ត្រាងអាន (Trang An) - ទិសដៅនៃអច្ឆរិយៈ

ត្រាងអាន (Trang An) - ទិសដៅនៃអច្ឆរិយៈ

ជាបន្តបន្ទាប់ទទួលការជ្រើសរើសនៃវិស័យទេសរណ៍ពិភពលោកលើកតំកើងបេតិកភណ្ឌវប្បធម៌និង​ធម្មជាតិ​ពិភពលោក ត្រាងអាន (Trang An)(ខេត្ត​ នីញ​ប៊ិញ (Ninh Binh)) កំពុងក្លាយជាទិសដៅថ្មីសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ដោយសារតម្លៃវប្បធម៌ពិសេសខាងជំនឿ​សាសនា និង​ទេសភាពធម្មជាតិ​ដ៏អស្ចារ្យ។

ចំណុចពិសេស​នៃជំនឿសាសនា"រាជធានីថ្ម" 

ទឹកដី នីញ​ប៊ិញ (Ninh Binh) ត្រូវបានហ៊ុំព័ទ្ធដោយភ្នំថ្មកំបោរដ៏រកេតរកូត អស្ចរ្យ ដូចជាជញ្ជាំងនៃកំពែងដ៏រឹងមាំ។ ជាង ៣០ពាន់ឆ្នាំមុន ខេត្ត​ នីញប៊ិញ (Ninh Binh) គឺជាកន្លែងដែលមនុស្សបុរេប្រវត្តិជ្រើសរើសជាកន្លែងប្រមូលផ្តុំ និងរស់នៅ។ ហ័រលឺ (Hoa Lu) ស្ថិតនៅកណ្តាល​​ជួរភ្នំថ្មកំបោរនេះ ហើយធ្លាប់ជាអតីតរាជធានីនៃប្រទេសវៀតណាម ក្រោមរាជកាល​ទាំងបីគឺ ស្តេច ឌីញ - លេ - លី (Dinh - Le Ly) តាំងពីឆ្នាំ ៩៦៨ រហូតដល់ឆ្នាំ ១០១០។ ប្រវត្ដិវិទូក៏បានហៅ ហ័រលឺ (Hoa Lu)  ជា "រាជធានីថ្ម"។

ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេសជាតិ ជាងមួយពាន់ឆ្នាំចាប់តាំងពី ហ័រលឺ (Hoa Lu) ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌ និងជំនឿសាសនារបស់ប្រទេស ដោយឆ្លងកាត់ការឈានឡើង ធ្លាក់ចុះ ដោយសឹកសង្គ្រាម អតីតរាជធានី​ ហ័រលឺ (Hoa Lu) នៅតែជាកន្លែងប្រមូលផ្តុនៃថាមពលភ្នំ និងទន្លេនៃជំនឿសាសនារបស់ប្រជាជាតិ ជាមួយនឹងស្ថាបត្យកម្មវត្តអារាម វិមាន​តម្កល់សព ប្រាសាទ និងស្លាក​ស្នាមនៃអតីតរាជធានីក្នុងយុគសម័យត្រចះត្រចង់។

លំហនៃអតីតរាជធានី ហ័រលឺ (Hoa Lu) ។ រូបថត៖ ង្វៀន​ថាំង/កាសែតរូបភាពវៀតណាម

ស្ថិតនៅក្នុងឃុំ ទ្រឿង​អៀន (Truong Yen) ដែលជាភាគកណ្តាលនៃកំពែងខាងកើត (Dong) របស់អតីតរាជធានី ហ័រលឺ (Hoa Lu) កាលពីអតីតកាល ប្រាសាទស្តេច ឌីញទៀន​ហ័ង (Dinh Tien Hoang) មានទីតាំងដ៏ល្អខាងហុងស៊ុយ។ ខាងមុខប្រាសាទនេះគឺភ្នំ ម៉ាអៀន (Ma Yen) ដែលជាកន្លែងតម្កល់សពរបស់ស្តេច ឌីញ (Dinh) ដ៏ស័ក្តិសិទ្ធិ អាចគយគន់ភាពស្រស់ស្អាតនៃទន្លេភ្នំ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជកាលស្តេច លី (Ly)  តាមរូបរាងស្ថាបត្យកម្មអតីតរាជធានី បន្ទាប់មកត្រូវបានសាងសង់ឡើងវិញក្នុងរាជកាលលេ (Le) (ពីឆ្នាំ ១៤២៨ - ១៧៨៩)

 

គឺជា​សំណង់​មានស្ថាបត្យកម្មពិសេសរបស់ប្រទេសវៀតណាម ដែលបានសាងសង់ក្នុងសតវត្សទី ១៧ ប្រាសាទស្តេច ឌីញ ទៀន​ហ័ង (Dinh Tien Hoang) គឺបណ្តុំ​សំណង់ដ៏អស្ចារ្យ ​និង​ស្មុគ្រស្មាញ ដូចជា ក្លោងទ្វារ ង៉ម៉ូន (Ngo Mon) ភ្នំក្លែងក្លាយ ស្រះផ្កាឈូក សួនផ្កា ក្លោងទ្វារខាងក្រៅ ខ្លោងទ្វារខាងក្នុង រួម​ជាមួយវិមានសក្ការៈ​ចំនួន​បី ធៀនហឿង (Thien Huong) និងខាង​ក្រោយ។ នៅ​ខាងចុង​ក្រោយបង្អស់ មាន​រូប​សំណាកស្តេច​ ឌីញ ​(Dinh) និង​រាជបុត្ររបស់​ស្ដេចអង្គ​នេះ។ ប្រាសាទស្តេចឌីញ ​(Dinh) នៅតែមានវត្ថុបុរាណដ៏មានតម្លៃដូចជា ដំរីគាល់មួយគូ និងរាជដំណាក់ថ្មឆ្លាក់​នាគមួយ​គូរ ដែលធ្វើពីថ្មពណ៌ខៀវ និងមាន​ស្នាមចម្លាក់ដ៏ប្រណិត។

 

ទន្ទឹម​នឹង​​​ប្រាសាទ​ស្ដេច ឌីញ (Dinh) ​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ គឺ​ជា​ប្រាសាទស្តេច​ លេដាយហាញ (Le Dai Hanh) ដែល​មានទ្រង់ទ្រាយតូច​​​ជាងបន្តិច។ នៅមុខប្រាសាទគឺជាទីលានកណ្តាល​នៃអតីតរាជធានី ហ័រលឺ (Hoa Lu) ខាងក្រោយប្រាសាទគឺជាបារាយទឹកការពារអតីតរាជធានី នាអតីតកាលគឺព័ទ្ធជុំវិញជើងភ្នំ​ ដៀវ (Dia) ។ សព្វថ្ងៃនេះ ប្រាសាទស្តេច លេ (Le) នៅសេសសល់តែស្លាកស្នាមនៃស្ថាបត្យកម្មបុរាណ ជាមួយនឹងចម្លាក់ដ៏វិចិត្រនិងទាំងគ្រឹះនៃអតីតរាជវាំង ផងដែរ។

ដោយ​ចាត់​ទុក​ប្រាសាទរបស់ស្តេច ឌីញ (Dinh) និងស្តេច លេ (Le) ជាបេះដូងនៃកេរដំណែលប្រវត្តិសាស្ត្រអតីតរាជធានី ហ័រលឺ (Hoa Lu) ព័ទ្ធជុំវិញមានកាំប្រហែល ២០ គីឡូម៉ែត្រ មានប្រាសាទ និងអារាមរាប់ពាន់ខ្នងជាទីសក្ការៈបូជាអ្នកមាន​គុណូបការៈ និងវីរបុរសក្នុង​រាជកាល​ ឌីញ (Dinh) - លេ (Le) (ក្នុង​ដំណាក់កាល ៩៨០   ១០០៩)  ជាមួយនឹងស្ថាបត្យកម្មថ្មពិសេស។ ជាឧទាហរណ៍ដូច ប្រាសាទ ថៃវី (Thai Vi) - ជាប្រាសាទដ៏សក្តិស័ទ្ធ តាំងពីយូរយារណាស់មកហើយ ជាកន្លែងសក្ការៈបូជាស្តេចក្នុងរាជកាល ត្រឹន (Tran)។ ប្រាសាទនេះស្ថិតនៅខាងស្តាំដៃទន្លេ ងយ៉ាង (Ngo Giang) នៅខាងឆ្វេងមានភ្នំ កុយលីញ (Coi Linh) ការចុះសម្រុងគ្នារាប់ពាន់ឆ្នាំបានបង្កើតជារឿងព្រេងអំពីតំបន់ តាមកុក  (Tam Coc) ដែលគេកំណត់នាមដាក់ឈ្មោះថា "ឈូងសមុទ្រ ហាឡុង (Ha Long) នៅលើដីគោក"។

វត្ត ប៊ិច​ដុង (Bich Dong) មានឈ្មោះដើមថា "បាច​ង៉ុក​ថាច់សើន​ដុង (Bach Ngoc Thach Son Dong)" មានន័យថាជាវត្តថ្មដ៏ស្រស់ស្អាត និងសដូច​ពេជ្រដែល​ស្ថិត​ក្នុងភ្នំនិង​ព្រៃជ្រៅ។ នៅឆ្នាំ ១៧៧៤ ស្តេចក្រាញ់ ទ្រិញ​សឹម (Trinh Sam) បានយាងមកទីនេះ ហើយប្តូរឈ្មោះវត្តឲ្យទៅជាវត្ត ប៊ិញ​ដុង (Bich Dong) ។ រូបថត៖ ង្វៀន​ថាំង/កាសែតរូបភាពវៀតណាម

មិនត្រឹមតែជាកន្លែងសក្តិសិទ្ធដែលមានប្រាសាទ អារាមជាច្រើនប៉ុណ្ណោះទេ ត្រាងអាន (Trang An) ក៏ជាទី​កំណើតនៃព្រះពុទ្ធសាសនាវៀតណាមផងដែរ។ ត្រលប់ទៅរកប្រវត្តិសាស្ត្រនៃ​រាជកាល លី (Ly)  សង្ឃរាជង្វៀន​មីញ​ខុង  (Nguyen Minh Khong) បានជ្រើសរើស បាយ​ឌីញ (Bai Dinh) ជាកន្លែងបួស កសាងវត្តពុទ្ធសាសនា និងរៀបចំពិធីបង្សុកូលជូនមហាជន ធ្វើឱ្យតំបន់ ហ័រលឺ (Hoa Lu) - បាយឌីញ (Bai Dinh) ក្លាយជា​មជ្ឈមណ្ឌលព្រះពុទ្ធសាសនាក្នុងប្រទេសវៀតណាម ក្នុងសតវត្សទី ១០។ 

 រួមជាមួយនឹងសុទ្ធចិត្ត បុណ្យផលកាសាងរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់ សព្វថ្ងៃនេះតំបន់ជំនឿ​សាសនា ភ្នំបាយឌីញ (Bai Dinh) ស្ថិតនៅក្នុងឃុំ យ៉ាស៊ីញ (Gia Sinh) ស្រុក យ៉ា​វៀន (Gia Vien) មានផ្ទៃដី ៧០០ ហិកតា ជាមួយនឹងសំណង់ស្ថាបត្យកម្មព្រះពុទ្ធសាសនាជាច្រើនធំៗ និងអស្ចារ្យ បានបង្កើតឯកទគ្គកម្មជាច្រើន ដូចជា៖ វត្តជាមជ្ឈមណ្ឌលវប្បធម៌ជំនឿសាសនាធំបំផុតនៅអាស៊ីអាគ្នេយ៍ វត្តមានព្រះពុទ្ធបដិមាលាបពណ៌មាសធំបំផុតនៅអាស៊ី វត្តមានរបៀងបដិមាព្រះអរហន្តវែងជាងគេនៅអាស៊ី វត្តមានចេតិយខ្ពស់ជាងគេនៅអាស៊ីដែលតម្កល់ព្រះសារីរិកធាតុនិងបដិមាព្រះសិអារ្យមេត្រីធ្វើពីសំរិទ្ធដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

ជ្រុងមួយនៃវត្ត​ បាយ​ឌីញ  (Bai Dinh) ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

គម្លាតពីវត្ត បាយ​ឌីញ (Bai Dinh) ​ ប្រមាណ ១៥ គីឡូម៉ែត្រទៅតាម​ទិសខាងជើង វត្ត ប៊ិច​ដុង (Bich Dong) (ភូមិ ដាម​ខេត្រុង (Dam Khe Trong) ឃុំ នីញហាយ (Ninh Hai) ស្រុក ហ័រលឺ (Hoa Lu)) គឺជារមណីយដ្ឋានដ៏ល្បីល្បាញមួយរបស់ខេត្ត នីញប៊ិញ (Ninh Binh) ហើយត្រូវបានគេស្គាល់ថាជា "រូង​ស្រស់ស្អាត​លេខ​ពីរនៃទិសខាងត្បូង" ។ នេះជាសំណង់ស្ថាបត្យកម្មបុរាណ ជាកន្លែងមានការចុះសម្រុងគ្នារវាងភ្នំ រូងភ្នំ និងវត្តអារាម លេចចេញនៅកណ្ដាលព្រឹទ្ធព្រឹក្សពណ៌បៃតង ប្រៀបដូចជាគូរគំនូរ ទេសភាពធម្មជាតិដែលចម្រុះលក្ខណៈនៃតំបន់ស័ក្តិសិទ្ធិដ៏អាថ៌កំបាំងនេះ​។

គោលដៅថ្មីនៃពិភពលោក

ភ្ញៀវ​ទេសចរ​មក​ទស្សនា​ ហាងមួ (Hang Mua)​។ រូបថត៖ ត្រឹន​ហៀវ /កាសែតរូបភាពវៀតណាម

ជួរភ្នំថ្មកំបោរនៅខេត្ត នីញ​ប៊ិញ (Ninh Binh) បង្កើតឡើងដោយដំណើរការភូគព្ពសាស្ត្រជាង ៣០០លានឆ្នាំមុន ដែលបានបង្កើតទេសភាព ត្រាង​អាន (Trang An) ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកក្នុងឆ្នាំ ២០១៤។

 

ត្រាង​អាន (Trang An) ត្រូវបានគេប្រដូចទៅនឹង "ឈូង​សមុទ្រ​ ហាឡុង (Ha Long) លើ​ដី​គោក" ជាមួយនឹងភាពស្រស់ស្អាតដ៏អស្ចារ្យបានបង្កើតឡើងដោយប្រព័ន្ធភ្នំ និងថ្ម​មានរូបរាងផ្សេងៗ ដែលឆ្លុះបញ្ចាំងលើ​ផ្ទៃទឹកទន្លេ និងទឹក​ជ្រោះតូចបត់​បែន​ និងតភ្ជាប់រវាងរូងភ្នំ និងជ្រលងធម្មជាតិ។ ភាពចុះសម្រុងគ្នា​រវាង​ថ្ម ទន្លេ ព្រៃឈើ និងមេឃនៅ ត្រាង​អាន (Trang An) បង្កើតពិភពធម្មជាតិដ៏រស់រវើក និងទាក់ទាញ។ នេះក៏ជាកន្លែងអភិរក្ស និងមានប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹក ព្រៃលើភ្នំថ្មកំបោរ បន្សល់ទុក​ស្លាក​ស្នាមជាប្រវត្តិសាស្ត្រ និងកេរដំណែល​ប្រវត្តិសាស្ត្រ​ វប្បធម៌ពិសេស។

ស្ថិតក្នុងប្រព័ន្ធទេសចរណ៍អេកូឡូស៊ី ត្រាងអាន (Trang An) រមណីយដ្ឋាន តាម​កុក  - ប៊ិច​ដុង (Tam Coc - Bich Dong) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្ត​ នីញ​ប៊ិញ (Ninh Binh) ។ តាម​កុក  (Tam Coc) មានន័យថា ល្អាងចំនួន ៣ រួមមាន ល្អាង កា (Ca) ល្អាង ហាយ (Hai) និងល្អាង បា (Ba) ។ តាមរដូវកាលនីមួយៗ ល្អាង​ តាម​កុក (Tam Coc) តែងតែទាក់ទាញអ្នកទេសចរឱ្យមកទស្សនាសោភណ្ឌភាពដែលធម្មជាតិបានផ្ដល់ជូនដល់កន្លែងនេះ​។ កន្លែងដ៏ល្អបំផុត ដើម្បីគយគន់ទេសភាព តាម​កុក (Tam Coc) ពីខាងលើគឺ ហាង​មួ (Hang Mua) ។ បន្ទាប់ពីឡើងកាំថ្មជិត ៥០០កាំ លំហរនៅ​ខាង​មុខភ្ញៀវទេសចរណ៍មើលទៅ​ដូចជាផ្ទាំងគំនូរទេសភាពដ៏ស្រស់បំព្រង រួមមាន​៖ ព្រៃ ភ្នំ​ ​ប្លប់​ដើម​ឈើ និងទន្លេបត់​បែន​យ៉ាងទន់ភ្លន់។

ភ្ញៀវ​ទេសចរ​​ទស្សនា​ ហាង​មួ (Hang Mua)។ រូបថត៖ ត្រឹន​ហៀវ /កាសែតរូបភាពវៀតណាម

ពីវត្ត​ ប៊ិច​ដុង (Bich Dong) ធ្វើ​ដំណើរ​តាមផ្លូវគោកប្រហែល ៤​ គីឡូម៉ែត្រ ភ្ញៀវនឹង​មក​ដល់​ ធុង​ញ៉ាម (Thung Nham) - ទឹកដីនៃបក្សីជាច្រើ​ន​ប្រភេទ។ សួនបក្សី ធុង​ញ៉ាម (Thung Nham) ជាជម្រករបស់សត្វស្លាបជាង ៤០០ ប្រភេទ  ច្រើនបំផុតគឺកុក ក្រសារ ប្រវឹក គ្រលេងគ្រលោង សារិកាថ្ម... និងប្រភេទសត្វស្លាបកម្រមួយចំនួនដែលមានឈ្មោះក្នុងសៀវភៅក្រហម។ ភាពស្រស់ស្អាតនៃធុង​ញ៉ាម (Thung Nham) គឺជាការរួម​បញ្ចូល​គ្នារវាងភាពអស្ចារ្យ និងភាពស្រស់ស្រ្អាតនៃភ្នំថ្ម និងរូងភ្នំដែលមានជ្រលង និងដើមឈើបៃតងជាច្រើន​ប្រភេទ... ធ្វើឱ្យទេសភាពនៅទីនេះកាន់តែធំទូលាយ និងគួរឱ្យរ៉ូមែន​ទិកដែលជួយឱ្យភ្ញៀវទេសចរណ៍ទទួលបាននូវបទពិសោធន៍មួយដ៏រំភើបរីករាយ។


អ្នកសារព័ត៌មាន Toshiyuki Hayakawa (កាសែត Sekai Nippo ទីក្រុងតូក្យូ - ជប៉ុន) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរភាពស្រស់ស្អាតនៃទេសភាព ​ត្រាង​អាន (Trang An)៖ «ទន្លេ ភ្នំថ្មកំបោរ រូងភ្នំដែលមានថ្មដុះ​ដ៏ភ្លឺចាំង ប្រាសាទ​វត្តបុរាណ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ទេសភាពដ៏ស្ងប់ចិត្តមួយ។ បន្ទាប់ពីត្រឡប់ទៅប្រទេសជប៉ុនវិញ ខ្ញុំនឹងសរសេរអត្ថបទមួយ ដើម្បីណែនាំដល់ប្រជាជនជប៉ុនអំពីទេសភាពដ៏ស្រស់ស្អាត នៃប្រទេស និងប្រជាជនវៀតណាម។ ខ្ញុំចង់មានឱកាសត្រឡប់មកទីនេះម្តងទៀត./.

ភ្ញៀវទេសចរណ៍ទស្សនាផ្លូវ​បុរាណនៅតំបន់ទេសចរណ៍ តាម​កុក  (Tam Coc)។ រូបថត៖ ត្រឹន​ហៀវ /កាសែតរូបភាពវៀតណាម

អត្ថបទ៖ នីញ​ឌឹក​ភឿង ថុងថៀន

 រូបថត៖ ង្វៀនថាំង តឹតសើន នីញ​ឌឹក​ភឿង  លឹវ​ត្រុង​ថាំង ផាម​ ​គ្វឹក​យុង ​កាសែតរូបភាពវៀតណាម

បច្ចេកទេស ក្រាហ្វិក៖ ត្រាង​ញុង



Top