ត​បណ្តាញ​អគ្គិសនី​ជាតិ​។​ រូបថត៖ តឹតសើន


 ប្រព័ន្ធ​ត្រួត​ពិនិត្យ​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​​ របស់ក្រុម​ហ៊ុន​​​អគ្គិសនី​ទីក្រុង​វូង​តាវ ​(Vung Tau)។ រូបថត៖​ តឹត​សើន​​


រថយន្ត​ប្រើប្រាស់​ប្រភព​អគ្គិសនី​ថាមពលព្រះអាទិត្យ​ បង្កើតដោយ​ផាម​ក្វិញ​​ (Pham Quynh) ម្ចាស់​​មណ្ឌល​សម្រាក​លំហែ​ហុង​ថាញ​ (Hong Thanh) ដើម្បី​បម្រើ​ដឹក​ជញ្ជូន​អតិថិជន​ នៅ​មណ្ឌល​សម្រាកលំហែ​​។ រូបថត៖​ ថុ​ងហាយ

 

តាម​ឧទ្ទេសនាម ​នៃ​កម្មាភិបាល​ក្រុមហ៊ុន​អគ្គិសនី​វូង​តាវ​​ ​(Vung Tau) យើង​ខ្ញុំ​បាន​ទៅ​ស្វែង​យល់ ​អំពី​ទម្រង់​រូបភាព​អគ្គិសនី​ថាមពល ​លើ​ដំបូលអគាររបស់​បង​ផាម​ក្វិញ​ (Pham Quynh) ម្ចាស់​មណ្ឌល​សម្រាក​លំហែ​ហុង​ថាញ​ (Hong Thanh)​។ បងក្វិញ ​(Quynh) ឱ្យ​ដឹងថា​ ដោយសារ​កាលពី​មុន​ បងជា​វិស្វករ​មេកានិចម្នាក់​​ ទើប​បង​ស្វែង​យល់​និង​​បញ្ចូល​បន្ទះ​សូឡា​មកពី​បរទេស​ ដំឡើង​ដោយ​ខ្លួន​ឯង​ ម្លោះ​ហើយ​មាន​តម្លៃ​ថោក​​ជាង​។​​ ហេតុ​នេះហើយ គ្រប់ទីកន្លែង​នៅ​មណ្ឌល​សម្រាក​លំហែ​របស់បង សុទ្ធតែ​បាន​ដំឡើង​បន្ទះសូឡា​ ហើយ​​​រថយន្ត​​អគ្គិសនី​​ក៏​បាន​ដំឡើង​សូឡា​ ដើម្បី​ប្រើប្រាស់​។​

ប្រសិន​បើ​ទីក្រុងវូ​ង​តាវ ​(Vung Tau) ជា​មូលដ្ឋាន​ថ្មី​អនុវត្ត​សំណង់​​ថាមពល​ព្រះអាទិត្យ​​​នៅលើ​ដំបូលអគារ​​ ទីក្រុង​ហូជីមីញ​ក៏​បាន​អនុវត្ត​ទម្រង់រូបភាព​​ថាម​ពល​​​ស្អាត​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​​។


ជាមួយ​នឹង​គម្រោង​ការ​អគ្គិសនី​ថាមពល​ខ្យល់​ទាំង​១២​បាន​អនុមត័​ ក្នុង​នោះ​៤​គម្រោ​ងការ​បាន​ពង្រាយ​ ខេត្ត​និញ​ធ្វឹន (Ninh Thuan) ​​កំពុង​ក្លាយជា​មូល​ដ្ឋាន​មួយ​ក្នុង​ចំណោម​មូលដ្ឋាន​​នាំ​មុខ​ទូទាំងប្រទេស ​ខាង​អភិវឌ្ឍន៍​អគ្គិសនី​ថាមពល​ខ្យល់​។​

តាម​ស្ថិតិ​នៃ​អគ្គ​​ក្រុមហ៊ុន​អគ្គិសនី​​វៀតណាម​ ទីក្រុង​ហូជីមិញ​ មានដំបូល​​អគារ​ជិត​​២៧៧.០០០​ គ្រប់​លក្ខណៈ​ដើម្បី​ដំឡើង​ឧបករណ៍​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​។ គិត​ដល់​ដើម​ឆ្នាំ​២០១៩ ទីក្រុង​មាន​គ្រួសារ​ ស្ថាប័ន​ និង សហគ្រាស​​ជិត​១.០០០​​ បាន​ដំឡើង​អគ្គិសនី​ថាមពល​ព្រះអាទិត្យ ​លើនៅ​ដំបូល​អគារ​ ដោយ​មាន​សរុប​កម្លាំង​ផលិត​​ជាង​១១.៣៨២ kWp។ សំណង់​​គំរូ​មួ​​យ​ចំនួន​​ដូចជា៖ រោង​ចក្រ​ធ្វើ​ប្រព្រឹត្តិកម្ម​​ទឹក​កាក់សំណល់​ នៃ​ក្រុមហ៊ុន​ភាគហ៊ុន​វិនិយោគ​​ស្ថាបនា​​ និង ពាណិជ្ជកម្ម​ភូ​ដៀន​ (Phu Dien) មាន​កម្លាំង​ផលិត​​​៩៨០ kWp។ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​ Schneider Electric Manufacturing វៀតណាម (360 kWp)។ ក្រុមហ៊ុន​ភាគហ៊ុន​សេវាកម្ម​ទេសចរណ៍​ភូថ័រ​ (Phu Tho) (259,2 kWp)។ ពិសេស​ នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ គ្រួសារ​ដំឡើង​​អគ្គសនី​ថាមពល​ព្រះអាទិត្យ​​លើ​ដំបូល​ផ្ទះ​​ ក៏នឹង​បានក្រុម​ហ៊ុន​​អគ្គិសនី​ទីក្រុង​ ប្រមូលទិញ​លេខ​អគ្គិសនី​ដែល​ប្រើ​មីនអស់​។

អាច​និយាយ​ ដោយ​សារ​មាន​គោលការ​ណ៍​ គោល​នយោបាយ​អនុគ្រោះ​​​របស់​រដ្ឋ​ ការ​វិនិយោគ​កសាង​ និង ផលិត​ប្រភព​​អគ្គិសនី​ថាមពល​ខ្យល់ ថាមពល​ព្រះអាទិត្យ​​នៅ​វៀតណាម​ កំពុ​ង​រីក​ចម្រើនមាន​​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយ​​ជំហាន​រហ័ស​ និង រឹង​មាំ​នេះ សង្ឃឹម​ទៅ​អនាគត​មិន​ឆ្ងាយ វៀតណាម​នឹងជា​​ចំណុច​ពន្លឺ​ភ្លឺ​នៅលើ​ផែនទី​ថាមពល​កែច្នៃ​ឡើង​វិញ ​នៃ​សកលលោក​៕​

 
អត្ថបទ៖ តឹតសើន រូបថត៖​ តឹត​សើន កុងដាត ថុង​ហាយ និង ឯកសារ​

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top