• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មវៀតណាមនិងអាហ្សង់ទីនជំរុញឱកាសសហប្រតិបត្តិការ


 ប្រធានាធិបតីសាធារណរដ្ឋអាហ្សង់ទីនលោក  Mauricio Macri និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam នៅក្នុងវេទិកាធុរកិច្ច វៀតណាម- អាហ្សង់ទីន (រូបថតៈ TTXVN)

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រធានាធិបតី​នៃសាធារណរដ្ឋ​អាហ្សង់​ទីន លោក​ Mauricio Macri បានដឹកនាំប្រតិភូវិនិយោគនិងពា​ណិជ្ជកម្មអាហ្សង់ទីន ចូល​រួមវេទិកាធុរកិច្ច​វៀតណាម - អាហ្សង់ទីន ដោ​យសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម​  (VCCI) រៀប​ចំឡើង។ អញ្ជើញចូលរួមក្នុ​ងជំនួបនេះ មានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋា​ភិបាល លោក  Vu Duc Dam និង​តំណាង​អង្គភាព​អាជីវកម្មវៀតណាម ​- អាហ្សង់ទីនជាង ៣០០ ​នាក់។

អញ្ជើញ​ថ្លែង​នៅឯវេទិការនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់​ថាវេទិកាធុរ​កិច្ច​វៀត​ណាម​ - អាហ្សង់ទីន គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ​ និងជាកម្លាំងចលករថ្មី ​ដើម្បីជំរុញទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ។ យោងតាមលោកឧបនាយក​រដ្ឋមន្រ្តី  Vu Duc Dam  ថា បច្ចុប្ប​ន្ន​នេះ ការវិនិយោគ​របស់អាហ្សង់​ទិននៅវៀតណាម នៅតែមានកម្រិតតិចតួ​ចបណ្ណោះ ខណៈដែលមាន ​តែគម្រោង​ចំនួន​បួន​របស់ប្រទេសអាហ្សង់ទីន ​ដែលបានវិនិយោគនៅ​វៀត​ណាម។

រដ្ឋាភិបាលវៀតណា​មបានយកចិត្តទុកដាក់ជាពិសេស​ដល់វិនិយោគិន​ទាំងនោះ ហើយរំពឹង​ថានឹង​មាន​គំរោង​វិនិយោគ​បន្ថែមទៀត​ពីប្រទេសអាហ្សង់ទីន។ វៀត​ណាមប្តេជ្ញា បង្កលក្ខណៈងាយ​ស្រួលសម្រាប់​វិនិយោគិន​បរទេស​និយាយ​រួម និងវិនិយោគិនអាហ្សង់ ទីននិយាយដោយឡែក​ ធ្វើការវិនិយោគ ​និងធ្វើ​អាជីវកម្ម​រយៈពេល​យូរអង្វែង​នៅ ​វៀតណាម។

ចំពោះលោកប្រធានាធិបតី Maur​icio Macri បាននិយាយថា សហគ្រាសអាហ្ស​ង់ទីន ចង់ស្វែង​រក​ទិស​ដៅត​ភ្ជាប់​ជាមួ​យ​សហគ្រាសនានារបស់វៀតណាម ដើ​ម្បីអាចសហ ការគ្នានិងឆ្ពោះទៅចែករំលែកផ​លប្រយោជន៍រួម។ អា​ហ្សង់​ទីន​មិនត្រឹមតែចង់នាំចេញផលិតផលកសិ​កម្មទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះ​ទេ ថែមទាំង​ស្វែងរក​ការអភិវឌ្ឍ​បច្ចេកវិទ្យា​កសិកម្ម ទូរគមនាគមន៍ ការប្រើប្រាស់ថាមពលនុយ​ក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ក៏​ដូចជា​គាំទ្រដល់​ការអភិវឌ្ឍន៍វិស័យបាល់ទា​ត់ តាមរយៈការបង្កើតប​ណ្ឌិត្យស​ភា កីឡាបាល់​ទាត់​វៀត​ណាម​ផង​ដែរ​។
 
“ដំណើរ​ទស្សនកិច្ចលើកនេះរបស់យើងខ្ញុំគឺចង់ពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កិច្ច​សហប្រតិបត្តិ​ការពាណិជ្ជ​កម្ម​ ដែលចាប់ផ្តើមដោយបច្ចេកវិទ្យា ​ចំណីសត្វនិងកសិកម្មជាដើម​។ យើងខ្ញុំ​មិនគ្រាន់​តែចង់​លក់ផលិត​ផលកសិកម្ម​ទៅកាន់ប្រទេស វៀតណាម​ប៉ុណ្ណោះទេ ថែមទាំង​ចង់​អភិវឌ្ឍ​បច្ចេកទេស​កសិកម្ម​ទៀត​ផង។​ ក្រៅពីនោះ យើងខ្ញុំក៏ចង់អភិវឌ្ឍន៍វិស័​យទូរគមនាគមន៍ថែមទៀត។​ សូមជម្រាបថា ក្នុងបរិបទ​នៃការ​ធ្វើសមាហរណកម្ម​ស៊ីជម្រៅ និងសកលភាវូបនីយកម្មនា​ពេលបច្ចុប្បន្ននេះ បង្កើត​ឱ្យមានយថា​ទស្សន៍​ល្អសម្រាប់​កិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំ​ងពីរ។ ហើយមានវិស័យ​ជាច្រើនដែល​ប្រទេសទាំង​ពីរអាចជំ​រុញកិច្ចសហ​ប្រតិបត្តិការនាពេលខាងមុខ"។ នេះបើយោងតាមប្រសា​សន៍របស់ប្រធានាធិបតីអាហ្សង់ទីន ​លោក​ Mauricio Macri។

នៅក្នុង​ក្របខ័ណ្ឌនៃវេទិកា តំណាងពាណិជ្ជកម្មនៃប្រទេសទាំង​ពីរ បានពិភាគ្សាអំពីឧត្តមភាពដែលមានស្រា​ប់ សក្ដានុភាពដែលត្រូវធ្វើអាជី​វកម្មសម្រាប់វិស័យសេដ្ឋកិច្ច​ របស់វៀតណាមនិងអាហ្សង់​ទីន។ ក្នុងនោះមាន​ទាំងដំណោះ​ស្រាយ​ ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្មរ​វាងភាគីទាំងពីរផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top