ចំណុចភ្លឺស្វាងមួយចំនួនអំពីសាសនា នៅតំបន់ភូមិភាគពាយ័ព្យ

ចំណុចភ្លឺស្វាងមួយចំនួនអំពីសាសនា នៅតំបន់ភូមិភាគពាយ័ព្យ

 

ឆ្នាំ ២០២២ ជាលើកទី ២  ដែលវៀតណាមត្រូវបានបោះឆ្នោត​​ជ្រើសរើសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (លើកទី១ នៅឆ្នាំ ២០១៣) ។ ការជាប់ឆ្នោតជាសមាជិកក្នុង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបង្ហាញនូវការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះគោលនយោបាយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាម ក្នុងការធានាឱ្យបានកាន់តែប្រសើរឡើងនូវសិទ្ធិរបស់ប្រជាជនលើគ្រប់វិស័យ រួមទាំងបញ្ហាសាសនាសម្រាប់ប្រជាជនក្នុង​តំបន់​ភ្នំខ្ពស់។

 

បុណ្យណូអែលកក់ក្តៅនៅតំបន់​ភ្នំខ្ពស់ទល់មេឃ

ក្នុងបុណ្យណូអែលឆ្នាំ ២០២៣  វិហារកាតូលិកដែលស្ថិតនៅលើកំពូលភ្នំខ្ពស់នៃសមាគមគ្រិស្ត ហូវថាវ (Hau Thao) (នៅភូមិ ហាង​ដា (Hang Da) ភូមិ  ហៅជឺ (Hau Chu) ឃុំ ហូវថាវ (Hau Thao) ក្រុង សាប៉ា (Sa Pa) ខេត្ត ឡាវកាយ (Lao Cai) រីករាយនឹង​ពិធីបុណ្យ​សំខាន់​ក្នុង​ឆ្នាំ។ នៅម៉ោង ៩ និង​ ០០នាទី ព្រឹក ក្រុមត្រែស្ពាន់នៃវិហារកាតូលិកបានប្រគុំស្វាគមន៍បុណ្យណូអែលយ៉ាងរីករាយ។ គ្រិស្តបរិស័ទមួយចំនួនធំដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ និងសម្របខ្លួនក្នុងបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ ដើម្បីស្វាគមន៍បុណ្យណូអែល បីដូចជាបំបាត់អាកាសធាតុត្រជាក់នៅកណ្តាលតំបន់​ពោរពេញពពកនេះ។

នៅក្នុងវិហារកាតូលិក លោកបូជាចារ្យ Phero ផាម​ថាញបិញ (Pham Thanh Binh) ដែលជាលោកបូជាចារ្យគ្រប់គ្រងសហគមកាតូលិក សាប៉ា (Sa Pa)  និងជាអ្នកទទួលបន្ទុក​ក្នុង​សមាគមគ្រិស្ត ហូវ​ ថាវ (Hau Thao) កំពុង​បង្រៀន​អំពីជំនឿ និងរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ ហើយមិនភ្លេច​ជូន​ពរគ្រិស្តបរិស័ទ​​ទាំងអស់គ្នាឱ្យមានសេចក្តី​សុខសាន្ត និងកក់ក្តៅក្នុងបុណ្យណូអែល។ វិហារកាតូលិក​នៃសមាគមគ្រិស្ត ហូវថាវ (Hau Thao) គឺជវិហារដ៏ធំទូលាយ និង​ស្រស់ស្អាតមួយ ដែលត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្ម gothic រួម​ផ្សំ​នឹងលក្ខណៈ​វប្បធម៌ជនជាតិ ម៉ុង (Mong) ។ នេះ​ជា​កន្លែង​ជួប​ជុំ​ និង​រៀបចំ​ពិធីសាសនា​របស់​ជនជាតិម៉ុង (Mong) អ្នកកាន់​សាសនាកាតូលិក​ជាង ​៧០០​នាក់​នៅ​ឃុំ ហូវថាវ (Hau Thao)


ទទួល​ស្វាគម​ន៍យើង​ខ្ញុំដោយស្នាមញញឹមដ៏កក់ក្តៅ លោក ម៉ា អាស៊ីញ (Ma A Sinh) អាយុ ៤០ ឆ្នាំ ជនជាតិម៉ុង (Mong) ម្នាក់  នៅភូមិ ហាងដា (Hang Da) បានចែក​រំលែកថា កាលពីមុន មិនមានផ្លូវទៅភូមិទេ ដូច្នេះហើយយើងត្រូវដើរកាត់ច្រាំងថ្មចោត និងឆ្លងកាត់ជ្រោះដែលត្រូវចំណាយពេញមួយថ្ងៃ។ នៅពេលនោះ ដើម្បីរៀបចំពិធីបុណ្យធំ​ៗ សមាគមគ្រិស្ត ហូវថាវ (Hau Thao) ត្រូវធ្វើដំណើរទៅកាន់ទីរួម​ស្រុក សាប៉ា (Sa Pa) ដើម្បីទទួល ​និងនាំបូជាចារ្យមក​មកធ្វើ​ជា​អធិបតីក្នុងពិធីការទាំងនោះ​។​ សព្វថ្ងៃនេះ ដោយសារការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានផ្លូវក្រាលកៅស៊ូអន្តរភូមិត្រូវបានសាងសង់ នាំទៅកាន់វិហារ ដូច្នេះហើយទើបមានភាពងាយស្រួលសម្រាប់ជីវភាព និងសកម្មភាពសាសនារបស់ប្រជាជននៅទីនេះ។

គ្រិស្តបរិស័ទ ក្នុងសមាគមគ្រិស្ត ហូវថាវ (Hau Thao) (នៅភូមិ ហាងដា (Hang Da) ភូមិ ហូវជឺ (Hau Chu) ឃុំ ហូវថាវ (Hau Thao) ទីរួម​ស្រុក សាប៉ា (Sa Pa) ខេត្ត ឡាវកាយ (Lao Cai)) ទៅកាន់វិហារ ក្នុងថ្ងៃឈប់សម្រាក។ រូបថត៖ តឹតសើន​​/កាសែតរូបភាពវៀតណាម

វិហារថ្ម សាប៉ា (Sa Pa) មានទីតាំងនៅកណ្តាលទីរួមស្រុក ហើយត្រូវបានគេចាត់ទុកជានិមិត្តរូបនៃទីរួមស្រុកដែល​ពោរពេញអ័ព្ទនេះ។ នៅឆ្នាំ ១៩០២ សមាគមអ្នកផ្សព្វផ្សាយសាសនាប៉ារីស (ប្រទេសបារាំង) បានបង្កើតសហគមន៍គ្រិស្ត សាប៉ា (Sa Pa) ហើយក្នុងឆ្នាំ១៩២៥ ពួកគេបានសាងសង់វិហារថ្ម សាប៉ា (Sa Pa) ។ សាប៉ា (Sa Pa) គឺជាកន្លែងរស់នៅដ៏យូរលង់របស់ជនជាតិ គិញ (Kinh) និងជនជាតិមួយ​ចំនួនទៀត ដូចជា ម៉ុង (Mong) យ៉ាវ  (Dao) តៃ (Tay) យ៉ៃ (Day)... ដូច្នេះហើយក្នុងអំឡុងពេលបុណ្យណូអែលឆ្នាំ២០២៣ វិហារថ្ម សាប៉ា (Sa Pa) លេចចេញជាមួយនឹងទេសភាពដ៏រីករាយ ចម្រុះពណ៌ដោយសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់បងប្អូនជនជាតិនានាក្នុងតំបន់។

ជាពិសេស បច្ចុប្បន្ននៅទីនេះនៅទាំងជាកន្លែងរស់នៅ និងរៀនសូត្ររបស់កុមារជនជាតិមួយ​ចំនួនមកពីសហគម​គ្រិស្ត សាប៉ា (Sa Pa)។ ក្នុងរយៈពេលរស់នៅ និងសិក្សានៅទីនេះ កុមារត្រូវបានលោកបូជាចារ្យ និងដូនជីកាតូលិកបង្រៀនបំណិនក្នុងជីវិត ដើម្បីជួយពួកគេគោរពសាសនា ស្រឡាញ់ជីវិត និងមានសមត្ថភាពសម្របខ្លួន​ក្នុងជីវិតសម័យទំនើប។

ពិធី​ការ​មួយ​បាន​ប្រារព្ធឡើង​យ៉ាង​​​​ឧឡារិកនៅ​ក្នុង​បរិវេណ​វិហារ​ថ្ម សាប៉ា (Sa Pa) ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 
លោកបូជាចារ្យ (លោកឪពុក) Phero ផាមថាញបិញ (Pham Thanh Binh) សំណេះសំណាលជាមួយកុមារ នៅវិហារថ្ម សាប៉ា (Sa Pa) ។ រូបថត៖ ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម

ដូចតំបន់ផ្សេងទៀតជាច្រើននៅភូមិភាគពាយ័ព្យ សហគមន៍កាតូលិក សាប៉ា (Sa Pa) គឺជាសហគមក្រីក្រមួយ គ្រិស្តបរិស័ទភាគច្រើនរស់នៅ និងធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ និងកសិកម្ម។ អាស្រ័យហេតុនេះ អាជ្ញាធរមូ​លដ្ឋានបានអនុវត្ត​យ៉ាងសកម្មនូវគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនរបស់បក្ស រដ្ឋ ដើម្បីគាំទ្រប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រក្សាអត្តសញ្ញាណវប្បធម៌ រស់នៅប្រកបដោយសុខដុមរមនា សាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះឱ្យកាន់តែរីកចម្រើន សុខសាន្ត និងសុភមង្គល​។

ស៊ីន​សួយ​ហូ (Sin Suoi Ho) ទីតាំងសុភមង្គល ខណៈ​ពេល​សាសនាផ្សារភ្ជាប់នឹងជីវិត

អ្នក​កាន់សាសនាប្រូតេស្តង់​ស្លៀក​ពាក់សម្លៀកបំពាក់​ប្រពៃណី​ចូលរួម​ក្នុង​ពិធីមួយ​ នៅភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

ភូមិស៊ីន​សួយ​ហូ (Sin Suoi Ho) (ឃុំ ស៊ីន​សួយ​ហូ (Sin Suoi Ho) ស្រុក ផុង​ថូ (Phong Tho) ខេត្ត ឡាយ​ចូវ (Lai Chau)) ជាកន្លែង​រស់​នៅ​របស់ជនជាតិ​ ម៉ុង (Mong) ចំនួន ១៥៩ គ្រួសារ ដែលមានប្រជាជនជាង ៦៥០ នាក់ ក្នុងនោះមានអ្នកកាន់​សាសនាប្រូតេស្តង់ជាង ៥០០ នាក់ផងដែរ​។ នេះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ខេត្ត ឡាយ​ចូវ (Lai Chau) ។ នៅឆ្នាំ ២០២៣ ក្នុងវេទិកាតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) ត្រូវបានលើកតម្កើងជាគោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញបំផុត នៅអាស៊ានក្នុងឆ្នាំ ២០២២។

យើងខ្ញុំមានវត្តមាននៅនៃក្រុមអ្នក​កាន់សាសនា​ប្រូតេស្តង់ ស៊ីន​សួយ​ហូ (Sin Suoi Ho) នាចុងឆ្នាំ ដែលមានអាកាសធាតុត្រជាក់និង​ផ្ទៃមេឃ​ស្រស់ថ្លា។ ជនជាតិម៉ុង (Mong) កាន់សាសនាប្រូតេស្តង់ក្នុង​ភូមិ​នេះ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតបំផុតរបស់ពួកគេ បានបបួសគ្នាមកជួបជុំ ដើម្បីចូលរួមពិធីបុណ្យណូអែល។ នៅលើវេទិកា ក្រៅពីការអត្ថាធិប្បាយអំពីទ្រឹស្ដីសាសនា លោកគ្រូគង្វាល ហាង​អាសា (Hang A Xa) ​បាន​ធ្វើចលនាប្រជាពលរដ្ឋ និងអ្នក​កាន់​សាសនាប្រូតេស្តង់ឲ្យចេះសាមគ្គីគ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក្លាយជាអ្នកមានដោយស្របច្បាប់ មិនជឿ និងស្តាប់មនុស្សអាក្រក់ ដែលបំផ្លៃគោ​ល​ការណ៍​ គោល​នយោបាយ ដើម្បី​ប្រឆាំងនឹងបក្ស និងរដ្ឋ។

 

និយាយអំពីការផ្លាស់ប្តូររបស់ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho មនុស្សជាច្រើនតែងតែរំឭករឿងៗថា ៖ "អព្ភូតហេតុ ស៊ីន​សួយ​ហូ (Sin Suoi Ho" "វេទមន្ត ស៊ីន​សួយ​ហូ (Sin Suoi Ho" ឬ "រឿងចម្លែកនៅក្នុងភូមិញៀនអាភៀនស៊ីន​សួយ​ហូ (Sin Suoi Ho" ... ព្រោះពីមុន ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho ជា​ភូមិ​ក្រីក្រ​អត់ឃ្លាន ហើយដាំតែដើម​អាភៀន និង​មានប្រជាជន​ក្នុងភូមិជាង ៩០% គឺជាអ្នកញៀនអាភៀន។ អាភៀន​បាន​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​នៅទីនេះ​អាប់អួរ ស្រេក​ឃ្លាន វេទនា ឈឺស្កាត់ និង​អបាយមុខ​ជា​ច្រើនប្រភេទ​។

គង្វាល ហាង​អាស្វា (Hang A Xa) ចែករំលែកថា៖ «គ្រួសារខ្ញុំធ្លាប់មានអ្នកញៀនអាភៀនច្រើននាក់ ប៉ុន្តែបន្ទាប់ពីបានសិក្សាពីគម្ពីរ ហើយត្រូវបានផ្សព្វផ្សាយ និងពន្យល់ដោយអាជ្ញាធរអំពីផលវិបាកនៃអាភៀន ដូច្នេះមនុស្សគ្រប់រូបបានផ្ដាច់គ្រឿងញៀនដោយខ្លួនឯង។ ដំបូងឡើយ ការផ្ដាច់គ្រឿងញៀនដោយខ្លួនឯង​ពិតជាពិបាក​ណាស់។ ខ្ញុំត្រូវនាំគ្រួសារខ្ញុំចូល​ទៅព្រៃ ដើម្បីផ្ដាច់គ្រឿងញៀនដោយខ្លួនឯង​ជាមុនសិន ដើម្បីធ្វើជាគំរូសម្រាប់អ្នកភូមិ បន្ទាប់ពីមើលឃើញគ្រួសាររបស់ខ្ញុំបានផ្ដាច់គ្រឿងញៀនដោយខ្លួនឯងបានជោគជ័យ អ្នករាល់គ្នាក្នុងភូមិក៏ចាប់ផ្តើមធ្វើតាម។ ក្រោយ​អំឡុង​ពេលខិត​ខំប្រឹង​ប្រែងអស់​រយៈពេល ១០ ឆ្នាំ  ចំនួន​អ្នក​ញៀន​បាន​ថយ​ចុះ​ជា​បណ្តើរៗ ហើយ​ឥឡូវនេះ​ភូមិ  ស៊ីន​​សួយ​ហូ (Sin Suoi Ho) គ្មាន​អ្នក​ញៀន​អាភៀនទៀតឡើយ»


ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការឃោសនា ​ចល​នា និងលើកទឹកចិត្តប្រជាជនឱ្យអនុវត្តបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ហើយសាមគ្គីគ្នា ដើម្បីខិតខំអភិវឌ្ឍសេដ្ឋកិច្ច -សង្គម ជាពិសេសរួមចំណែកក្នុងការកសាងភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) ឱ្យក្លាយជាភូមិទេសចរណ៍សហគមន៍ដ៏ល្បីល្បាញបំផុត ក្នុងតំបន់អាស៊ាន។  ក្នុងឆ្នាំ ២០២៣ លោកគ្រូគង្វាល ហាង​អាស្វា (Hang A Xa) មានកិត្តិយសជាគំរូមួយក្នុងចំណោមគំរូឆ្នើមចំនួន ៧៥ រូប ទូទាំងប្រទេស ដែលទទួលបាន​ប័ណ្ណ​សរសើរពីនាយករដ្ឋមន្ត្រី។

ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ចាប់តាំងពីឆ្នាំ ២០១២ ដោយការចលនាសាងសង់ជនបទថ្មី ផ្លូវនាំទៅដល់ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho)  ត្រូវបានចាក់បេតុង ក្រោលគោ ក្រោលជ្រូក និងបន្ទប់អនាម័យត្រូវបានផ្លាស់ប្តូរចេញឆ្ងាយពីទីលំនៅរបស់អ្នកភូមិ ដែលជួយឱ្យផ្ទះរបស់ជនជាតិ ម៉ុង (Mong) កាន់តែស្អាត និងមានអនាម័យជាងមុន​។​ ទន្ទឹមនឹងនោះ ប្រជាជនក៏បានអភិវឌ្ឍបន្ថែម​របរដាំ ​Cymbidium ដំណាំប៉ែស ដំណាំព្រូន... ​ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច​ភូមិ ​នា​ពេល​បច្ចុប្បន្ននេះ​មើល​ទៅ​ស្អាត ​និង​រីក​ចម្រើន​ជាង​មុន​ខ្លាំងណាស់។ 


សម្គាល់ជាងគេគឺប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងភូមិក៏បានរៀន​សូត្រអំពីចំណេះដឹងវិស័យទេសចរណ៍ ដើម្បីបើកទម្រង់​រូបភាពទេសចរណ៍សហគមន៍ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ក្នុងតំបន់។ ដោយមានការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងឆ្នាំ ២០១៥ គណៈកម្មាធិការប្រជាជន​ខេត្ត ឡាវ​ចូវ (Lai Chau) បានទទួលស្គាល់ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) ជាភូមិទេសចរណ៍សហគមន៍​។ ចាប់ពីពេលនោះមក ប្រជាជន​ក្នុងភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho)  មានមូលដ្ឋាន និងកម្លាំងចលករបន្ថែមទៀតក្នុងការប្រកបមុខរបរជាច្រើន​ ក្នុងវិស័យទេសចរណ៍ និងរបរដាំដំណាំផ្កា Cymbidium ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ហេតុ​ដូច្នេះនោះក្នុងមួយឆ្នាំៗ គ្រួសារទាំងអស់ដែលធ្វើគំរូនេះក៏ទទួលបានប្រាក់ចំណូឡរាប់ពាន់លានដុងផងដែរ។

បច្ចុប្បន្ន ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) មាន​ជាង ១០ គ្រួសារ​ប្រកប​របរ​ទេសចរណ៍​តាម​ទម្រង់ homestay ។ គ្រួសារជាច្រើនបានវិនិយោគលើការសាងសង់ផ្ទះថ្មី ឬកែលម្អផ្ទះសំណាក់ ដើម្បីបម្រើតម្រូវការដែលកំពុងកើនឡើងរបស់ភ្ញៀវទេសចរ។ ជាពិសេស ប្រជាពលរដ្ឋក៏អនុវត្តនូវគំរូ ៦ មិន គឺ៖ មិនជក់អាភៀន មិនជក់បារី មិនសេពគ្រឿងស្រវឹង មិនលេងល្បែងស៊ីសង់ មិនចោលសំរាមផ្តេសផ្តាស និងមិនបំផ្លាញបរិស្ថានធម្មជាតិ។

ផ្សារណាត់ ស៊ីន​សួយ​ហូ (Sin Suoi Ho) បើកប្រចាំរៀងរាល់ថ្ងៃសៅរ៍សម្រាប់ប្រជាជននៅជុំវិញតំបន់នេះមកលក់ដូរទំនិញ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

ភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) និយាយ​រួម​ និងសមាគម​អ្នកកាន់សាសនាប្រូតេស្តង់ ក្នុងភូមិ ស៊ីន​សួយ​ហូ (Sin Suoi Ho) និយាយដោយឡែក នាពេលថ្មីៗនេះបានទទួលការយកចិត្តទុកដាក់យ៉ាងពិសេសពីបក្ស រដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ជាពិសេស ដូចការដែលគណៈកម្មាធិការកិច្ចការសាសនានៃរដ្ឋាភិបាលវៀតណាម គណៈកម្មាធិការកិច្ចការសាសនាខេត្ត និងអាជ្ញាធរមូលដ្ឋានបង្កលក្ខខណ្ឌងាយស្រួល ដើម្បីណែនាំប្រជាពលរដ្ឋអនុវត្តតាមនីតិវិធីសម្រាប់ការចុះបញ្ជីសកម្មភាពសាសនា។ ហើយក្នុងពិធីបុណ្យសំខាន់ៗរបស់សាសនា អាជ្ញាធរគ្រប់ជាន់ថ្នាក់តែងតែមកចូលរួមអបអរសាទរ ជូនពរ និងលើកទឹកចិត្តបរិស័ទនៃក្រុមនីមួយៗ។​/​.

អត្ថបទ៖ តឹតសើន

រូបថត៖ តឹតសើន ថាញ​យ៉ាង/កាសែតរូបភាពវៀតណាម

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង

ប្រែសម្រួលដោយង្វៀន​យ៉ាង

 



Top