ទីក្រុង ហ្វេ (Hue) - អភិរក្សអតីតកាល ដើម្បីឆ្ពោះទៅអនាគត

ទីក្រុង ហ្វេ (Hue) - អភិរក្សអតីតកាល ដើម្បីឆ្ពោះទៅអនាគត

 

ពេលវេលា និងសង្រាមបានបន្សល់ទុកឲ្យខេត្ត​ ធឿ​ធៀន​ហ្វេ (Thua Thien Hue) បេតិកភណ្ឌដែលត្រូវរលំរលាយ​​និងកម្ទេចកម្ទីរ ប៉ុន្តែចាប់តាំងពីពេល​នោះ ​តំបន់​នេះបានព្យាយាមក្រោកឈរឡើង រហូតក្លាយជានិមិត្តរូបដ៏លេចធ្លោក្នុងការអភិរក្សបេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយឥឡូវនេះ កំពុង ជឿជាក់ ​និងខិតខំប្រឹងប្រែងឆ្ពោះទៅជាទីក្រុងចំណុះ​មជ្ឈិមដោយ "អំណាចទន់"​វប្បធម៌ពិសេសក្នុងពេលឆាប់ៗនេះ។ 

ទីក្រុងនិមិត្តរូបនៃការអភិរក្សបេតិកភណ្ឌ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ

ក្នុងសារអបអរសាទរដែលបានផ្ញើទៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៣០ ឆ្នាំ (១៩៩៣ - ២០២៣នៃប្រជុំកេរ្តិ៍ដំណែល​អតីតរាជធានី ហ្វេ (Hue) និងខួបលើកទី ២០ ឆ្នាំ (២០០៣ - ២០២៣តន្ត្រីរាជវាំង​វៀតណាម (គេ​ធ្លាប់ហៅថា Nha nhac Cung Dinh (Hue)ដែលត្រូវបានអង្គការ ​ UNNESCO ​ទទួលស្គាល់និងចុះក្នុងបញ្ជី​ជាបេតិកភណ្ឌពិភពលោក។ នាយកមជ្ឈមណ្ឌល​បេតិកភណ្ឌពិភពលោក លោក Lazare Eloundou Assomo នៃអង្គការ UNESCO បាន​សង្កត់​ធ្ងន់​ថា  ចាប់តាំងពីទីក្រុង ហ្វេ (Hue) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក កាលពី ៣០ ឆ្នាំមុន ពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណើរនៃទីក្រុង ហ្វេ ( Hue) ដែលជាកន្លែងបង្ហាញពីសមិទ្ធិផលដ៏សំខាន់មួយក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌពិភពលោក។ ថែមទាំងនេះក៏ជា​និមិត្តរូប​នៃការរស់ឡើងវិញនៃប្រទេសវៀតណាមផង ដែល​​បាន​ឈានចេញផុតពីស្ថានភាពលំបាក និងការបំផ្លិចបំផ្លាញបន្ទាប់ពីសង្គ្រាមរាប់ទសវត្សរ៍ អតីតរាជធានី ហ្វេ (Hue) បានបំប្លែងខ្លួនពីសម្បត្តិបេតិកភណ្ឌដែលត្រូវ បំផ្លិចបំផ្លាញ ក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ​ក្នុងការអភិរក្សបេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ

ទេសភាពរួម​នៃ​អតីត​រាជធានី ហ្វេ (Hue) ស្ថិត​ក្នុង​​ប្រជុំ​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រអតីតរាជធានី ហ្វេ (Hue) ដែលបាន អង្គការ UNESCO ទទួលស្គាល់ចុះបញ្ជីជា​បេតិកភណ្ឌវប្បធម៌ ពិភពលោកក្នុងឆ្នាំ ១៩៩៣។ រូបថត៖ អ្នកសហការ ឡេ ហ៊ុវ​ហ័ងហាយ

រហូតមកដល់ពេលនេះ ពេលនិយាយាអំពីរឿងចាស់ លោក ថៃ បាយីញ (Thi Ba Dinh) ជាប្រជាជន​ម្នាក់​រស់នៅ​ក្នុងទីក្រុង ហ្វេ (Hue) តាំងពីមុនឆ្នាំ ១៩៧៥ នៅតែរសាប់រសល់ និងសោកសៅ៖ «ផ្ទះខ្ញុំនៅជិតតំបន់បន្ទាយ​ការពារ​រាជវាំង​ហ្វេ (Hue) ជារៀងរាល់ថ្ងៃ ខ្ញុំ​តែងតែបើក​ទ្វារ​ ហើយ​ខ្ញុំ​បាន​ឃើញទេសភាព​​រាជវាំងត្រូវ​បំផ្លាញ​​នៅ​គ្រប់​ទី​កន្លែង ​ខ្ញុំព្រួយ​បារម្ភណាស់ ដែល​មិន​អាច​ពិពណ៌នាបានឡើយ។ អ្នក​ណា​ដែលដើរ​កាត់ មើលឃើញ​ទេសភាព​នោះ​ក៏ឈឺចាប់ណាស់ដែរ!»

ក្រោយឆ្នាំ ១៩៧៥ ទីក្រុង ហ្វេ (Hue) បានរួចផុតពី​សង្រ្គាម​ជាមួយនឹងបេតិកភណ្ឌ ត្រូវបំផ្លិចបំផ្លាញ ដោយគ្រាប់បែក គ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ ព្រមទាំងការពង្រើយ​របស់​មនុស្ស។ ស្នាដៃស្ថាបត្យកម្ម​ជាច្រើន​ ដូចជា ប្រាសាទ រាជវាំង វិមាន​កម្កល់សព... ពីរាជកាល ង្វៀន (Nguyen) បានបន្សល់មកត្រូវវាយខ្ទេចខ្ទី និងបាក់បែក ដើមឈើត្រូវបានកាប់បំផ្លាញ ជញ្ជាំងនៃកំពែងដ៏អស្ចារ្យ​បានដួលរលំ​ដោយគ្រាប់បែក។ រីឯ នៅតំបន់បន្ទាយ​ការពារ​រាជវាំង​ហ្វេ (Hue) វិញ ស្នាដៃស្ថាបត្យកម្ម​ដើមចំនួន ១៣៦ នៅរក្សាបានត្រឹមតែពាក់​កណ្តាល​នៃស្ថានភាពដើម។ ចំពោះវាជវាំងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ហើយ​មាន​​​ស្នាដៃស្ថាបត្យកម្ម​ជា​ច្រើន​ទៀត​ដែល​មាន​វាសនា​ដូច​គ្នា។ ​មិនត្រឹមតែប៉ុណ្ណោះ នៅមានបេតិកភណ្ឌអរូបីជាច្រើន ដូចជា ប្រព័ន្ធព្រះរាជពិធីបុណ្យ ទម្រង់នៃការសម្តែងក្នុង​រាជវាំង ដូចជា តន្ត្រីរាជវាំង ល្ខោនរាជវាំង និងរបាំ រាជវាំង  ហើយវត្ថុបុរាណ សៀវភៅ និងឯកសារដ៏មានតម្លៃ ក្នុងរាជកាល ង្វៀន (Nguyen) រួមទាំងប្រព័ន្ធមុខរបរសិប្បកម្មប្រពៃណីរបស់ ហ្វេ (Hue) ... ក៏ត្រូវបានបំផ្លាញ បាត់បង់ ឬសាត់អណ្តែត​ក្លែងរូបក្នុងប្រជាប្រិយ​។

 

រហូតដល់ឆ្នាំ ១៩៩៣ នៅពេលដែលកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រអតីតរាជធានី ហ្វេ (Hue) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយបន្ទាប់មក នៅឆ្នាំ ២០០៣ តន្ត្រី​រាជវាំង​ហ្វេ (Hue) (Nha nhac Cung dinh) ត្រូវបានទទួលស្គាល់ ជាស្នាដៃអស្ចារ្យនៃបេតិកភណ្ឌវប្បធម៌អរូបី និងការផ្សាយតាម មាត់របស់មនុស្សជាតិ (ឥឡូវជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ) ការស្ដារឡើងវិញបេតិកភណ្ឌ ហ្វេ (Hue) នឹងប្រែក្លាយទៅជាដំណាក់កាលថ្មី។

ភាព​ត្រចះត្រចង់និង​ស្រស់ស្អាតនៃប្រព័ន្ធច្រករបៀងដើរ​ដែលតភ្ជាប់​រវាង​វិមាន​នានា ក្នុងរាជវាំង (គេ​ធ្លាប់​ហៅ​ថា Tu Cam Thanh) ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ចាប់ពីពេលនេះតទៅ ដោយមានការគាំទ្រយ៉ាង​សកម្មពីអង្គការ UNESCO អង្គការអន្តរជាតិ និងជាពិសេស ការចូលរួមយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាល ការប្តេជ្ញាចិត្តឥតឈប់ឈររបស់អាធ្ញាធរ  និងប្រជាជនខេត្ត ធឿ ថៀន​ហ្វេ​ (Thua Thien Hue) ការអភិរក្សកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ អតីតរាជធានី ហ្វេ (Hue) ត្រូវបានអនុវត្តន៍ និងសម្រេចបានលទ្ធផលដ៏អស្ចារ្យ។ បេតិកភណ្ឌវប្បធម៌ ហ្វេ (Hue) បានឆ្លងកាត់​ដំណាក់កាល​​សង្គ្រោះបន្ទាន់ ហើយឥឡូវនេះកំពុងបានរស់​ឡើងវិញ​បន្តិចម្តងៗ និងឈានទៅរកភាពរុងរឿង ត្រចះ​ត្រចង់ដូច​ដើមវិញ។

ទន្ទឹមនឹងការអភិវឌ្ឍ ទីក្រុង ហ្វេ (Hue) ក៏កំពុងខិតខំ​ប្រឹងប្រែង ដើម្បីអភិរក្សវប្បធម៌ប្រពៃណី​ជាមួយនឹង​គម្រោង​​កសាងទីក្រុងនេះក្លាយទៅជា “រាជធានីនៃ​អាវផាយ” របស់វៀតណាម។ រូបថត៖ កុងដាត /កាសែតរូបភាពវៀតណាម

យោងតាមការវាយតម្លៃរបស់អង្គការ UNESCO ការ​អភិរក្ស​កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ហ្វេ  (Hue) បច្ចុប្បន្នកំពុងឈាន​ចូលដំណាក់កាលស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ​ចីរភាព។ ជាពិសេស ការអភរក្សតម្លៃបេតិកភណ្ឌវប្បធម៌ តែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដំណើរការធ្វើអាជីវកម្ម ពង្រីក និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមរបស់ខេត្ត និងភាគកណ្តាល ដោយផ្តោតលើ​សេដ្ឋកិច្ចទេសចរណ៍ សេវាកម្ម។

 

ក្រឡេកមើលឡើងវិញ​នូវរយៈពេល ៣០ ឆ្នាំ មុន យើងអាចឃើញថា ការងារអភិរក្ស និងធ្វើឲ្យវប្បធម៌ហ្វេ (Hue) កំពុងតម្រង់ទិសត្រឹមត្រូវដែលអគ្គលេខាបក្សា លោក ង្វៀន​ភូត្រុង (Nguyen Phu Trong) បានដាកចេញ​ នៅក្នុង​សន្និសីទ​វប្បធម៌ទូទាំង​ប្រទេស ឆ្នាំ ២០២១ នោះគឺ៖ យកចិត្តទុកដាក់​បន្ថែមទៀតក្នុង​ការអភិរក្ស ជួសជួល និងលើកកម្ពស់តម្លៃ​វប្បធម៌ជាតិ និងតម្លៃវប្បធម៌អរូបី​នៃតំបន់ របស់ជនជាតិភាគតិច រួមផ្សំជាមួយនឹងការទទួលយកភាពថ្លៃថ្នូររបស់វប្បធម៌នៃយុគសម័យ។ ការអភិវឌ្ឍ អំណាចទន់ នៃវប្បធម៌វៀតណាម រួមចំណែកក្នុងការបង្កើនកម្លាំងសរុប​របស់ប្រទេស​ជាតិ នាពេលខាងមុខ

វិមាន គឿន​ទ្រុង (Kien Trung) ដែលជាកន្លែងធ្វើការ និងរស់នៅរបស់ស្តេចពីរអង្គ ​ក្នុងរាជកាល ង្វៀន (Nguyen) គឺ ស្តេច ខាយ​ឌីញ (Khai Dinh) និង ស្តេច បាវ​ដាយ (Bao Dai) កំពុងស្ថិតក្នុងដំណាក់កាលជិត​បញ្ចប់ហើយ ក្រោពី​ដំណើរការជួសជុលនិង​ស្តារឡើងវិញ។ រូបថត៖ ថាញហ័រ/កាសែតរូប​ភាពវៀតណាម

ការខិតខំប្រឹងប្រែង ដើម្បីក្លាយជាទីក្រុងចំណុះ​មជ្ឈិម

មុខមាត់ទីក្រុង ហ្វេ (Hue) កំពុងផ្លាស់ប្តូរពីមួយ​ថ្ងៃទៅមួយថ្ងៃ ក្នុងទិសដៅទំនើប និងក្មេង ជាងពេលមុនៗ។ រូបថត៖ អ្នកសហការ ឡេ ហ៊ុវ​ហ័ងហាយ

យោងតាមលោកបណ្ឌិត ផាន ថាញហាយ (Phan Thanh Hai) សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិ ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត ធឿ ថៀន​ហ្វេ (Thua Thien Hue) បានឲ្យដឹងថា ហ្វេ (Hue) គឺជាបាតុភូតពិសេសមួយក្នុង​ប្រវត្តិសាស្ត្រ​អភិវឌ្ឍ​ទីក្រុងរបស់វៀតណាម។ ហើយ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ស្រុក និង​បរទេស​ជា​ច្រើន​ មក​ទល់​ពេល​នេះ អតីតរាជធានី​ ហ្វេ (Hue) គឺ​ជាទីក្រុងមួយ​ក្នុង​ចំណោម​បណ្តា​ទីក្រុងដែលមានមរតកបេតិកភណ្ឌ​ស្ថាបត្យកម្ម​​ដ៏សម្បូរបែបបំផុត មិនត្រឹមតែនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាប៉ុណ្ណោះទេ។ ហេតុដូច្នេះ ខេត្ត ធឿ ថៀន​ហ្វេ (Thua Thien Hue) សមស្របនឹង​ការសាងសង់​ជាទីក្រុងបេតិកភណ្ឌពិសេសមួយ​ចំណុះ​មជ្ឈិម។

 

ផ្អែកលើសេចក្តីសម្រេចចិត្តលេខ ៥៤-NQ/TW របស់​ការិយាល័យនយោបាយស្តីពី ការកសាង និងអភិវឌ្ឍន៍​ខេត្ត ធឿ ថៀន​ហ្វេ (Thua Thien Hue) ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យ​ដល់ឆ្នាំ ២០៤៥ ខេត្ត ធឿ ថៀន​ហ្វេ (Thua Thien Hue) កំពុងខិតខំប្រឹងប្រែង និងផ្តោតការ​យកចិត្តទុកដាក់លើ​ការសម្រេចបាន​ផែន​ការ និងគម្រោងសំខាន់ៗ សំដៅកសាង ខេត្ត​ ធឿ ថៀន​ហ្វេ (Thua Thien Hue) ក្លាយទៅ​ជាទីក្រុង​ចំណុះមជ្ឈិម នៅឆ្នាំ ២០២៥ ដែល​ផ្អែក​ទៅលើ​មូលដ្ឋាន​ថែរក្សា និងពង្រីកតម្លៃនៃបេតិកភណ្ឌ​អតីតរាជធានី​ និង​អត្តសញ្ញាណ​វប្បធម៌ ហ្វេ (Hue) ដែលមានលក្ខណៈ​ពិសេសវប្បធម៌ បេតិកភណ្ឌ  អេកូឡូស៊ី ទេសភាព ជិត​ស្និទ្ធនឹងបរិស្ថាន និងឆ្លាតវៃ។

 

ដើម្បីអនុវត្តតម្រង់ទិសនេះ ហ្វេ (Hue) ចាំបាច់ត្រូវមាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ដើម្បីអភិវឌ្ឍខេត្ត ធឿ ថៀនហ្វេ ( Thua Thien Hue) ក្លាយទៅជាទីក្រុងទំនើប ទន្ទឹមនឹងនេះ រក្សា និងពង្រីកតម្លៃបេតិកភណ្ឌ​វប្បធម៌ផង។ អាចនិយាយ​បាន​ថា នេះជាទិសដៅពិសេសមួយ ពីព្រោះខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) នឹងមិនអាចអភិវឌ្ឍដូចទីក្រុងហាណូយ (Ha Noi) ហាយហ្វុង (Hai Phong) ដាណាំង (Da Nang)  កឹនធើ (Can Tho) ឬទីក្រុងហូជីមិញ (Ho Chi Minh) ដែលមានអគារខ្ពស់ៗ តំបន់ឧស្សាហ៍កម្មជាច្រើន ដែលមាន​ដង់ស៊ីតេ​ប្រជាជនរស់នៅយ៉ាងច្រើនកុះករ ។ ប៉ុន្តែទីក្រុងហ្វេ (Hue) ត្រូវអភិវឌ្ឍតាមទិសដៅចុះសម្រុងគ្នា និងនិរន្តរភាព ដាក់កំហិតអន្តរាគមន៍ និងមិនប៉ះពាល់ដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងទេសភាពស្ថាបត្យកម្ម ប្រពៃណី...


ដោយ​គោលនយោបាយនោះ ទីក្រុង ហ្វេ (Hue) កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បីអភិរក្សស្ថានភាព​ដើមនៃតំបន់ភាគ​ខាងជើង​ ​ដែល​ជាអតីតរាជធានីហ្វេ (Hue) ត្រូវបានគេកំណត់ថា​ជាតំបន់ស្នូលនៃប្រជុំកេរ្តិ៍ដំណែល​​អតីតរាជធានី ហ្វេ (Hue) ផ្តោតលើការអភិវឌ្ឍ និងពង្រីកតំបន់ភាគខាងត្បូង និងតំបន់​ជុំវិញដែលមិន​សូវមានកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រផ្សេងទៀត ជួសជុល និងកែលម្អប្រព័ន្ធផ្លូវ សួនច្បារ ដើមឈើ ភ្លើង និងសំណង់​ជំនួយ ដើម្បីបម្រើ​ជីវភាពរស់នៅរបស់ប្រជាជន។ ដោយសារហេតុនោះ មុខមាត់នៃទីក្រុង ហ្វេ (Hue) កំពុងផ្លាស់ប្តូរយ៉ាង​ឆាប់​រហ័ស​ឆ្ពោះទៅរកភាពទំនើប សកម្ម មានភាពបើកចំហ ប៉ុន្តែនៅតែរក្សាបាននូវភាព​ស្រស់ស្អាត​បែបប្រពៃណី និងរ៉ូមែនទិច​ផ្ទាល់ខ្លួន។
ទីក្រុង ហ្វេ (Hue) ពង្រឹងការផ្សព្វផ្សាយរូបភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យវប្បធម៌​ជាមួយប្រទេសជាច្រើនលើពិភពលោក។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

លោកស្រី  ផាន ​ថាញ​ហា (Phan Thanh Ha) ជាភ្ញៀវ​ទេសចរ​ម្នាក់មកពីរដ្ឋធានី ហាណូយ (Ha Noi) ដែលតែងតែ​មានឱកាសមកដល់​ទីក្រុង ហ្វេ (Hue) បានចែករំលែកថា៖ ហ្វេ (Hue) ធ្លាប់សោកសៅណាស់ ទីក្រុងតែងតែចូល​គេង​ពីពេលយប់ ហើយប្រជាជនហ្វេ (Hue) រស់នៅតាមរបៀបលាក់ខ្លួន ប៉ុន្តែទីក្រុង ហ្វេ (Hue) ឥឡូវនេះខុសពីមុន​ណាស់​​ នៅតែរ៉ូមែនទិច  សុភាពរាបសារ គួរឱ្យស្រលាញ់ ប៉ុន្តែសកម្ម ក្មេង និងស្រស់​ស្អាតច្រើនជាង។"

លក្ខណៈក្មេង និងសកម្មរបស់យុវជន ហ្វេ (Hue) សព្វថ្ងៃនេះ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម  

ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ ហ្វេ (Hue) ប្រកបដោយ​ប្រសិទ្ធភាព បានរួមចំណែកយ៉ាងធំធេងដល់ការ​គិតគូរ​​អភិវឌ្ឍជាយុទ្ធសាស្ត្ររបស់ខេត្ត ធឿថៀនហ្វេ (Thua Thien Hue)។ តាមរយៈនោះ បេតិកភណ្ឌ​វប្បធម៌ក្លាយជាស្នូល និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៃជីវិត សេដ្ឋកិច្ច វប្បធម៌ និងសង្គម ធ្វើឱ្យហ្វេ (Hue) ទីក្រុងរបស់ Festival នៃប្រទេសវៀតណាម ទីក្រុងវប្បធម៌អាស៊ាន "ទីក្រុងនិរន្តរភាព​បរិស្ថានអាស៊ាន" "ទីក្រុងបៃតងនៃ​ប្រទេស​ជាតិ"។

ទីក្រុង ហ្វេ (Hue) ខិតខំក្លាយជាទីក្រុង Festival និងទីក្រុងវប្បធម៌របស់អាស៊ាន។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

ដំណើរឆ្ពោះទៅកាន់ការ​ក្លាយ​ជាទីក្រុងចំណុះមជ្ឈិមនៅឆ្នាំ ២០២៥ គឺមិនយូរទៀតទេ ហើយ "អំណាចទន់" វប្បធម៌នឹងជាកម្លាំងពេញលេញ ដើម្បីជួយទីក្រុង ហ្វេ (Hue) ឆ្ពោះទៅកាន់គោលដៅ។/.

អត្ថបទ៖ ថាញ​ហ័រ រូបថត៖ ថាញ​ហ័រ​និងអ្នក​សហការ

ប្រែសម្រួលដោយង្វៀន​យ៉ាង

បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង

 


Top